មានពិការភាព និងសិទ្ធិទទួលបានការងារ (ត្រាជូផតកាស_លរ ៣៣)
ฝัง
- เผยแพร่เมื่อ 14 ธ.ค. 2024
- #TrajuPodcast ការទទួលបានការងារ ថ្លៃថ្នូរ សមរម្យ មិនមានភាពរើសអើងរបស់ប្រជាពលរដ្ឋ ស្របតាមលក្ខខណ្ឌកំណត់ដោយច្បាប់ គឺជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតអោយពលរដ្ឋដែលអាចចូលបម្រើការងារ មានលទ្ធភាពក្នុងការប្រកបរបរ ការងារ វិជ្ជាជីវៈ ដើម្បីចិញ្ចឹមជិវីត និងចូលរួមចំណែកជាខ្សែសង្វាក់ផលិតកម្មយ៉ាងសំខាន់សម្រាប់ប្រទេស។ ក្នុងន័យនេះ ពលរដ្ឋមានកាយសម្បទាគ្រប់គ្រាន់ រឺមិនមានកាយសម្បទាគ្រប់គ្រាន់ (ករណី ជនពិការ) គឺសុទ្ធតែបានរួមចំណែកទៅតាមភាគផ្នែកនិមួយៗ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ សង្គម និងឧត្តមប្រយោជន៍ជាតិ។ ការស្វែងយល់អំពីកិច្ចការពារ និងការលើកកម្ពស់សិទ្ធិជនពិការ ក្នុងវិស័យការងារ គឺគួរត្រូវបានយកចិត្តទុកដាក់ ពីសំណាក់បុគ្គល និងអង្គភាពពាក់ព័ន្ធ។
ក្នុងលេខនេះ #TrajuPodcast33 សាលាត្រាជូសូមលើកយកប្រធានបទស្តីពី «ជនពិការ និងសិទ្ធិចូលបម្រើការងារ» មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី៣៣នេះគឺ លោក សយ ធារិទ្ធ, អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ អាដឺឡែត នៅប្រទេស អូស្ត្រាលី។ សព្វថ្ងៃ លោក ជាទីប្រឹក្សាច្បាប់នៅក្រុមហ៊ុនមេធាវីវិនយ។
👉 Apple Podcast លេខទី៣៣ ៖ apple.co/3xWw6n5
👉 Facebook : fb.watch/fN0ty...
👉 Telegram : t.me/salatraju