Chevrolet Captiva SUV 7កៅអី ផលិតផល USA | by Square Car

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • Model: Chevrolet Captiva
    I Intro
    រថយន្ត SUV 7 កៅអីស៊េរីថ្មីមកដល់ទៀតហើយឋអុបសិនទំនើប អេក្រង់ធំដូច Tablet មានទាំងកាមេរ៉ា 360 Degree មានទាំងដំបូល Panoramic roof ទទួលបាននូវការផ្លាស់ប្ដូររៀងទាំងស្រុង តម្លៃជាង 3 ម៉ឺនដុល្លារ
    ថ្ងៃនេះយើងនឹងមកលម្អិតទាំងអស់គ្នាជាមួយនឹង Chevrolet Captiva 2025
    II Body
    ជំរាបសួរបងប្អូនទាំងអស់គ្នា ខ្ញុំបាទ ខេមវីរៈ នេះគឺជារថយន្ត Chevrolet Captiva 2025 ទើបតែមកដល់ថ្មីក្នុងទីផ្សារប្រទេសយើង ជារថយន្តប្រាំពីរកៅអីដែលមានភាពធំទូលាយ ថ្ងៃនេះយើងនឹងមកដឹងអំពីចំណុចពិសេសផ្សេងដែលគួរពិចារណាទៅលើរថយន្តនេះទាំងអស់គ្នា
    + Engine
    រថយន្តនេះបានបំពាក់ដោយម៉ាស៊ីន 1.5L Turbo
    - កម្លាំង 150HP/ 255NM
    - ប្រអប់លេខ CVT 6 វគ្គ
    - ចំណុះធុងប្រេង 52 លីត្រ
    - កម្រិតស៊ីប្រេងជាមធ្យម 7-9L/100 Km
    - ល្បឿន Top speed 180/h
    + Exterior
    បើមើលមកការ Design វិញ
    - ផ្នែកខាងមុខបានបំពាក់មកជាមួយនឹងចង្កៀងគុជ LED បិទបើកដោយស្វ័យប្រវត្តិ
    - ប៉ាណាខាងមុខលាយឡំមកជាមួយនឹងក្រូម៉េដ៏ទាក់ទាញ
    - យ៉ាន់កង់អាលុយមីញ៉ូមទំហំ 18 inch design ជាលក្ខណៈ 2 tones
    - មានមកជាមួយនឹង parking sensor មុខក្រោយ 6 គ្រាប់ដែលជួយសម្រួលដល់ការបើកបរផងដែរ
    - ស្តុបក្រោយ LED ភ្លឺច្បាស់
    រីឯទំហំវិញ គឺធំទូលាយ ជាមួយនឹង៖
    - ទទឹង 1835
    - បណ្ដោយ 4655
    - កម្ពស់ 1,760
    - គម្លាតកង់ 2,750
    + Interior
    - តាបឡូស្រោបមកជាមួយនឹងស្បែក ប្រណិតទាក់ទាញ
    - សូម្បីតែកុងទ័រ ក៏ជាប្រភេទ digital ដែរ
    - កាន់តែងាយស្រួលជាមួយនឹងចង្កូតមានប៊ូតុងបញ្ជាមុខងារ
    Audio control
    Cruise control
    Bluetooth
    Siri button
    - ចូលទៅកាន់អេក្រង់ប្រព័ន្ធកំសាន្តមានទំហំ 10.4 inch មានមុខងារភ្ជាប់ apple car play
    - ក៏មានមកជាមួយនឹងកាមេរ៉ា 360 Degree សម្រួលដល់ការបើកបរ
    - ហ្វ្រាំងដៃអេឡិចត្រូនិច
    -ផ្នែកខាងលើយើងក៏ទទួលបាននូវដំបូល panoramic roof ផងដែរ
    - កៅអីអ្នកបើកបរវិញ គឺអាចសារ៉េបានដោយស្វ័យប្រវត្តិ
    - កៅអីជួរទី 2 អាចរំកិលទៅមុខទឹកក្រោយបាន
    - ហើយម៉ាស៊ីនត្រជាក់ខាងក្រោយក៏មានមកជាមួយផងដែរ
    - ហើយយើងក៏អាចសាកថ្មទូរស័ព្ទ តាមរយ:រន្ធសាកថ្ម USB នេះផងដែរ
    + Test drive
    មានអារម្មណ៍ថាសប្បាយមែនទែននូវក្នុងការបើកបរមែនទែនដោយសារតែរថយន្តនេះវាមានភាពស្ទុះស្មូតនិងដំណឹងល្អ ជាពិសេសវាជាប្រភេទរថយន្ត 7 កៅអីទៀត ការធ្វើដំណើរជាលក្ខណៈគ្រួសារមិនចោទចេញជាបញ្ហាឡើយសម្រាប់ភាពធំទូលាយ។ ងាយស្រួលក្នុងការបើកបរមិនថាបើកក្នុងទីក្រុងឬក៏ផ្លូវទូលាយ
    + Safety
    រថយន្ដនេះបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖
    °ហ្វ្រាំង abs ebd
    °ប្រព័ន្ធ tcs
    °ប្រព័ន្ធទប់មិនឲ្យរអិលថយក្រោយពេលឡើងចំណោទ
    °រាំជំនួយហ្រ្វាំង pba
    °ប្រព័ន្ធ esc
    °ហ្វ្រាំងឌីសកង់ទាំង 4
    °កំពុងសុវត្ថិភាព 6 គ្រាប់
    III Conclusion
    តម្លៃជាង 3 ម៉ឺនដុល្លារយើងទទួលបានរថយន្ត SUV 7 កៅអី អុបសិនល្អ រូបរាងទាកទាញទៀត! ពត៌មានលម្អិត បងប្អូនអាចធ្វើការទំនាកទំនងទៅកាន់ ពត៌មានដែលបានដាក់នៅខាងចុងវីដេអូនេះ ឬអញ្ចើញទៅកាន់ Showroom តាំងបង្ហាញរបស់ក្រុមហ៊ុន Chevrolet Cambodia ផ្ទាល់ ដែលមានទីតាំងនៅបណ្តោយមហាវិថីសហព័ន្ធរុស្សី

ความคิดเห็น • 3

  • @tararithtech3817
    @tararithtech3817 วันที่ผ่านมา

    Option ស្ទើរខ្លាំង

  • @soryounnarro9913
    @soryounnarro9913 17 ชั่วโมงที่ผ่านมา

    which one is better Toyota Veloz and Chevy Captiva ?

  • @kpopjimmy6927
    @kpopjimmy6927 2 วันที่ผ่านมา

    តំលៃស្ទើរតែដូច Toyota rally v edition ហើយ បើខ្ញុំគ្រប់លុយនៅតែទិញ Toyota ព្រោះវាធន់ជាង