ក្រមុំស្រុកណា - NORITH ft. VANNDA | ភ្លេងសុទ្ធ (LYRICS KARAOKE)

แชร์
ฝัง
  • เผยแพร่เมื่อ 22 ม.ค. 2025
  • ➔ បទ : ក្រមុំស្រុកណា
    ➔ ច្រៀង : នរិទ្ធ & វណ្ណដា
    ➔ ចម្រៀងដើម : • NORITH - ក្រមុំស្រុកណា...
    ➔ អត្ថបទចម្រៀង :
    NORITH : អូរ៉ាណ នាងអើយ នាងអើយនាង
    ថ្ងៃនេះបងឡើងច្រៀង ចង់ឲ្យនាងមកមើលបង
    អូរ៉ាណ នាងអើយ នាងអើយនាង
    ថ្ងៃនេះបងឡើងច្រៀង ចង់ឲ្យនាងមកមើលបង
    បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រឡង
    បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រឡង
    ខំស្កាត់ហៅនួនល្អង មក CHEER ឲ្យបង
    ណាអូនណា មក CHEER ឲ្យបងណាអូនណា
    អូរ៉ាណ គគ្រឹកសន្ធឹកប្រាំង ខែចេត្រចូលឆ្នាំ
    បងនាំស្រីរាំ កន្រ្ទឹម
    អូរ៉ាណ គគ្រឹកសន្ធឹកប្រាំង ខែចេត្រចូលឆ្នាំ
    បងនាំស្រីរាំកន្រ្ទឹម
    កន្រ្ទឹមសាងស្នេហ៍ ភ្លឺស្រែមានភ្លៀងរលឹម
    កន្រ្ទឹមសាងស្នេហ៍ ភ្លឺស្រែមានភ្លៀងរលឹម
    កន្រ្ទែតឈរញញឹម ឱ្យបងសង្ឃឹមបានចូលរោងការ
    អោយបងសង្ឃឹម បានចូលរោងការ
    គ្រាន់ឃើញអូនភ្លាម ដូចជាមាននិស្ស័យ
    ក្រែមអូនពណ៌ស្រស់ ឲ្យបងទន់អស់ជើងដៃ
    កូនអ្នកជិតខាង អោយបងកាងអូនបីថ្ងៃ
    ចូលឆ្នាំ ចូលខែ សុំស្នេហ៍បងដេញថ្លៃ
    ក្រមុំសៀមរាបសែនល្អ ឲ្យបងខ្វា-កដូច
    ញ៉ាំខ្វាគោ កំលោះតាមអូនខ្វាត់ខ្វែង
    ឲ្យបងខ្វាយខ្វល់ ដូចភ្លេងបាត់ស្គរ
    កន្លង់បងនេះបេតី ព្រោះតែរូបស្រីជា
    បុប្ផាអង្គរ ក្រឡេកមើលភ្នែក ក៏ដឹងចិត្ត
    សំឡេងស្នេហ៍ពិត ដូច STEREO
    រ៉ាណនាងណា នាងណា បងនេះអ្នកស្មោះ
    ស្នេហា អាចយកវណ្ណដា ធ្វើជាសាក្សី
    អូ ថ្ងៃនេះបងត្រូវឡើងច្រៀង ចង់ឃើញ
    ចង់ជួបមុខនាង បងអ្នកចម្រៀងមិនទាន់ល្បី
    VANNDA : អូរ៉ាណ នាងអើយ នាងអើយនាង
    ជីវិតនេះមិនទៀង ម្ដេចនាងមិនស្រទ្បាញ់បង
    អូរ៉ាណ នាងអើយ នាងអើយនាង
    ជីវិតនេះមិនទៀង ម្ដេចនាងមិនស្រទ្បាញ់បង
    សង្រ្កាន្តឆ្នាំថ្មី មានម្សៅប៉ាតអូនមួយក្លង
    ទឹកមួយថង់ ស្ពាយកាំភ្លើងបាញ់រះពីរខ្នង
    បើនាងព្រមស្នេហ៍បង បងជូនវាយក្អម
    ណាអូនណា បងជូនវាយក្អមណាអូនណា
    បងមិនចង់សោកសៅ មិនទាន់មានស្នេហ៍
    ទុកឱ្យបង ជាអ្នកម៉ៅ ចង់កាន់ដៃ ចង់នាំអូន
    ដើរទៅក្រៅ ចង់ឱ្យថ្ងៃចន្ទ ប្រែក្លាយជាថ្ងៃសៅរ៍
    ក្លាយជាអ្នកដែលអូននឹក ក្លាយជាអ្នកដែលអូនហៅ
    ក្រមុំកំពង់សោមខុសគេ ដើរតាមឆ្នេរញ៉ាំមឹកញ៉ាំក្ដាម
    NORITH : ក្រមុំសៀមរាបម្យ៉ាងដែរ រាំភ្លេងខ្មែរធ្វើឲ្យគេរាំតាម
    VANNDA : ក្រមុំស្រុកនេះស្រុកនោះ ក្រមុំណាល្អម្ដាយដាក់បំរាម
    ក្រមុំស្រុកលើស្រុកក្រោម ក្រមុំរោមចោមឲ្យបងង៉េមង៉ាម
    មកជាមួយនឹងពួកម៉ាកមួយ ឈ្មោះថានរិទ្ធ
    គិតច្រើនពេក រឿងពិតថាមិនសូវពិត
    នៅសៀមរាប តែស្នេហ៍ដូចមិនសូវស្និទ្ធ
    អ្នកកំពង់សោមស្មោះស្នេហ៍បានតែនៅជិត
    អ្នកកំពង់សោមស្មោះស្នេហ៍ ឈរនៅទីនេះ មកភ្នំពេញដំបូង
    តាំងអត់មានអីជិះ ធ្លាប់កោសដូង កោសអូនពូតយកខ្ទិះ
    Have no phone, I only have contact list
    Contact អូនមកបំពេញស្នេហ៍មួយនេះ
    ...ភ្លេង...
    NORITH : អូរ៉ាណ នាងអើយ នាងអើយនាង
    ថ្ងៃនេះបងឡើងច្រៀង ចង់ឲ្យនាងមកមើលបង
    អូរ៉ាណ នាងអើយ នាងអើយនាង
    ថ្ងៃនេះបងឡើងច្រៀង ចង់ឲ្យនាងមកមើលបង
    បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រឡង
    បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រឡង
    ខំស្កាត់ហៅនួនល្អង មក CHEER ឲ្យបង
    ណាអូនណា មក CHEER ឲ្យបងណាអូនណា
    ----------------------------------------------------------------------------------------------
    #ក្រមុំស្រុកណា #karaoke #vannda #norith #lyricskaraoke #reaction #rimix #ភ្លេងសុទ្ធ #នរិទ្ធ #វណ្ណដា #lyrics

ความคิดเห็น •