របៀបធ្វើ នំអន្សមជ្រូក ឲឆ្ងាញ់និងស្ងោរឆាប់ឆ្អិន - Cambodian Sticky Rice Cake with pork and Mung Bean

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើ នំអន្សមជ្រូក ឲឆ្ងាញ់និងស្ងោរឆាប់ឆ្អិន សាច់នំអន្សមគឺរល្មួតល្អទាំងអង្ករនិងស្នូល នំអន្សមជ្រូកជានំខ្មែរយើងតាំងពីបុរាណមកដល់បច្ចុប្បន្ននេះគឺការវិចនំអន្សមបានកែច្នៃរសជាតិតាមការចូលចិត្តរបស់មនុស្សម្នាក់ៗ ប៉ុន្តែរសជាតិដើមនៅតែជារសជាតិដែលឆ្ងាញ់ជាងគេ នំអន្សមជ្រូកជានំមួយដែលចំណាយពេលធ្វើ និង ចំអិនយូរជាង​គេ។ ជំនាន់យាយខ្ញុំនៅ ខ្ញុំមើលគាត់ធ្វើម្តងៗគឺគាត់ផ្ចិតផ្ខង់ណាស់ជាពិសេសចំពោះការចងនំ ព្រោះបើយើងវិចនំមិនស្អាត ចង់នំមិនបានណែនល្អ​ទេ ពេលស្ងោរនំ​ វាអាចធ្វើឲនំយើងចូលទឹក នោះនំយើងរីក ឬ អាចខូចនំតែម្តង ចឹងហើយបានចាស់ៗគាត់មិនសូវបណ្តោយ ឲក្មេងៗចងនំទេ។ សំរាប់ការធ្វើនំអន្សមជ្រូកទី១ ប្រឡាក់សាច់ឲមានក្លិនឆ្ងុយខ្ទឹមម្រេច និង ប្រៃល្មម សំរាប់សាច់ដែលខ្ញុំប្រឡាក់គឺ ខ្ទឹមនិងម្រេច អាចក្លិនខ្លាំងបន្តិចសំរាប់អ្នកមិនសូវចូលចិត្តខ្ទឹម និងមានជាតិហិលបន្តិច ព្រោះខ្ញុំប្រើម្រេចច្រើន បងប្អូនអត់សូវចូលចិត្ត អាចបន្ថយខ្ទឹម និង​ ម្រេច បាន។​ ចំពោះសណ្តែកយើងស្ងោរដូចខ្ញុំក៏បាន ឬប្រើសណ្តែកឆៅក៏បាន អង្ករដំណើបក៏ដូចគ្នា ប្រើជាប្រភេទឆាក៏បាន ឆៅក៏បាន តែបើប្រើអង្ករឆៅតាមបែបបុរាណ យើងត្រូវចំណាយពេលស្ងោរនំយ៉ាងតិច ៦ម៉ោង ទៅ ៨ម៉ោង ទើបសាច់អង្ករវារលាយទៅជាសាច់មួយ បើយើងស្ងោរអង្ករមិនរលាយសាច់មួយទេ នំអន្សមយើងមិនឆ្ងាញ់ទេ។ នំអន្សមជ្រូក យើងច្រើនធ្វើវានៅរដូវភ្ជុំបិណ្ឌ និង ពេលមានបុណ្យ ឬ​ ការកូនជាដើម។ អរគុណច្រើនសំរាប់ការចូលមើលវីដេអូររបស់ខ្ញុំ បើមានខុសឆ្គងសូមបងប្អូនជួយកែតម្រូវផង ព្រោះខ្ញុំទើបតែរៀនវិចលើកទី១ ទេ។ អរគុណច្រើន ❤️
    បើ​​បង​ប្ហូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញំុ​ សូមជួយ​ LIKE SHARE &​ Follow page
    👉SUBSCRIBE bit.ly/3e63PB9
    បើបងប្អូនទាំងអស់គ្នាមានសំនួរ ឬ យោបល់អាចcommetសួរខ្ញំុនៅខាងក្រោមវីដេអូបាន
    #cookingwithsophea #khmerfood #food #cooking #recipe #traditionalfood #របៀបធ្វើនំអន្សមជ្រូក #CambodianStickyRiceCakewithporkandMungBean
    Welcome to my channel guys! In this channel I will be showing you how to make delicious and easy family-friendly food! If you guys enjoy my video, please help LIKE SHARE & SUBSCRIBE bit.ly/3e63PB9
    if you have any question please leave a comment below!​ If you guys have any confusion or problems, please don't hesitate to contact me!
    🌻🌻 គ្រឿងផ្សំ​​ ​នំអន្សមជ្រូក 🌻🌻 ​(ធ្វើបាននំ=17)
    ស្លឹកចេកសំរាប់វិចនំ 2​ដុំ
    ខ្សែក្រចៅ សំរាប់ចងនំ 1 ដុំ
    👉​ ប្រឡាក់សាច់ជ្រូកបីជាន់:
    សាច់ជ្រូកបីជាន់ 500g
    អំបិល​ 10g (1/2 ស្លាបព្រាបាយ)
    ម្សៅស៊ុប ​ 5g (1/2 ស្លាបព្រាបាយ)
    ស្ករត្នោតម្សៅ 15g (2 ស្លាបព្រាបាយ) (បើប្រើស្ករសដាក់តែ ១ ស្លាបព្រាបាយ = 15g )
    ប្រេងខ្យង 15g (1 ស្លាបព្រាបាយ)
    ខ្ទឹមស​​ ​​​​ 40g-50g (10-15 កំពឹស)
    ម្រេចគ្រាប់ 7g (1 ស្លាបព្រាបាយ)
    អង្ករដំណើប 1kg
    ខ្ទិះដូង 500ml
    អំបិល 10g (1 ស្លាបព្រាបាយស្មើ)
    សណ្តែកបាយមានសំបក 750g (ឆាហើយបាន 1.95 kg)
    អំបិល 3g (1/2 ស្លាបព្រាកាហ្វេ)
    ស្ករស 3g (1/2 ស្លាបព្រាកាហ្វេ)
    🌻 🌻 Ingredient Sticky Rice Cake with pork and Mung Bean 🌻🌻(17 pcs)
    Banana leaves
    Some White Jute
    👉 make marinate pork:
    500g Pork Belly
    10g (1/2 tbsp) Salt
    5g (1/2 tbsp) Chicken powder
    15g (1 tbsp) Oyster sauce
    40g-50g (10-15 clovers) Garlic
    7g (1/2 - 1 tbsp) Black pepper corn
    1kg Sticky Rice
    500g Thick Coconut milk
    120g Grate coconut
    10g (1 tbsp) Salt
    750g Mung Bean
    3g (1/2 tsp) Salt
    3g (1/2 tsp) Sugar
    ~ របៀបធ្វើ គាវស្នូលសាច់ជ្រូកនិងស្លឹកគូឆាយ: • របៀបធ្វើ គាវស្នូលសាច់ជ...
    ~ របៀបធ្វើ​ នំក្រឡោជី: • របៀបធ្វើ​ នំក្រឡោជី (N...
    ~ របៀបធ្វើ ផាក់ឡូវ និង ទឹកសៀងផាក់ឡូវ/របៀបលាងសំអាតគ្រឿងក្នុងមិនឲធុំក្លិន : • របៀបធ្វើ ផាក់ឡូវ និង ទ...
    ~ របៀបធ្វើ​ សម្លការីសាច់មាន់: • របៀបធ្វើ​ សម្លការីសាច់...
    ~ របៀបធ្វើ នំបញ្ចុកសម្លប្រហើរដាក់ដូង: • របៀបធ្វើ នំបញ្ចុកសម្លប...
    ~ របៀបធ្វើ ខពោះជ្រូកផាក់ឡូវជាមួយស្ពៃជ្រក់ ញាុំបបរស: • របៀបធ្វើ ខពោះជ្រូកផាក់...
    ~ របៀបធ្វើនំបញ្ចុកខួរក្តាមប្រើក្តាមស្រែ​: • របៀបធ្វើនំបញ្ចុកខួរក្ត...
    ~ របៀបធ្វើ​ មីស៊ុបគីមឈី - Kimchi Reman Noodles Soup
    Link: • របៀបធ្វើ​ មីស៊ុបគីមឈី ...
    ~ Chili Oil - The best homemade - ម្ទេសឆា​
    Link: • How to Make the Perfec...
    ~ how to grow bean sprouts - homemade - វិធីបណ្តុះសណ្តែក - Cooking with Sophea
    Link: • how to grow bean sprou...
    ~ durian dessert - homemade (khmer dessert) បង្អែមបាយដំណើបធូរេន -
    Link: • How to Make Delicious ...
    ~ Easy recipe - tofu pudding with Ginger Syrup - homemade - តៅហ៊ូទឹកស្ករ -
    Link: • Easy recipe - tofu pud...
    ~ Pickled Papaya - homemade - វិធីធ្វើជ្រក់ល្ហុង - Cooking with Sophea
    Link: • Pickled Papaya - homem...
    ​thank you for watching
    please like share & subscribe
    ___________________________________________________
    ***Social Media // ប្រព័ន្ធផ្សព្វផ្សាយសង្គម**
    facebook:
    TikTok:
    instagram:
    _____________________________________________________
    ការលួចវីដេអូដោយគ្មានការអនុញ្ញាត ការកែសម្រួលលើកទីពីរ ឬការបញ្ចូលឡើងវិញត្រូវបានហាមឃាត់។
    Unauthorized theft of this video, second edit, or re-upload is prohibited

ความคิดเห็น • 3