តុំយ៉ាំបង្គា l Shrimp Tom Yum l Cook with Lys

แชร์
ฝัง
  • เผยแพร่เมื่อ 13 ก.ย. 2024
  • ជម្រាបសួរបងប្អូនទាំងអស់គ្នា!
    ពេលទឹកស៊ុបឲ្យពុះ ដាក់គ្រឿងផ្សំចូលមានគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ក្រូចឆ្មារ ទឹកត្រី ស្ករស បង្គារ និងបន្លែ។ មុខម្ហូបថ្ងៃនេះគឺ "តុំយ៉ាំបង្គា" ។ "តុំយ៉ាំបង្គា" គឺជាសម្លម្ជូរបែបថៃដ៏ពេញនិយម ដែលមានរសជាតិជាច្រើនចូលគ្នាគឺប្រៃ ហឹ ជូរ និងផ្អែមតិចៗ។ គ្រឿងផ្សំជាច្រើនមុខបញ្ចូលគ្នា តែបើនិយាយពីរសជាតិ និងការពេញនិយមរបស់សម្លម្ជូរនេះវិញ មិនចាញ់មុខម្ហូបដ៏ទៃទៀតប៉ុន្មានទេ។ គេនិយមពិសារសម្លរតុំយ៉ាំ ជាមួយបាយ គុយទាវ មី រឺពិសារតែឯង។ទឹកជ្រលក់ដែលត្រូវនឹងសម្លរតុំយ៉ាំគឺទឹកត្រីម្ទេសកាត់។
    គ្រឿងផ្សំ
    បង្គា ៦៥០ក្រាម
    ស្លឹកគ្រៃ ២ គល់
    ស្លឹកក្រូចសើច ៥ សន្លឹក
    រំដេង ៥០ក្រាម
    ខ្ទឹមស ៣ កំពឹស
    ខ្ទឹមក្រហម ៦០ក្រាម
    ខ្ទឹមបារាំង ១ មើម
    ប៉េងប៉ោះ ២ ផ្លែ
    ផ្សិតចំបើង ១០០ក្រាម
    ក្រូចឆ្មា ២ ផ្លែ
    ជីរណា ២គុម្ព
    ម្ទេសក្រៀម ៥
    ម្ទេសស្រស់ (តាមចំណូលចិត្ត)
    ម្ទេសខៀវ (តាមចំណូលចិត្ត)
    ម្ទេសម៉ដ្ឋ (តាមចំណូលចិត្ត)
    ទឹកដោះគោស្រស់ ១៥០ក្រាម រឺមល
    គ្រឿងតុំយ៉ាំ ១ដុំ
    ស្ករអំពៅ ១/២ ស្លាបព្រាបាយ
    ទឹកត្រី ២ ស្លាបព្រាបាយ
    ទឹក ១ លីត្រ
    (សម្រាប់អ្នកពិសារ ៤ នាក់)
    បៀបនៃការចំអិន សូមបងប្អូនទស្សនាតាមវីដេអូខាងលើ ។ សូមអរគុណច្រើនសំរាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដែអូររបស់នាងខ្ញុំពីដើមរហូតដល់ចប់។ នាងខ្ញុំសូមការអធ្យាស្រ័យ និងខន្តីអភ័យទោសផង ប្រសិនបើមានកំហុសឆ្គងណាមួយ។ បើបងប្អូនមានសំណួរ រឺ មតិយោបល់ផ្សេងៗ អាច សរសេរខមមិននៅខាងក្រោមវីដេអូនេះ។ បើសិនបងប្អូនចូលចិត្តវិដេអូនេះ សូមជួយសាប់ក្រែបឆាណលរបស់នាងខ្ញុំ ដើម្បីបានទទួលទស្សនាវិដេអូថ្មីៗជារៀងរាល់សប្តាហ៏។ សូមអគុណ និង រង់ចាំជួបគ្នានៅវិដេអូបន្ទាប់ទៀត :) សូមសេចក្តីសុខ សិរីសួស្តី សុភមង្គល និង ភាពរីករាយកើតមានចំពោះបងប្អូនគ្រប់គ្នា និងក្រុមគ្រួសារជារៀងរាល់ថ្ងៃកុំបីអាក់ខាន។
    .............
    Hello everyone!
    When the water boils, add the ingredients including lemongrass, kaffir lime leaves, lime juice, fish sauce, sugar, shrimp, and vegetables. Today's dish is “Shrimp Tom Yum”. "Tom Yum" is a popular Thai spicy and sour soup that combines several flavors including spicy, sour, and a little sweet. Many ingredients are mixed together, but in terms of taste and popularity, this spicy and sour soup is not inferior to many other dishes.
    People often enjoy Tom Yum soup with rice, noodles, or just by itself. The dipping sauce that goes well with Tom Yum is chili fish sauce.
    Ingredient:
    650g shrimp
    2 stalks lemongrass
    5 sheets kaffir lime leave
    50g galanga
    3 cloves garlic
    60g red onion
    1 bulb onion
    2 pieces tomato
    100g straw mushroom
    2 pieces lime
    2 stalk sawtooth coriander
    5 pieces dried chili
    1 piece chili (Amount as perfer)
    1 piece green chili (optional)
    1/2 tsp dried ground chili (optional)
    150ml fresh milk
    1 package Tom Yum paste
    1/2 tbsp sugar or cane sugar
    2 tbsp fish sauce
    1 litre plain water
    (Serves 4)
    How to cook - please watch the video above. Thank we so much for spending wer valuable time watching my video in its entirety. I also apologize for any inconvenience we may have experienced after viewing this video. If we have any questions or comments, please feel free to leave them in the comments section below. If we enjoyed this video, please kindly subscribe to my channel to receive new videos every week. Thanks again and I look forward to seeing we in my next delicious recipe! May we and wer loved ones experience happiness, success, health, and joy every day without cease.

ความคิดเห็น •