Epesode 46:សុឺម៉ាអុីកើតក្នុងត្រកូលមន្ត្រី និងចេះចាំក្បួនសឹកស៊ុនជឺយ៉ាងស្ទាត់េជំនាញ

แชร์
ฝัง
  • เผยแพร่เมื่อ 25 พ.ค. 2024
  • បើយកសៀវភៅ “សាមកុក” ជាបទដ្ឋាន សាមកុកនិងរឿងនិទាន សាមកុក សេចក្តីបកប្រែ «ចៅព្រះយ៉ាព្រះឃ្លាំង»(ហ៊ុន) និយាយដល់ «ស៊ឺម៉ាអី» យ៉ាងជាក់លាក់ក្នុងវគ្គទី៣៥ ទំព័រ៨០៣ ថា
    «ភាគីឆាវឆាវ បានស៊ឺម៉ាអីមកជាទីប្រឹក្សា ដែលជាបុត្រស៊ីម៉ាថង ចៅ ហ្វាយខេត្តហ៊ូលូ»។
    ពេលដែលសៀវភៅ «សាមកុក» ច្បាប់បកប្រែថ្មី សំនួនវោហារ“វណ្ណវៃ ផាន់ថូថៃ» ឈ្មោះរបស់ «ស៊ីម៉ារី» បង្ហាញគ្រាដំបូងនៅវគ្គទី៣៩ថា ដោយកូន ប្រុសលាវពៀវអង្វករសុំឧបាយ៣ដង ចេញធ្វើសឹកគ្រាដំបូងនៅ ផុកបង ទំព័រទី៦០៧ ថា
    «បើនិយាយដល់ភាគីឆាវឆាវ បានប្រើអំណាចដកមន្ត្រីធំបីនាក់ចេញពី តំណែង ហើយចូលកាន់តំណែងទាំងបីដោយខ្លួនឯង ទើបតែងតាំងឲ្យម៉ៅចេ ជាលេខាធិការផ្នែកខាងកើតជាមួយនឹងស៊ុយយៀន ជាលេខាធិការផ្នែកខាង លិច ហើយតែងតាំងស៊ឺម៉ាអីជាផ្នែកអក្សរសាស្ត្រ ដោយហេតុនេះទើបឆាវឆាវ មានកេរ្តិ៍ឈ្មោះថា មានថ្វីមាត់ពូកែផ្នែកអក្សរសាស្ត្រ។
    ថែមទាំងនិយាយទៀតថា
    «ស៊ឺម៉ាអី»នោះមាននាមថា «ឆុងតាក់» ជាជនជាតិហឺនុយវើន ជាក្មួយ «ស៊ឺម៉ាជុន» អ្នកគ្រប់គ្រងនគរយើងឆួន ជាបុត្ររបស់«ស៊ឺម៉ាថង» ចៅហ្វាយ ខេត្តហូលូ ជាប្អូនរបស់ «ស៊ឺម៉ាឡាំង»។ នោះជាស្ថានការណ៍មុនពេលឆាវឆាវ ត្រៀមលើកទ័ពវាយរាជធានីខាងត្បូង ស្ថានការណ៍មុនពេលសមរភូមិផុកបង ជាស្ថានការណ៍មុនសមរភូមិសេកផេក ដែលសាងកេរ្តិ៍ឈ្មោះឲ្យដល់ខុងមីងយ៉ាងខ្លាំង។

ความคิดเห็น •