សម្តេចព្រះសង្ឃរាជ ជួន ណាត - នាទីអក្សរសាស្រ្តខ្មែរ ភាគ ២៦

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • សម្តេចព្រះសង្ឃរាជ ជួន ណាត - នាទីអក្សរសាស្រ្តខ្មែរ ភាគ ២៦
    សិល្បៈមហោរីមានប្រភពចេញពីចរន្តអ្នកប្រាជ្ញមានទំនាក់ទំនង ឬផ្សារភ្ជាប់ជាមួយការសប្បាយរីករាយ និង តាមចំណង់ចំណូលចិត្តរបស់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងអ្នកមានឋានៈខ្ពង់ខ្ពស់ ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យមហោរី គឺគ្រឿងភ្លេងដេញដំ ផ្លុំ កូតមួយវង់ គ្រប់ ប្រដាប់ (តន្ត្រី, ភ្លេង ខ្សែ) ខ្មែរច្រើនហៅចំពោះតែតន្រ្តីករចាស់ៗមាន ឃុន អក្ខរា ពិណពាទ្យ សូ អិន ក្រុមភ្លេងព្រះរាជទ្រព្យជំនាន់មុន បានប្រាប់ថា លោកឧកញ៉ាមហាធិបតី មាស ឌី និងលោក ឃុន មាសឌី គឺជា ប្រធានក្រុមវង់ភ្លេងព្រះរាជទ្រព្យ បានមានប្រសាសន៍ថា វង់ភ្លេងមហោរីនេះ មានកំណើតនៅចុងសម័យ មហានគរមានការរីកចម្រើនខ្លាំងនាសម័យលង្វែក។ សម័យលង្វែកមានវង់ភ្លេងមួយបែបហៅថា «វង់ភ្លេងពិណពាទ្យ» ដែល ជា វង់ ភ្លេងបំបែកខ្លួនចេញពីវង់ភ្លេងការ និងវង់ភ្លេងពិណពាទ្យវង់ភ្លេងនេះប្រគំសុទ្ធតែប្រុសៗសុទ្ធសាធជាឯកសារស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ ហ៊ុន សារិន។ នៅក្រោយសម័យលង្វែក វង់ភ្លេងមហោរីពិណពាទ្យនេះមានសុទ្ធតែស្រីជាអ្នកប្រគំវិញ ហើយអ្នកច្រៀងមានសំឡេងពិរោះដូចសត្វមួយប្រភេទ ឈ្មោះថា សត្វណូរី (នោរី)។ ពេលនោះក៏មានទម្លាប់ហៅថា មហោរី ព្រោះថាអ្នកចម្រៀងក៏ជាស្រី អ្នកប្រគំបទភ្លេងក៏ជាស្រី។
    សិល្បៈមហោរី បែងចែកទៅតាមវង់ភ្លេងរបស់វាមានដូចជា ៖
    វង់ភ្លេងមហោរីគ្រឿងពិណពាទ្យ
    វង់ភ្លេងមហោរីគ្រឿងខ្សែ
    វង់ភ្លេង មហោរីព្រះរាជទ្រព្យឬវង់ភ្លេងប៉ីកែវ
    វង់ភ្លេងមហោរីធំ
    វង់ភ្លេងមហោរីឆ្នៃ។

ความคิดเห็น •