អនុសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ស្រុកស្រែអំបិល ខេត្តកោះកុង [ស ស ន ប វ]

แชร์
ฝัง
  • เผยแพร่เมื่อ 12 มิ.ย. 2024
  • សកម្មភាពរបស់ថ្នាក់ដឹកសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
    ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤
    (៥:30នាទីល្ងាច)
    🙏 ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយសគណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម ហៅ ប្រាសាទអង្គរភ្នំខ្លុង និងជាព្រះប្រធានរដ្ឋបាលនៃសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង តំណាង
    🙏ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានកិត្តិយសនៃសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុងបានដឹកនាំសមាជិក សមាជិកានៃអនុសាខាសមាគមសិស្ស និស្សិតបញ្ញាវន្ត ក្មេងវត្ត ស្រុកស្រែអំបិល ខេត្តកោះកុង ។
    បាននិមន្ត និងអញ្ជេីញចូលរួមសួរសុខទុក្ខ លោក ឃឹន ឃុន ដែលត្រូវជាឪពុករបស់ កញ្ញា ប្រុស ស្រីលិច និង កញ្ញា ប្រុស ស្រីពេជ្រ ដែលជា សមាជិក សកម្ម នៃអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ស្រុកស្រែអំបិល ខេត្តកោះកុង រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ សៅ សូនី ។
    និងបាននិមន្តនាំយកថវិកាចំនួន ១០០,០០០រៀល ដែលជាអំណោយមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍នៃសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឧបត្ថម្ភដល់លោក ឃឹន ឃុន ផងដែរ ។
    #kohkong #cambodia

ความคิดเห็น •