លោកគ្រូធម្មាចារ្យ ប៊ុត សាវង្ស សម្តែងព្រះធម្មទេសនានៅវត្តអង្គថី
ฝัง
- เผยแพร่เมื่อ 27 พ.ย. 2024
- លោកគ្រូធម្មាចារ្យ ប៊ុត សាវង្ស សម្តែងព្រះធម្មទេសនានៅវត្តអង្គថី
14/11/2024/THU,
បុណ្យកឋិនទានសាមគ្គី, វត្តអង្គសុធម្មារង្សី ហៅវត្តអង្គថី, ភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,
• លោកគ្រូធម្មាចារ្យ ប៊ុត...
30/7/2024/THE
-ប្រើជីវិតគិតប្រយោជន៍ជួយខ្លួន
-ឥឡូវ ត្រូវរស់នៅជាសុខ សង្គ្រោះខ្លួនឯងជាបន្ទាន់៖
-យល់ហេតុផលបរមត្ថ គឺដូច្នោះឯង «តថតា»។
-ក្នុងចិត្តមិនទាមទារអ្វី សង្ឃឹមអ្វីអំពីអ្នកណាឡើយ។
-ដឹងច្បាស់ថា ធម្មតាមនុស្សត្រូវតែផ្សេងៗគ្នាអ៊ីចឹង។
-អ្វីៗកន្លងទៅហើយ តែទិសដៅអស់ខ្វល់នៅខាងមុខ។
-កំពុងតែនៅរស់នេះ គឺជាជោគជ័យធំហើយ ព្រោះជាតម្លៃជីវិត មិនមែនឈ្លោះឈ្នះគេណានោះទេ។
-ប្រើជីវិតសែនថ្លៃដើម្បីប្រយោជន៍ជួយខ្លួនឯង និងជួយអ្នកដទៃ។
-នឹករឭកឃើញការងារជាប្រយោជន៍ហើយសប្បាយចិត្ត។
-ពឹងសតិប្បដ្ឋាន គឺសតិរឭកដឹងសភាវធម៌ជាប្រក្រតី ឆ្ពោះទិសដៅអមតៈ។
-គំនិតបិសាចក្នុងខ្លួនមនុស្ស
-ពេលខ្លះ យើងខ្វល់ចិត្តនឹងអ្នកដទៃដែលយើងទាស់ចិត្ត ថែមទាំងឡើងកាច គិតឱ្យគេវិនាសទៀតផង។ ដោយការមិនបានដឹងថា ចិត្តក្រោធរបស់យើងហ្នឹងឯង ដែលធ្វើឱ្យលោកនេះទៅជាអួអាប់ បាត់បង់អារម្មណ៍ឱ្យស្ងប់។
-ពិតមែនថា មុនដំបូងមានអកុសលវិបាក គឺការឃើញ ការឮជាដើម។ ប៉ុន្តែ ក្រោយមក រាប់លានកោដិខណៈនៃសេចក្ដីក្រោធ សុទ្ធតែដោយការគិតខ្លួនឯង។
-គំនិតបិសាចក្នុងខ្លួនយើង បាននិម្មិតរឿង សាងបុគ្គលឱ្យយើងក្រោធ ឱ្យយើងធ្វើកម្មបម្រើវានោះឯង។
-មានផ្ទះមិនចង់នៅ មានម៉ែឪថាគ្មានអ្នកស្រឡាញ់
-មនុស្សខ្លះ មានរឿងខ្លះគួរសិក្សា ៖
-មានផ្ទះនៅហើយ បែរជាថាមិនចង់នៅ ចង់តែទៅឱ្យឆ្ងាយបាត់ (ព្រោះមានរឿងក្នុងផ្ទះ)។
-មានម៉ែឪនៅរស់នៅស្រឡាញ់ បែរជាថា គ្មានអ្នកណាស្រឡាញ់ ចង់សម្លាប់ខ្លួន។
-មានបាយ មានម្ហូប មានអ្នកដាំបម្រើសព្វគ្រប់ បែរជាមិនត្រូវមាត់ ពោលថារកស្អីសុីគ្មាន។
-បានកើតមកនៅរស់ជាមនុស្សហើយ បែរជាមិនសុខចិត្ត រវល់តែទាស់នឹងអ្នកដទៃ។ ចង់បានលោកនេះឱ្យត្រូវចិត្តគ្រប់មុខ។
-ព្រះដប់បួនយ៉ាង ,
-កូនចៅត្រូវស្គាល់ព្រះ នៅក្នុងផ្ទះគឺម៉ែឪ,
-ព្រះទីពឹងត្រឹមត្រូវ នៅក្នុងខ្លួនគឺការងារ។,
-ព្រះនារាយណ៍មានតេជះ ជាមេផ្ទះគឺភរិយា,
-ព្រះអធិបតីគ្រឹហា មេគ្រួសារគឺស្វាមី។,
-ព្រះតេជប្រាំប្រការ ព្រះបញ្ញាព្រះធម៌ថ្លៃ,
-ព្រះបុញ្ញរាសី ព្រះសីលថ្លៃព្រះគុណខ្ពស់។,
-ព្រះពុទ្ធនិព្វានទៅ ព្រះធម៌នៅតាងជំនួស,
-ព្រះសង្ឃជិនោរស ព្រះផុតគ្រោះព្រះនិព្វាន។,
31/7/2024/WED,
ក្រោមព្រះមហាគន្ធកុដិ បាត់ដំបង,
1/ចាស់ ជរា មរណៈ គឺមិនមែនយើងអ្នកសាងមកណា,
2/មនុស្សយើងចង់បានពាក្យផ្អែម,
3/ដើរផ្លូវខ្លួនឯង,
-មនុស្សបីប្រភេទមិនគួរភ្លេច
-មនុស្សបីប្រភេទមិនគួរភ្លេច ត្រូវចាំជានិច្ចកុំភ្លេចខ្លួន
-មួយអ្នកមានគុណយ៉ាងមាំមួន ជួយយើងរួចខ្លួនពីលំបាក។
-ពីរអ្នកចោលយើងគ្រាវិបត្តិ យើងលំបាកក្ដាត់គេចេញចាក
-បីអ្នករុញយើងឱ្យលំបាក ក្នុងឆាកជីវិតគិតរកធម៌។
-សងគុណជាទុនឱ្យឡើងខ្ពស់ ភ្លេចគុណជួបគ្រោះរស់មិនល្អ យើងបានរុងរឿងខ្ពស់បវរ តើអ្នកណាហ្ន៎ ! ទ្រ អាត្មា។
-អ្នកដឹងយើងដួលដើរចោលបាត់ យើងត្រូវលះកាត់មិត្តសេវនា កុំខឹងអន់ចិត្តត្រូវគិតថា ក្នុងវដ្ដសង្សារត្រូវការបុណ្យ។
-អ្នកដែលរុញយើងឱ្យធ្លាក់ជ្រោះ ពីព្រោះជាប់ពៀរពីជាតិមុន កុំភ្លេចលាពៀរលាទារុណ សាងគុណបារមីលាត្រៃភព។
-ការរែកពុនចិត្តខ្លួនឯង
-ភារៈដែលធ្ងន់បំផុតក្នុងជីវិត គឺការរែកពុនចិត្តខ្លួនឯង ដែលចិត្តយើងនេះ មិនព្រមលះបង់ចោលនូវការចាប់ប្រកាន់អ្វីៗក្នុងលោក។
-សុខល្មមព្រោះសន្តោស
-ទស្សនៈភាគច្រើនក្នុងលោកថា ធ្វើល្អ ឬមិនល្អ យ៉ាងម៉េចក៏ដោយ ឱ្យតែមានប្រាក់ច្រើនៗ គឺល្អហើយ។
-ផ្លូវព្រះធម៌បញ្ជាក់ថា ទោះមានឬក្រ មុខរបរត្រឹមត្រូវ ការងារប្រាសចាកទោស ធ្វើជាមនុស្សល្អ មានសុខសន្ដោសទើបល្អ។
-សេចក្ដីសុខមិនមែននៅត្រង់ មានប្រាក់ច្រើនប៉ុនណានោះទេ តែនៅត្រង់គ្រប់ប៉ុនណា។
-សុខដោយមិនជំពាក់នឹងអ្នកដទៃ
-មនុស្សយើងធំឡើងសុទ្ធតែបានយល់អំពីរឿងខ្ចីប្រាក់ ជំពាក់បំណុល។ តែមិនងាយបានយល់រឿងខ្ចីសេចក្ដីសុខអំពីអ្នកដទៃនោះឡើយ។
-សេចក្ដីសុខទាល់តែគេស្រឡាញ់យើងស្មោះ គេធ្វើល្អ និយាយផ្អែមដាក់យើង… ។ ទីបំផុតត្រូវកើតទុក្ខនៅពេលដែលគេឈប់ឱ្យខ្ចី ទាំងត្រូវរឹបអូសយកសុខមុនៗ ទៀតផង ពោលគឺ អាល័យអតីតកាល។
-យើងត្រូវរកសុខខ្លួនឯង រកសុខក្នុងអារម្មណ៍នៃព្រះកម្មដ្ឋាន។ មិនសុខដោយការជំពាក់អ្នកដទៃឡើយ។
-លះទិដ្ឋិតណ្ហាស្រាយបញ្ហាទាំងអស់
-បញ្ហាដោយច្រើន គឺកើតមានជាមួយនឹងមនុស្សផងគ្នា ដោយការប្រកាន់ អត្តា ថានេះជាអញ នេះជាគេ។
-ដំណោះស្រាយបញ្ហាទាំងនោះ ដោយទាន សីល សមថៈ គឺមានបញ្ញត្តិ ជាអារម្មណ៍ ដែលក្នុងលោកមានវិធីដោះស្រាយច្រើនបែប រួមទាំងការធ្វើសង្គ្រាមផងដែរ។
-សតិប្បដ្ឋានដោះស្រាយបញ្ហាដោយការលះទិដ្ឋិតណ្ហា ឃើញធម្មតាធម៌ ដូចដើមដូងតាមតែដើមដូងទៅ ដើមត្នោតក៏តាមតែដើមត្នោតទៅ គ្មានបញ្ហាអ្វីជាមួយនឹងគ្នាឡើយ។