ទឹកដែលយើងមិនអាចខ្វះបាន ២របាក្សត្រ ២១-២២ និង យ៉ូហាន ១៤ទំនុកដំកើង ៤២:‌១-៥

แชร์
ฝัง
  • เผยแพร่เมื่อ 2 มิ.ย. 2024
  • ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក។ ទំនុកដំកើង ៤២:‌១
    ខ្ញុំនិងមិត្តភក្តិខ្ញុំ បានពិនិត្យមើលបញ្ជីសកម្មភាព ដែលយើងបានធ្វើហើយ នៅក្នុងការដើរកម្សាន្តក្នុងជ្រលងយក្ស គ្រែន ខេនញៀន។ មុននោះ យើងឆ្ងល់ថា យើងមានទឹកគ្រប់គ្រាន់ឬទេ ខណៈពេលដែលយើងចាប់ផ្តើមដំណើរកម្សាន្តនោះ ហើយទឹកក៏បានអស់យ៉ាងឆាប់រហ័ស។ យើងបានអស់ទឹកផឹក ហើយយើងត្រូវដើរតាមផ្លូវវែងអន្លាយ ទៅរកច្រកចេញពីជ្រលងយក្សនេះ។ យើងក៏បានអធិស្ឋាន ខណៈពេលដែលយើងកំពុងដង្ហក់រកទឹក។ បន្ទាប់មក រឿងដែលយើងមិននឹកស្មានដល់ក៏បានកើតឡើង។ ពេលនោះ យើងបានឃើញទឹកសុទ្ធបីដប ដែលគេបានដាក់ក្នុងប្រឡោះជញ្ជាំងថ្ម ដែលមានអក្សរសរសេរពីលើថា “ខ្ញុំដឹងថា អ្នកនឹងត្រូវការទឹកនេះ។ សូមផឹកដោយរីករាយ!” យើងក៏បានមើលមុខគ្នាទៅវិញទៅមក ដោយការហួសចិត្ត ហើយក៏បានពោលពាក្យអរព្រះគុណព្រះ។ យើងក៏បានចាប់ផ្តើមផឹកទឹកនោះពីរបីក្អឹក ហើយយកទឹកនោះទៅជាមួយយើង តាមកំណាត់ផ្លូវចុងក្រោយ ចេញពីតំបន់នោះ។ ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលមានការស្រេកទឹក និងអរព្រះគុណព្រះខ្លាំងដូចពេលនោះទេ។
    អ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើង មិនដែលបានទៅដល់តំបន់ជ្រលងភ្នំ គ្រែន ខេនញៀនទេ តែគាត់ដឹងថា សត្វក្តាន់មានអាការៈដូចម្តេចខ្លះ នៅពេលដែលវាមានការស្រេកទឹកខ្លាំង ឬមានការភ័យខ្លាច។ ពាក្យ “ក្តាន់ញីដង្ហក់” (ទំនុកដំកើង ៤២:‌១) ជាពាក្យ ដែលធ្វើឲ្យយើងនឹកឃើញការស្រេកទឹក និងការឃ្លានអាហារយ៉ាងខ្លាំង ដែលធ្វើឲ្យយើងខ្លាចសេចក្តីស្លាប់។ គាត់បានប្រៀបប្រដូចកំរិតនៃការស្រេកទឹករបស់សត្វក្តាន់ ទៅនឹងការស្រេកឃ្លានរកព្រះ បានជាគាត់ទូលព្រះអង្គថា “ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់”(ខ.១)។
    ព្រះអម្ចាស់ជាជំនួយ ដែលតែងតែនៅជាប់ជាមួយយើងជានិច្ច គឺប្រៀបដូចជាទឹកដែលយើងមិនអាចអត់បាន។ យើងដង្ហក់រកព្រះអង្គ ព្រោះព្រះអង្គប្រទានកម្លាំង និងភាពស្រស់ថ្លាជាថ្មី ដល់ជីវិតដ៏នឿយហត់របស់យើង ដោយប្រទានយើងនូវលទ្ធភាព សម្រាប់ធ្វើដំណើរបន្តទៅមុខទៀត។-John Blasé
    តើអញមានការស្រេកទឹក ការឃ្លានអាហារ និងការភ័យខ្លាចខ្លាំងបំផុតនៅពេលណា? ហេតុអ្វីអ្នកគួរតែស្រេកឃ្លានព្រះវត្តមានរបស់ព្រះ?
    ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានកម្លាំងដល់ទូលបង្គំជាថ្មី ដើម្បីបំពេញជីវិតទូលបង្គំឲ្យមានភាពពេញលេញ។ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលបានស្វែងរកប្រភពនៃកម្លាំងផ្សេងទៀត ក្រៅពីព្រះអង្គ។
  • บันเทิง

ความคิดเห็น •