របៀបធ្វើ នំចានប្រៃ ឬបាញ់បែវប្រៃ[Num Chan Prai]

แชร์
ฝัง
  • เผยแพร่เมื่อ 24 เม.ย. 2021
  • ងាយៗ ហើយឆ្ងាញ់ រសជាតិញាំមិនណាយ
    គ្រឿងផ្សំ / Ingredients
    ម្សៅអង្ករខ្សាយ 1+1/2cup
    ម្សៅពោត ឬម្សៅឆា 3tbsp
    អំបិល 1/2tsp
    ទឹកធម្មតា 2cup
    ទឹកក្តៅ 2+1/2cup
    គ្រឿងផ្សំស្នូល
    សាច់ជ្រូកចិញ្ច្រាំ 350g
    បង្គារ (optional)
    ស្លឹកខ្ទឹម 1cup
    ម្សៅស៊ុប 1/2tbsp
    អំបិល 1/2tsp
    ស្ករ 1/2tbsp
    ប្រេង 2tbsp
    ខ្ទឹមសចិញ្ច្រាំ 1tbsp
    របៀបធ្វើ / How to make
    -លាយម្សៅខ្សាយ ម្សៅឆា អំបិល និងទឹកធម្មតាចូលគ្នា កូរឲ្យសព្វ រួចសឹមដាក់ទឹកក្តៅចូល កូរឲ្យសព្វ
    -ដាក់ឆ្នាំងចំហុយដាំទឹកឲ្យពុះ ចំហុយចាន 5mn ប្រសិនបើប្រើចានថ្ម
    -5mn ក្រោយដួសម្សៅ ដាក់ ១វែក ឬ ២វែកតាមទំហំចាន រួចគ្រប ចំហុយរយៈពេល 25mn-30mn
    -ក្នុងពេលរង់ចាំ យើងងាយមកឆាស្នូល
    -ដាក់ខ្ទះឲ្យក្តៅ ដាក់ប្រេងឆា និងខ្ទឹមចិញ្ចាំចូល ឆាឲ្យឡើងពណ៌ក្រឡាតបន្តិច រួច ដាក់សាច់ចូល ដាក់ អំបិល ស្ករ ម្សៅស៊ុបចូលឆាឲ្យឆ្អិន រួចចាក់ស្ទឹកខ្ទឹមចូល ឆាមួយត្រឡប់ដាក់ចុះ
    -30mn ក្រោយ ម្សៅឆ្អិន ដួសស្នូលដាក់ពីលើ រួចគ្របចំហុយ ប្រហែល 1-2mn ទៀតជាការស្រេច។
    -បងប្អូនពិសារនំនេះជាមួយទឹកត្រីផ្អែម និងម្ទេសជ្រក់។
    ចំណាំ/Note
    កំឡុងពេលចំហុយម្សៅ សូមកុំបើកគម្របចុះឡើង
    បងប្អូនអាចប្រើស្នូលជាសាច់មាន់ ឬ ប្រើស្នូលជាសាច់បង្គារ ឬលាយគ្នាក៏បាន
    Link របៀបធ្វើទឹកត្រីផ្អែម • របៀបធ្វើ ទឹកត្រីផ្អែម ...
    Link របៀបធ្វើម្ទេសជ្រក់ • របៀបធ្វើ ម្ទេសជ្រក់ [H...
    សូមជួយ Like Share& Subscribe Chanel TH-cam របស់ខ្ញុំផង / @panhapechtry5361
    សម្រាប់ការ Sponsor អាចទាក់ទងមកតាមរយៈ Facebook: Panhapech Try
    សូមអរគុណ!

ความคิดเห็น •