#ព្រះបន្ទូ

แชร์
ฝัง
  • เผยแพร่เมื่อ 22 ต.ค. 2024
  • #ចំណងជើងវីដេអូ៖ «ការពេញចិត្តដ៏ពិតប្រាកដគឺមានតែក្នុងព្រះគ្រីស្ទប៉ុណ្ណោះ» True Fulfilment Is In Christ
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤។
    «ការពេញចិត្តដ៏ពិតប្រាកដគឺមានតែក្នុងព្រះគ្រីស្ទប៉ុណ្ណោះ» True Fulfilment Is In Christ
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក» (កិច្ចការ ១៧:២៨)។
    មនុស្សត្រូវបានបង្កើតឡើងក្នុងរូបអង្គនៃព្រះ។ នោះហើយជាមូលហេតុដែលថា ហេតុអីបានជាមនុស្សតាមធម្មជាតិ គឺមានសមត្ថភាព និងសក្តានុពលមិនគួរឱ្យជឿ។ នៅគ្រប់សម័យកាលនៃប្រវត្តិសាស្ត្រ យើងបានឃើញពីភាពជឿនលឿន និងការបង្កើតថ្មីដែលមិនគួរឱ្យជឿ ចាប់តាំងពីការបង្កើតផែនដីនេះមក។ សូមយើងពិចារណាពីសមិទ្ធិផលរបស់មនុស្សតាមរយៈយុគសម័យនៃបច្ចេកវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ។
    សមិទ្ធិផលទាំងនេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ប៉ុន្តែ គឺមានអីជាច្រើនជាងជីវិតទាំងនេះទៅទៀត។ យើងដឹងថា ទោះបីជាសមិទ្ធិផលដ៏អស្ចារ្យទាំងនោះត្រូវបានសម្រេចក៏ដោយ ប៉ុន្តែមនុស្សជាច្រើនបានដឹងថា ខ្លួនឯងនៅតែមានអារម្មណ៍ទទេ។ មិនថា ពួកគេបានបង្កើតឧបករណ៍មក ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល នឹងនាំមកនូវសុភមង្គលក៏ដោយ ប៉ុន្តែឃើញថា នៅតែមិនពេញចិត្តនឹងខ្លួនឯង។
    ឧទាហរណ៍! សូមគិតទៅលើពួកសាស្រ្តាចារ្យដែលមានចំណេះដឹងយ៉ាងច្រើន។ តែផ្ទុយទៅវិញ ពួកគេបែរជាត្រូវតស៊ូជាមួយអត្ថន័យនៃ "ជីវិត" ។ ពួកគេមិនមាន សេចក្ដីសុខសាន្តឬការស្កប់ស្កល់ចិត្តឡើយ ទោះបីពួកគេមានសមត្ថភាពខាងបញ្ញាក៏ដោយ។ ហើយអ្នកខ្លះបានសំរេចចិត្តបញ្ចប់ជីវិតខ្លួនឯង យ៉ាងគួរឲ្យអាសូរ។ នេះពិតជារឿងគួរឲ្យខ្លោចចិត្តណាស់! ឧទាហរណ៍ច្បាស់ៗនេះបង្ហាញឲ្យឃើញថា មិនថា មនុស្សម្នាក់នឹងមានចំណេះដឹង ឬជោគជ័យប៉ុន្មានក៏ដោយ? គឺការពេញចិត្តឬការស្កប់ស្កល់ដ៏ពិតប្រាកដគឺមានតែនៅក្នុងព្រះគ្រីស្ទ និងព្រះគ្រីស្ទ១អង្គគត់។
    សូម្បីតែសព្វថ្ងៃនេះ មនុស្សជាច្រើននៅតែចោទជាសំណួរថា "ហេតុអ្វីបានជាយើងនៅទីនេះ?" ពួកគេបានស្វែងរកអ្វីៗគ្រប់យ៉ាងនៅលើផែនដី ក៏ប៉ុន្តែ មិនអាចស្វែងរកការពេញចិត្តដ៏ពិតប្រាកដបាន ឬបើយើងពិចារណាអំពីបុគ្គលដែលមានកិត្តិនាមល្បីល្បាញ ក៏គង់តែនៅសួរសំណួរ១ថា៖ «ការពេញចិត្តដ៏ពិតប្រាកដនៅឯណា»?
    ជាច្រើនឆ្នាំមុន មានបុរសអ្នកមានម្នាក់មកពីគ្រួសារដែលវណ្ណៈខ្ពស់។
    ទោះបីជាមានទ្រព្យសម្បត្តិច្រើនក៏ដោយ ប៉ុន្តែគាត់បាននិយាយថា “ខ្ញុំមិនដឹងថាហេតុអ្វី បានជាខ្ញុំមិនសប្បាយចិត្តទាល់តែសោះ។ ប្រហែលជាខ្ញុំគួរតែព្យាយាមធ្វើជាអ្នកក្រ។ ព្រោះថា នោះជារឿងមួយដែលខ្ញុំមិនធ្លាប់ជួបប្រទះឡើយ។ អញ្ចឹងហើយ គាត់ក៏បានសម្រេចចិត្តថា បោះបង់គ្រប់យ៉ាង ហើយមករស់នៅបែបជីវិតឯកោម្នាក់ឯង”។ ប៉ុន្តែសូម្បីតែធ្វើដូច្នេះហើយ គាត់មិនបានរកឃើញសេចក្ដីអំណរឡើយ។ ហេតុអ្វីបានជាដូច្នេះ ព្រោះថា ការពេញចិត្ត(អំណរ)ដ៏ពិតប្រាកដក្នុងជីវិតមិនអាចរកបានពីលោកិយ៍នេះទេ ប៉ុន្តែវាមាននៅក្នុងតែព្រះគ្រីស្ទប៉ុណ្ណោះ។
    ព្រះគ្រីស្ទជាប្រភពនៃសេចក្តីអំណរ សន្តិភាព និងការពេញចិត្តទាំងអស់។ ក្រៅពីទ្រង់ អ្វីគ្រប់យ៉ាងគឺមានតែលើលឬខ្វះ ហើយគ្មានអត្ថន័យឡើយ ។ នៅក្នុងព្រះគ្រីស្ទ អ្នកនឹងជួបប្រទះថា ជីវិតគឺពិតជាមានអត្ថន័យ រកឃើញគោលបំណងដែលអ្នកត្រូវបានបង្កើតឡើង ហើយក៏បានសេចក្តីអំណរដ៏ពិតដែលហួសពីស្ថានភាពណាមួយ។ ដ្បិតគ្រប់ការល្អរបស់ព្រះ អ្នកអាចរកឃើញវាបានតែនៅក្នុងព្រះគ្រីស្ទប៉ុណ្ណោះ។ អាម៉ែន!
    #សេចក្ដីអធិស្ឋាន
    ឱព្រះយេស៊ូវជាទីគោរពអើយ កូនសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានក្លាយជាប្រភពនៃសន្តភាព អំណរ ការពេញចិត្តដ៏ពិតរបស់កូន។ ភាពរីករាយ និងសន្តិសុខដ៏ពិតរបស់កូន គឺចេញពីទំនាក់ទំនងរវាងកូននិងព្រះវិញ្ញាណបរិសុទ្ធ។ ហើយកូនសូមអរព្រះគុណដល់ព្រះ សម្រាប់ការជួយ ដើម្បីឲ្យកូននាំយកជីវិតដ៏រុងរឿងនៃការពេញចិត្តដ៏ពិត និងសេចក្ដីអំណរគ្មានទីបញ្ចប់ និងជីវិតដែលមានគោលបំណង ឲ្យបានបង្ហាញដល់មនុស្សម្នាទាំងឡាយ។ អាម៉ែន។
    #ការសិក្សាបន្ថែម៖ យ៉ូហាន ១០:១០ យ៉ូហាន ១៥:១១ ទំនុកតម្កើង ១៦:១១(ការកើតជាថ្មីកម្ពុជា)

ความคิดเห็น •