យើងបានដាំដើមត្នោត និងផ្កាឥន្ធនេល នៅតាមដងសងខាងប្រឡាយព្រំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • Welcome to the Sok Touch channel! As a Cambodian intellectual and the esteemed president of the Royal Academy of Cambodia, I am passionate about sharing knowledge, exploring the realms of science, and diving deep into the profound world of philosophy. Join me on this intellectual journey where we unravel fascinating insights, engage in thought-provoking discussions, and celebrate the pursuit of wisdom. Whether you’re a curious learner, a fellow academic, or simply someone hungry for knowledge, this channel is your haven. Subscribe, hit that notification bell, and let’s embark on this quest for enlightenment together!
    follow more!
    ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ យើងបានដាំដើមត្នោត និងផ្កាឥន្ធនេល នៅតាមដងសងខាងប្រឡាយព្រំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។ យើងនឹងប្រែក្លាយប្រឡាយនេះទៅជាសួនច្បារ។
    ការដាំកូនឈើព្រឹកនេះ មានការចូលរួមពី ថ្នាក់ដឹកនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា, សហគមន៍ និងកងកម្លាំងទាំងបីប្រភេទនៃស្រុកឆែប និងមន្ត្រីស្រុកឆែប ឃុំឆែបមួយ, ឆែបពីរ, រដ្ឋបាលព្រៃឈើឆែប, បរិស្ថាន, គណៈគ្រប់គ្រង បុគ្គលិក និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង, លោកគ្រូ អ្នកគ្រូ និងសិស្សាអនុសិស្សអនុវិទ្យាល័យឆែប។
    ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមក្នុងការជីកប្រឡាយនេះ។ បច្ចុប្បន្ននេះ យើងបានទទួលថវិកាជាប្រាក់រៀលចំនួន១០០ លានរៀល និងប្រាក់ដុល្លារចំនួន១៥ម៉ឺនដុល្លារ ហើយយើងជីកបានប្រវែង ៥.៥គីឡូម៉ែត្រ ក្នុងរយៈពេលមួយខែ។
    ជាមួយគ្នានេះដែរ, ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើស្រុកឆែប ដែលបានជួយកូនឈើចំនួន៣ ០០០ដើម រួមមាន ផ្កាឥន្ធនេល ចំនួន១៥៤០ដើម, អូយម៉ូយចំនួន១០០ដើម , ក្ងោកចំនួន១០០ដើម, អង្កាញ់ចំនួន១៣០ដើម, លឿងរាជចំនួន១៣០ដើម, បេងចំនួន៣០០ដើម និងគ្រញូងចំនួន៧០០ដើម។
    web.facebook.c...
    www.rac.gov.kh/
    / soktouch2023

ความคิดเห็น •