ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ៤ ប្រព្រឹត្តទៅដោយរលូន

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • នាព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែឧសភានេះ គេសង្កេតឃើញថា មន្ត្រីនៃក្រុមប្រឹក្សាឃុំសង្កាត់បានប្រមូលផ្តុំគ្នានៅមណ្ឌលបោះឆ្នោតក្នុងវិទ្យាល័យវត្តភ្នំ រាជធានីភ្នំពេញ ដោយមានរបៀបរៀបរយ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឬហៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។ គណបក្សនយោបាយចំនួន ៥ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតមួយនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សឆន្ទៈខ្មែរតំណាងឱ្យគណបក្សភ្លើងទៀន។ ក្រុមប្រឹក្សានេះមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕
    » សូម Subscribe គណនី TH-cam របស់វីអូអេ៖ goo.gl/LQAVDc
    » ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
    » ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
    » ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
    » ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ khmer.voanews....
    វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
    ភ្ជាប់ជាមួយវីអូអេ៖
    » ចូលមើលគហទំព័រវីអូអេ: www.khmer.voan... | www.voacambodi... 
    » LIKE វីអូអេ លើ FACEBOOK៖ / voakhmer
    » FOLLOW វីអូអេ លើ INSTAGRAM៖ / voakhmer
    » FOLLOW វីអូអេ លើ X៖ / voakhmer
    » FOLLOW វីអូអេ លើ TELEGRAM៖ t.me/voakhmer

ความคิดเห็น •