True Smart - Let me give you some tips... If your 2006 Prius recommend 5w-30 from the manufacturer (Toyota) then use that oil viscosity since the engine was designed for it. The reasons being is because of engine design and tolerance or clearance etc. However, if you want a little more protection then you can use Synthetic oil, but not necessary because you're not operating the car in extreme hot climate (Cambodia is tropical climate not extreme hot climate just so you know). Remember, it's very IMPORTANT to use good oil from reputable brands and not some cheap unknown names to save a few dollars. Good oil such as Mobil 1 5w-30, Valvoline 5w-30 or other well known brands world wide is recommended. Mobil 1 and Valvoline are my two favorite brands from my experience from 30 years of driving. You can also use 10w-40 viscosity, but it's thicker and will give poor mileage. Also, since the oil is thicker, it takes longer for the oil to flow into all the moving parts from the crankshaft, which create more wear in your engine during start up. Remember, thicker oil does NOT mean better. Hope this helps!
ហ៊ីយ៉ាន់ដាយខោនធី 25 កៅអីគួរប្រើលេខប៉ុន្មាន បង
សូមនិយាយពីប្ចេកទេស ថាហេតុអ្វីឡានចាស់ត្រូវប្រេី កំហាប់ខាប់ ឡានថ្មីត្រូវថ្មីត្រូវប្រេីកំហាប់រាវ? លឺតែម្យ៉ាងឡានចាស់ប្រេីប្រេងរាវឆាប់ក្តៅ ត្រង់នេះគួរយកភាសាបច្ចេកទេសមកនិយាយដេីម្បីអោយមានភាពច្បាស់លាស់។
បងចុះឡាន Kai morning 05 គួប្រើលេងប៉ុន្មានពីមុនខ្ញុំប្រើ 10W40 ខ្ញុំដូមកប្រើ 5w30 ដូហើយលាន់
សួស្តីប្រូ សាកឡើង ១ លេខទៀតមើស 5W-40 មើសវាជួយទប់កំដៅបានល្អជាង 5W-30 តែបើនៅតែប្រើមិនស្រួលទៀត គឺមានតែប្រើ 10W-40 វិញ តែឡានប្រូជាន់រាងស្ទួកបន្តិចហើយ ។
បងចុះ alphard 2011 v4 គួរប្រើប្រេងលេខប៉ុន្មានដែរ?លើកម្របម៉ាសុីន គេដាក់ 0w-20🙏❤
សួស្តីបង ឡានបងប្រើប្រាស់ Miles ហ្ស៊ីនបានប៉ុន្មានហើយ ?
ឡានញុំ highlander v6 2002 គួរប្រើប្រេងម៉ាសុីនលេខណាបង?
👉10W-40
បងចុះឡានខ្ញុំ camary xle2007លេខប៉ុន្មានបង?
បាទៗ ម៉ាយហ្ស៊ីនបងប៉ុន្មានដែរ?
Kia morning 2005 lx គួរប្រើកំហាប់ប្រេងប៉ុន្មានបង? បើកនៅស្រុកខ្មែរ
10W-40 ទៅបង ព្រោះ 2005 ស៊េរ៊ីជាងចាស់ដែរហើយ ។ បើ Morning 2015-2020 គួរប្រើ 5W-30
លោកគ្រូ Hyundai Starex02គួរប្រើប្រេងលេខប៉ុន្មាន?
បាទៗ 10W-40 តែដាក់ប្រេងគុណភាពល្អបន្តិចមកព្រោះឡាន បងរាងយូរឆ្នាំដែរហើយ ។ តែអ្នកខ្លះប្រើប្រាស់ផ្លូវឆ្ងាយគេហ៊ានប្រើទៅដល់ 15W-40 ឯនោះ ។ 🙏😊អរគុណ
@@snsportnews168 ឡានខ្ញុំរត់ឆ្ងាយហើយខ្ញុំប្រើរាល់ខែគឺ15w-40 .អគុណលោកគ្រូ
Tacoma 05 V6 ប្រេីប៉ុន្មានលីត្របង
10W-30 ក្រោម 10 មុឺនគីឡូមែត្រ ។ បើលសើ 10 មុឺនគីឡូមែត្រឡើងគួរប្រើ 10W-40 ។ 🙏😊
@@snsportnews168 v6. ប៉ុន្មានលីត្រ
លោកគ្រូឡានរបស់ជិះឆាប់ក្ដៅម៉ាស៊ីន តើខ្ញុំគួរប្រើលេខប៉ុន្មានដែរ highlander v6 2003 limited fwd
បងគួរប្រើ 10W-40
បង Hyundai green starex CVX 09 គួរប្រើប្រេង លេងប៉ុនម៉ានដែលបង
បាទៗ 10W-40 ដែលត្រូវនឹងម៉ាស៊ីនម៉ាស៊ូត ឬ សាំង
camry 2009 18ម៉ឺនម៉ាយជាង តេីខ្ញុំគួរប្រេីកំហាប់លេខប៉ុន្មានបង?
សួស្តីបង ឡានបងប្រើសាំងសុទ្ធ ឬ សាំង + Hybrid?
@@snsportnews168 បាទបងប្រេីស៊ាំងសុទ្ធបង
ប្រេីសាំងសុទ្ធបង
តើរថយន្ដchevrolet tracker តើគួរប្រើប្រេងម៉ាស៊ីនបែបណាដែរ?
សួស្តីបង ឡានបងទិញថ្មីខ្លាញ់គោស្រុកខ្មែរ?
បងRx300 តើប្រើប្រេងមាសីនលេខបុន្មានដែរ ឡានប្រើហ្គេស
ប្រើ 10W-40 ទៅប្រូ វាមិនសូវឆាប់ក្តៅម៉ាស៊ីន
បងmazada bt 50 2020 total លេខម៉ានបង
បាទៗ សំរាប់ឡានខ្លាញ់គោចឹង គួរតែប្រើប្រេងណាល្អៗ រាវកំរិតស្តង់ដា តែត្រូវដឹងពីអាកាសធាតុស្រុកយើងក្តៅ បើប្រើប្រេងរាវខ្លាំងពេកក៏មិនសូវល្អដែរ ។ សាកមើល 5W-30 លមើលបើវាស្ទុះហើយមិនបាត់ប្រេងគួរប្រើវា ។ គួររើសវាសំរាប់សាំង និង ម៉ាស៊ីម៉ាស៊ូត តាមការគួរ 🙏😊 បើមានកំហុសឆ្គងសូមស្ថាបនា 🙏
បងឡានខ្ញុំអូឌីQ7 2011សាំង 8មុឺនជាងម៉ៃគួរប្រើប្រេងម៉ាសុីនលេខប៉ុន្មាន ?
អូបាទៗ បងឡានអាឡឺងម៉ង់ចឹងគួរប្រើប្រេងថ្លៃៗឲ្យសមនឹងឡានគឺគួរ ប្រើ Liqui MOLY ត្រឹមលេខ10W-40 អីចឹងទៅ ។ តែសំរាប់ ម៉ាយ 8មុឺនជាងចឹង បើបងចង់ប្រើ 5W-30 ក៏បាន វាស្ទុះខ្លាំងជាង ។ តែក្រែងលោរវាឆាប់ក្តៅជាងពេលជិះក្នុងក្រុងច្រើនព្រោះប្រេងវារាវជាង 10W-40 ។ អរគុណ ❤️🙏
Toyota Prius 07 ប្រើប្រេងអ្វីល្អបង
សួស្តី តើឡានបងប្រើបានប៉ុន្មាន Km ហើយ ?
ជំរាបសួរបង🙏
ឡានខ្ញុំ camry LE 08 ក្រដាសពន្ធទេីបតែទិញបាន២ខែទេបង កាលខ្ញុំជិះប្រេងដែលមានស្រាប់មកនោះគឺឡានខ្ញុំជិះស្រួលណាស់ សុីសាំងតិច6Lជាង/100km ស្ងាត់ល្អណាស់ ប៉ុន្តែនៅពេលដែលខ្ញុំប្តូរប្រេងជាលេីកដំបូង 5w30 ប្រេង toyota តែឡានខ្ញុំទៅជាលាន់សំលេងតឹកៗៗៗពេលជាន់វ៉ា រឺ បន្ថែមល្បឿន តេីអាចមកពីប្រេងគុណភាពអន់រឺយ៉ាងណាដែរបង?ប្តូរប្រេងបាន៤ថ្ងៃ ខ្ញុំក៏សំរេចចិត្តប្តូរម្តងទៀត លេខ១០w40ម្តងTOTACHI តែវានៅតែលាន់ដដែល ហេីយសុីសាំងជាងទៀត😢 បច្ចុប្បន្ន គីឡូ១២មុឺនជាង គួប្រេីប្រេងលេខប៉ុន្មានដែរបង?បច្ចុប្បន្ន ខ្ញុំប្រេី ១០w-40 ដដែល😢ព្រោះមិនដឹងថាត្រូវប្រេីលេខប៉ុន្មានអោយត្រូវទេបង? ជាងខ្លះប្តូរប្រេង យកតែលុយ😢
សុំtelegram ផងបង
Telegram:098886651
ប្រេងប្រអប់លេខប្រើម៉ាក់អីបង សម្រាប់ឡានបាលែន០២
ទី ១ : អាចសាកស្បងប្រើ Mobil ATF 3309
ទី ២ : ប្រើប្រេង Toyota ATF Type T-IV សម្រាប់ ឡានCamry SXV20 (1997 -2002 )
@@snsportnews168 ចំនុះប៉ន្មានលីត្របង?
4 Liters
Tacoma 05 ប្រើប៉ុន្មានលីត្រប្រូ?
ឡានប្រូ ប៉ុន្មានសុីឡាំងដែរ ?
សួស្តីបង ប្រភេទ0w40 shell helix អាចប្រើលើmazda6 2018 បានអត់
បាទៗ ប្រូ រMazda 2018 នឹងប្រើបានប៉ុន្មាន Km ហើយ ?
25000km
0w20,5w30,0w40 មួយណាល្អបង។ដូររាល់ដង5w30 តែដូរកន្លែងផ្សេងគេថា0w40 ល្អ ។ប្រើប្រេងshell helix ដូចគ្នាបង
បាទៗ សំរាប់ឡានខ្លាញ់គោចឹង Km តិចចឹងគួរប្រើ 0W-40 សិនទៅហើយបើវាឆាប់ក្តៅ ហើយជិះមិនសូវស្រួល សឹមប្តូរមក 5W-30 ។ អាកាសធាតុស្រុកយើងរាងក្តៅ ចឹងបើប្រើប្រេងរាវពេកវាធ្វើឲ្យម៉ាស៊ីនរាងក្តៅខ្លាំង ហើយបើប្រើក្នុងក្រុងមានការកកស្ទុះចរាចរណ៍ទៀតនោះក៏ធ្វើឲ្យកាន់តែឆាប់ក្តៅជាងនឹងទៀត។
ចាំពេលប្រើបាន Km រាងច្រើនជាងនេះបន្តិច គឺប្រើ 5W-30 ល្អជាងព្រោះវាជួយកាត់បន្ថយកំដៅម៉ាស៊ីនហើយឆេះរាងស្ងាត់ ហើយត្រូវជាមួយអាសធាតុស្រុកយើងផង ។ អរគុណ 🙏 នេះវាគ្រាន់តែជាយោបល់ខ្ញុំដែលធ្លាប់ប្រើប្រាស់ប៉ុណ្ណោះទេ ។
ឡាន revo rally 2021 គួរប្រើលេខប៉ុន្មានដែរបង និឹងឡាន Lexus is200t 2016 16000 mile ជាង គួរប្រើលេខប៉ុន្មានដែរ ??? ជួយប្រាប់ផងបង
បាទៗបង សំរាប់ Revo Rally 2021 ឡានខ្លាញ់គោចឹងដំបូងគេប្រើហ៊ានលោតលេខទៅប្រើដល់ (0W -40 )ឬជួនកាលដល់ទៅ (0W-30 )ទៀតឯណ្ណោះ។ ប៉ុន្តែក្នុងស្រុកយើងវាមានអាកាសធាតុខុសគ្នាតាមតំបន់ចឹង ជាទូទៅស្រុកយើងពេលប្រើប្រាស់បាន ពី 8 ខែ ទៅ 1ឆ្នាំអី. គេតែងតែទំលាក់លេខនឹងកំហាប់មកដល់ (5W-30)។ ព្រោះថាវាមិនសូវបាតប្រេង ហើយជួយកាត់បន្ថយកំដៅបានជាងមុនបន្តិច តែប្រេងរាងខាប់ចឹង ជាន់មិនសូវស្ទុះទេ បាទ។ 🙏😊
ហើយមួយវិញទៀត សំរាប់ Lexus NX 200t 2016 ម៉ាយតិចចឹង គួរប្រើត្រឹម (5W-30) អីទៅបានហើយសំរាប់ការប្រើសាកល្បង ហើយប្រសិនបើវាជិះមិនសូវស្រួលហើយឆាប់ក្តៅសឹម ទំលាក់មកប្រើលេខ (10W-40 )អីវិញទៅព្រោះថាឡានជជុសដែលមានអាយុកាល ប្រើបានពី ៥-៦ឆ្នាំ ឡើងទៅ លេខ (5W-30 )នឹង( 10W-40 ) វាសាកសមបំផុតហើយ ។ បញ្ជាក់ ប្រើប្រេងល្អៗ ផលិតផល អាឡឺម៉ង់ អីជាដើមទៅ ។ អរគុណ នេះគ្រាន់តែជាយោបល់ទេបាទ បើមានកំហុសឆ្គងសូមជួយស្ថាបនាបន្ថែមផង។ 🙏😊
@@snsportnews168 បងប្រាប់បានក្បោះក្បាយល្អណាស់បង អរគុណបងប្រុសច្រើនណាស់ 🙏😊😊
នៅលើកំរបប្រេងម៉ាសុីនដាក់5W30គេណែនាំ តែឡានឆ្នាំ2003 គួរប្រើលេខប៉ុន្មានបង ប្រើតាមក្រុមហ៊ុនណែនាំ រឺក៏ប្រើលេខប៉ុន្មានបង
បាទៗ វាមិនសំខាន់នៅលើតែឆ្នាំប៉ុណ្ណោះទេ តែវាអាស្រ័យទៅនឹងភាពចាស់ និង គីឡូ Km ច្រើនដែលយើងបានប្រើប្រាស់វាយូឆ្នាំផងដែរ ។ ប្រើ 10W-40 សមស្របហើយសំរាប់ Series 2003 🙏 5W-30 រាវពេកហើយធ្វើឲ្យឆាប់ក្តៅម៉ាស៊ីន ។
@@snsportnews168 បាទបង អរគុណច្រើន🙏ដែរបានណែនាំ🙏
អធ្យាស្រ័យបង ចុះប្រភេទឡានក្រុង២៥កៅអី ម៉ាស៊ូត យេីងគួរប្រេីប្រេងប្រភេទអ្វី និងចំនួនប៉ុន្មានគីឡូម៉ត្រទេីបត្រូវប្តូរចេញម្តង ព្រមទាំងតម្រងវាផង. អរគុណបង៕
ឡានបង ស៊េរីឆ្នាំណាដែរបង ? ហើយគីឡូម៉ែត្រប្រើបានប៉ុន្មានហើយ ?
Alphard05 LPGV6ត្រូវកំហាប់ណា?
សួស្តីបង 10W-40 ល្អប្រើ តែបើបងចង់ដាក់ 5W-30 ក៏បានបើឡានបងនៅថ្មី គីឡូមែត្រនៅតិច ត្រឹម 10 មុឺនគីឡូស្តើងចុះក្រោម 🙏
Nissan Navara ម៉ាស៊ូត ឆ្នាំ២០០៨ គួរប្រើលេខប៉ុន្មានបង?
បាទៗ បងបើឡានបង Km ប្រើរាងច្រើនគីឡូ ហើយប្រើជាប្រចាំទៀត នោះគួរ ប្រើ 15W-40 តែបើឡានត្រឹម 16-17 មុឺនម៉ាយអីទេ ប្រើត្រឹម 10W-40 បានហើយគេប្រើទូទៅហើយ ។ ម៉ាស៊ីន ម៉ាស៊ូត ក៏ពុំអាចប្រើប្រេង រាវៗខ្លាំងពេកដែរ ព្រោះឡានប្រភេទអស់នឹងគឺជាឡានសំរាប់ដឹកធ្ងន់ៗ មិនមែនដូចម៉ាស៊ីនសាំងដឹកមនុស្សធម្មតាៗទេ ។ អរគុណ 🙏
អធ្យាស្រ័យបង! តើរថយន្តtuntraV8 5.7L ប្រេងម៉ាស៊ីនមានប៉ុន្មានលីត្រ?ប្រើលេខប៉ុន្មាន?
V8 5.7L ចំនុះប្រេង 7.4L លីត្រ បើឡានថ្មី 2021 ប្រើលេខ 0W-5W-20 សំរាប់ស្រុកគេត្រជាក់។ ស្រុកយើង ប្រើត្រឹម 5W-30 ហើយបើឡានជជុសចាស់ៗ 2007-2010 ប្រើ 10W-40 ។ អរគុណ 🙏😊
Mazda bt50 thunder ២០២០គួរប្រើលេខកូជណាបង
បងនិយាយតាមការយល់ឃេីញរបស់បង នឹងតាមបទពិសោធន៍របស់បង😊
បាទបង ប្រើឡានច្រើនប្រភេទ យល់ដឹងពីរឿងនឹងច្រើនគួរសម យល់ដឹងពីទាំងគុណដម្បត្តិ និង គុណវិប្បត្តិនៃការប្រើប្រាស់ប្រេងតាមប្រភេទឡាន និង អាយុកាលឡានផងដែរ 🙏😊
ជំរាបសួរលោកពូ🙏
តើសំរាប់ឡានម៉ាសុីនម៉ាស៊ូតToyota hilux vigo 2015 គួរប្រើប្រេងលេខប៉ុន្មាន? 🙏🙏
បាទៗ អត់ទោសកាលពីមុនបងធ្លាប់ប្រើលេខ ប៉ុន្មានដែរ?
គួរ ដាក់ 10W-40 ឬ 15W -40 ឬ 15W-50 បើឡានប្រើច្រើន គីឡូម៉ែត្រ ហើយ ឧស្សាហ៍ជិះផ្លូវឆ្ញាយៗ អីចឹងទៅ
ជាងគេដាក់15w - 40 អោយ តែឡានទើបជិះបាន 61500 គីឡូម៉ែត្រទេ
បាទៗ ប្រូ គីឡូ ម៉ែត្រ 61500 គឺអ្នកខ្លះគេប្រើ 5W-30 ឬ ប្រើ 10W-40 មួយរយ:ពេលទៀតសិនទៅ បើវាឆាប់ក្តៅសឹម 15W-40 ។
បើសិនយើងប្រើ 15w-40 និង ហើយយើងចុះមកប្រើ10w-40 វិញមានបញ្ហាអត់លោកពូ
ដូចជាមិនអីទេ តែម៉ាស៊ីនអាចស្ទុះជាងមុនបន្តិច តែក៏ក្តៅជាងមុនបន្តិចដែរ ។ តែវាដូចជាមិនសូវខុសគ្នាប៉ុន្មាននោះទេ រវាង 10W-40 vs 15W-40 សូមសាកល្បងវាលមើលសិនទៅ បាទ 🙏😊👍
Toyota Camry 04 (59034 mile ) ប្ដូរប្រេងម៉ាស៊ីនលេខប៉ុន្មានបង?
ម៉ាយតិចមែនតែឡាន អាយុកាល ១៦ ឆ្នាំជាងហើយគួរប្រើប្រេង 10W-40
សូស្ដីបង Highlander 2007 តើគួរប្ដូរប្រេងម៉ាស៊ីនលេខប៉ុន្មានបង? អគុណបង
10W-40 ល្អប្រើហើយ ។ កុំដាក់តាម គំរបប្រេង 5W-30 អី ព្រោះឡានជជុសប្រើប្រាស់យូរឆ្នាំហើយ ។ 🙏😊
lexis 400h ឆ្នាំ 2008 18មុឺនមាយជាងគួរប្រើលេខមាណល្អបង?
ឡាន Hybride ឆាប់ឡើងកំដៅជាងឡានធម្មតា មាន 2 ជម្រើស បើ ប្រើ 5W-30 អត់ស្រួល ដូរមកប្រើ 10W-40 វិញមក
ខ្ញុំសុំអធ្យាស្រ័យជំរាបសួរលោកគ្រូ ម៉ាស៉ីនបាឡែន ០៣ បញ្ឆេះលឺសូរ កុកៗៗៗៗៗក្នុងម៉ាស៉ីននៅពេលបញ្ចូលលេខហើយដាក់លេខpគឺលាន់កុកៗៗៗ(គីឡូ១១ម៉ឺនជាង) តើវាមានបញ្ហាអីអត់លោកគ្រូ?
អូបាទៗ បង ឡានបងធ្លាប់មានបញ្ហាប្រអប់លេខឬទេ ។ បើមិនធ្លាប់មានទេគឺ ម៉ាស៊ីនបងប្រហែលឡោកហើយចឹង បើគ្រាន់តែដាក់ P លឺសូរសំលេង រ៉ោកៗ ឬ កឹកៗៗ២២អីចឹងទៅ ។
ឡានខ្ញុំ corolla 04 18មុឺនម៉ាយ ម្ចាស់មុនប្រេី10-40 តែទេីបបាន 1800ម៉ាយ រាងបាត់ប្រេងបន្តិចហេីយ តេីគួរដូរមកប្រេី 5-30 បានអត់
សួស្តីបង ឡានចាស់ចឹងហើយបងជៀសមិនផុតទេ តែងតែបាត់ប្រេងបន្តិចបន្ទួចចឹងហើយ ។ បើបងប្តូរមកប្រើ 5-W-30 វិញ នោះប្រហែលជាអាចបាត់ប្រេងច្រើនជាងមុន ។ ឡានចាស់ៗ ស៊ីប្រេងម៉ាស៊ីន ស៊ីទឹកស្អំ ជារឿងធម្មតា ។ អរគុណ 🙏
តើអក្សរwខាងមុខមាន័យដូចម្តេចបង?
Hello 👋 អក្សរ 👉 W “Winter” គឺដំណាងឲ្យតម្លៃកំរិតស្តង់ដានៃភាពត្រជាក់ ឬ ស៊ីតណ្ហភាពរបស់កំរិតកំហាប់ប្រេងនីមួយៗ ។ Ex 5W-30 និង 5W-40 អីចឹងទៅ ។
ពិបាកពន្យល់បន្តិច Example បើយើងមានឡាន ១ ហើយយើង ប្រើប្រាស់ក្នុងរដូវកាល ២ ផ្សេងៗគ្នា គឺរដូវវស្សា និង រដូវប្រាំង អាកាសធាតុទាំងពីនេះខុសគ្នា ។
👉1. Winter ❄️ Season ប្រើ 5W30 ល្អសម្រាប់ម៉ាស៊ីន ។
👉2 Dry Seasons 🌅 ប្រើ 5W-40 ទើបទប់កំដៅម៉ាស៊ីនបានល្អ តែឡានជាន់មិនសូវស្ទុះដូចប្រើ 5W-30 ទេ ។ ចាំមានពេលចេញ Video មកស្រាយទើបយល់ច្បាស់ជាង ។ 🙏😊
Lexus GS 300 ឆ្នាំ 2006 ( ជាង 160000 Mi. ) គួរប្រើលេខប៉ុន្មាន ?
10W-40
Camry 07 មៃស៊ីន 22ម៉ឺនមៃ គួប្រើលេខប៉ុន្មាន អរគុណ ។
ជាង 10 មុឺន ប្រើ 5W-30
22 មុឺន ប្រើ 10W-40
Priusឆ្នាំ2013គួរប្រើប្រេងលេខប៉ុន្មានដែរបង?
សួស្តី ប្រូ ឡានប្រូប្រើប្រាស់បានប៉ុន្មាន Miles ហើយ ? នៅលើកំរបប្រេងម៉ាស៊ីនគេដាក់លេខប៉ុន្មានដែរ?
ឡានខ្ញុំ Camry 03 ដាក់ 10W 40 រត់អត់រួចរាងតឹងម៉ាស៊ីន ហើយលាន់ម៉ាស៊ីន Mile ១២ម៉ឺន Mile តើគួរប្រើប្រភេទណាបង?
បាទៗកាលទិញមកលើកដំបូងបងប្រើប្រេង លេខប៉ុន្មាន? ហើយ ម៉ាកអ្វីដែរ? ហើយជិះស្រួលអត់? មុនពេលបងប្រើ 10W-40 ដែលនាំឲ្យធ្វើទុក្ខម៉ាស៊ីន
@@snsportnews168 កាលមុន 5w 30 ជិះស្រួលតែប្តូក្រោយមកជាងណែនាំឲ្យដាក់ 10w 40 ឃើញថាខុសគ្នា។ តើគួរទៅប្រើ 5w 30 វិញឬក៏ប្តូរលេខផ្សេង?
បាទៗ បើបងធ្លាប់ប្រើ 5W-30 នោះវាស្ទះុជាងស្រួលប្រើជាងនោះគួរបន្តប្រើ 5W-30ដដែលទៅ ។ តែចាំពេលដែលឡានបងប្រើ បានគីឡូមែត្រច្រើនជាងនឹងបន្តិច ប្រហែល 16-18 មុឺន ម៉ាយអី គរប្រើ 10W-40 ល្អជាង ។
ជាទូទៅបើប្រើ 10W-40 មានតែម៉ាស៊ីនឡានឆេះស្ងាត់ជាង 5W-30 វាមិនដែលលឺសំលេងខ្លាំងជាង 5W-30 ទេ។ ព្រោះវាខាប់ជាង ជួយកាត់បន្ថយកំដៅ ប៊ុីសស្តុង តែវារៀងស្ទួកជាងប្រើ 5W-30
HLD V6ឆ្នាំ03ប្រើលេខប៉ុន្មានដែរបង?
បាទៗ 10W-40 តែប្រើប្រេងល្អ ។ បើប្រើលេខធំជាងនេះក្រែងលោមិនសូវស្ទុះ ។ ម៉ាស៊ីនឡានរាងចាស់ហើយម៉ាយច្រើនទៀតនោះគួរតែឧស្សាហ៍ប្តូរប្រេងវា កុំទុកឲ្យដល់Km ពេក អរគុណ🙏❤️
ប្រេងល្អជាប្រេងបែបណា ហើយតម្លៃម៉េចដែរបង?
ចុះញុមបង Lexus rx 300 2002 ម៉ាយ116668 ប្រើលេខម៉ានបង ហើយម៉ានលីត្រ
ប្រើ 5W-30 ល្អ បញ្ជាក់ : បើម៉ាស៊ីនឡានបងឆេះស្ងាត់ល្អ មិនធ្លាប់រុះរើម៉ាស៊ីន ជួសជុល
Luxus RX300 2001 ប្តូរប្រេងម៉ាស៊ីនលេខប៉ុន្មានបង? អរគុណ
10W-40 បើឆាប់ឆាប់ក្តៅហើយបាត់ប្រេង សឹមលោតឡើងមួយលេខទៀត។ តែ10W-40 ល្មមប្រើហើយ 😊🙏
@@snsportnews168 លោតឡើងលេខលើពី10w40 មែនលោកគ្រូ?សូមអរគុណ
បាទៗ 🙏
ឡានឆ្នាំ2003 ប្រើបាន9មុីនម៉ាយជាង គួរប្រើប្រេងប៉ុន្មានដែល
សូមអរគុណច្រើនបង
សួស្តីបង ឡានបងម៉ាកអ្វីដែរ ? ម៉ាស៊ីនឡានបងឆេះស្ងាត់ល្អដែរឬទេ ? ចាំខ្ញុំប្រាប់ពីជម្រើសល្អជូន រវាង 5W-30 និង 10W-40
@@snsportnews168 ឡានកូរ៉ូឡាបង ប្រើបាន9មុឺនម៉ាយជាងបង ឆេះដូចធម្មតាទេបង គួរប្រើលេខប្រេងប៉ុន្មានបង
សួស្តីបង ឡានCamry ឆ្នាំ 2012 ប្រើប្រេងលេខប៉ុន្មានដែរ?
✅10W-40 តែបើឡាននៅថ្មី ម៉ាយតិចត្រឹម ១០មុឺន Km ចុះក្រោម អាចប្រើ👉 5W-30 បាន ។
Camry 2012 គួរប្រេី 0w20
ព្រុស០៥ ប្រើ៥ ៣០ នឹង ១០ ៤០ មួយណាល្អជាងបង
គួរប្រើ 10W-40
hilux vego 015 ខ្ញុំប្រេីប្រេងtotalកំហាប15w40តេីត្រឹមត្រូវទេបង❤
សួស្តីប្រូ ឡានប្រូប្រើបានប៉ុន្មាន Km ហើយ ?
Rav4 03 គួរប្រើលេខប៉ុន្មាន
10W-40
បងតើប្រេងម៉ាស៊ីនទាក់បូ មានកំរិតលេខប៉ុន្មានដែរ
Example : 0W -20 0W-30 ឡានស្រុកគេ ឬ ខ្លះសាក 5W-30 សំរាប់ឡានខ្លាញគោ Toyota Rush TRD 19-2020🙏😊 បើមានកំហុសឆ្គងសូមស្ថាបនា 🙏
ឡានបេីប្រេី 10w-40 ដូរប្រេី5w-30វិញ មានផលប៉ះពាល់ទេបងអរគុណ!
វាអាចប្រើបាន តែមិនសូវល្អ ទេ។ ប្រើ5W-30 ឡានស្ទុះជាងមុន ជិះបានច្រើនគីឡូម៉ែត្រជាង តែម៉ាស៊ីនឆាប់ក្តៅជាងប្រើ 10W-40 ។
ឡាន Highlander V4 2006 អាចប្រើម៉ាស៊ីន 5W40 បានអត់។
ប្រើដូច Camry 2007 ដែរ ។ 10W-40
សួស្តីបង
តើឡាន Highlander គួរប្រើប្រេងបែបណា / 5w-30 ; 10w-40/ ( 2004 )
10W-40 បាទ ។ អាយុកាលប៉ុននេះសមស្របហើយ 👍🙏
សួរស្តីបង ឡានហាយឡែនឌ័រ ឆ្នាំ2004 ប្រភេទV4 តើយើងគួរតែប្រើប្រេងលេខប៉ុន្មានដែរបង
10W-40 ល្មមប្រើ 👍
បង Corolla 94 គួរប្រើប្រភេទណាដែលបង ❤️
បាទបើសិនណាប្រើ 10W-40 អត់បានឬ ជិះអត់ស្រួល លោតឡើង ១ លេខទៀតទៅបង ។ 🙏😊
ជម្រាបសួរបង ឡានខ្ញុំតាកូម៉ា០៨ គួរប្រើប្រេងប្រភេទណា
បាទៗ បើប្រើដឹកធ្ងន់ ឬ ប្រើច្រើនៗ គួរដាក់ ត្រឹម 10W-40 បានហើយ (សំរាប់ម៉ាស៊ីនសាំង)។
ឡានខ្ញុំព្រុស06 អាចដាក់Moly 15W-40 បានទេបង។ ទិញពីគេមកឃើញគេដាក់ប្រេងរបៀបលេខហ្នឹង
សួស្តីបង ឡានបងម៉ាយហ្ស៊ីនប៉ុន្មានដែរ?
បងចាក់ប្រេងម៉ាស៊ីនលើស 200ml តើមានបញ្ហាអ្វីអត់បង
វាអាចបណ្តាលឲ្យម៉ាស៊ីនឆេះថប់ៗ ។ តែពេលលើស 200 ml ចឹងតើឡាន Bro ឆេះថប់ៗពេលជាន់ហ្គើឡើងឬអត់ ?
បងស្ទារិក08ប្រេីលេខម៉ានបង
✅ សំរាប់ CVX 2.5 L ,V4 ប្រើលេខដៃ 5 វគ្គ
✅ សំរាប់ H1 2.4 L, V4 ប្រើលេខ អូតូ 4 វគ្គ Auto
គាំង
Crv RD1 ប្រើមួយណា
5W-30
Toyota Prius 06 គួរប្រើប្រភេទណា៊
បាទ ៗ គួរប្រើកំហាប់ 10W-40 ។ ហើយគួរប្រើប្រេង Moly របស់អាឡឺម៉ង់ ទឹកប្រេងវាពណ៍ប្រផេះសំរាប់ឡានប្រភេទ Hybrid ព្រោះវាជួយកាត់បន្ថយកំដៅ ហើយមិនសូវបាត់ប្រេង 😊🙏
ចំពោះ10.40តម្លៃម៉ានដែរបង
បាទៗវាមានតាម ម៉ាក់ គឺ ចាប់ពី $55-$65-$75-$85 តាមគីឡូមែត្រច្រើនឬតិច 4000Km,6000km,8000km…..Extra
បងឡានprius 06គួរប្រើ5w-30 រឺ 10w-40?
បាទៗ គួរប្រើ 10W-40 សំរាប់ Hybrid 🙏😊
True Smart - Let me give you some tips... If your 2006 Prius recommend 5w-30 from the manufacturer (Toyota) then use that oil viscosity since the engine was designed for it. The reasons being is because of engine design and tolerance or clearance etc. However, if you want a little more protection then you can use Synthetic oil, but not necessary because you're not operating the car in extreme hot climate (Cambodia is tropical climate not extreme hot climate just so you know). Remember, it's very IMPORTANT to use good oil from reputable brands and not some cheap unknown names to save a few dollars. Good oil such as Mobil 1 5w-30, Valvoline 5w-30 or other well known brands world wide is recommended. Mobil 1 and Valvoline are my two favorite brands from my experience from 30 years of driving.
You can also use 10w-40 viscosity, but it's thicker and will give poor mileage. Also, since the oil is thicker, it takes longer for the oil to flow into all the moving parts from the crankshaft, which create more wear in your engine during start up. Remember, thicker oil does NOT mean better. Hope this helps!
👍Nice Comment, Thanks!🙏😊
@@snsportnews168 You're welcome!
តើឡានLand cruiser2012ប្រើបាន80000គីឡូ ប្រើប្រេងម៉ាសុីន RAVENOL 5W_30 ត្រឹមត្រូវដែរឫទេ
អាចប្រើ 5W-30 បាន ។ ប៉ុន្តែបើប្រើចាប់ពីជាង 100,000 Km ឡើងទៅគួរដូរមកប្រើ 10W-40 វិញល្អជាង។
បងខ្ញុំចង់បើកកន្លែងដូរប្រេងម៉ាស៊ីនដែរ។តែខ្ញុំអត់ចេះបងជួយពន្យល់ខ្ញុំបន្តិចបានអត់
តើយើងគួរតែប្រើប្រេងម៉ាកអីដែរបង? សម្រាប់រថយន្ត highlander 02 V6 ហើយគួរប្រើ 5w30/ 10w40 អរគុណ!
បាទៗ បើប្រូហ៊ានចំណាយថវិការបន្តិច គឺ អាចដាក់ Moly របស់អាឡឺម៉ង 10W-40 តម្លៃសរុបប្រហែល $75-$85 ជាងតែវាល្អប្រើ បាន 8000km ជាង ហើយបើប្រើលើសតិចតួចក៏គ្មានបញ្ហាដែរ។ ហើយបើប្រើ MPM តម្លៃតែ $55 ទេ តែប្រើបានតែ 6000-7000 km ។ នេះគ្រាន់តែជាយោបល់ខ្ញុំទេ។ តែក៏មានប្រេងម៉ាកខ្លះអាចល្អជាងនេះដែរ ។ 🙏😊👍❤️
@@snsportnews168 ឆ្លើយបានក្បោះក្បាយណាស់បង បងមានប្រេងប្រភេទណឹងលក់ដែរអត់ទេ? អរគុណសម្រាប់ការឆ្លើយតប!
អូ បាទៗ ប្រូ អាចទៅរកជាវបាននៅស្ថានីយ៍ប្តូរប្រេង ឬ កន្លែងលាងឡានធំៗ គឺគេមានគ្រប់ Model ហើយមានច្រើនជំរើស ច្រើនតម្លៃ។ អរគុណ🙏😊
ប្រេងប្រអប់លេខនឹងប្រេងប៉ុងខុសគ្នាដូចម្តេច មានពស៍ខុសគ្នារឺ?
ប្រេងប្រអប់លេខ ហើយនិងប្រេងម៉ូមចង្កូតប្រើជាមួយគ្នា ប្រើប្រេងដូចគ្នា ។ តែប្រេងប៉ុងខ្ញុំបាទមិនច្បាស់ទេ ។ 🙏😊
សំណួរសួរថា តើអ្នកដូរប្រេងម៉ាស៊ីនស្រុកគេ ខុសពីស្រុកយើងដែរឬទេ? ចូរពន្យល់់
បាទៗខុសគ្នាប្រូ ព្រោះ
💡ស្រុកគេមានអាកាសធាតុខុសពីស្រុកយើង។
💡ស្រុកគេប្រើឡានថ្មីៗឬឡានខ្លាញ់គោច្រើនជាងយើង។
👉ស្រុកគេប្រើឡានមានការកំណត់អាយុកាល និងចំនួន Km ត្រឹមត្រូវ ដល់ពេលកំណត់ត្រូវឈប់ប្រើ។
💡ប្រើប្រេងម៉ាស៊ីនកំរិតស្តង់ដាតែមួយទេ តែ កត្តាអាកាសធាតុ ហើយនិង Kmច្រើនគឺប្រើកំហាប់ប្រេងខុសពីគ្នា។
💡ស្រុកយើងប្រើប្រាស់ឡានមួយទឹក ឬឡានជជុសច្រើន ហើយ Km ក៏ច្រើនៗទៀតចឹងហើយត្រូវប្រើកំហាប់ប្រេងខុសពីស្រុកគេ។ វានូវមានរឿងច្រើនទៀតតែមិនបានរៀបរាប់អស់ទេ ។ អរគុណ 🙏😊
លោកគ្រូខ្ញុំចង់ដឹងពីប្រេងម៉ាស៊ីនម៉ាស៊ូតតើមានប៉ុន្មានប្រភេទហើយលេខប៉ុន្មានខ្លះទៅលោកគ្រូ
មានច្រើនលេខ 5W-40 ,20W-30 , 10W40 ,(15W-40 ល្អប្រើសំរាប់ឡានមួយទឹកៗស្រុកយើង ឬឡានជជុសមកពីក្រៅប្រទេស)។ 🙏😊👍
ជាទូទៅឡានម៉ាស៊ូតគួប្រើប្រភេទណាបង
បាទលេខរបស់ម៉ាស៊ីនម៉ាស៊ូត វាមានកំហាប់ដូចគ្នាទៅនឹងប្រភេទឡានសាំងដែរ ប្រូ។ បើឡានថ្មី គេប្រើ 0W-30 ,5W-30…..ហើយបើឡានរាងជំនុំដែរហើយ គេប្រើ 10W-40 ឬ 15W-40 អីចឹងទៅ
toyota vitz 2012 គួរប្រេីប្រេងម៉ាសុីនម៉ាកអីហេីយលេខប៉ុន្មានបង
ប្រើប្រេងធម្មតា ដូចឡានដ៏ទៃដែរ តែសូមជ្រើសរើសប្រេងដែលល្អបន្តិចព្រោះ 3 ម៉ាស៊ីនវារាងញាក់ខ្លាំងបន្តិចហើយពេលជាន់ម្តងៗ ។
@@snsportnews168 ចុះ vitz012 គីឡូ១១មឺុនតេីគួរប្រេង5/30រឺ10/30លោកគ្រូ
ប្រើ 10w40 អាចបានប៉ុន្មានគីឡូដែរបង
បាទៗ ប្រូ ! គឺចន្លោះ ពី 6500 km -8500km ឬ អាចដល់ 10000 km ក៏មានដែរ វាអាស្រ័យតាម Brand នីមួយៗរបស់វា តាមតំឡៃថ្លៃ ហើយនឹងធូរថ្លៃ ។ Note: តែសូមកុំប្រើប្រេងម៉ាស៊ីនឲ្យដល់ Km ដែលបានកំនត់ពេកនោះវាមិនល្អទេ ។ EX : បើប្រេងនឹងប្រើបាន 8000 Km នោះពេលដល់ Km 7600 អីប្តូរចោលទៅ ។ កុំជិះទាល់តែឡើងខាប់ហើយខ្មៅ ឬលោតសញ្ញា Maintain/ Require ។ អរគុណ🙏❤️
អរគុណច្រើនបង
បាទៗ ប្រូ! ដូចខ្ញុំបាននិយាយពីខាងដើមចឹង ប្រេងម៉ាស៊ីនសំខាន់ណាស់សំរាប់ម៉ាស៊ីនឡានរបស់យើង មិនថាឡានជជុស ឬ ថ្មីខ្លាញ់គោទេ តែមិនបានប្រើប្រាស់ប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ ឡានរបស់យើងអាចឆាប់មានបញ្ហាម៉ាស៊ីន។ ចឹងគួរឧស្សាហ៍ឆែកមើល ❌កុំឲ្យប្រេងខ្មៅពេក ❌កុំប្រើដល់Km ពេក❌កុំឲ្សប្រេងលើសឬខ្វះ❌បើយល់ល្អកុំប្រើប្រេងអន់ ឬ ដូរប្រេងច្រើនមុខច្រើនម៉ាក់ពេក។ 🙏😊❤️អរគុណ
How much is it!
កូរ៉ូឡា 95 ប្រើប្រេងប្រភេទអីគេបង
បាទបងៗ 10W-40 ឬ លើ ខាប់ជាងនឹង មួយលេខទៀតព្រោះថាឡានរាងចាស់ណាស់ដែរហើយ ។ អរគុណ 🙏😊
Mazda 90ជាងគួរប្រើលេខម៉ាន
អូបាទ បង ! Mazda model មួយណាដែរបាទ😊?
តេីប្រេង ម៉ាសុីនឡានសាំង 5w-30 អាចយកមកប្រេីជាមួយ ម៉ូតូបានទេ ? ហេតុអ្វី ?
ប្រេងម៉ាស៊ីនឡានគឺគេប្រើសំរាប់ឡាន តែបើយើងយកមកចាក់ម៉ូតូវាអាច លោត Check ចឹងវាមិនអាចប្រើបានទេ។ Ex: ដូចជាម៉ូតូលេខ អូតូ Honda Click 125cc, 150cc, PCX 150cc ។ ម៉ូតូវាមានប្រភេទប្រេងនិងកំហាប់របស់វាផ្សេងទៀតដូចឡានដែរ Ex: ប្រេង TOP 1 វាមាន ពណ៍ មាស ,ស្វាយ, បៃតង,ប្រផេះ តំរូវតាមប្រភេទម៉ូតូថ្មី ចាស់ ជាដើម។
តើប្រេងម៉ាស៊ីនចាក់ចូលឡានហើយ ប្រើមិនទាន់ដល់គីឡូត្រូវដូរ អាចប្រើបានប៉ុន្មានឆ្នាំខូចគុណភាព បង
រឿងនឹងពិបាកស្មានណាស់ប្រូ ស៊ីសងលើការថែរក្សារបស់ប្រូផ្ទាល់ ទុកនៅកន្លែងណា? ត្រូវក្តៅ ឬ ត្រជាក់? តែជាទូទៅបើកាលណាយើងបើកប្រើហើយនោះ ទោះចាក់មិនអស់ក្តីក៏វាថមថយគុណភាពខ្លះដែរ 2-3 ខែបើឡានស្ទើប្រេងអាចយកមកថែមបាន ។ តែបើលើសពីនឹងមិនសូវល្អទេ។ សំខាន់បើកំហាប់ប្រេងនោះនៅមានភាពរអិលល្អប្រើចុះ ។ អរគុណ វាពិបានមកស្រាយបន្តិចក្នុង Comments នេះ ។
@@snsportnews168 អរគុណច្រើន បង
10w30 ឬ 10w40 មួយណាល្អជាង សម្រាប់ Toyota 2007
ប្រហាក់ប្រហែលគ្នាទេបង ។ មានអតិថិជនខ្លះគេប្រើដល់ 5W-30 ទៀតឯណ្ណោះ ព្រោះឡានជប៉ុនចំចឹងយកមក Km នៅតិច ហើយឡាននៅថ្មីៗ ប្រើ 5W-30 ក៏មិនអីដែរ ។ តែ ៣ ម៉ាស៊ីនចឹងរាងញ័រ ប៊ីស្ទុងបន្តិចហើយ ពួក Vitz និង Belta
ចំពោះ 20w-40 ប្រើចំពោះឡានចាស់បានទេ?
បាទបង ឡានចាស់ៗស៊េរីឆ្នាំណាដែរ ហើយឡានម៉ាកអ្វីដែរទៅ?
@@snsportnews168 Rav4 1999
អូបាទៗ បង ចឹងបងធ្លាប់ប្រើ 10W-40 អត់ពីមុនមក? ព្រោះថា ឡានស៊េរីចាស់ៗចឹង វាពិបាកសនិដ្ធានកំរិតប្រេងណាស់ ព្រោះថា មិនដឹងម៉ាយហ្ស៊ីន ឬ លេខគីឡូម៉េត្ររបស់វាប៉ុន្មានហើយ? ។ EX: ឡានចាស់ៗខ្លះ 1997-1999 ម៉ាស៊ីនវាខ្សោយ ឬខូច តែគេប្ដូម៉ាស៊ីនឆ្នាំ2000 មកដាក់ជំនួសវិញហើយម៉ាយហ្ស៊ីនវាត្រឹម 20 មុឺនម៉ាយជាង ចឹងគេអាចប្រើ 10W-40 បាន។ 😊🙏
@@snsportnews168 បាទអរគុណ!
ឡានខ្ញុំមានបញ្ហាឱ្យតែជិះក្ដៅម៉ាស៊ីន (កុងទ័រកម្ដៅឡើងដល់ពាក់កណ្ដាល) គឺរលត់ហើយ តែដេឆេះធម្មតាវិញ ហើយជាន់ឡើងអត់ស្មើ ញាក់ៗដូចឈ្លក់សាំង ប្ដូរជាងអស់បីហើយគេថាបញ្ហាពោងសាំង រួចប្ដូរក៏ពោងសាំងអស់បីដែរ តែនៅតែដដែរ ។
ហេតុអ្វីបរទេស គេនៅតែណែនាំ៥-៣០ នៅសម្រាប់Pruis 04-09 មិនវាស់គីឡូ តែស្រុកខ្មែរ ប្តូរតាមគីឡូ ឬតាមគីឡូឡាន ! សរុបមកខ្មែរចេះជាងជប៉ុន
គួរប្រើប្រាស់ប្រេងម៉ាស៊ីនឲ្យត្រូវនឹងអាយុកាលរបស់ឡាន នឹង គីឡូមែត្រដែលឡានបានប្រើរួច ព្រោះស្រុកគេប្រើប្រាស់ឡានតែត្រឹម 10មុឺន Km អីគេចង់ឈប់ប្រើហើយ ចឹង គីឡូមែត្រក្រោម 10 មុឺនអីគេអាចដាក់ 5W-30 បាន ។
តែស្រុកយើងប្រើឡានជជុស ហើយគីឡូមែត្ររបស់ឡាននាំចូលមកសុទ្ធតែ 10 មុឺនកក្រាស់ ឬ 20 មុឺនស្តើងទៅហើយ ចឹងបើយើងប្រើ 5W-30 ដូចដែរក្រុមហ៊ុនបានដាក់នៅលើគំរប់ប្រេងម៉ាស៊ីនឡាននោះវាមិនសូវជាល្អប៉ុន្មានតែសម្រាប់ឡានជជុសដែលមានអាយុកាល លើស 10 ឆ្នាំឡើង ។ 🙏😊
Toyota prius year 2010 it not second generation
បាទៗ ជំនាន់ទី ៣ ។ អរគុណ 🙏😊
4 នាទី អត់ទាន់ចូលសាច់ការ
បាទៗ សូមអធ្យាស្រ័យផងបង ! បាទៗ នឹងហើយបងវែងឆ្ងាយពេកហើយ! ពេលខ្លះនិយាយខ្លីពេកវាពិបាកពន្យល់ពេកចឹងហើយចេះតែវែងឆ្ញាយជ្រុលម៉ាត់និយាយវែងពេក ។ មកពីខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនពីមុនមក ជាង ១០ ឆ្នាំចឹងអោយធ្លាប់ម៉ាត់និយាយវែង។ 😊 ពីព្រោះ Content នេះវាគឺជាការបកស្រាយ ចឹងហើយវាពិបាកបន្តិចក្នុងការពង្រួញអោយខ្លី ។ ចាំមើលពេលក្រោយ កែសំរួលតាមបងប្រាប់។ អរគុណ 🙏
Tacoma07
Tacoma 07 ឡានសាំង ប្រើ 10W-40 បានហើយព្រោះឡានប្រភេទដឹកចឹងប្រើប្រេងរាវជាងនេះអត់សូវល្អទេ ប្រូ 👍
10w 40 Lexus ស្ទុក សុីសាំង
បើដាក់ 5W-30 មិនសូវល្អសម្រាប់អាយុកាលឡានជជុស ដែលមានអាយុ 16-17 ឆ្នាំហើយនោះទេ ។
បាទៗ បើចង់ស្ទុះចាក់សាំងល្អ ហើយប្រើប្រេងម៉ាស៊ីនថ្លៃៗ ហើយប្រើឡានប៉ុង ២
និយាយអត់ប្រយោជន៍ច្រើនពេក
បាទៗអរគុណបង ។ វាមានប្រយោជន៍ច្រើន ជាងឥតប្រយោជន៍តាមខ្ញុំយល់។ 🙏😊 ជួយស្ថាបនាផងបើសិនបងមានកំហុសឆ្គង ។
ហាយឡែនឌឺហ្គាសប្រើប្រេងម៉ាសូីនអីល្អបង
បាទៗ ប្រូ ! ប្រើប្រេងលេខ (10W-40 )របស់ USA 🇺🇸 ឬ អាឡឺម៉ង ម៉ាក់ណាក៏បានដែរ រកមូយណាដែលគេធ្វើដំរូវឡាន ប្រើប្រាស់និងនាំចូលមកពី USA 🇺🇸 ព្រោះ HLD សុទ្ធតែជាឡានជជុសដែលនាំចូលមកពី អាមេរិក ។
ប្រេងមិនទាន់ប្រើទុកបានប៉ុន្មានឆ្នាំខូចគុណភាពដែរបង
បាទៗប្រេងវាមាន ថ្ងៃខែផុតកំណត់របស់វា ដឺឡេរបស់វាត្រឹមត្រូវតាស់ ។ បងអាច់ឆែកមើលនៅលើកំប៉ុង ឬកាដុងប្រេងបានតាស់ ។ ហើយគេផលិតមកទុកបានយូរគួរសម ចន្លោះពី ៣-៥ឆ្នាំ តាម Model របស់វា ។
@@snsportnews168 អរគុណបង
បងតើគួលាងកាទែរចេញម្តងទេបងរាល់ពេលដូរព្រេង
បាទៗ ប្រូ ឡានម៉ាកអ្វីដែរ?
បងប្រេងម៉ាសុីយេីងប្រេីយូខែតែមិនលេីសគីឡូតេីខូចទេ
មិនអីទេ បើមិនសូវជិះចឹង ព្រោះគេផ្តោតលើ Km ទេ ។ ព្រោះគុណភាពប្រេងចាប់ផ្តើមបាត់បង់គុណភាពនៅពេលដែលយើងប្រើឡានដល់ Km ដែលគេបានកំណត់ប៉ុនណ្ណោះ ។ ប៉ុន្តែត្រូវឧស្សាហ៍ត្រួតពិនិត្យមើលប្រេង តើវានៅថ្លាល្អ ?អត់ ហើយនៅរអិលអត់ ? 🙏😊
បងសាខាបងលក់ប្រេងសិននៅខាងណាវិញខ្ញុំចង់កម្មង់យកមកទុកកន្លែងការដ្ឋានរបស់ខ្ញុំបងនៅកន្លែងព្រះឡានខ្ញុំនៅព្រែកនៅបង