របៀបសរសេរ កិច្ចសន្យាលក់ទិញអចលនវត្ថុ ដោយលោក នី កាំភេង
ฝัง
- เผยแพร่เมื่อ 27 ม.ค. 2025
- ការទិញលក់អចលនវត្ថុ គឺជាកិច្ចសន្យា ដែលមានលក្ខណៈពិសេស។ គូភាគីមិនអាចចុះហត្ថលេខាតាមទម្រង់ជាលិខិតឯកជនហើយកិច្ចសន្យានោះមានអានុភាពនោះទេ ដើម្បីឲ្យកិច្ចសន្យាមានសុពលភាពពេញលេញតាមផ្លូវច្បាប់ កិច្ចសន្យាទិញលក់អចលនវត្ថុត្រូវតែធ្វើឡើងក្នុងទម្រង់ជាលិខិតយថា ភូត ដោយគោរពតាមទម្រង់ និងនីតិវិធី ដែលកំណត់ដោយច្បាប់ ពោលគឺកិច្ចសន្យាត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានការទទួលដឹងឮពីអាជ្ញាធរមានសមត្ថកិច្ច។
ការទិញលក់អចលនវត្ថុបែងចែកជា2ប្រភេទ:
ដីកម្មសិទ្ធិ (ប្លង់រឹង)
ប្រសិន បើការទិញដូរនេះធ្វើឡើងលើដីកម្មសិទ្ធិ មានន័យថា អ្នកលក់គឺជាកម្មសិទ្ធិករ កាន់ “ប្លង់រឹង” ការចុះកិច្ចសន្យា ត្រូវធ្វើឡើងតាមទម្រង់បែបបទ ដែលដាក់ឲ្យប្រើដោយក្រសួងសុរិយោដី ដែលគេហៅថា "លិខិតលក់ផ្តាច់”។
អ្នកទិញ និងអ្នកលក់ ដោយច្បាប់តម្រូវឲ្យមានសាក្សីម្នាក់១ផងនោះ ត្រូវផ្តិតមេដៃលើលិខិតលក់ ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក/ខ័ណ្ឌ។
បន្ទាប់មក គេត្រូវយកកិច្ចសន្យានេះ ទៅអាជ្ញាធរសុរិយោដី ដើម្បីធ្វើការចុះបញ្ជីផ្ទេរសិទ្ធិ (កាត់ឈ្មោះ)។
ដំបូង ភាគីទាំងពីរត្រូវយកកិច្ចសន្យាលក់ ទៅឲ្យការិយាល័យសុរិយោដីស្រុក/ខ័ណ្ឌ ដើម្បីពិនិត្យមើលថា តើកិច្ចសន្យានេះពិតជាបានចុះត្រឹមត្រូវតាមនីតិវិធីដែរឬទេ។ បើសិនជាការិយាល័យសុរិយោដីស្រុក/ខ័ណ្ឌ ពិនិត្យមើលឃើញថា ត្រឹមត្រូវហើយ គេនឹងបញ្ជូនសំណុំរឿងនេះទៅមន្ទីរសុរិយោដីខេត្ត/ក្រុង ជាអ្នកពិនិត្យមើលចុងក្រោយ មុននឹងធ្វើការចុះបញ្ជីផ្ទេរកម្មសិទ្ធិ។
មុននឹងមន្ទីរសុរិយោដី ចុះបញ្ជីផ្ទេរសិទ្ធិ អ្នកទិញត្រូវទៅបង់ពន្ធជាមុនសិន (៤%នៃតម្លៃដី)។ បន្ទាប់ពីបានបង្កាន់ដៃពន្ធហើយ ទើបមន្ទីរសុរិយោដី ចារលើប្លង់ដីនេះថា អ្នកទិញនឹងក្លាយទៅជាម្ចាស់ដី ចាប់ពីពេលនេះតទៅ។
ដីភោគៈ (ប្លង់ទន់)
សម្រាប់ ដីភោគៈ ឬដីប្លង់ទន់ មិនមាននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅអាជ្ញាធរសុរិយោដីទេ ពីព្រោះថា ដីនេះមិនទាន់ជាដីកម្មសិទ្ធិ ដូច្នេះ មិនទាន់មានចុះ នៅក្នុងបញ្ជីរដ្ឋបាលដីធ្លី នៃអាជ្ញាធរសុរិយោដីនៅឡើយទេ។
កិច្ចសន្យាទិញ/លក់ដីប្រភេទនេះ ច្បាប់តម្រូវឲ្យមានការចុះ ដោយមានការដឹងឮត្រឹមអាជ្ញាធរដែនដីប៉ុណ្ណោះ ដោយមិនចាំបាច់ទៅដល់អាជ្ញាធរសុរិយោដីទេ។
នៅក្នុងការអនុវត្ត ជាក់ស្តែង នៅកន្លែងខ្លះ កិច្ចសន្យាលក់ដីភោគៈ គេធ្វើ ដោយមានការដឹងឮតែពីអាជ្ញាធរឃុំ/សង្កាត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅកន្លែងខ្លះទៀត គេធ្វើនៅឃុំ/សង្កាត់ហើយ គេទៅឲ្យអាជ្ញាធរស្រុក/ខ័ណ្ឌជួយដឹងឮមួយដំណាក់ទៀត។ ការដឹងឮពីសំណាក់អាជ្ញាធរថ្នាក់កាន់តែខ្ពស់ គឺកាន់តែមានសុវត្ថិភាព។
សូមស្វាគមន៍ក្នុងការចូលមកកាន់ Channel Kamphengny LawAndBusiness
សូមចុច Subscribe ដើម្បីទទួលបានចំណេះដឹងផ្នែកច្បាប់ពាក់ព័ន្ធនឹងអាជីវកម្មការរកស៊ីរបស់លោកអ្នក
យល់ដឹងពីច្បាប់ គោរព និងអនុវត្តច្បាប់ នោះច្បាប់នឹងការពារលោកអ្នក....
ស្វែងយល់បន្ថែមសូមចុចៈ
• ស្វែងយល់អំពី សាលាយុត្...
• របៀបស្នើសុំ លិខិតអនុញ្...
#កិច្ចសន្យាលក់ទិញ #កិច្ចសន្យា #អចលនទ្រព្យ #ក្រមរដ្ឋប្បវេណី
#ការលក់ទិញអចលនវត្ថុ
❤❤👍