វិធីគ្រប់គ្រងការគិតអវិជ្ជមាន | How to manage Negative Thinking

แชร์
ฝัง
  • เผยแพร่เมื่อ 22 ต.ค. 2024
  • #howto #manage #វិធី #គ្រប់គ្រងការគិតអវិជ្ជមាន
    ការគិតអវិជ្ជមានប៉ះពាល់ទៅដល់អារម្មណ៍ សុខភាព និងសមត្ថភាពបញ្ញា ខាងក្រោមនេះគឺជា៥វិធីក្នុងការគ្រប់គ្រងការគិតអវិជ្ជមានមិនអោយចូលមកកាន់ជីវិតរួមមាន៖
    ១. ការត្រិះរិះពិចារណា គឺជាការគិតពិចារណាឡើងវិញទៅលើកំហុស រឺទង្វើដែលខ្លួនបានប្រព្រឹត្តដើម្បីរកចំណុចកែលម្អ
    ២. ការអានសៀវភៅ គឺជាវិធីស្វែងរកនូវដំណោះស្រាយគ្រប់ប្រភេទដែលអ្នកនិពន្ធបានចែករំលែកក្នុងសៀវភៅ ដែលធ្វើអោយគំនិតធំទូលាយជាងមុន និងឈ្លាសវៃក្នុងការដោះស្រាយបញ្ហា
    ៣. ការស្វែងរកការគាំទ្រ គឺជាការស្វែងរកអ្នកប្រឹក្សា រឺក្រុមមិត្តដែលមានការគិតវិជ្ជមានដើម្បីជួយផ្តល់យោបល់ល្អៗ កាត់បន្ថយការគិតអវិជ្ជមានរបស់ខ្លួន
    ៤. ការបណ្តុះផ្នត់គំនិតវិជ្ជមាន គឺជាការហ្វឹកហាត់គិតរឿងល្អៗ ទាញយកហេតុផល រឺគុណសម្បត្តិល្អៗ ការរំពឹងទុកល្អៗ ដើម្បីសន្សំការគិតល្អៗរបស់ខ្លួន
    ៥. ការសមាធិ គឺជាការប្រតិបត្តិការអង្គុយដោយសញ្ជឹងគិតតែខ្យល់ដង្ហើម រឺវិបស្សនាកម្មដ្ឋាន ដែលជួយសម្អាតនូវការគិតមិនល្អ ខួរក្បាលសម្រាក សាងបង្កើតគំនិតថ្មីៗ ដែលវិជ្ជមាន
    ❤️សូមអរគុណសម្រាប់ការគាំទ្រឆាណែល ក្នុងការផលិតមាតិកាលើកទឹកចិត្តដល់មនុស្ស ABA 00284 623 Nov Nimul

ความคิดเห็น • 13