EP.4|2021|| បីប្រធានបទសំខាន់ៗ |Kimkanikar

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • #ខ្ទង់ច្រមុះវៀច
    #គុណសម្បតិ្តពិតផលិតផលអាហារបំប៉ន
    #បញ្ហាឃ្លៀកខ្មៅ
    #ទូទៅបន្ថែម
    .....
    ១) #ផលិតផលគ្រប់យ៉ាងលើបណ្តាញសង្គម មិនថាលេប ផឹក លាប មុនសម្រេចចិត្តទិញប្រើ គួរសិក្សាពីផលិតផល ថ្ងៃផលិត មានការទទួលស្គាល់ពីក្រសួងអាហារនិងឱសថច្បាស់លាស់ឬអត់ (FDA or Food and Drug Administration ) ហើយមិនគប្បីពឹងផ្អែកមើលផលិតផលទាំងស្រុង អាហារ ទឹក បន្លែផ្លែឈើ ការធ្វើលំហាត់ប្រាណនិងការសម្រាកឲ្យគ្រប់គ្រាន់នៅតែចាំបាច់សម្រាប់មនុស្សគ្រប់រូបនិងវ័យ
    ចូរកុំភ្លេចថាគ្មានអ្វីបានមកដោយងាយ មិនថាសុខភាព សម្រស់ និងភាពជោគជ័យ គ្រប់យ៉ាងផ្តើមពីខ្លួនយើងមុន គ្មានរូបមន្តផ្លូវកាត់ឡើយចាស
    ២) #បញ្ហាឃ្លៀកខ្មៅ នេះជាបញ្ហារបស់នារីគ្រប់រូប ​តែចង់ប្រាប់ត្រួសថា កត្តាដែលធ្វើឲ្យឃ្លៀកខ្មៅមានច្រើនមូលហេតុ ដូចជា
    1. ខ្មៅដោយសារតំណពូជ ( ហ្សែន )
    2. ប្រតិ្តកម្មនិងផលិតផលដែលមានសារធាតុគីមី
    3. ធាត់ជ្រុល
    4. រលាក បណ្តាលមកពីដុសឃ្លៀកខ្លាំងៗ
    5. មានជំងឺទឹកនោមផ្អែម ( ធាត់មានជំងឺធ្វើឲ្យក្រលាក់តាមខ ដៃ ឃ្លៀក ក្រលៀន ក្បាលពោះខ្មៅបានដូចគ្នា )
    6. អរម៉ូប្រែប្រួល ( ជួបតិច )
    វិធីការបញ្ហាដែលត្រឹមត្រូវសង្កេតមូលហេតុខាងលើនិងជៀសវាង ហើយជ្រើសប្រើផលិតផលដែលមានសារធាតុគីមីតិច តែអាចតែថ្លៃបន្តិច អាចប្រើផលិតផលធម្មជាតិជួយ ដូចជាដំលូងបារាំង កាត់កង់ៗមកដុសមុនងូតទឹក
    ប្រើទឹកអំពិលទុំនិងទឹកឃ្មុំលាយដុស ប្រើអំបិលម៉ត់លាយទឹកក្រូចឆ្មាដុសមួយសប្តាហ៍២ដង ហាមរិបឬុដុសឃ្លៀកខ្លាំងៗ ជាដើម
    ហាមប្រើផលិតផលដែលឃោសនាតាមអនឡាញដែលអួតអាងថាឃើញផលលឿនដាច់ខាត *****
    សម្រាប់ខ្ញុំមិនដែលប្រើអ្វីទាំងអស់ សូម្បីតែម្សៅហុយក៏មិនបានប្រើ ( ខ្ជិលបោសសម្អាតផ្ទះ ) និងមិនចាំបាច់ផងដែរ
    ចុងក្រោយបងប្អូនអានមានបញ្ហាដូចជាឃ្លៀកមានក្លិន សើម បែកញើសច្រើនយកល្អទៅជួបវេជ្ជបណ្ឌិតជំនាញខាងសើស្បែកឲ្យជួយរកដំណោះស្រាយប្រសើរជាងចាស
    ៣) #ខ្ទង់ច្រមុះវៀច កើតមកពីគ្រោះថ្នាក់ចៃដន្យពីការប៉ះទង្គិច និងកើតពីខាងក្នុងខ្ទង់ច្រមុះ មិនបានកើតពីចេញមកខាងក្រៅអាចមើលឃើញដោយភ្នែកឡើយ
    ម្លោះហើយមិនចាំបាច់ធ្វើការវះកាត់កែតម្រង់ឡើយ ប្រសិនជាមិនចាំបាច់
    លុះត្រាតែ
    1. មានបញ្ហារឿងតឹងច្រមុះ ដោយសារអាឡែរហ្ស៊ីចូរព្យាបាលនិងកែពីដើមហេតុដូចដែលបានរៀបរាប់ក្នុងឃ្លីបនិងកន្លងមក
    2. ប្រសិនជាថ្នាំមិនអាចជួយបានល្អ ពេទ្យនិងធ្វើការណែនាំឲ្យដុត (​នេះជាបច្ចេកទេសថ្មី ហៅថាRF nose (radiofrequency ឬ RF) គុណសម្បត្តិវាល្អហើយអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំផងដែរ មានសុពលភាពប្រហែល 2-5ឆ្នាំ អាស្រ័យលើបុគ្គល អាយុ និងសកម្មភាព ថែមទាំងតម្លៃមិនថ្លៃ មិនឈឺ មិនមានឈាម មិនបាច់ដេកសម្រាកក្នុងមន្ទីរ ពេទ្យ
    3. ចុងក្រោយគឺវះកាត់ ជម្រើសនេះលុះត្រាទេ ជម្រើសទីមួយនិងទីពីរគ្មានប្រសិទ្ធិភាព លុះត្រាមានខ្ទុះ មានឫសដូចច្រមុះ (មានដុំសាច់) មានរលាករន្ធឆ្អឹងធ្ងន់ធ្ងរ ទើបលោកគ្រូពេទ្យណែនាំឲ្យយកជម្រើសនេះ ******
    ......................
    ផ្សាយផ្ទាល់ចែកចាយចំណេះដឹងច្រើនក៏មិនមែនបានន័យថាខ្ញុំឆ្លាតឬចង់អួតចំណេះដឹងឡើយ គ្រាន់តែចែកចាយជាវិទ្យាទាន និងបទពិសោធន៍នូវអ្វីដែលខ្លួនដឹងជូនបងប្អូន ទាន់នៅរស់ ទាន់នៅមានកម្លាំង សង្ឃឹមថារាល់សារនិងឃ្លីបនឹងកើតជាប្រយោជន៍ដល់បងប្អូនជនរួមជាតិ មិនតិចក៏ច្រើន ដើម្បីមើលថែរក្សាសុខភាពខ្លួននិងបុគ្គលជាទីស្រឡាញ់បានត្រឹមត្រូវ😇😇🥰
    កុំប្រើថ្នាំផ្តេសផ្តាស កុំជឿគេផ្តេសផ្តាស កុំភ្លេចស្រឡាញ់ខ្លួនឯង និងមេត្តាមិត្តរួមលោកផង ។
    សូមអរគុណសម្រាប់ការរាប់អាននិងតានដានកន្លងមកចាស 😇
    ចិត្ត្រា ស្នេហាអ្នកអាន

ความคิดเห็น • 18

  • @kimkanikarchhon1599
    @kimkanikarchhon1599  3 ปีที่แล้ว +2

    ១) #ផលិតផលគ្រប់យ៉ាងលើបណ្តាញសង្គម មិនថាលេប ផឹក លាប មុនសម្រេចចិត្តទិញប្រើ គួរសិក្សាពីផលិតផល ថ្ងៃផលិត មានការទទួលស្គាល់ពីក្រសួងអាហារនិងឱសថច្បាស់លាស់ឬអត់ (FDA or Food and Drug Administration ) ហើយមិនគប្បីពឹងផ្អែកមើលផលិតផលទាំងស្រុង អាហារ ទឹក បន្លែផ្លែឈើ ការធ្វើលំហាត់ប្រាណនិងការសម្រាកឲ្យគ្រប់គ្រាន់នៅតែចាំបាច់សម្រាប់មនុស្សគ្រប់រូបនិងវ័យ
    ចូរកុំភ្លេចថាគ្មានអ្វីបានមកដោយងាយ មិនថាសុខភាព សម្រស់ និងភាពជោគជ័យ គ្រប់យ៉ាងផ្តើមពីខ្លួនយើងមុន គ្មានរូបមន្តផ្លូវកាត់ឡើយចាស
    ២) #បញ្ហាឃ្លៀកខ្មៅ នេះជាបញ្ហារបស់នារីគ្រប់រូប ​តែចង់ប្រាប់ត្រួសថា កត្តាដែលធ្វើឲ្យឃ្លៀកខ្មៅមានច្រើនមូលហេតុ ដូចជា
    1. ខ្មៅដោយសារតំណពូជ ( ហ្សែន )
    2. ប្រតិ្តកម្មនិងផលិតផលដែលមានសារធាតុគីមី
    3. ធាត់ជ្រុល
    4. រលាក បណ្តាលមកពីដុសឃ្លៀកខ្លាំងៗ
    5. មានជំងឺទឹកនោមផ្អែម ( ធាត់មានជំងឺធ្វើឲ្យក្រលាក់តាមខ ដៃ ឃ្លៀក ក្រលៀន ក្បាលពោះខ្មៅបានដូចគ្នា )
    6. អរម៉ូប្រែប្រួល ( ជួបតិច )
    វិធីការបញ្ហាដែលត្រឹមត្រូវសង្កេតមូលហេតុខាងលើនិងជៀសវាង ហើយជ្រើសប្រើផលិតផលដែលមានសារធាតុគីមីតិច តែអាចតែថ្លៃបន្តិច អាចប្រើផលិតផលធម្មជាតិជួយ ដូចជាដំលូងបារាំង កាត់កង់ៗមកដុសមុនងូតទឹក
    ប្រើទឹកអំពិលទុំនិងទឹកឃ្មុំលាយដុស ប្រើអំបិលម៉ត់លាយទឹកក្រូចឆ្មាដុសមួយសប្តាហ៍២ដង ហាមរិបឬុដុសឃ្លៀកខ្លាំងៗ ជាដើម
    ហាមប្រើផលិតផលដែលឃោសនាតាមអនឡាញដែលអួតអាងថាឃើញផលលឿនដាច់ខាត *****
    សម្រាប់ខ្ញុំមិនដែលប្រើអ្វីទាំងអស់ សូម្បីតែម្សៅហុយក៏មិនបានប្រើ ( ខ្ជិលបោសសម្អាតផ្ទះ ) និងមិនចាំបាច់ផងដែរ
    ចុងក្រោយបងប្អូនអានមានបញ្ហាដូចជាឃ្លៀកមានក្លិន សើម បែកញើសច្រើនយកល្អទៅជួបវេជ្ជបណ្ឌិតជំនាញខាងសើស្បែកឲ្យជួយរកដំណោះស្រាយប្រសើរជាងចាស
    ៣) #ខ្ទង់ច្រមុះវៀច កើតមកពីគ្រោះថ្នាក់ចៃដន្យពីការប៉ះទង្គិច និងកើតពីខាងក្នុងខ្ទង់ច្រមុះ មិនបានកើតពីចេញមកខាងក្រៅអាចមើលឃើញដោយភ្នែកឡើយ
    ម្លោះហើយមិនចាំបាច់ធ្វើការវះកាត់កែតម្រង់ឡើយ ប្រសិនជាមិនចាំបាច់
    លុះត្រាតែ
    1. មានបញ្ហារឿងតឹងច្រមុះ ដោយសារអាឡែរហ្ស៊ីចូរព្យាបាលនិងកែពីដើមហេតុដូចដែលបានរៀបរាប់ក្នុងឃ្លីបនិងកន្លងមក
    2. ប្រសិនជាថ្នាំមិនអាចជួយបានល្អ ពេទ្យនិងធ្វើការណែនាំឲ្យដុត (​នេះជាបច្ចេកទេសថ្មី ហៅថាRF nose (radiofrequency ឬ RF) គុណសម្បត្តិវាល្អហើយអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំផងដែរ មានសុពលភាពប្រហែល 2-5ឆ្នាំ អាស្រ័យលើបុគ្គល អាយុ និងសកម្មភាព ថែមទាំងតម្លៃមិនថ្លៃ មិនឈឺ មិនមានឈាម មិនបាច់ដេកសម្រាកក្នុងមន្ទីរ ពេទ្យ
    3. ចុងក្រោយគឺវះកាត់ ជម្រើសនេះលុះត្រាទេ ជម្រើសទីមួយនិងទីពីរគ្មានប្រសិទ្ធិភាព លុះត្រាមានខ្ទុះ មានឫសដូចច្រមុះ (មានដុំសាច់) មានរលាករន្ធឆ្អឹងធ្ងន់ធ្ងរ ទើបលោកគ្រូពេទ្យណែនាំឲ្យយកជម្រើសនេះ ******
    ......................
    ផ្សាយផ្ទាល់ចែកចាយចំណេះដឹងច្រើនក៏មិនមែនបានន័យថាខ្ញុំឆ្លាតឬចង់អួតចំណេះដឹងឡើយ គ្រាន់តែចែកចាយជាវិទ្យាទាន និងបទពិសោធន៍នូវអ្វីដែលខ្លួនដឹងជូនបងប្អូន ទាន់នៅរស់ ទាន់នៅមានកម្លាំង សង្ឃឹមថារាល់សារនិងឃ្លីបនឹងកើតជាប្រយោជន៍ដល់បងប្អូនជនរួមជាតិ មិនតិចក៏ច្រើន ដើម្បីមើលថែរក្សាសុខភាពខ្លួននិងបុគ្គលជាទីស្រឡាញ់បានត្រឹមត្រូវ។
    កុំប្រើថ្នាំផ្តេសផ្តាស កុំជឿគេផ្តេសផ្តាស កុំភ្លេចស្រឡាញ់ខ្លួនឯង និងមេត្តាមិត្តរួមលោកផង ។
    សូមអរគុណសម្រាប់ការរាប់អាននិងតានដានកន្លងមកចាស 😇🥰
    ចិត្ត្រា ស្នេហាអ្នកអាន

  • @sanay8495
    @sanay8495 3 ปีที่แล้ว +2

    បងស្រី តើការញាំថ្នាំវិតាមីន អាចផ្តល់ផលប៉ះពាល់ល្អឬអាក្រក់អ្វីខ្លះបង??

  • @pansareth1977
    @pansareth1977 3 ปีที่แล้ว

    ក្មួយស្រី ស្លៀកពាក់ស្អាតណាស់ព្រឹកនេះ

  • @chantheapich2054
    @chantheapich2054 3 ปีที่แล้ว +1

    បងជួយបង្ហាញអំពីជំងឺ psoraisis ផងបានអត់បង

  • @esoresor7332
    @esoresor7332 3 ปีที่แล้ว

    សួស្ដីអូនសម្លាញ់

  • @apsaralearning4414
    @apsaralearning4414 3 ปีที่แล้ว +1

    Fantastic video! 🙂🥰😁

  • @ngychhayhuong4483
    @ngychhayhuong4483 3 ปีที่แล้ว +1

    Thankss🥰❤

  • @pupu3272
    @pupu3272 3 ปีที่แล้ว +1

    កាត់សក់ស្អាតកនិកា

  • @tonsophea9926
    @tonsophea9926 3 ปีที่แล้ว +1

    I like u 😍

  • @malinachan3151
    @malinachan3151 3 ปีที่แล้ว +2

    Thank you

  • @kearalim4294
    @kearalim4294 3 ปีที่แล้ว +2

    🙏គ្រប់ video របស់ប្អូនបានជាប្រយោជន៏ច្រើនអរគុណណាស់មនុស្សខ្ចិលមានច្រើនគឺគាត់មិនព្រមសិក្សារកគ្រឹះដើមឡើយចាំតែស្ដាប់ហើយជឿរទាំងមិនបានសិក្សាខ្ញុំចូលចិត្តស្ដាប់ណាស់ហើយយកមកសិក្សាតែក៏មិនបានគ្រប់🙏

  • @undorn9636
    @undorn9636 3 ปีที่แล้ว +1

    Thank you.

  • @SarimNG
    @SarimNG 3 ปีที่แล้ว +1

    You are the one of my role models ❤🙏

  • @sathyanareth3887
    @sathyanareth3887 3 ปีที่แล้ว +1

    Hi sis. How are you? I always love your pages. Love you sis 🥰🥰🥰

  • @kunrada4593
    @kunrada4593 3 ปีที่แล้ว +1

    Thanks .

  • @theakong6980
    @theakong6980 3 ปีที่แล้ว

    ស្លៀកខោលីឣូ

  • @ameliakalipshow1398
    @ameliakalipshow1398 3 ปีที่แล้ว +1

    You are very brave... ប្អូនស្រីឆ្លាត បងមានគំនិតដូចប្អូនស្រីដែរ🥰🥰🥰