កិច្ចសម្ភាសជាមួយ អ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា អតីតយុវតីបក្សប្រឆាំង អំពីរឿងដែលយុវជន គួរដកខ្លួនចេញពី..

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • កិច្ចសម្ភាសជាមួយ អ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា អតីតយុវតីបក្សប្រឆាំង អំពីរឿងដែលយុវជន គួរដកខ្លួនចេញពីក្រុមឧទ្ទាមក្រៅច្បាប់
    (ភ្នំពេញ)៖ នៅក្នុងនាមជាអតីតសមាជិកក្រុមប្រឆាំង ហើយថែមទាំងជាអ្នកដែលបានរៀបចំសេណារីយ៉ូនូវសកម្មភាពផ្សេងៗក្នុងនោះរួមទាំងមហាបាតុកម្ម នៅក្នុងឆ្នាំ២០១៣ ជាមួយនឹងសកម្មភាពញុះញង់ជាច្រើនទៀតអ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា អតីតយុវតីបក្សប្រឆាំង អំពាវនាវឱ្យយុវជនគួរដកខ្លួនចេញពីក្រុមឧទ្ទាមក្រៅច្បាប់ និងឈប់លង់ជឿមនោគមន៍វិជ្ជាជ្រុលនិយមពីមេដឹកនាំក្រុមឧទ្ទាមក្រៅប្រទេស ដូចអ្វីដែលអ្នកនាងធ្លាប់ខុសនាពេលកន្លងមក។
    បើតាមបទសម្ភាសជាមួយ Fresh News, អ្នកនាងបានបញ្ជាក់ថា រយៈពេល៤ឆ្នាំ ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បានធ្វើឲ្យយុវតីរូបនេះ មានការស្ដាយក្រោយយ៉ាងខ្លាំង ស្ដាយក្រោយដែលលះបង់ពេលវេលាផ្ទាល់ខ្លួន ក្រុមគ្រួសារ និងការសិក្សាខ្លួន ទៅបម្រើឱ្យជនដែលចង់ទាញប្រទេសកម្ពុជាធ្លាក់ចូលក្នុងបដិវត្តន៍ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាជាងផលប្រយោជន៍ជាតិ។
    អ្វីដែលនាំឱ្យយុវតីរូបនេះ កាន់តែស្ដាយក្រោយខ្លាំងថែមទៀតនោះ គឺទឹកចិត្តដ៏មហាសណ្ដោសប្រណីអាណិត និងការផ្ដល់ឱកាសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនត្រឹមតែមិនចាប់ទោសអូសដំណើរលើកំហុសឆ្គងរបស់អ្នកនាងនាពេលកន្លងមកនោះទេ តែថែមទាំងផ្ដល់ឱកាសឱ្យអតីតអ្នកប្រឆាំងបក្សរបស់ខ្លួនរូបនេះ បានចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផងដែរ។
    ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសទាំងស្រុងដូចតទៅ៖

ความคิดเห็น • 23

  • @user-wj6up8ti4v
    @user-wj6up8ti4v 20 วันที่ผ่านมา +3

    ល្អណាស៎ក្មួឍយ. ប្រទេស យើងមាននិសិតច្រើនណាស់គួតែស្វែងយល់

  • @emchat4976
    @emchat4976 20 วันที่ผ่านมา +2

    ល្អ ណាស់ក្មួយមិនទាន់ហួសពេលទេបានជួយចែករុំលែក

  • @user-pf1ty9bt6i
    @user-pf1ty9bt6i 20 วันที่ผ่านมา +1

    ក្មួយស្រីបកស្រាយល្អណាស់

  • @sokhomnit7505
    @sokhomnit7505 20 วันที่ผ่านมา

    ល្អណាស់​ចៅស្រី​ ដែលបានដឹងខ្លួនថាខុសហេីយចេះកែខ្លួនឈប់ចាញ់បោកក្រុមប្រឆាំងជ្រុលនិយមដែលតែងតែបោកប្រាស់យុវជនអោយប្រឆាំងរាជរដ្ឋាភិបាល​ ៕

  • @user-nu6qo2yy3s
    @user-nu6qo2yy3s 20 วันที่ผ่านมา +1

    កន្លែងដែលគេចង់និយាយគឺព្រែកជីក

  • @SokRen-cr2ez
    @SokRen-cr2ez 20 วันที่ผ่านมา +1

    សូមចូលរួមជូតទឹកភ្នែកក្មួយស្រី ដែលមានវិប្បដិសារីព្រោះចាញ់បោកសម រង្ស៊ីនិងបក្សពួក ឯអ៊ុំ វិញស្ដាប់ក្មួយស្រី ក៏ស្រក់ទឹកភ្នែកដោយទប់មិនបានដែរ។❤😂❤😂

  • @itzalexgacha5865
    @itzalexgacha5865 20 วันที่ผ่านมา +1

    យើងនាំគ្នាជួយប្រទេសជាតិទាំងអស់គ្មា

  • @-KindheatedReach
    @-KindheatedReach 20 วันที่ผ่านมา +1

    ខ្ញុំអ្នកជឿស្លុង ជេររដ្ឋាភិបាលរាល់ថ្ងៃ តាំងពីមិនទាន់ចេញធ្វើការ😂 ព្រោះស្តាប់វិទ្យុជាមួយឪ😅 ឥឡូវបាយៗហើយ សម រង្ស៊ី

    • @vireakkeo9659
      @vireakkeo9659 20 วันที่ผ่านมา +1

      ដូចខ្ញុំណាស់បង តែបើខ្ញុំចាប់ផ្តើមបែបមកខាងរដ្ឋាភិបាលវិញតាំងពីឆ្នាំ២០១៣មកចាប់ផ្តើមបន្តិបម្តងៗមករដ្ឋាភិបាលវិញ

    • @-KindheatedReach
      @-KindheatedReach 20 วันที่ผ่านมา +1

      @@vireakkeo9659 បាទបង យើងនៅក្មេង គេផ្សាយអីក៏ជឿដែរ ដល់ធំឡើង គេផ្សាយកាត់ន័យ ចាក់រុកពេក ទើបដឹងការពិត

  • @sophaphonchannem6982
    @sophaphonchannem6982 19 วันที่ผ่านมา

    គេប្រឆាំងរដ្ឋាភិបាលមិនបានផលចេញមកដោយពិតឬយ៉ាងណា?

  • @mypowerbrightstar1802
    @mypowerbrightstar1802 20 วันที่ผ่านมา

    2នាក់នឹងមួយណាមួយណាប្អូន? ជួយប្រាប់អាយុផង

  • @user-se5ru9vu7o
    @user-se5ru9vu7o 20 วันที่ผ่านมา +1

    ពួកឆ្គួតអូសរំលងទៅ

  • @senglavorch
    @senglavorch 20 วันที่ผ่านมา

    លុយ

  • @sokzin
    @sokzin 20 วันที่ผ่านมา

    សម្តែងមិនទាន់ដល់កុំរឹតទេគួតែបោកក្បាលអោយចេញឈាមនឹងបោកខ្លួនលើថ្នល់ឬរត់ចូលឡានដាច់ជើងមួយអីទៅបានសម

  • @reddragon8575
    @reddragon8575 20 วันที่ผ่านมา +1

    មកពីគិតថាគេុមិនដលអញទើបងើបប្រឆាំងទាំងមិនស្គាល់ខ្លួនឯង