‪@DARAA588‬

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • ៥. គ្មានការបរាជ័យណាមួយអាចកើតមានឡើងបាននោះទេ
    បើអ្នកនិយាយថា អ្នកពិតជាបានប្រឹងប្រែង
    អស់ពីសមត្ថភាពហើយនោះ។
    ៦. ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់
    ដែលអាចទាញយើងឲ្យចេញពីរណ្ដៅផុងបាន។
    ៧. អ្នកដែលចេះចែករំលែកក្ដីសុខដល់អ្នកដទៃកាន់តែច្រើន
    នឹងទទួលបាននូវសេចក្តីសុខដល់ខ្លួនឯងកាន់តែច្រើនដែរ។
    ៨.
    ៩. ប្រសិនបើខ្ញុំមិនធ្វើខុសទេ ប្រាកដណាស់ថាខ្ញុំនឹងមិនចេះនិងមិនបានរីកចម្រើននោះទេ។ បរាជ័យគ្រាន់តែជាឱកាសល្អមួយដើម្បីចាប់ផ្ដើមឲ្យមានភាពវៃឆ្លាតប៉ុណ្ណោះ។
    ១០. លុះត្រាតែអ្នកខំប្រឹងប្រែងអស់់ពីសមត្ថភាព ទើបដឹងថា
    អ្វីទៅដែលអ្នកមិនអាចធ្វើបានខ្លះ។
    ១១. ចំណេះដឹងធ្វើឲ្យមានភាពផ្សេងគ្នា
    រវាងជ័យជំនះនិងបរាជ័យ។
    ១២. អ្នកមានជ័យជម្នះនិងទ្រព្យសម្បត្តិសុទ្ធតែឆ្លងកាត់នូវការបម្រើគេឬសេវាកម្ដល់គេកន្លងមក។
    ១៣. មិត្តល្អគឺដែលសើចនិងយំជាមួយយើងហើយចេះរក្សាការណ៍សំងាត់នៃរឿងរ៉ាវរបស់យើង។
    ១៤. ទម្លាប់គឺវាខ្លាំងជាងហេតុផលទៅទៀត។
    ‎១៥. សំណើចនៅលើមុខសោកនាដកម្មវាអាចមានភាពតានតឹងខ្លាំង ប៉ុន្តែវានឹងអាចធូរស្រាលបាន។
    ១៦. សំណើចតំណាងឲ្យក្ដីសង្ឃឹមនិងធូរស្រាលហើយនៅទីបញ្ចប់វាតំណាងឲ្យភាពជោគជ័យ។
    ១៧. ចំណេះដឹងនឹងផ្ដល់ឲ្យយើងនូវអ្វីដែលយើងចង់បាន ប៉ុន្តែភាពអវិជ្ជានឹងផ្ដល់ឲ្យយើងនៅយ៉ាងឆ្ងាយពីអ្វីដែលយើងចង់បាន។
    ១៨. ពាក្យពិតមិនត្រូវការរបោយទេ។
    ១៩. ជ្រើសរើសការប្រយុទ្ធមួយដែលធំល្មមនឹងតស៊ូបាននិងតូច ល្មមដែលអាចឈ្នះបាន។
    ២០. ជីវិតជាពិធីជប់លៀង ហើយមនុស្សកម្សត់ខ្លះកំពុងតែឃ្លាន ជិតដាច់ពោះ។
    ២១. ជីវិតជាឆាកកម្សត់សម្រាប់អ្នកដែលដឹងនិងជាឆាកកំប្លែង សម្រាប់អ្នកដែលគិត។
    ២២. ជីវិតគឺដូចជាចម្រៀងមួយបទ ទោះបីខ្លីបន្តិចក៏ដោយ ឱ្យតែ មានអត្ថន័យពីរោះ។
    ២៣. ប្រសិនបើយើងចង់ផ្លាស់ប្តូរស្ថានភាពណាមួយ ជាដំបូង យើងត្រូវតែផ្លាស់ប្តូរខ្លួនឯង ហើយដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យមានប្រសិទ្ធភាព ជាដំបូងយើងត្រូវតែផ្លាស់ប្តូរទស្សនៈរបស់យើងជាមុនសិន។
    ២៤. គ្មានមនុស្សណាម្នាក់អាចធ្វើឱ្យយើងចាញ់បានទេលុះត្រាតែ យើងធ្វើឱ្យចាញ់ដោយខ្លួនឯង។
    ២៥. ចំណងទាក់ទងក៏ជាប្រភពនៃជោគជ័យមួយសំខាន់ដែរ។
    ២៦. មិនមានអ្វីដែលជាការបរាជ័យនោះទេ នោះគឺគ្រាន់តែយើង មិនបានរៀននូវមធ្យោបាយនៃរបៀបដោះស្រាយប៉ុណ្ណោះ។ ពេលណាបាន រៀននូវរបៀបដោះស្រាយហើយ យើងនឹងអាចដោះស្រាយនូវបញ្ហានោះ បាន ពេលនោះគេលែងហៅថាបរាជ័យទៀតហើយ។
    ២៧. ភាពប៉ិនប្រសប់នៃការប្រើប្រាស់ពេលវេលាជាបទពិសោធ ក្នុងវិស័យកសាងអនាគត។
    ២៨. ឱ! ជនទុរគតទាំងឡាយអើយ! សូមអ្នកកុំស្មានថា អ្នក ដែលមានទ្រព្យសម្បត្តិច្រើន មានបុណ្យសក្តិធំ សុទ្ធសឹងតែជាអ្នកដែលរួច ផុតពីសេចក្តីទុក្ខសោកឱ្យសោះ។
    ២៩. កាត់បន្ថយនូវចំណង់គឺកាត់បន្ថយនូវសេចក្តីទុក្ខ (ព្រះពុទ្ធ)។
    ៣០. សក្កានុពលពិតរបស់យើងគឺភាពឆ្លាតវាងវៃ។
    ៣១. ប្រសិនបើអ្នកចង់ឱ្យខ្លួនរបស់អ្នកឆាប់ឡើងប្រាក់បៀវត្សឬ បុណ្យសក្តិ ចូរអ្នកព្យាយាមស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃនៃទស្សនៈ ចៅហ្វាយនាយរបស់អ្នក។
    ៣២. ប្រសិនបើនៅពេលវ័យក្មេង អ្នកពេញចិត្តតែលេងសប្បាយ ជាងធ្វើការនឿយហត់ ហើយអ្នកមិនមានគំនិតចង់លូតលាស់ជឿនលឿន ទេនោះ ពេលអនាគតអ្នកនឹងបរាជ័យ១០០ភាគរយ។
    ៣៣. សេចក្តីប្រាថ្នានិងភាពជឿជាក់ គឺជាកូនសោសម្រាប់បើក ទ្វារឃ្លាំងរតនសម្បត្តិ។
    ៣៤. រាល់ការជោគជ័យក្នុងការងារប្រចាំជីវិត គឺអាស្រ័យដោយ ជំនឿជឿជាក់លើខ្លួនឯង។
    ៣៥. ការខ្ជះខ្ជាយពេលវេលា គឺជាឧបសគ្គសម្រាប់អភិវឌ្ឍរបស់ ខ្លួនឯង។
    ៣៦. ស្គាល់ខ្លួនឯងច្បាស់ រមែងបាននូវជោគជ័យ។
    ៣៧. បើអ្នកបានជាឱនលំទោនហើយ ចូរឱនឱ្យទាបតែម្តងទៅ។
    ៣៨. មានវត្ថុពីរដែលមិនអាចលាក់លៀមគេឯងបាន គឺស្នេហា និងភាពប្រមឹក។
    ៣៩. កុំរំលឹកគុណខ្លួនឯង ហើយបំភ្លេចគុណអ្នកដទៃចោល។
    ៤០. សូមកុំសោកសង្រេងដោយសារកំហុសដែលកន្លងផុតទៅ។
    ៤១. សូមកុំកាត់ផ្តាច់នូវអ្វីដែលយើងអាចស្រាយបាន។
    ៤២. ត្រូវចេះចុះចាញ់សមរភូមិមួយដើម្បីឈ្នះសង្គ្រាមទាំងមូល។
    ៤៣. ស្នេហាប្រៀបដូចជាអន្ទាក់ងាយស្រួលធ្លាក់ចូល ប៉ុន្តែពិបាក នឹងរើខ្លួនចេញណាស់។
    ៤៤. ទឹកភ្នែកអាចកាត់បន្ថយនូវភាពឃោរឃៅនិងភាពទុក្ខសោក បានយ៉ាងមានប្រសិទ្ធភាព។
    ៤៥. អ្នកដែលចូលចិត្តរឿងស្នេហាបំផុតគឺមនុស្សស្រី តែអ្នកដែល ងាយធ្លាក់ក្នុងអន្លង់ស្នេហាគឺមនុស្សប្រុសទៅវិញទេ។
    ៤៦. អ្នកនិយាយពាក្យស្នេហា សុទ្ធតែជាអ្នកដាក់ខសន្យាជាមួយ នឹងទឹកភ្នែក។
    ៤៧. កុំជឿដោយងាយនូវអ្វីដែលអ្នកគ្រាន់តែឮតពីគេប៉ុណ្ណោះ។
    ៤៨. ចូរកុំជឿលើអ្វីមួយដោយគ្រាន់តែអាស្រ័យដោយអំណាចនៃគ្រូនិងរៀមច្បងឲ្យសោះ។
    ៤៩. ដំណោះស្រាយត្រូវ ប៉ុន្តែលើកឡើងមិនសមនឹងពេលវេលាគឺខុសដដែលហ្នឹង។
    ៥០. បណ្តាគំនិតនៅក្នុងសៀវភៅល្អៗគឺជាដើមទុនបង្កើតឱ្យមាន នូវគំនិតល្អៗនៅក្នុងខួរក្បាល។

ความคิดเห็น •