ចាបុីដងវែង រឿងសព្វសិទ្ធ-SARP PA SITH | លោកតាព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន Chapey Dong Veng

แชร์
ฝัง
  • เผยแพร่เมื่อ 15 ธ.ค. 2021
  • ដំណាលសាច់រឿង ពីដើមដល់ចប់នៅក្នុងរឿង សព្វសិទ្ធ
    កាលវេលា គ្រាដ៏យូរមួយនោះ ព្រះតថាគតបានយាងមក​ចាប់កំណើតជាជៀបកប្បាសឈ្មោល រស់នៅក្នុងព្រៃហេមពាន្ត។ ​ជៀបឈ្មោលនោះ ឈ្មោះ សកូណា ដែលមានកូន និងប្រពន្ធ ឈ្មោះ សកូណី។ ជារៀងរាល់ថ្ងៃ ជៀបកប្បាសឈ្មោល តែងតែចេញទៅរកចំណីនៅឯព្រៃឆ្ងាយ ដើម្បីយកមកចិញ្ចឹមកូន ប្រពន្ធរបស់ខ្លួន។
    ក្រោយពីបានចាកចេញពីសំបុក ជៀបឈ្មោលបានហោះហើរ​ស្វែងរកចំណីដូចសព្វមួយដង ដែលពេលនោះ​ហាក់ដូចជាមានអ្វីនាំឱ្យជៀបនោះ​បានហោះទៅក្នុងបឹងឈូក ពោរពេញដោយផ្តាឈូកក្លិនក្រអូប​និងស្រស់ស្អាត។​ដោយសារតែសម្រស់ផ្កាឈូក និងក្លិនដ៏គួរឱ្យទាក់ទាញ សត្វជៀបក៏បាន​ហោះចូលទៅក្នុងស្រទាប់ផ្កាឈូក បំណងក្រេបយកលំអងឱ្យប្រពន្ធកូន។ ចៃដន្យ រវល់តែភ្លេចខ្លួនព្រះសូរិយាក៏បន្ទន់ពន្លឺថយបន្តិចម្តងៗ​រហូតដល់ពេលរាត្រីចូលមកដល់ ដែលធ្វើឱ្យស្រទាប់ផ្កាឈូកនោះរួម​ក្តោបជៀបឈ្មោលឱ្យនៅខាងក្នុងពេញមួយយប់។ ថ្លែងពី សកូណី(ជៀបកប្បាសញី) និងកូននៅក្នុងសំបុក​បានរង់ចាំជៀបឈ្មោលចេះតែបាត់ទៅៗ ធ្វើឱ្យចិត្តនាងអន្ទះសារព្រួយបារម្ភ​ខ្លាចមានបញ្ហាអ្វីកើតឡើង។ ជាអកុសល នៅក្នុងព្រៃដែលពួកគេរស់នៅនោះ ​ស្រាប់តែមានហេតុការណ៌ដ៏អាក្រក់ភ្លាមៗ ដោយមានភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងខ្លាំង។​ សកូណី កាន់តែមានអារម្មណ៍ភ័យខ្លាច​​ពីជីវិតរបស់កូនៗក្នុងសំបុក មិនដឹងជួយរបៀបណា ​ណាមួយប្តីមិននៅក្បែរខ្លួនទៀត។ ដោយហេតុតែ អំណាចនៃព្រះអគ្គីនៅក្នុងព្រៃកាន់តែខ្លាំង​ក៏បានលេបត្របាក់យកជីវិតកូនៗ​ទាំងពីររបស់ពួកគេបាត់ទៅ។ ពេលនោះ សកូណីជាម្តាយយំសោកបោកខ្លួន​ស្រែកហៅប្តីយ៉ាងកម្សត់។ និយាយពី សកូណា ដែលជាប់នៅក្នុងស្រទាប់ផ្កាឈូក​មួយយប់ហើយនោះ នាព្រឹកឡើងផ្កាឈូកក៏បានបើកស្រទាប់ អាចខ្លួនហោះចេញវិញបាន​ក៏ប្រញាប់ហោះទៅរកសំបុកគ្រួសាររបស់ខ្លួន ពេលនោះក៏ស្រាប់តែ ភ្ញាក់ផ្អើលដោយឃើញព្រៃឆាបឆេះសំបុកកូនៗ​ត្រូវស្លាប់អស់។ សកូណី កាលបើបានឃើញប្តីខ្លួនត្រឡប់មកវិញក៏យំសោក ​ហើយថែមទាំងលោតសម្លាប់ខ្លួនទៅក្នុងភ្នក់ភ្លើង​ដោយសារតែនឹកខឹងជៀបឈ្មោលទៅចោល មកវិញមានទាំងក្លិនក្រអូបជាប់ខ្លួនមកជាមួយផង​ ដោយនាងនឹកស្មានថា ប្តីលួចមានស្រីក្បត់ចិត្តប្រពន្ធកូន។ សកូណី បានសច្ចាថា បើកើតជាតិក្រោយសុំមិនឱ្យខ្លួនហាស្រដី​នឹងមនុស្សប្រុសណាម្នាក់ឡើយ ចំណែកជៀបជាប្តីក៏បានលោតទៅតាមប្រពន្ធខ្លួន ហើយបានសច្ចាដែរថា ​ជាតិណាសុំជួបតែប្រពន្ធគ្រប់ៗជាតិជាគូនឹងគ្នា។
    ដំណាលមកជាតិបន្ទាប់ទៀត ជៀបឈ្មោលបានកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុក​ចន្ទគ្រាមបុរីក្រុងពារាណសី ដោយមាននាមថា សព្វសិទ្ធ។ កាលបុត្រនេះ កើតមកក៏មានទារកកើតតំណាល ១០១នាក់ជាបរិវារមកដែរ។ ​ចំណែកឯ ជៀបញី បានកើតជាបុត្រីស្តេចក្រុងពារាណសី នាម សុវណ្ណកេសរ បិតានាម ព្រះបាទ ព្រហ្មទត្ត មានមហេសីនាងកុសុមា។
    ​ព្រះនាងសុវណ្ណកេសរ ចាប់តាំងធំដឹងក្តីមកមិនដែលហាស្តីរកមនុស្សប្រុសណាម្នាក់ ​សូម្បីតែបិតារបស់ខ្លួន ដែលនេះនាំឱ្យកើតជាចម្ងល់ដល់ពេញនគរទាំងមូល។ ​ចំណែកឯ សព្វសិទ្ធ កាលបើបានធំដឹងក្តីក៏បានសុំឪពុកម្តាយ​ទៅរៀនវិជ្ជាជាមួយនឹងគ្រូអាចារ្យ ទិសាបាមោក្ខ នៅនគរតកសិលា មានកុមារទាំង១០១នាក់ទៅជាមួយដែរ។ ​ចំណេរកាលតមកទៀត ព្រះនាងសុវណ្ណកេសរធំពេញវ័យក្រមុំ ​បិតាកប្រកាសស្វែងរកបុរសណាដែលអាចធ្វើឱ្យបុត្រីខ្លួននិយាយរកបាន ​នោះនឹងលើកជាព្រះនាងធ្វើជាមហេសី។
    សព្វសិទ្ធ ក៏បានចូលរួមសាកល្បង ​ហើយប្រើវិជ្ជាដែលខ្លួនបានរៀន ដោយគេបានដកដួងព្រលឹងភីលៀងម្នាក់​ទៅដាក់នៅលើវត្ថុផ្សេងៗគម្រប់៤ដង​( ទ្វារ ចង្កៀង ពានព្រះស្រី និងវាំងនន)។ វិធី នេះបានធ្វើបង្ខំចិត្តឱ្យព្រះនាងសុវណ្ណកេសរ ​បានបញ្ចេញសម្តីទៅកាន់សព្វសិទ្ធ។ ព្រះបិតា ព្រះនាង ក៏បានសម្រេចរៀបចំអភិសេក​ឱ្យអ្នកទាំងពីរជាព្រះស្វាមី និងមហេសីក្នុងពេលនោះតែម្តង។ សម័យក្រោយមក ​សព្វសិទ្ធបានលាមហេសីទៅព្រៃ ហើយគ្រានោះក៏បានជួបនឹងប្រើសស្លាប់មួយក្បាល។ ​ព្រះអង្គ ក៏បានដកដួងព្រលឹងខ្លួនចូលទៅក្នុងប្រើសនោះ ហើយផ្តាំទៅភីលៀងជំនិត​ឱ្យមើលថែរូបកាយខ្លួនឱ្យបានល្អ។ ជាឱកាសល្អ ភីលៀងមានចិត្តក្បត់ ​ហើយបានដកដួងព្រលឹងខ្លួនទៅចូលរូបព្រះអង្គ និងមិនតែប៉ុណ្ណោះ ថែមទាំងបានយករូបកាយ​របស់នាងខ្លួនឯងទៅដុតចោល។ សព្វសិទ្ធដឹងរឿង ថាភីលៀងក្បត់ ក៏បានដកដួងព្រលឹងខ្លួនពីប្រើស ទៅចូលនឹងសារិកាដែលទើបតែនឹងស្លាប់ថ្មី។​ សារិកាដែលជាទ្រង់ ក៏បានហោះហើរទៅរាជវាំង ហើយប្រាប់គ្រប់រឿងដល់មហេសី។ ​សុវណ្ណកេសរ បានលួងលោម ភីលៀងឱ្យដកដួងព្រលឹងក្នុងពពែស្លាប់មួយ។​ ឆ្លៀតពេល សព្វសិទ្ធក៏បានដកដួងព្រលឹងចូលទៅរូបរបស់ខ្លួន ហើយក៏បានបញ្ចាឱ្យគេយកពពែនោះទៅសម្លាប់ចោល។ ​លុះរយៈពេលក្រោយមក ព្រះអង្គសព្វសិទ្ធ បានសោយទីវង្គត់នូវព្រះវស្សារ ១២០ វស្សារ ទៅកើតឯឋានតុសិតទៀត។ ប្រភពៈ pnn.com.kh/
    ⩥ទស្សនាវីឌីអូខាងក្រោមបន្ថែមទៀតៈ​​ ៚
    ━━━━━━━━━━━━━━
    ♪ រឿងៈ ផ្កាស្រពោន​
    • ចាបុីដងវែង រឿងៈ ផ្កាស្...
    ♪ ឯកសារកម្រ ចម្រៀងចាបុីឆ្លង​ឆ្លើយអំឡុងឆ្នាំ ១៩៨៩​
    • ឯកសារកម្រ ចម្រៀងចាបុីឆ...
    ♪ រឿងៈ ទុំទាវ-TUM TEAV ច្រៀងក្នុងអំឡុងឆ្នាំ១៩៦៥​
    • ចាបុីដងវែងរឿងៈ ទុំទាវ-...
    ♪ រឿង វរវង្ស សូរវង្ស-VORAVONG_SORAVONG
    • ចាបុីដងវែងរឿង វរវង្ស ស...
    ♪ ចាបុីរឿងៈ បាភ្នំ បាស្រី-BaPhnom Basrey
    • ចាបុីរឿងៈ បាភ្នំ បាស្រ...
    ♪ រឿង«​ទេវ​វង្ស​កុមារ​» ឬ​«​ចៅ​ស្រទបចេក​» Chapey story Chao sro toub chek
    • ចាបុីដងវែង រឿង«​ទេវ​វង...
    ♪ រឿងព្រះសុធនកុមារ នាងកែវមនោរាហ៍
    • ចាបុីដងវែង រឿងព្រះសុធន...
    ♪ កម្រងចម្រៀងអាយ៉ៃឆ្លងឆ្លើយ
    • កម្រងចម្រៀងអាយ៉ៃឆ្លងឆ្...
    ♪ រឿង មយូវង្ស ស្វាពូថៅដៃ (ស្វាប៉ូវថៅដៃ)
    • ចាបុីដងវែងៈ រឿង មយូវង្...
    ♪ រឿង ព្រះបាទគត្តវង្ស-The Story of King Kot Vong​​
    • ចាបុីដងវែងរឿង ព្រះបាទគ...
    ♪ ច្បាប់ក្រមង៉ុយ-ភិរម្យ ប្រាជ្ញ ឈួន Preach Chhoun Chapey DongVeng Full Part 1
    • ចម្រៀងចាបុីដងវែង ច្បាប...
    ♪ ច្បាប់ក្រមង៉ុយ/ពាក្យទូន្មានជនប្រុសស្រី-ភិរម្យ ប្រាជ្ញ ឈួន Preach Chhoun Full Part 2
    • ចាបុីដងវែង ច្បាប់ក្រមង...
    ♪ ច្បាប់ក្រមង៉ុយ-ភិរម្យ ប្រាជ្ញ ឈួន Preach Chhoun Chapey DongVeng Full Part 03
    • ច្បាប់ក្រមង៉ុយ | ចម្រៀ...
    - ចាបុីដងវែង រឿងសព្វសិទ្ធ-SARP PA SITH | លោកតាព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន Chapey Dong Veng #រឿងសព្វសិទ្ធ #សព្វសិទ្ធ #ប្រាជ្ញឈួន #ចាបុីដងវែង #Phornlanh
  • บันเทิง

ความคิดเห็น • 16

  • @user-pq7hf8ii5p
    @user-pq7hf8ii5p 10 หลายเดือนก่อน +3

    The best ❤and thanks so much 😊 🙏 ❤️

  • @user-bu5mn8de8n
    @user-bu5mn8de8n ปีที่แล้ว +4

    ❤❤❤❤

  • @sokunchanrotha7067
    @sokunchanrotha7067 ปีที่แล้ว +6

    ពិរោះណាស់ព្រះគុណម្ចាស់🙏

  • @dypy9127
    @dypy9127 ปีที่แล้ว +4

    រំលឹក ដល់ព្រះគុណ ព្រះពុទ្ធ ព្រះធម៌
    ព្រះសង្ឃ ដ៏ចម្រើន ព្រមទាំងលោកតាព្រឹទ្ធាចារ្យ ដោយក្ដីគោរព សាច់រឿងនិទាន រឿង
    ចៅសព្វសិត ពិត្រជាពិរោះ ហើយមានអត្ថន័យ
    ទូលំទូលាយ ណាស់

  • @brohaikh7861
    @brohaikh7861 2 ปีที่แล้ว +4

    🙏

  • @thea6723
    @thea6723 11 หลายเดือนก่อน

    1:38:11 ❤

  • @ADa-kr4dq
    @ADa-kr4dq 2 ปีที่แล้ว +2

    សុវណ្ណសាម

  • @ghcggg6735
    @ghcggg6735 ปีที่แล้ว +1

    មក

  • @YaYa-mk3yz
    @YaYa-mk3yz ปีที่แล้ว

    មើលរឿងស**

    • @CidtSeyhazz123
      @CidtSeyhazz123 8 วันที่ผ่านมา

      ចេញមកចឹងៗហើយ

  • @keratana9922
    @keratana9922 11 หลายเดือนก่อน

    😂😂😂😂ព្រួយ1 បាន សត្វ មួយ ពាន់ , ,,

  • @titsokkea6608
    @titsokkea6608 ปีที่แล้ว +1

    ពិរោះណាស់

  • @sala4905
    @sala4905 2 ปีที่แล้ว +1

    ៩៩៩