របៀបចម្អិនផ្លែខ្លូតយកគ្រាប់លីងហូប។ ផ្លែឈើព្រៃមួយប្រភេទនេះមិនសូវមានអ្នកស្គាល់ និងបានភ្លក់ទេ។

แชร์
ฝัง
  • เผยแพร่เมื่อ 21 ส.ค. 2024
  • ផ្លែខ្លូត ខែនេះចាប់ផ្ដើមចាស់នឹងទុំបណ្ដើរៗហើយ។ ផ្លែឈើនេះគឺជាអាហារសម្រន់ដ៏ពិសេសសម្រាប់កសិករដែលហត់នឿយល្វើយជាមួយការស្ទូងដកកាលពីជាង១០ឆ្នាំមុន។ ជាធម្មតាយើងត្រូវយកគ្រាប់របស់វាមកលីងហូប ប៉ុន្តែដើម្បីបានគ្រាប់នោះគឺយើងត្រូវទៅបេះផ្លែរបស់វាយកមកស្ងោររហូតដល់ឆ្អិនរួចហើយយើងត្រូវពាក់ស្បែកជើងកវែងនិងជាន់ញីឲ្យជ្រុះសំបកចេញអស់។ យើងមិនអាចយកដៃរបស់យើងទៅញីដោយផ្ទាល់បានទេព្រោះវារមាស់ប្រៀបបានដូចជាខ្ញែរអ៊ីចឹង។ បន្ទាប់ពីញីជ្រះសំបកហើយ គេលាងទឹកវាឱ្យជ្រះល្អរួចក៏យកទៅហើយសំដៅថ្ងៃឱ្យស្ងួត។ លុះពេលវាស្ងួតល្អគេក៏ប្រមូលវាយកមកទុក។ ក្នុងពេលដែលហេវឬឃ្លានយើងអាចយកវាមកលីងឱ្យឈ្ងុយ ហើយបកសំបកចេញពីគ្រាប់របស់វា គឺហូបបានតែម្ដង។ រសជាតិរបស់វាគឺឈ្ងុយឆ្ងាញ់ណាស់។

ความคิดเห็น • 4

  • @saoryrorn
    @saoryrorn 11 หลายเดือนก่อน

    ឆ្ងាញ់ណាស់❤

  • @mychin8242
    @mychin8242 5 หลายเดือนก่อน +1

    ចង់ស្គាល់ឈ្មោះភូមិ ស្រុក នៅ ឯណា ? ឡងប៊ិច អាមេរិក !

  • @phearithphy4943
    @phearithphy4943 3 หลายเดือนก่อน

    តំលៃ