សំណៅជីវិត |​ កញ្ញា ធី កុម្ភ: | Lyric Aodio | SORIYA Video

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • ​សំណៅជីវិត | ធី កុម្ភ: | Lyric Aodio | SORIYA Video
    ១,មាលាដួងចិត្តជាកម្រងភួងផ្កាដ៏សែនមានតម្លៃ ដែលអូនបានលើកបំពាក់ជូនប្តីក្នុងថ្ងៃមង្គលអាពាហ៍ពិពាហ៍នោះ... បងអើយបងមិនដឹងទេថាអូនបានប្រាថ្នា ផ្ញើក្តីសង្ឃឹមនិងជីវិតស្នេហាបរិសុទ្ធ ជូនបងតែម្នាក់ប៉ុណ្ណោះដែលអូនតម្កើងទុកជាម្ចាស់នៃជោគវាសនាក្រមុំ ។
    ២,ស្នេហាម្តាយទុកឪពុកដាក់ ទោះបីស្ទើរមាសមិនគ្រប់ប្រាក់ក៏ដោយចុះ ចំពោះលោកិយដ៏ធំធេងនេះ មានបងតែម្នាក់គឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់អូននិងកូនរបស់យើង ។ អូនសែនរំភើបចិត្តពេកក្រៃ និងសូមអរគុណចំពោះសង្គហធម៌ក្នុងនាមជាប្តី និងជាឪពុកដែលបងផ្សព្វផ្សាយបង្កើតបានជាបរិយាកាសសុខដុមរមនានៃគ្រួសារយើង ។
    ៣,ប៉ុន្តែ... ក្តីកង្វល់ និងការព្រួយបារម្ភ វាបានចូលមកលងបន្លាចដែលនាំឱ្យអូនភ័យខ្លាចថានឹងមានវិបត្តិអ្វីម៉្យាងកើតឡើងក្នុងទ្រនំធ្លាប់សុខសំបុកកក់ក្តៅ... នៃយើង ។
    ៤, ការពិតត្រូវបានលាតត្រដាង... ថាបងក្បត់អូនមែន ។ ស្រមោលអពមង្គលបានវាយលុកភ្លាមៗ ធ្វើឱ្យសុភមង្គលរលាយបាត់សោះសូន្យសឹងតែរកជឿមិនបាន ។
    ៥, មានទស្សនៈមួយបានលើកឡើងថា បើអ្នកចង់ចងឱ្យជាប់មាំ អ្នកត្រូវតែប្រើខ្សែចំណងដែលទន់ស្វិត ។ រួចចុះបើក្នុងសភាពនៃស្មន់អន្ធការ ដូចដែលបានលើកឡើងក្នុងបទចម្រៀងសំណៅជីវិតនេះវិញ តើសុភាពនារីជាភរិយាទាំងឡាយត្រូវធ្វើដូចម្តេច ដើម្បីទាក់ចងទាញយកដួងចិត្តនៃកំពូលស្វាមីរបស់ខ្លួនឱ្យត្រឡប់ក្រោយវិញបាន ?
    សូមស្តាប់នាងធី កុម្ភៈ ច្រៀងរៀបរាប់អំពីសំណៅជីវិតនៃស្នេហាផិតក្បត់ដែលបានកើតឡើងដោយមានការចូលរួមចំណែករបស់សន្តានលោហិតជាស្រីដូចគ្នា ។
    សំណោកដួងចិត្តដឹតជាសំណៅ ដៅទុកឱ្យចាំចំណាំជាបន្តមកថា កុំទុកចិត្តមេឃ
    កុំទុកចិត្តផ្កាយ កុំទុកចិត្តប្តីថាគ្មានសាហាយ ស្រីស្រស់រៀងអាយក៏រឹតតែមិនទុកចិត្ត ។ ដូចជានៅក្នុងករណីបទចម្រៀងដ៏សែនស្រងេះស្រងោចនេះអីចឹង ថ្វីបើកវីមិនបានបកន័យឱ្យចំថា តើស្រីទីបីនោះជាមនុស្សរបៀបណាក៏ដោយ ក៏គង់តែគេសង្កេតឃើញនៅមានសល់តម្រុយខ្លះសម្រាប់ការវិភាគប៉ាន់ស្មានមួយចំនួនដែរ... ។ ពូជពង្សផងគ្នា... ជាភាសាមិនអស់មិនហើយ ម៉្យាងដែលអ្នកនិពន្ធលាក់ទុកជាកំណួចហាក់ដូចចង់បញ្ជាក់ថា នេះគឺជាស្នេហាគ្រោតគ្រាត ដែលឆ្លៀតក្បត់ក្នុងសាច់សាលោហិតរបស់ខ្លួន... ។
    ▪️ ណោតភ្លេង Music Notes
    Key of C / Am , Rhythm of Lant , Introduction / Em / C G / Dm G / Am / G Am
    . / Am C / C C7 / Dm / D / C / Am / E / Am /
    . / Am C / C C7 / Dm / D / C / Am / G / Am /
    R- / C C7 / F G / C Em / D / C / C / G / E / Am
    . / Am C / C C7 / Dm / D / C / Am / G / Am / Coda / Dm G / A /
    ▪️ដឹកនាំ​សម្តែង ៖ Soriya Video
    ▪️កាត់ត ៖ TS LIGHT
    ▪️បច្ចេកទេសពន្លឺ ៖ TS LIGHT
    ▪️ថតដោយ ៖ Sambath Rathanak / Heng Ly / Chea Darith / Moha Chhit
    ▪️និពន្ធទំនុកច្រៀងដោយ៖លោក លឹម សុផល
    ▪️និពន្ធមេឡូឌីដោយ ៖ លោក ម៉ាត់ អាតាំ
    ▪️ច្រៀងដោយ៖ កញ្ញា ធី​ កុម្ភ:
    ▪️សម្រួលតន្ត្រីដោយ លោក ឈុំ ប៊ុនថង និងលោក ធី សុធន
    ▪️សម្តែងដោយលោកភូន រតនា , កញ្ញាធី កុម្ភៈ , កញ្ញាតេង ចន្នី , កុមារាសុខ លីម
    ▪️ផលិតដោយ៖ សុរិយាវីដេអូ
    ▪️រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រុមកវីនិពន្ធ ស្លឹកមាស
    #សំណៅជីវិត #original #song #originalsong #newsong #songkhmer #
    🎥 សុរិយាវីដេអូ និងស្ទូឌីយោ ទទួលថតរូប ថតវីដេអូ និងថតផ្សាយផ្ទាល់គ្រប់កម្មវិធី !!! ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
    📲 097 94 99 955
    📲 087 25 55 77
    📲 012 6443253
    SUBSCRIBE FOR MORE Videos / @soriyavideo3221
    Copyright © SORIYA VIDEO
    Email: tuysokhim@gmail.com
    #សុរិយាវីដេអូ #សុរិយាស្ទូឌីយោ #សុរិយាវីដេអូនិងស្ទូឌីយោ #សុរិយា #សាករអរគុណបង #Soriya_Video #Soriya_Studio #SoriyaVideo #soriyavideo #Soriya #Video #Studio #khmersong2023

ความคิดเห็น • 9

  • @Cheang-g1e
    @Cheang-g1e 8 หลายเดือนก่อน +1

    Teacher ញុមឡូយមេះ🤗

  • @GioneVorn-f5z
    @GioneVorn-f5z 8 หลายเดือนก่อน +1

    ❤❤❤❤❤

  • @van35virak80
    @van35virak80 8 หลายเดือนก่อน +1

    ❤❤❤❤❤

  • @DiiDii-q3v
    @DiiDii-q3v 8 หลายเดือนก่อน +1

    ❤❤❤

  • @sokkha-f2t
    @sokkha-f2t 8 หลายเดือนก่อน +1

    ❤❤❤❤

  • @heangtouch-m6t
    @heangtouch-m6t 6 หลายเดือนก่อน +1

    good

  • @PiiPuu-p5p
    @PiiPuu-p5p 8 หลายเดือนก่อน +1

    មានន័យណាស់

  • @FabricGussion
    @FabricGussion 7 หลายเดือนก่อน

    ❤❤❤❤