ច្បាប់ ធ្វើរបងមានព្រំដី និងជញ្ជាំងផ្ទះជាប់គ្នា

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • ស្វែងយល់ការធ្វើរបងព្រំដី ផ្ទះ សង់ផ្ទះដែលមានព្រំជាប់គ្នា និងដើម្បីយល់
    ពីច្បាប់ ការពារជំលោះព្រំគ្នា។
    ១. ការធ្វើរបងលើដីជាប់ព្រំគ្នា (ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)
    មុនពេលធ្វើរបង ម្ចាស់ដីមានព្រំជាប់គ្នា ត្រូវសហការលើបន្ទុកចំណាយស្មើគ្នាលើការសាងសង់ ជួសជុល និងថែទាំ។ ភាគីម្ខាងនៃព្រំដី អាចបដិសេដមិនសហការចំណាយ ប៉ុន្តែភាគីម្ខាងទៀតនឹងមានសិទ្ធិទាំងស្រុងលើរបងអឌ្ឍសិទ្ធិនោះ។ (មាត្រ២២៤ នៃក្រមរដ្ឋប្បវេណី)
    ការធ្វើរបងនេះទៀតសោត ម្ចាស់ដីម្ខាងអាចធ្វើលយចូលដីម្ខាងទៀតក៏បាន តែត្រូវចេញសំណងក្នុងករណីមានការប៉ះពាល់ផ្សេងៗ។ ដូច្នេះ ដើម្បីជៀសវាងវិវាទ នៅពេលធ្វើរបង ភាគីទាំងសងខាងអាចស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីជួយវាស់វែងជាមុនសិន។
    ២. ជញ្ជាំងជាប់គ្នា (ឬជញ្ជាំងអឌ្ឍសិទ្ធិ)
    មិនខុសពីរបងអឌ្ឍសិទ្ធិទេ នៅពេលសាងសង់ជញ្ជាំង ម្ចាស់ទាំងសងខាង គួរសហការចេញថ្លៃសាងសង់ស្មើៗគ្នា ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានដូចគ្នា។
    ប៉ុន្តែ ក្នុងករណី ភាគីម្ខាងបានសង់ជញ្ជាំងរួចរាល់តែម្នាក់ឯង បើភាគីម្ខាងទៀតចង់សាងសង់ផ្ទះ ឬអគារភ្ជាប់ទៅនឹងជញ្ជាំងនោះ ត្រូវស្នើសុំទៅភាគីម្ចាស់ជញ្ជាំង។ លើសពីនេះ ភាគីស្នើសុំក៏ត្រូវបង់ប្រាក់ពាក់កណ្តាលនៃថ្លៃជញ្ជាំង បូកជាមួយនឹងពាក់កណ្តាលនៃថ្លៃដី ដែលនៅក្រោមជញ្ជាំងនោះផងដែរ។ (មាត្រា២២០ នៃក្រមរដ្ឋប្បវេណី)
    ៣. ការដាំដើមឈើលើព្រំដី
    ភាគីម្ខាងអាចដាំដើមឈើធ្វើជារបងនៅលើព្រំដីនោះបាន ប៉ុន្តែមិនឱ្យមានកំពស់លើសពី ២ម៉ែត្រ ហើយត្រូវមានការយល់ព្រមពីម្ចាស់ដីម្ខាងទៀត។ យ៉ាងណាមិញ ក្នុងករណីដើមឈើកម្ពស់លើសពី ២ម៉ែត្រ ត្រូវដាំឱ្យឆ្ងាយពីព្រំដីចម្ងាយចាប់ពី ២ម៉ែត្រឡើងទៅ។ (មាត្រា ១៥៤ នៃក្រមរដ្ឋប្បវេណី)
    ៤. ដីបិទជិត
    មាត្រា១៤៤ នៃក្រមរដ្ឋប្បវេណី បានទុកសិទ្ធិឱ្យម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃហើយគ្មានច្រកចេញចូល មិនថាដីជាប្រភេទដីលំនៅឋាន ឬដីកសិកម្ម ឬដីឧស្សាហកម្មទេ អាចទាមទារសុំបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ប៉ុន្តែត្រូវបង់ប្រាក់សំណងទៅតាមការខូចខាត។ លើសពីនេះ បើការចរចារសុំបើកផ្លូវមិនបានសម្រេច ម្ចាស់ដីបិទជិតក៏អាចប្តឹងសុំឱ្យតុលាការឱ្យសម្រេច អំពីទំហំផ្លូវ និងប្រាក់សំណងបានផងដែរ។
    ៥. ការចុះបញ្ជីដីធ្លី
    ម្ចាស់ដីទាំងសងខាងត្រូវតែដឹងឮ និងចូលរួម នៅពេលមានការវាស់វែងចុះបញ្ជីដីធ្លីទាំងជាប្រព័ន្ធ និងដាច់ដោយដុំ ដោយមន្ត្រីសុរិយោដី។ ប្រសិនបើមានការជំទាស់ ភាគីនៃម្ចាស់ដីជាប់ព្រំអាចប្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីស្វែងរកដំណោះស្រាយ។
    សូមចុច Subscribe ដើម្បីទទួលបានវិដេអូចំណេះដឹងផ្សេងទៀត!
    ________________
    សម្លេង: វិទ្យុបារាំង RFI
    _______________
    #SornPanhaConsultant
    Thank You!

ความคิดเห็น • 66

  • @cheacheangi5474
    @cheacheangi5474 8 หลายเดือนก่อน +5

    លោកគ្រូ ដីផ្ទះខ្ញុំ ធ្វើរបងហើយ ប្រហែលជិត2ម៉ែត ខ្ញុំទុកចំហៀងផ្ទះ 1ម៉ែតជាង អ្នកជិតខាងខ្ញុំគេធ្វើជញ្ជាំងផ្ទះដល់ព្រំដីហើយទូទឹកគាត់ នឹង បូកជញ្ជាំងចូលដីខ្ញុំ ហើយឥលូវ ចង់ធ្វើបង្អួច (កញ្ចក់ចំហៀង) នៅជញ្ជាំងខាងខ្ញុំទៀត តើគាត់ធ្វើចឹង បានអត់លោកគ្រូ រំលោភសិទ្ធិ ខ្ញុំដែររឺទេ អគុណលោកគ្រូ

    • @SornPanhaConsultant
      @SornPanhaConsultant  7 หลายเดือนก่อน +2

      ស្នើរសុំអាជ្ញាធរសម្របសម្រួល!
      យោងតាមលិខិតលេខ ១១៤៥ ដនស ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ធ្លាគម្លាតនគរូបនីយកម្មចំពោះសំណង់មានកំពស់ខ្ពស់
      ១- អគារកម្ពស់ទាប
      អគារមានជាន់ផ្ទាល់ដី ដល់ជាន់ទី២
      - ធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ ។ គម្លាតនេះអាចកំណត់យ៉ាងតិច ២ម៉ែត្រ ក្នុង ករណីចាំបាច់នៃតំបន់ពាណិជ្ជកម្មនិងតំបន់ចម្រុះ
      - ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ងតិច ២ម៉ែត

    • @cheacheangi5474
      @cheacheangi5474 7 หลายเดือนก่อน +1

      អគុណលោកគ្រូ ណាស់ដែរផ្ដល់យោបល់ដល់ខ្ញុំ🙏🙏🙏
      ខ្ញុំធូរចិត្តហើយ 😊😊😊

    • @khmergamer8383
      @khmergamer8383 2 หลายเดือนก่อน

      បុមកមកចត/ct6TnNElyO8?si=plMQfBPJVJSftMiA
      😮😢🎉😢😢🎉😢😮❤🎉🎉🎉😮😢😢🎉​😢🎉🎉😢🎉😢🎉😢😢🎉🎉😢😢😮

  • @sokvuthy6094
    @sokvuthy6094 6 หลายเดือนก่อน +4

    តើការចាក់ដីខ្ពស់ ហូរចូលដីអ្នកជិតខាង តាមផ្លូវច្បាប់​យ៉ាងម៉េចដែរ​បាទ?

    • @SornPanhaConsultant
      @SornPanhaConsultant  5 หลายเดือนก่อน

      សូមបងស្តាប់ការពន្យល់ក្នុងវិដេអូសម្លេងនេះឡើងវិញមួយៗ ដើម្បីយល់កាន់ច្បាស់។

  • @davidkh5799
    @davidkh5799 7 หลายเดือนก่อน +2

    លោកគ្រូ ខ្ញុំសុំសួរមួយ ផ្ទះខ្ញុំខាងលើ ផ្ទះគេខាងក្រោម គេលាបថ្នាំ ហើយដាក់ដែកទ្រ ខាងមុខផ្ទះគេណឹង គេធ្វើហើយគេយកវិក្កយបត្រអោយចែកជា 2 តើត្រូវដែរឬទេលោកគ្រូ? លាបស្អាតខាងមុខក្រោមផ្ទះខ្លួនឯងសោះ មកចែកលុយជាពីរ

    • @davidkh5799
      @davidkh5799 7 หลายเดือนก่อน

      ផ្ទះគេកែកុនឡើងវិញ តែខាងមុខគេកែចង់ស្អាតរបស់គេនឹង ពាក់ព័ន្ធនឹងយើងដែរឬទេ

    • @SornPanhaConsultant
      @SornPanhaConsultant  7 หลายเดือนก่อน

      ប្រសិនការរៀបចំដើម្បីអោយផ្ទះរឹងមាំទាំងអស់គ្នា បងអាចចចារពិភាក្សារគ្នាជាក់ស្តែងអំពីការជួយចេញគ្នា។ ប្រសិនបើករណីរផ្សេងក្រៅពីនិងបងអាចជជែកគ្នាក្នុងស្មាតីរកហេតុផល ឬរកអាជ្ញាធរមូលដ្ឋានសម្របសម្រួល។ អរគុណខ្ញុំបាទមិនមែនជាគ្រូបាទ ☺️

  • @fhdg8838
    @fhdg8838 2 หลายเดือนก่อน +1

    អរគុណច្រើនដែលបានចែករំលែក

  • @luckstarrealestate3533
    @luckstarrealestate3533 6 หลายเดือนก่อน +3

    ខ្ញុំចង់សួរបាទ ដីរបស់ខ្ញុំត្រូវអ្នកជិតខាងគាត់រំលោភយកដីមកធ្វើដំណាំនោះ តើត្រូវធ្វើរបៀបដូចម្តេចចំពោះអ្នកជិតខាងរំលោភយកដីខ្ញុំបាទ?

    • @SornPanhaConsultant
      @SornPanhaConsultant  6 หลายเดือนก่อน +1

      ស្នើរសុំការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ យោងតាមប្លង់កាន់កាប់។ ដោះស្រាយចុងក្រោយ គឺផ្លូវតុលាការ!

  • @sata5031
    @sata5031 6 หลายเดือนก่อน +3

    តើការដាំដើមឈើធ្វើជារបងលើរបងរួមប៉ុន្តែម្ចាស់ដីម្ខាងចង់ធ្វើរបងគួរតែធ្វើដូចម្តេចក៏ឲ្យមានវិវាទ។ប៉ុន្តែបើអ្នកជិតមិនព្រមឲ្យធ្វើរបងនិងមិនព្រមឲ្យកាប់ដើមឈើតើត្រូវធ្វើដូចម្ដេថទើបធ្វើរបងបាន?

    • @SornPanhaConsultant
      @SornPanhaConsultant  6 หลายเดือนก่อน

      សុំការសម្របសម្រួលពីភូមិ ឃុំ

  • @DaaRa-uz7nx
    @DaaRa-uz7nx 2 หลายเดือนก่อน +1

    អត់់ទោសលោកគ្រូខ្ញុំសុំសួរមួយ ដីស្រែខ្ញុំជាប់និងដីពុះឡូរបស់គេ ឡូវគេធ្វេីរបងលេីភ្លឺស្រែរបស់ខ្ញុំទាំងមិនបានប្រាប់ខ្ញុុំ តេីគេធ្វេីខុសឬត្រូវដែរលោកគ្រូ

    • @SornPanhaConsultant
      @SornPanhaConsultant  2 หลายเดือนก่อน

      ធ្វើរបងត្រឹមព្រំដីមិនអីទេ បើធ្វើចូលដីបង អាចសុំអាជ្ញាធរសម្របសម្រួលយោងតាមប្លង់ដី

  • @lsls1925
    @lsls1925 6 วันที่ผ่านมา

    អ្នកជិតខាងខ្ញុំ យកដីចំណុចសរផ្លូវយកជាកម្មសិទ្ទរបស់គាត់ មិនអោយខ្ញុំឆ្លងកាត់

  • @ChanVengchingching
    @ChanVengchingching 7 หลายเดือนก่อน +4

    លោកគ្រូខ្ញុំសុំសួរមួយអ្នកជិតខាងខ្ញុំគាត់ធ្វើផ្ទះជួរតែដំបូលចម្ហៀងចូលដីខ្ញុំមានសិទ្ធប្រាប់គាត់ឲ្យតម្រឹមដំបូលឲ្យស្មើរដីគាត់ឬទេ

    • @SornPanhaConsultant
      @SornPanhaConsultant  7 หลายเดือนก่อน +1

      បងអាចប្រាប់គាត់បាន

  • @chevsreytoch7277
    @chevsreytoch7277 6 หลายเดือนก่อน +3

    សួរស្តីបង, ខ្មុំសុំសួរ១ របងគេអ្នកធ្វើពាក់កណ្តាលព្រុំម្នាក់ខ្ញុំអត់បានជួយចេញលុយទេ អាក់ព្រុំដីនៅកណ្តាល, ដល់ពេលគេធ្វើផ្ទះដាក់ទលើរបងហួសអាក់ព្រំ,តែខាងខ្ញុំសុំអោយគេដាក់ត្រឹមអាក់ព្រុំដី មានន័យថាពាក់កណ្តាលរបង, តើខ្ញុំមានសិទ្ធដែរទេបង

    • @SornPanhaConsultant
      @SornPanhaConsultant  6 หลายเดือนก่อน +1

      បងអាចជជែកចចារគ្នាបានបង ដើម្បីកុំអោយឆ្លងព្រំហួស។ អរគុណ!

    • @chevsreytoch7277
      @chevsreytoch7277 6 หลายเดือนก่อน

      @@SornPanhaConsultant ចា អរគុណបង🙏🙏🙏

  • @user-rd8vo1pr3j
    @user-rd8vo1pr3j ปีที่แล้ว +3

    ល្អមែនបើសរសេរថែមប្រសើរ

  • @ThfHdញ៉ឹកចន្រ្ទា
    @ThfHdញ៉ឹកចន្រ្ទា 21 วันที่ผ่านมา +1

    សូមជំរាបសួរលោកគ្រូនាងខ្ញុំមានបញ្ហាដីបានលក់ឲ្យទៅម្ចាស់ថ្មីចំនួន 10 ម៉ែត្រនិងនៅសល់២១ម៉ែត្រក្នុងនោះគឺម្ចាស់ដីដប់ម៉ែត្របានធ្វើផ្ទះលើរបងព្រំដីតើខុសដែរឬទេដោយមិនបានទុកកុំលាតឱ្យខ្ញុំសង់បង្គោលទៅក្រោយទៀបបានទេតើធ្វើបែបនេះខុសដែរឬទេលោកគ្រូ

    • @SornPanhaConsultant
      @SornPanhaConsultant  11 วันที่ผ่านมา

      ម្ចាស់សង់អាចទុកគម្លាត ព្រុំដីយោងទៅតាមប្លង់! អាចស្នើសុំភូមិ ឃុំ ជួយពិនិត្យមើល។ អរគុណ

  • @DaDa-y7r
    @DaDa-y7r 3 หลายเดือนก่อน +1

    សុំសួរលោកក្មួយបើអ្នកជិតខាងធ្វើរបងដែលមិនមានសុំច្បាប់សាងសង់ហើយអ្នកជិតខាងនោះធ្វើរបងដោយគ្មានគ្រឹះរឹងម៉ាំពេលចាក់ដីគ្មានជូនដំណឹងនិងគ្មានច្បាប់អនុញ្ញាត ធ្វើឱ្យបាត់ក្បាលដីអ្នករស់ជុំវិញតើខុសឬត្រូវ។
    ម្ម៉្យាងវិញទៀតគាត់ទើបតែដាក់ពាក្យសុំចាក់ដីនិងធ្វើរបងក្នុងដីដែលកំពុងមានទំនាស់ប៉ុន្តែមិនទាន់បានលិខិតអនុញ្ញាតពីរដ្ឋអំណាចទេគាត់ចាប់ផ្តើមធ្វើទាំងមិនទាន់មានច្បាប់ព្រមទាំងយកប្រជាការពារមកការពារដើម្បីធ្វើរបងទាំងបំពាន តើខុសឬត្រូវ 9:00

    • @SornPanhaConsultant
      @SornPanhaConsultant  2 หลายเดือนก่อน

      លោកពូស្នើរសុំអាជ្ញាធរមូលដ្ឋាន រហូតដល់ស្រុក ខេត្តជួយសម្របសម្រួលបាន!

  • @kosalest8516
    @kosalest8516 ปีที่แล้ว +1

    អ្នកធ្វើរបងមិនឯកភាពពីរនាក់ជិតខាង ធ្វើដោយចិត្តខ្លួនឯង តើច្បាប់ខុសឬត្រូវបង

    • @SornPanhaConsultant
      @SornPanhaConsultant  ปีที่แล้ว +1

      កុំអោយតែគេរំលោភលើដីអ្នកដទៃ!

    • @kosalest8516
      @kosalest8516 ปีที่แล้ว

      ខ្ញុំមានរូបថត ចង់ផ្ញើរូបថតឱ្យបងមើលគេធ្វើរបង គេបាំងជញ្ជាំងទឹកហូរមកផ្ទះខ្ញុំបង

  • @sarorin1124
    @sarorin1124 3 หลายเดือนก่อน +1

    អ្នក ចាក់ ដី ខ្ពស់ ជាង គេ ភ្លៀង មក ទឹកហូរ លិចផ្ទះ អ្នកជិត ខាង តើ យ៉ាង ម៉េចដែរ ?

    • @SornPanhaConsultant
      @SornPanhaConsultant  2 หลายเดือนก่อน

      សូមអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួល

  • @ckck3756
    @ckck3756 6 หลายเดือนก่อน +2

    លោកគ្រូខ្ញុំសួរពីការជីកស្រះតើយើងត្រូវទុកចំណីមាត់ស្រះនោះប៉ុន្មានម៉ែត្រពីព្រំដី(សូមអរគុណ)។

  • @dynethcheang4258
    @dynethcheang4258 5 หลายเดือนก่อน +1

    បងសុំសួរមួយ បើផ្ទះល្វែង យើងចង់សាងសង់ដំបូលនៅខាងលើ មួយជាន់ទៀត តែ យើងមិនទាន់បានបណ្តុះសសរទេ តែសសរគឺជាប់ព្រំជាមួយអ្នកជិតខាង តើយើងមុននឹង បណ្តុះសសររួម តើចាំបាច់សុំអនុញ្ញាតពីអ្នកជិតខាងដែរឬទេ? អរគុណបង

    • @SornPanhaConsultant
      @SornPanhaConsultant  5 หลายเดือนก่อน

      សូមជជែកជាមួយអ្នកជិតខាង។ អរគុណ

  • @3danith
    @3danith 6 หลายเดือนก่อน +1

    ឡូយត្រង់ចំលងពី RFI ហើយ, អត់ដាក់ប្រភពទៀត

    • @SornPanhaConsultant
      @SornPanhaConsultant  6 หลายเดือนก่อน

      សូមបងចូលមើលនៅក្នុង Description។ អរគុណ!

  • @yiyi5735
    @yiyi5735 7 หลายเดือนก่อน +1

    🎉🎉🎉❤❤❤❤❤

  • @qingyao5829
    @qingyao5829 8 หลายเดือนก่อน +1

    ❤️

  • @rekreay6160
    @rekreay6160 6 หลายเดือนก่อน +1

    Ok

  • @user-hn3cf9he1v
    @user-hn3cf9he1v 6 หลายเดือนก่อน +1

  • @phalsar7362
    @phalsar7362 6 หลายเดือนก่อน +1

    👍

  • @wesdas7281
    @wesdas7281 ปีที่แล้ว +1

    Yes.

    • @SornPanhaConsultant
      @SornPanhaConsultant  ปีที่แล้ว

      👌

    • @penseiha-hd3yc
      @penseiha-hd3yc 10 หลายเดือนก่อน

      ​@@SornPanhaConsultant០៦៦ងមង៊០៦៦ងមង់០៦៦ងមងុ០៦៦ងមងោ០៦៦ងមងោ០៦៦ងមងោ០៦៦ងមងោ០៦៦ងមងោ០៦៦ងមង១១១១១១ោោោ១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០៩៩៩៩៩៩៩៩រឆឆឆ១ 9:00 😢😢 9:00 9:00 😢 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 🎉🎉🎉២

    • @penseiha-hd3yc
      @penseiha-hd3yc 10 หลายเดือนก่อน

      ​@@SornPanhaConsultant០៦៦ងមង៊០៦៦ងមង់០៦៦ងមងុ០៦៦ងមងោ០៦៦ងមងោ០៦៦ងមងោ០៦៦ងមងោ០៦៦ងមងោ០៦៦ងមង១១១១១១ោោោ១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១១០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០៩៩៩៩៩៩៩៩រឆឆឆ១ 9:00 😢😢 9:00 9:00 😢 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 🎉🎉🎉២🎉😢 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:00 9:0 9:00 9:00 9:00 0 9:00 9:00

  • @tats9915
    @tats9915 6 หลายเดือนก่อน +1

    😊😊😊😊

  • @zara8309
    @zara8309 6 หลายเดือนก่อน +1

    តើប្រជាពលរដ្ធមានសិទិ្ធកាន់កាប់រលក់ធាតុអាកាសបាដែទេក្នុងក្បាលដី30.ប40បើកានបានបើកានកាប់បានកម្ពួសប៉ុន្មានបាទ

    • @SornPanhaConsultant
      @SornPanhaConsultant  6 หลายเดือนก่อน

      ខ្ញុំអត់យល់និងសំណួរ! បើរលកអាកាស សំរាប់ផ្សាយ គឺក្រសួងពត៍មាន។

  • @SokEel-l7m
    @SokEel-l7m 9 หลายเดือนก่อน +3

    ចុះបើមេកឈើអ្នកជិតទោលមកខាងដីខ្ញុំខ្ញុំសុំគេកាប់គេមិនអោយយើងកាប់តែយើងកាប់ខ្លួនហើយអ្នកជិតខាងនិងគេជាប៉ូលិសទៀតគេចង់ប្ដឹងយើងតើយើងខុសអត់បង

    • @SornPanhaConsultant
      @SornPanhaConsultant  9 หลายเดือนก่อน

      មានច្បាប់បានកំណត់ហើយ ក្នុងការដាំត្រូវដកគម្លាត កុំអោយមានមែកឈើចូលដីអ្នកជិតខាង។ អរគុណ!

    • @chanthakong2367
      @chanthakong2367 6 หลายเดือนก่อน

      មិនខុសទេ

  • @AaBb-rn6np
    @AaBb-rn6np ปีที่แล้ว

    ឈឈ៎ា