មរណភាពលោក ឆាំងសុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ សម័យសាធារណរដ្ឋខ្មែរ

แชร์
ฝัง
  • เผยแพร่เมื่อ 1 ม.ค. 2025
  • លោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ ទទួលមរណភាពហើយ ក្នុងជន្មាយុ៨៥ឆ្នាំ នាសហរដ្ឋអាមេរិក
    ........................
    ក្រុមព្រះសុរិយា បានទទួលដំណឹងដ៏ក្រៀមក្រំពីក្រុមគ្រួសារលោកឆាំង សុង នៅសហរដ្ឋអាមេរិកមកថា៖
    លោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យនាទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉េ សហរដ្ឋអាមេរិក នៅវលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ត្រូវនិងម៉ោង៧យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
    ដំណឹងនេះជាដំណឹងដ៏ក្រៀមក្រំនៃប្រជាជាតិយើង ចំពោះការបាត់បង់ធនធានមនុស្សដ៏កម្រ ដែលលោកជាសាក្សីនៃប្រវត្តិសាស្រ្ត និងជាឥស្សរជននយោបាយមួយរូបផងនោះ។
    លោកស្រី ស្រី ភ័ណ​ កូនស្រីលោកឆាំង សុង បានប្រាប់ក្រុមព្រះសុរិយាតាមទូរសព្ទដោយអារម្មណ៍ក្តុកក្តួលថា ឪពុករបស់លោកស្រីបានចូលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យតាំងពីថ្ងៃទី៨ ខែសីហាមកម្ល៉េះ តែដោយស្ថានភាពជម្ងឺរបស់លោកឪពុកលោកស្រីមានសភាពដុនដាបខ្លាំងពេក ទោះក្រុមគ្រូពេទ្យខំជួយអស់ពីសមត្ថភាពយ៉ាងណា ក៏ពុំអាចជួយសង្គ្រោះជីវិតលោកបានដែរ។
    ក្រុមព្រះសុរិយាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ឆាំង សុង ទៅកាន់ទីសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
    បើបងប្អូនណាចង់ចូលបច្ឆ័យក្នុងពិធីបុណ្យសពលោកព្រឹទ្ធាចារ្យ​ ឆាំង សុង មេត្តាទាក់ទងជាមួយ លោកស្រី ស៊ុម សារុន ភរិយារបស់លោកឆាំង សុង ផ្ទាល់តាមលេខទូរសព្ទ Tel : (562)607-3870 តែម្តង។

ความคิดเห็น • 28

  • @sralaophoneshop5028
    @sralaophoneshop5028 3 หลายเดือนก่อน

    RIP Grandpa

  • @sousopheap9582
    @sousopheap9582 2 ปีที่แล้ว +1

    សូមចូលរួមរំលែកទុក្ខផង

  • @sunnienie239
    @sunnienie239 2 ปีที่แล้ว +1

    May your soul rest in peace Sir

  • @amaralim3809
    @amaralim3809 2 ปีที่แล้ว +2

    ខ្ញុំសូមចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារលោកព្រឹទ្ធាចារ្យឆាងសុងផង ។ទោះបីជាខ្ញំុនៅក្មេងនៅឡើយនៅក្នុងសម័យសាធារណរដ្ធខ្មែរ តែខ្ញំុធ្លាប់ឮឈ្មោះគាត់តាមវិទ្យុ។ សូមឱយវិញ្ញាណខ័ន្ធរបស់លោកធ្វើដំណើរទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ !

  • @phemeanma9435
    @phemeanma9435 2 ปีที่แล้ว +2

    RIP

  • @simthaofficial9349
    @simthaofficial9349 2 ปีที่แล้ว +2

    🌷🌷🌷🌷🌷🌷

    • @chabmeas9674
      @chabmeas9674 2 ปีที่แล้ว +1

      ខ្ញុំសូមចូលរួមរំលែកទុក្ខផង ហើយសែនសោកស្តាយក្រៃលែង។ ខ្ញុំចូលចិត្តស្តាប់ពត៏មានដែលគាត់និយាយពីសមយ័លន់នុល។

  • @goldenmeas1777
    @goldenmeas1777 2 ปีที่แล้ว

    សូមលោកទៅកាន់សុគតិភព

  • @soventeav8478
    @soventeav8478 2 ปีที่แล้ว +1

    សូមចូលរួមរំលែកទុក្ខផង😭

  • @rumdoul
    @rumdoul 2 ปีที่แล้ว +3

    ឪពុកគេឪពុកខ្ញុំ ខ្ញុំមានអារម្មណ៍ថាក្តុកក្តួលណាស់ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព និងសូមជួយរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសារលោកផង

  • @cheathea5216
    @cheathea5216 2 ปีที่แล้ว +3

    ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោក
    ឆំាងសុង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធលោកស្ថិតលើឋាន បរមសុគតិភព។

  • @menvanny9486
    @menvanny9486 2 ปีที่แล้ว +1

    សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពផង... សូមដួងវិញ្ញាណក្ខន្ធរបស់លោក ឆាង សុង អ្នកស្នេហាជាតិខ្មែរ បានទៅកាន់ស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ...!!!

  • @jinwanda7738
    @jinwanda7738 2 ปีที่แล้ว +1

    Rip

  • @sotoch3015
    @sotoch3015 2 ปีที่แล้ว

    ក្រុមគាត់ហ្នឹងហើយឃុបឃិតជាមួយបរទេសកំទេចប្រទេសកម្ពុជាឲ្យហិនហោច

    • @linannbory3340
      @linannbory3340 2 ปีที่แล้ว +3

      ចេះតែនិយាយឲ្យតែបាន.! ម្ដេចមិនអានប្រវត្ត៏សាស្ត្រខ្មែរ.

    • @amaralim3809
      @amaralim3809 2 ปีที่แล้ว +2

      តើអ្នកឯងមានបានឆ្លងកាត់ការរស់នៅ តាំងពីសម័យរាជានិយមរហូតមកដល់សម័យខ្មែរក្រហមដែរ ?

    • @makarangeth5030
      @makarangeth5030 2 ปีที่แล้ว +1

      មិនពិតទេ

    • @mrsnamrsna8801
      @mrsnamrsna8801 2 ปีที่แล้ว

      អាច់

  • @heangheang413
    @heangheang413 2 ปีที่แล้ว +1

    ឆាំងសុងនេះហើយមេខ្លោងរដ្ឌប្រហាសម្ដេចតា
    សុីហនុនៅឆ្នាំ១៩៧០កូនខ្មែរចាំមុខមិនភ្លេច ?

    • @amaralim3809
      @amaralim3809 2 ปีที่แล้ว

      តើអ្នកឯងមានបានឆ្លងកាត់ការរស់នៅ តាំងពីសម័យរាជានិយមរហូតមកដល់សម័យខ្មែរក្រហមដែរ ? កំុភ្លេចថាស្តេចសីហនុជាអ្នកបើកឱយទាហ៊ានវៀតកុងចូលក្នុងស្រុកខ្មែរមុនឆ្នាំ១៩៧០ដើម្បីធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង។ បើគ្មានរឿងអញ្ចឹងទេ ម្ល៉េះសង្គ្រាមរវាងយួនខាងជើងនិងខាងត្បូង ក៏មិនរាលមកដល់ស្រុកខ្មែរដែរ

    • @makarangeth5030
      @makarangeth5030 2 ปีที่แล้ว +2

      មិនពិតទេ

    • @mrsnamrsna8801
      @mrsnamrsna8801 2 ปีที่แล้ว

      អាច់

    • @yellowcat3182
      @yellowcat3182 ปีที่แล้ว

      មិនពិតទេ, សូមអានប្រវត្តិសាស្ត្រពិត ឲ្យច្បាស់!

  • @meassarun6062
    @meassarun6062 2 ปีที่แล้ว +4

    RIP

  • @sorindyhor1068
    @sorindyhor1068 2 ปีที่แล้ว +2

    RIP