នំបាល់ / នំពងអណ្តើក (នំស្រួយយូរ ឡើងប៉ោងល្អ ប្រហោងក្នុង)

แชร์
ฝัง
  • เผยแพร่เมื่อ 27 พ.ย. 2020
  • វិធីធ្វើនំបាល់ ( នំពងអណ្តើក)
    ** គ្រឿងផ្សំមាន **
    - ដំឡូងព៍ណស្វាយចំហុយរួច : 300g
    - ម្សៅឆា : 110g
    - ម្សៅនំខេក : 20g = 3ស្លាបព្រាបាយ
    - ខ្ទិះដើម : 50g
    - ស្ករស : 2Tbs
    - ម្សៅbarking powder : 1/2 tsp
    - អំបិល : 2ចឹប
    - ប្រេងសំរាប់បំពង
    នំនេះអាចធ្វើលក់បាន កម្រៃច្រើន លក់ដាច់ កំពុងពេញនិយម។
    ** បើពេញចិត្តសូមជួយចុច like share & Subscribe អោយផង🙏

ความคิดเห็น • 133

  • @yenchanthavie1108
    @yenchanthavie1108 3 ปีที่แล้ว +6

    ល្អណាស់ ដែលនិយាយពន្យល់បានច្បាស់លាស់ គ្មានលាក់លៀម ធ្វើឲ្យខ្ញុំចង់មើល ចង់រៀនតាម និងចង់ធ្វើ ។ សូមអរគុណ ចំពោះការចែករំលែកចំណេះដឹង

  • @oakann3416
    @oakann3416 3 ปีที่แล้ว +2

    គួរអោយឆ្ងាញ់ណាស់.

  •  3 ปีที่แล้ว +2

    So delicious recipe 😊🌷😊

  • @bongkhon5570
    @bongkhon5570 หลายเดือนก่อน

    ញុមនៅថៃញុមមិនចេះថៃមិនដឹងគេហៅម្សៅអីទេចែជួយប្រាប់ផង

  • @chanpheary6648
    @chanpheary6648 3 ปีที่แล้ว +1

    អរគុណនាក់មីងដែលបានចែករំលែក

  • @sophatmom1715
    @sophatmom1715 3 ปีที่แล้ว

    អគុណ

  • @sokhahuon7026
    @sokhahuon7026 3 ปีที่แล้ว

    🙏🙏🙏👍👍👍

  • @user-lf4sk6yv2t
    @user-lf4sk6yv2t 3 ปีที่แล้ว +1

    សួស្តីអ្នកគ្រូ សុំរូបមន្តចេកចៀន ស្រួយបានយូ បានទេ

  • @pechdina4656
    @pechdina4656 2 ปีที่แล้ว +1

    ទុកយូស្រួយអត់បង

  • @soufatimaaftab9614
    @soufatimaaftab9614 ปีที่แล้ว +2

    បង្ហាញនិងពន្យល់ច្បាស់លាស់ហើយសម្តីក៏ពិរោះ❤

    • @samath
      @samath  ปีที่แล้ว

      អរគុណ ☺

  • @youkanika3516
    @youkanika3516 3 ปีที่แล้ว

    ម្សៅ baking powder អាចទិញនៅណាបានអុី

  • @ahda1999
    @ahda1999 3 ปีที่แล้ว

    parking powder បងមានរូបទេបង

  • @doungakaraofficial
    @doungakaraofficial ปีที่แล้ว

    One Call Away

  • @farmerkhmer2021
    @farmerkhmer2021 3 ปีที่แล้ว

    ចូលចិត្តនំណឹង

  • @pehsith7925
    @pehsith7925 3 ปีที่แล้ว

    ចុះបើមិនប្រើអាម្សៅតិចជាងគេនិង បានអត់អ៊ុំ

  • @taingheng9159
    @taingheng9159 3 ปีที่แล้ว

    សួស្តីអ្នកគ្រូ សុំរូបមន្ត ម្សៅបំពងភ្លៅមាន់អោយស្រួយ ហើយចេញស្រកាផង ដូច KFC

  • @pechdina4656
    @pechdina4656 2 ปีที่แล้ว +1

    ម្សៅផេកឃីងផៅដឺជាម្សៅអ្វីដែរបង

    • @samath
      @samath  2 ปีที่แล้ว

      ទុកស្រួយបានតែ 3-4ម៉ោងទេ
      ម្សៅបេកឃីងផៅឌឺ ធ្វើអោយនំស្រួយ😊

  • @erer9337
    @erer9337 ปีที่แล้ว

    គាត់ពន្យល់បានច្បាស់ល្អអរគុណដែលចែករំលែកចាំសាកធ្វេីតាមអុី

  • @thinathina5572
    @thinathina5572 3 ปีที่แล้ว

    បងចឹងម្សៅឆាដាក់ច្រើនជាងដំឡូងមែន

  • @doungakaraofficial
    @doungakaraofficial ปีที่แล้ว

    ❤😂😊😅

  • @phengrany539
    @phengrany539 3 ปีที่แล้ว +1

    ភាសាប្រើជាមួយនំសុទ្ធតែគាត់បងស្រី

    • @samath
      @samath  3 ปีที่แล้ว

      😄

  • @loveopa8109
    @loveopa8109 2 ปีที่แล้ว

    បងដាក់ម្សៅបំពងបានអត់បង?

  • @lllol5829
    @lllol5829 3 ปีที่แล้ว +1

    Baking powder និង យើងទិញនៅនាបង? ហើយ យើង ប្រា់បអ្នកលក់ថាមិច?

    • @samath
      @samath  3 ปีที่แล้ว

      ភាគច្រើននៅផ្សារទំនើប មានលក់
      ប្រាប់ថា baking piwder ទៅបានហើយ
      រឺ យករូបទៅបង្ហាញក៏បាន

  • @seamrida3544
    @seamrida3544 3 ปีที่แล้ว +1

    សុំមើលកញ្ចប់backing powerតិចបង រូបពណ៌អី

    • @samath
      @samath  3 ปีที่แล้ว +2

      ចូលមើលក្នុង Videoនេះមានបង្ហាញរូប😊th-cam.com/video/1kWJkZIORqA/w-d-xo.html

  • @pumao3072
    @pumao3072 3 ปีที่แล้ว

    ទុកបានម៉ានងៃបង

  • @sotiary.vlog9441
    @sotiary.vlog9441 3 ปีที่แล้ว +1

    ម្សៅហ្នឹងមានត្រូវការផ្អាប់ទុកសិនទេបង?

    • @samath
      @samath  3 ปีที่แล้ว

      អត់ទេអូន

  • @panff6580
    @panff6580 2 ปีที่แล้ว

    បងដាក់ដំឡូងអី

  • @soksabay5978
    @soksabay5978 3 ปีที่แล้ว

    បងស្រីបើសិនជាញុមធ្វើដាក់ដំឡូងតែ២តើញុមគួរដាក់ម្សៅឆាប៉ុន្មានដែរបងបើរាប់ជាស្លាបព្រាបាយបងស្រី

    • @samath
      @samath  3 ปีที่แล้ว

      ដាក់ដំឡូងតែ2 អីអូនបងអត់យល់😊

  • @mengtyonline3663
    @mengtyonline3663 3 ปีที่แล้ว +1

    អ្នកមីងម្សៅ បេខីងផោវដ័រ និងដាក់ឪ្យនំឡេីងមែនមីង

    • @samath
      @samath  3 ปีที่แล้ว

      ចាស ក្មួយ

  • @SousRany6919
    @SousRany6919 3 ปีที่แล้ว +1

    ម្សៅមេនឹងទៅរកទិញឯណាបានបងញុំរកទិញអត់បានសោះ

    • @samath
      @samath  3 ปีที่แล้ว

      បងទិញនៅផ្សារទំនើប បងនៅខេត្តសៀមរាប

  • @srondaryka4193
    @srondaryka4193 3 ปีที่แล้ว +1

    បងបើគ្មានដូងជំនួសដាក់ទឹកបានអត់???

    • @samath
      @samath  3 ปีที่แล้ว

      ចាសបាន តែដូងឈ្ងុយឆ្ងាញ់ជាង😄

  • @chengnybora6331
    @chengnybora6331 3 ปีที่แล้ว

    បងសុំសួរខាងក្រៅ ម្សៅVanila ដាក់ដើម្បីអ្វីដែរ?

    • @samath
      @samath  3 ปีที่แล้ว

      vanila មានជាម្សៅ នឹង ជាទឹក ដាក់អោយនំមានខ្លិនឈ្ងុយ (ខ្លិនvanila) គេច្រើនដាក់ក្នុងនំខេក នំឃុកគី ការ៉ែម ...
      ត្រូវគ្នាជាមួយនំដែលដាក់ ប៊ឺ , សូកូឡា 😄

  • @vfhgggfhh6308
    @vfhgggfhh6308 3 ปีที่แล้ว +2

    អត់មានម្សៅនំខេកនឹងbarking powder ដាក់អីផ្សេងជំនួសបានអត់ ហើយដាក់អ្វីជំនួសដែល.???

    • @samath
      @samath  3 ปีที่แล้ว

      អត់ម្សៅនំខេក ដាក់ម្សៅមី
      អត់barking powder មិនដាក់ក៏បាន គ្រាន់តែនំអត់សូវឡើងប៉ោង😄

    • @samath
      @samath  3 ปีที่แล้ว

      ម្សៅនំខេក មិនដាក់ក៏បានដែរ

  • @saovanna3382
    @saovanna3382 3 ปีที่แล้ว

    សួស្ដីបងម៉េចបានខ្ញុំធ្វើដំឡូងពណ៌ស្វាយដល់ពេលលាយទៅឡើងពណ៌ខៀវចឹង

    • @samath
      @samath  3 ปีที่แล้ว

      ប្រហែលមកពីដំឡូងស្វាយនោះ ពណ៍ស្វាយចាស់ពេក
      ពេលបំពងទៅចេញពណ៍ស្វាយហើយ

  • @jcmsopanharath7481
    @jcmsopanharath7481 3 ปีที่แล้ว +1

    បងសុំរូប Branking power តិច

    • @samath
      @samath  3 ปีที่แล้ว +1

      ផ្ញើតាមនេះអត់បានទេអូន
      ក្នុងវិធីធ្វើសំបកPizzaងាយៗ បងមានដាក់រូប barking powder អូនចុចចូលមើលទៅឃើញហើយ👇
      th-cam.com/video/1kWJkZIORqA/w-d-xo.html

  • @thearykhom6961
    @thearykhom6961 3 ปีที่แล้ว

    បងស្រីសុំរូបbaking powder បានអត់

    • @samath
      @samath  3 ปีที่แล้ว

      ក្នុង វិដេអូនេះ👇មានបង្ហាញរូប baking powder
      th-cam.com/video/XdzeRpDxQ_s/w-d-xo.html
      ប្រើម៉ាកអីក៏បានដែរអូន😊

  • @mongkottouch1465
    @mongkottouch1465 3 ปีที่แล้ว

    អ្នកមីងចុះបេីខ្ញុំគ្មានខ្ទិះដូងដាក់ទឹកវិញបានអត់

    • @samath
      @samath  3 ปีที่แล้ว

      ចាស ដាក់ទឹកបាន ដាក់ដោះគោក៏បាន

  • @sopheakcool2771
    @sopheakcool2771 3 ปีที่แล้ว +1

    Barker powder ភាសាខ្មែរយេីងមានន័យថាមុិចដែរបង?

    • @samath
      @samath  3 ปีที่แล้ว +1

      ជាម្សៅដែលដាក់អោយនំឡើង អូន

    • @kontheahy6998
      @kontheahy6998 3 ปีที่แล้ว +1

      Baking powder =ម្សៅស្រួយ.​ដាក់ក្នុងប្រហិតសាច់គោធ្វេីឲស្រួយបានយូ
      Yeast =ម្សៅឡេីង ដាក់ក្នុងនំប័ុងឡេីងមួយទ្វេរជាពីរ
      Baking soda=ម្សៅដុតដាក់ក្នុងប្រភេទខេកវាមានមុខងារស្រដៀងbakicking powder តែអត់ស្រួយទេ.

  • @solyda985
    @solyda985 3 ปีที่แล้ว

    បងម្សៅនំខេកហ្នឹងគេប្រើម្សៅអីដែរ?

    • @samath
      @samath  3 ปีที่แล้ว

      ម្សៅនំខេក ជាម្សៅស្រូវសាឡី ដែលមានគ្លូទីនតិច គេប្រើសំរាប់ធ្វើនំ ដែលត្រូវការភាព ទន់ ស្រាល នំឡើង ។

  • @sreypov5142
    @sreypov5142 3 ปีที่แล้ว

    ហេីយក្រដាសខ្ចប់ហ្នឹងមានលក់នៅណាដែរបង

    • @samath
      @samath  3 ปีที่แล้ว

      នៅខេត្តខ្ញុំ បងទិញនៅកន្លែងលក់គ្រឿងធ្វើកាហ្វេ លក់កែវកាហ្វេ 😍

  • @sophannasreymean5141
    @sophannasreymean5141 3 ปีที่แล้ว +1

    ម្សៅឆានឹងជាម្សៅមីដែលយើងយកទៅឆាមែនអ្នកគ្រូ?

    • @samath
      @samath  3 ปีที่แล้ว

      អត់ទេ ម្សៅឆាផ្សេង ម្សៅមីផ្សេង😄

    • @samath
      @samath  3 ปีที่แล้ว

      ទៅផ្សា ប្រាប់អ្នកលក់ថាម្សៅឆាទៅ គេស្គាល់ហើយ

  • @layhayeang4568
    @layhayeang4568 3 ปีที่แล้ว +1

    ដាក់ខ្ទិះដូងកំប៉ុងបានអត់បង

    • @samath
      @samath  3 ปีที่แล้ว

      បានអូន

  • @chhaykim7780
    @chhaykim7780 3 ปีที่แล้ว +1

    តើនំនិងស្រួយបានយូរទេអ្នកមីង

    • @samath
      @samath  3 ปีที่แล้ว

      នៅស្រួយ និង ប៉ោង បានយូរក្មួយ

  • @sokleang5099
    @sokleang5099 3 ปีที่แล้ว +1

    ដំឡូងស្វាយ300g លឿង300gមែនបង

    • @samath
      @samath  3 ปีที่แล้ว

      គ្រឿងផ្សំដែលប្រាប់សម្រាប់ ដំឡូង300g
      ចង់ធ្វើពណ៍អីក៏បានតាមចិត្ត😊

  • @sreypov5142
    @sreypov5142 3 ปีที่แล้ว

    ខ្ទិះដូងប៉ុន្មានខាំដែរបង

    • @samath
      @samath  3 ปีที่แล้ว

      ខ្ទិះកន្លះខាំ = 50g អូន

  • @chanarysok4844
    @chanarysok4844 3 ปีที่แล้ว +1

    អត់ដាក់ខ្ចស់ដូងនបានអត់នាក់មីង

    • @samath
      @samath  3 ปีที่แล้ว +1

      អត់ដាក់ខ្ទិះដូងបាន អាចដាក់ទឹក រឺ ទឹកដោះគោជំនួសក៏បាន.
      តែដាក់ខ្ទិះដូងឈ្ងុយជាង😄

  • @roniza919
    @roniza919 3 ปีที่แล้ว

    បងបើដាក់ត្រាវវិញបានអត់

    • @samath
      @samath  3 ปีที่แล้ว

      បានអូន

  • @pichmonirathapov2887
    @pichmonirathapov2887 3 ปีที่แล้ว

    ចះុបីសិនជាធ្វេីល្ពៅបានអត់មីង

    • @samath
      @samath  3 ปีที่แล้ว

      ចាស បាន ធ្វើត្រាវក៏បានដែរ

  • @bongdada940
    @bongdada940 3 ปีที่แล้ว +1

    ដាក់ម្សៅនំខេកសុទ្ធបានអត់បងស្រី

    • @samath
      @samath  3 ปีที่แล้ว

      អត់បានទេអូន
      តែអាចដាក់ម្សៅឆាសុទ្ធបាន។

    • @bongdada940
      @bongdada940 3 ปีที่แล้ว +1

      @@samath ញុមរកទិញម្សៅឆាអត់បាន

  • @linaservice4179
    @linaservice4179 3 ปีที่แล้ว

    បងស្រីbarking powderនិងម្សៅអីគេដែ

    • @samath
      @samath  3 ปีที่แล้ว

      ម្សៅមេ ធ្វើអោយនំឡើងអូន
      បើអត់មានមិនដាក់ក៏បានដែរ។
      បងកំពុងធ្វើ នំបាល់នេះ ដោយមិនដាក់ barking powder និង ម្សៅនំខេក ប្រហែលសប្តាហ៍ក្រោយបាន post ហើយ ចាំមើលផង😄

  • @noyratan9530
    @noyratan9530 3 ปีที่แล้ว +1

    អ្នកមីងដំឡូងថ្លឹងហើយបានចំហុយរឺចំហុយហើយបានថ្លឹង

    • @samath
      @samath  3 ปีที่แล้ว +1

      ចំហ៊ុយហើយបានថ្លឹងក្មួយ😊

    • @noyratan9530
      @noyratan9530 3 ปีที่แล้ว +1

      @@samath អ្នកមីងដំឡូងកន្លះគីឡូដាក់ម្សៅនំខេកប៉ុន្មានដែល

    • @samath
      @samath  3 ปีที่แล้ว

      @@noyratan9530 ដំឡូងចំហុយរួច 500g ដាក់ម្សៅនំខេក 30-35g

    • @noyratan9530
      @noyratan9530 3 ปีที่แล้ว +1

      @@samath អរគុណអ្នកមីង

    • @noyratan9530
      @noyratan9530 3 ปีที่แล้ว

      អ្នកមីងយើងអាចដាកពងទាអីបានអត់ខ្ញុំធ្វើអត់សូវប្រហាងក្នុងល្អ

  • @shortlife1297
    @shortlife1297 2 ปีที่แล้ว

    បើអត់មានម៉្សៅbanking powerតើបានទេ

    • @samath
      @samath  2 ปีที่แล้ว

      ចាស បាន
      មានវិដេអូមួយទៀត អត់ប្រើ barking powder ទេ

    • @samath
      @samath  2 ปีที่แล้ว

      th-cam.com/video/tX6rnbn_akk/w-d-xo.html

  • @nrgaming2900
    @nrgaming2900 3 ปีที่แล้ว +1

    ដំឡូងមិនទាន់ចំហុយអ្នកមីងប្រើប៉ុន្មានគីឡូដែរ?

    • @samath
      @samath  3 ปีที่แล้ว +1

      ប្រហែល 500g -600g ព្រោះពេលខ្លះអាចចិតចោលច្រើន😄

    • @nrgaming2900
      @nrgaming2900 3 ปีที่แล้ว +1

      @@samath ម្សៅBarking powder ជាម្សៅមេនំប័ុងរឺអ្នកមីង?

    • @samath
      @samath  3 ปีที่แล้ว

      @@nrgaming2900 ម្សៅមេនំបុ័ង ដែលធ្វើអោយឡើងគេហៅថា yeast

    • @nrgaming2900
      @nrgaming2900 3 ปีที่แล้ว

      @@samath យើងអាចប្រើវាលាយជាមួយនំបានទេអ្នកមីង?

    • @samath
      @samath  3 ปีที่แล้ว

      @@nrgaming2900 Yeastម៉ែនក្មួយ?
      បើyeast គេច្រើនប្រើ ជាមួយ នំបុ័ង នំប៉ាវ pizza ...គេមិនប្រើលាយជាមួយនំនេះទេ😄

  • @phengsopheaktra741
    @phengsopheaktra741 3 ปีที่แล้ว

    ចុះមីងដាក់ម្សៅបំពងបានអត់

    • @samath
      @samath  3 ปีที่แล้ว

      អត់បានទេក្មួយ😄

    • @phengsopheaktra741
      @phengsopheaktra741 3 ปีที่แล้ว

      @@samath Thanks

  • @livken3078
    @livken3078 ปีที่แล้ว

    បងសុំសួរមួយ ម្សៅដែលលាយរួចអាចទុកបានប៉ុន្មានម៉ោងដែរ ទើបយកទៅបំពង

    • @samath
      @samath  ปีที่แล้ว

      ទុកក្នុងទូរទឹកកក កន្លែងធម្មតាបាន១អាទិត្យអូន

    • @livken3078
      @livken3078 ปีที่แล้ว

      @@samath អរគុណបងខ្លាំងណាស់ដែលបានចែករំលែក។

  • @huonhak7321
    @huonhak7321 3 ปีที่แล้ว +1

    ម្សៅមេ ដូចគ្នានឹង ម្សៅស្រួុួុយអត់?

    • @samath
      @samath  3 ปีที่แล้ว

      បងអត់យល់សំនួរទេអូន😄
      ម្សៅមី និង ម្សៅស្រួយម៉ែន?

    • @huonhak7321
      @huonhak7321 3 ปีที่แล้ว

      @@samath ចាសបង

    • @huonhak7321
      @huonhak7321 3 ปีที่แล้ว +1

      ខ្ញុំឃើញក្នុងVideo ត្រង់លាយម្សៅចូលគ្នាbarking powder បងដាក់ថាម្សៅមេ

    • @samath
      @samath  3 ปีที่แล้ว

      @@huonhak7321 ម្សៅ barking powder

    • @samath
      @samath  3 ปีที่แล้ว

      Barking powdeជាម្សៅដែលធ្វើអោយនំស្រួយ បងហៅថាម្សៅមេ (ប្រហែលជាការហៅរបស់បងខុសគេ ក៏មិនដឹង)។
      ចំណែកម្សៅស្រួយ ដែលអូនសួរ បងមិនដឹងថាការហៅរបស់បង និង អូនដូចគ្នាដែរទេ
      បងហៅម្សៅដែលយកមកបំពងបង្គា ឬ ស្លាបមាន់ ថាម្សៅស្រួយ😄

  • @unsophors4519
    @unsophors4519 3 ปีที่แล้ว

    ស្ករសប៉ុន្មានស្លាបព្រាដែល

    • @samath
      @samath  3 ปีที่แล้ว

      ស្ករស2ស្លាបព្រាបាយ😊

    • @unsophors4519
      @unsophors4519 3 ปีที่แล้ว

      @@samath ម្សៅឆា16ស្លាបព្រាបានអត់បង

    • @samath
      @samath  3 ปีที่แล้ว

      @@unsophors4519 ចាស 14-15ស្លាបព្រាបាយ(ដួសគាអោយស្មើៗ)បាន😊
      បើលាយទៅម្សៅរាងរឹង ថែមខ្ខិះដូងរឺទឹកបន្តិចបាន

    • @unsophors4519
      @unsophors4519 3 ปีที่แล้ว

      ម្សៅមីនឹងម្សៅឆា ខុសគ្នាអត់បង

    • @samath
      @samath  3 ปีที่แล้ว

      @@unsophors4519 ខុសគ្នា អូន

  • @kakadakim1635
    @kakadakim1635 3 ปีที่แล้ว +2

    បងស្រីបើអត់មានbaking powder តើអាចប្រើ baking soda ជំនួសបានទេ?

    • @samath
      @samath  3 ปีที่แล้ว

      បាន ! តែនំចេញមកលទ្ធផលមិនដូចគ្នាទេ
      បើចង់ដាក់ baking soda ត្រូវដាក់បរិមាណតិចជាង baking powder ។
      Baking soda ច្រើនប្រើសំរាប់នំដែលឡើងខ្លាំងដូចជា ប្រភេទនំំបុ័ង ។

    • @kakadakim1635
      @kakadakim1635 3 ปีที่แล้ว

      @@samath ដោយសារខ្ញុំរកទិញអត់បានបងស្រី។អរគុណ

  • @vuochchheng7054
    @vuochchheng7054 3 ปีที่แล้ว

    ខ្ញ៉ំធ្វើឣត់ឡើងសោះ

    • @samath
      @samath  3 ปีที่แล้ว

      សំខាន់ត្រូវលុញ កូរ សង្កត់អោយយូរ អូន