ប្រវត្តិ «គងរ៉េង» ឬ «ចាប៉ីឃ្លោក» ឧបករណ៍ភ្លេងជនជាតិព្នង ដែលប្រឈមនឹងបាត់បង់ក្នុងទឹកដីកំណើត

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • បទចម្រៀងដែលមានចំណងជើងថា «អនុស្សាវរីយ៍ក្រោមពន្លឺព្រះចន្ទ» ត្រូវបានលោក ច្រឹប សយ តែងតែយកមកច្រៀងជាភាសាព្នង ដោយអមជាមួយនឹងឧបករណ៍ភ្លេង«គងរ៉េង» ឬហៅថា «ចាប៉ីឃ្លោក» ដើម្បីកំដរអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅរម្មណីយដ្ឋានឧស្យានធម្មជាតិប៊ូស្រា នៅក្នុងខេត្តមណ្ឌលគីរី។
    ប្រវត្តិរបស់ «គងរ៉េង» ឬហៅថា «ចាប៉ីឃ្លោក» គឺជាឧបករណ៍ភ្លេងមួយបែបដែលផលិតពីឬស្សីនិងឃ្លោក ហើយមាន ខ្សែ៦។ ការផលិតមាន២ប្រភេទ គឺទី១ វាត្រូវបានផលិតពីឬស្សីស្រុក ហើយទី២ វាត្រូវបានផលិតពី ឬស្សីពកប្រវែង ៥០ស.ម និងខ្សែលួសប្រវែង ៤០ស.ម និងត្រឡោកឃ្លោកទុំ។ គងរ៉េង ក៏អាចប្រគុំលាយគ្នាជាមួយឧបករណ៍រ៉ាណយ (ខ្លុយ) និងចម្រៀង តេតតាវេវ របស់ជនជាតិដើមដែរ ប្រសិនបើ មានអ្នកលេងនិងច្រៀងជាមួយបាន។ តាមទំនៀមទម្លាប់ជនជាតិព្នង គងរ៉េង ត្រូវបាន លេងសម្រាប់បំពេរកូនចៅមុនចូលដំណេក ឬនៅពេលទំនេរពីការងារ ដើម្បីការកម្សាន្តអារម្មណ៍លេង, ពេលចាំចម្ការ, ទៅកម្សាន្តលេងក្នុងព្រៃ និងសម្រាប់និយាយក្នុងន័យជាពាក្យប្រស្នាអ្វីមួយពេល ដែលនៅក្នុងកម្មវិធីពិសារស្រា។
    បុរសវ័យចំណាស់ជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌគិរី ដែលចេះលេងឧបករណ៍គងរ៉េងនិងច្រៀងចម្រៀងព្នងយ៉ាងពីរោះ ម្នាក់នេះ ក៏កំពុងតែអភិរក្សសម្បត្តិវប្បធម៌ខ្លួន ដែលប្រឈមនឹងបាត់បង់នៅក្នុងទឹកដីកំណើតផងដែរ៕
    #ឧបករណ៍ភ្លេងជនជាតិដើម
    #គងរ៉េង
    #ចាប៉ីឃ្លោក
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 2

  • @leakkt7635
    @leakkt7635 2 ปีที่แล้ว

    ល្អណាស់ជនជាតិដើម

  • @user-sh9ln1uv4l
    @user-sh9ln1uv4l ปีที่แล้ว

    អត់ចេះភាសាព្នងទេ តែពិរោះ