គុណតម្លៃទាំង១០ថ្ងៃក្នុងខែហ៊្សុលហិជ្ជះនិងការបួសថ្ងៃអារ៉ហ្វះ

แชร์
ฝัง
  • เผยแพร่เมื่อ 10 มิ.ย. 2024
  • ហេតុអ្វីបានជាកិច្ចការអ៊ីបាទ័តក្នុងអំឡុងថ្ងៃទាំង១០នេះល្អប្រសើរជាងថ្ងៃផ្សេងនោះ???
    សូមបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នា។
    ទស្សនវិទូឥស្លាមលោក អាល់ហាហ៊្វីស អ៊ីបនូ ហាជើរ និយាយថាៈ ក្នុងចំណោម១០ថ្ងៃនេះ បានប្រមូលនូវកំពូលតៅហេតអ៊ីបាទ័តដូចជា សឡាត ការបួស កាតព្វកិច្ចហាជ្ជី ការបរិច្ចាគទាន។ កិច្ចការទាំងនេះមិនអាចប្រព្រឹត្តិទៅបានទេ ទាល់តែបុគ្គលនោះជាជនដែលមានគោលជំនឿយ៉ាងមុតមាំទៅចំពោះអល់ឡោះតាអាឡា។ នេះហើយជាថ្ងៃដែលបានប្រមូលផ្តុំមេៗអ៊ីបាទ័ត(អំពើល្អ)។
    ណាពីគាត់បានបួសក្នុងថ្ងៃទី៩នៃខែហ្សុលហិជ្ជះនេះ។ គាត់បានថែរក្សាចំពោះការបួសក្នុងថ្ងៃដ៏ចម្រុងចម្រើននេះមិនដែលខានទេ។ ការបួសក្នុងថ្ងៃទី៩នេះ គឺជាកិច្ចការដ៏ប្រពៃមួយក្នុងចំណោមកិច្ចការប្រពៃផ្សេងៗទៀត ដោយពួកគេតាំងចិត្តនៀតបួសពីពេលយប់មក ត្រៀមចិត្តត្រៀមកាយដើម្បីបួសក្នុងថ្ងៃទី៩នេះ ដោយយោងទៅតាមហាទីស្សសហេហៃពីលោកសាអ៊ីត អាល់ឃុដរី ពិតណាស់ណាពីបានមានប្រសាសន៍ថាៈ
    ما رواه الصحابي الجليل أبو سعيد الخدري رضي الله عنه قال: سمعت النبي صلى الله عليه وسلم يقول: ( مَنْ صَامَ يَوْماً فِي سَبِيلِ الله بَعَّدَ الله وَجْهَهُ عَنْ النَّارِ سَبْعِينَ خَرِيفًا ) متفق عليه وهذا لفظ البخاري، وفي لفظ مسلم: ( باعَد ).
    មានន័យថាៈ អ្នកដែលបានបួសមួយថ្ងៃដើម្បីអល់ឡោះនោះទ្រង់នឹងរក្សាខ្លួនគេពីភ្លើងនរកចំនួន៧០ឆ្នាំ។
    បងប្អូនជាទីស្រឡាញ់! សូមកុំឱ្យឱកាសដ៏មានតម្លៃនេះបាត់បង់ឱ្យសោះ ពីព្រោះរស៊ូលុលឡោះគាត់ក៏បានបួសក្នុងថ្ងៃនេះដែរ។
    នៅពេលគេរំលឹកពីថ្ងៃណាមួយ គេក៏រាប់បញ្ចូលទាំងយប់របស់វាដែរ ដូចដែលភាសាវិទូអារ៉ាប់បានបញ្ជាក់យ៉ាងដូច្នេះថាៈ នៅពេលគេរំលឹកពីពេលថ្ងៃនោះគឺរាប់រាប់បញ្ចូលពីយប់របស់វាដែរ។ ដូច្នេះចូររក្សាការបួសក្នុងថ្ងៃទី៩ក្នុងខែហ៊្សុលហិជ្ជះនេះឱ្យបាន ពីព្រោះវាពិតជាមានគុណតម្លៃធំធេងណាស់ មិនត្រឹមតែប៉ុណ្ណោះផលបុណ្យរបស់វាពិតជាប្រសើរថ្លៃថ្លារកអ្វីប្រៀបផ្ទឹមពុំបាន។
    សូមអំពីអល់ឡោះជាម្ចាស់ឱ្យយើងទាំងគ្នាទទួលបាននូវក្តីអាណិតស្រឡាញ់ពីការបួសនេះផងចុះ។
    ក្នុងចំណោមកិច្ចការដ៏ល្អប្រសើរក្នុងអំឡុង១០ថ្ងៃនៃខែហ្សុលហិជ្ជះនេះដែរ គឺការបួសក្នុងថ្ងៃអារ៉ហ្វះសំរាប់អ្នកមិនធ្វើហាជ្ជី។ ការធ្វើហាជ្ជីពិតជាមានការនឿយហត់ណាស់ ហេតុដូច្នេះហើយបើតាមស៊ុណ្ណះណាពីអ្នកធ្វើហាជ្ជីមិនត្រូវបួសនៅអារ៉ហ្វះទេ ដើម្បីទុកកំលាំងបំពេញកាតព្វកិច្ចហាជ្ជីឱ្យបានល្អ ទុកកំលាំងឌូអា ហ៊ី្សកៀរ អ៊ីសតៀហ្វើរជាដើម។ ដោយឡែកចំពោះអ្នកមិនជាប់កាតព្វកិច្ចហាជ្ជីវិញបើតាមស៊ុណ្ណះគួរតែនាំគ្នាបួសក្នុងថ្ងៃអារ៉ហ្វះនេះ។
    មានគេសួរណាពីអំពីការបួសក្នុងថ្ងៃអារ៉ហ្វះ យោងតាមសហេស មូស្លីម អំពីហាទីស្ស អាពីក៏តាឌះ បានសួរណាពីពីការបួសក្នុងថ្ងៃអារ៉ហ្វះ គាត់បានឆ្លើយថាៈ
    فقد روى مسلم وغيره أن النبي صلى الله عليه وسلم قال: صيام يومِ عَرَفَة أَحْتَسِبُ على الله أنْ يُكَفِّرَ السنة التي قبلَه والسَّنة التي بعدَه. والحديث يدل بظاهره على أن صيام يوم عرفة يكفر ذنوب سنتين.
    មានន័យថាៈ បួសថ្ងៃអារ៉ហ្វះអល់ឡោះនឹងអភ័យទោសបាបកម្មក្នុងឆ្នាំចាស់និងឆ្នាំបន្ទាប់។
    ហាទីស្សនេះបញ្ជាក់ថាៈ អ្នកដែលបានបួសក្នុងថ្ងៃអារ៉ហ្វះអល់ឡោះនឹងអភ័យទោសបាបកម្មរបស់គេក្នុងឆ្នាំចាស់ដែលកន្លងផុតទៅនិងឆ្នាំថ្មីបន្ទាប់ គឺទ្រង់អភ័យទោសរយៈពេល២ឆ្នាំ។
    បងប្អូនត្រូវដឹងថា ក្នុងមួយឆ្នាំ ថ្ងៃអារ៉ហ្វះនេះ មានតម្លៃនិងភាពអស្ចារ្យជាងថ្ងៃណាៗទាំងអស់។
    សាសនវិទូឥស្លាមបានលើកឡើងថាៈ យប់ឡៃឡាទុលកឌើរមានឧត្តមភាពជាងថ្ងៃទី៩នៃខែហ៊្សុលហិជ្ជះ។ នេះជាការផ្តល់តម្លៃពីអល់ឡោះចំពោះពេលវេលា គឺវាមានតំលៃជាងខែផ្សេងៗចំនួនមួយពាន់ខែ។ រីឯថ្ងៃទី៩នៃខែហ៊្សុលហិជ្ជះវិញមានឧត្តមភាពជាងថ្ងៃណាៗទាំងអស់ក្នុងមួយឆ្នាំដោយមានវេលារម៉ាឌនក្នុងនោះផងដែរ។ សូមបងប្អូនផ្តោតត្រង់ចំណុចនេះផង។
    បងប្អូនសាសនិកឥស្លាមជាទីស្រឡាញ់រាប់អាន!
    នេះជាក្តីស្រឡាញ់និងជាការផ្តល់តំលៃអំពីអល់ឡោះជាម្ចាស់មកចំពោះយើងទាំងអស់គ្នាដែលជាអ៊ុំម៉ាត់ណាពីមូហាំម៉ាត់៕

ความคิดเห็น •