(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកពាក្យចាស់បុរាណដែលផ្ដាំអំពី «វាលទាំង៣», កម្ពុជាឆ្លងផុតវាល២...

แชร์
ฝัง
  • เผยแพร่เมื่อ 4 มี.ค. 2023
  • សម្ដេចតេជោ ហ៊ុន សែន រំលឹកពាក្យចាស់បុរាណដែលផ្ដាំអំពី «វាលទាំង៣», កម្ពុជាឆ្លងផុតវាល២ហើយ និងកំពុងឆ្លងវាល១ទៀត
    JOIN Telegram: t.me/freshnewsasia
    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្ថាបនិកសន្តិភាពនៅកម្ពុជា បានរំលឹកអំពីពាក្យចាស់បុរាណដែលបានដំណាលទាក់ទិននឹង «វាលទាំង៣» នោះគឺវាសង្គ្រាម វាលអត់ឃ្លាន (ទុរ្ភិក្ស) និងវាលជំងឺតម្កាត់ ខណៈកម្ពុជាបានឆ្លងផុតរួចហើយនូវវាលសង្គ្រាម និងវាលអត់ឃ្លាន នៅឡើយតែវាលជំងឺតម្កាត់ដែលកំពុងហែលឆ្លងនៅឡើយ។
    សម្ដេចតេជោ ហ៊ុន សែន រំលឹកបែបនេះគឺនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។
    នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ចាស់ៗធ្លាប់និយាយពីរឿងវាលទាំង៣ វាលទី១គឺវាលសង្គ្រាម ទី២គឺវាលអត់ឃ្លាន និងទី៣គឺវាលជំងឺ ខណៈវាលទី១ និងទី២ កម្ពុជាយើងបានឆ្លងផុតហើយ ឯវាលទី៣កំពុងហែលឆ្លង ហើយប្រហែលឆ្លងមិនផុតទេ ទាំងកម្ពុជា និងពិភពលោក ព្រោះជំងឺនៅតែកើតមានមករហូត»។
    សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដំបូងអំពីវាលសង្គ្រាម ដែលកម្ពុជាធ្លាប់កើតសង្គ្រាមរ៉ាំរ៉ៃតាំងពីដើមមក តែយើងបានពន្លត់ភ្លើងសង្គ្រាមនេះបានជោគជ័យ និងបញ្ចប់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បើគិតមកដល់ឆ្នាំ២០២៣នេះគឺជាខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា ហើយបាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ។
    សម្ដេចតេជោនាយករដ្ឋមន្ត្រីបានព្រមានមិនឱ្យក្រុមប្រតិកិរិយាណា មកអូសទាញនាំកម្ពុជាឱ្យវិលត្រលប់ទៅរកសង្គ្រាមវិញនោះឡើយ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ក៏មិនអត់ឱនឱ្យក្រុមណាដែលមានចេតនាបំផ្លាញសន្តិភាពនេះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
    សម្ដេចតេជោក៏បានទទួចដល់មជ្ឈដ្ឋានអន្តរជាតិកុំមានការគាំទ្រដល់ក្រុមដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ព្រោះកម្ពុជាជួបរឿងកម្សត់ច្រើនណាស់មកហើយពីភ្លើងសង្គ្រាម ការបាត់បង់ជីវិត បន្សល់នូវជនពិការ ស្ត្រីមេម៉ាយ កុមារ និងជនគ្នានទីពឹង ជួបនូវរឿងនិរាសព្រាត់ប្រាស ជួបគ្រោះទុរ្ភិក្សអត់ឃ្លាន និងកើតមានបញ្ហាជាច្រើនអនេក ទម្រាំរកបាននូវសន្តិភាពនេះ គឺត្រូវចំណាយជីវិតមនុស្សច្រើនណាស់។
    សម្ដេចតេជោ ហ៊ុន សែន បានរំលឹកបន្តអំពីវាលទី២ គឺវាលអត់ឃ្លាន ដែលកម្ពុជាក៏បានហែលឆ្លងផុតរួចមកហើយដែរ ពិសេសក្រោយរបបខ្មែរក្រហម ប៉ុល ពត។ សម្ដេចតេជោបន្តទៀថា គ្រោះទុរ្ភិក្សអត់ឃ្លានបានកើតឡើងនៅទូទាំងប្រទេស បូករួមទាំងការគ្មានថ្នាំសង្កូវ ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់បន្តពីរបបខ្មែរក្រហម។ កាលណោះ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានប្រឹងជម្នះការលំបាក បន្ទាប់ពីរំដោះប្រទេសហើយ យើងបានចាប់ផ្ដើមជាមួយផលិតកម្មស្បៀងអាហារ ដោះស្រាយការលំបាករបស់ប្រជាជន។ ជាមួយនឹងការអត់ឃ្លាននៅកម្ពុជានោះ ប្រទេសមួយចំនួនក៏បានផ្ដល់ជំនួយទៅដល់ប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងនៅតាមព្រំដែន។ នេះហើយជាវាលដែលកម្ពុជាឆ្លងកាត់យ៉ាងលំបាក។
    សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា បច្ចុប្បន្នវាលនេះមិនកើតមានក្នុងប្រទេសកម្ពុជាទៀតទេ យើងមានស្បៀងអាហារសម្រាប់ការនាំចេញទៅក្រៅប្រទេស ក្នុងនោះក្នុងមួយឆ្នាំៗយើងសល់ស្រូវជាង៦លានតោន ហើយបើគិតជាអង្ករគឺមិនតិចជាង៤លានតោននោះទេ នេះក៏មិនបានគិតពីស្បៀងដទៃទៀត ដូចជាដំឡូងមី ពោតជាដើម។
    សម្ដេចបានបញ្ជាក់ទៀតថា ឥឡូវនេះ ដល់ដំណាក់កាលទទួលទានឱ្យឆ្លៀត ឱ្យឆ្ងាញ់ និងឱ្យធានាសុខភាព ពិសេសរាជរដ្ឋាភិបាល និងសេនាធិការក៏កំពុងគិតពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ ជាមួយនឹងការផលិតស្បៀងស្រូវដោយមិនប្រើជីគីមី និងលើកទឹកចិត្តឱ្យប្រើជីសរីរាង្គ។
    ចំពោះវាលទី៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាលទី៣នេះគឺឆ្លងមិនផុតទេ នោះគឺជំងឺតម្កាត់នេះឯង ដែលយើងកំពុងហែលឆ្លង និងត្រូវបន្តហែលឆ្លងតទៅទៀត។
    សម្ដេចបន្តថ្លែងទៀតថា «ពីមុនមានគ្រុនផ្ដាសាយបក្សី ផ្ដាសាយជ្រូក មកដល់ជំងឺកូវីដ១៩នេះ ហើយក៏មានការបំប្លែងខ្លួនតាំងពីអាល់ហ្វារហូតដល់អូមីក្រុងនេះទៀត។ ស្របពេលអាកាសធាតុកំពុងមានការប្រែប្រួល មិនដឹងថានឹងមានជំងឺអ្វីកើតឡើងទៀត»។
    ទោះបីជាមនុស្សជាតិទូទាំងពិភពលោកមិនអាចរួចផុតពីបញ្ហាជំងឺតម្កាត់នេះក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់ទិសទីសូមយកចិត្តទុកដាក់ក្នុងការរស់នៅ ហូបចុក ក៏ដូចជាការគិតគូរពីសុខភាពរបស់ខ្លួនឱ្យបានជាប់ ខណៈក្រសួងក៏នៅតែផ្សព្វផ្សាយ អប់រំ ណែនាំជាប្រចាំអំពីអនាម័យ សុខភាព និងបញ្ហាជំងឺ-មេរោគផ្សេងៗ ព្រមទាំងប្រាប់ពីវិធានការបង្ការ ទប់ស្កាត់ និងលុបបំបាត់ជាដើម៕

ความคิดเห็น • 51

  • @wesdas7281
    @wesdas7281 ปีที่แล้ว +3

    ខ្ញុំស្រឡាញ់ គាំទ្រ និង គោរព សម្ដេច។

  • @boko2827
    @boko2827 ปีที่แล้ว +3

    អរគុណសន្តិភាព

  • @somnnang1908
    @somnnang1908 ปีที่แล้ว +3

    សម្តេចមានប្រសាសន៍ត្រឹមត្រូវណាស់

  • @langnarun7271
    @langnarun7271 ปีที่แล้ว +3

    ត្រឹមត្រូវ ប្រសាសន៍ដែលចំបេះដូងខ្ញុំ

  • @takhon8
    @takhon8 ปีที่แล้ว +1

    ខ្ញុំគាំទ្រប្រសាសន៍របស់ សម្ដេច

  • @pekvannak2475
    @pekvannak2475 ปีที่แล้ว +1

    គាំទ្រមិនឲ្យមានសង្គ្រាម យើងត្រូវការពារសន្តិភាព

  • @catlazy1233
    @catlazy1233 ปีที่แล้ว +2

    🙏🙏🙏

  • @tienchaukim
    @tienchaukim ปีที่แล้ว +1

    🙏🙏🙏❤❤❤

  • @davykitchen95
    @davykitchen95 วันที่ผ่านมา

    សម្តេចមានប្រសាសត្រឹមត្រូវណាស់ឆ្នាំ១៩៧៥ប្រជាជនលំបាកវេនាខ្លាំងណាស់ពេលនោះបើគ្ម្មានសម្តេចតេជោមកជួយរំដោះកុំអីខ្ញុំគ្មានជីវិតរស់
    រានមានជីវិតមកដល់សព្វថ្ងែសូមអគុណ
    សន្តិភាព។

  • @povpov3212
    @povpov3212 7 หลายเดือนก่อน

    🙏

  • @HayHeang-me5tf
    @HayHeang-me5tf ปีที่แล้ว

  • @apsarasayondanikoluvmeas9741
    @apsarasayondanikoluvmeas9741 ปีที่แล้ว +1

    ល្ខោន🇻🇳CPP🇻🇳រឿងឆ្កែឆ្កួតឆ្លងមេរោគ🦠៧មករា~នៅពេលនេះ ហ៊ុន សែន👁 ពូជក្បត់ជាតិៗៗៗ…ចប់ហើយ…បរាជ័យៗៗៗ…រលាយៗៗៗ…🎭អរគុណសន្តិភាព🎭👏🏻👏🏻👏🏻👏🏻👏🏻

  • @lisaky8578
    @lisaky8578 ปีที่แล้ว +2

    អរគុណ សន្តិភាព 🇰🇭🙏❤️

  • @Somnangphoneshop-rb5qk
    @Somnangphoneshop-rb5qk หลายเดือนก่อน

    😊កូនចៅទាំងអស់គ្នាសូមចូលរួមគាំទ្រប្រសាសន៍សម្ដេចពុក១០០%👍👏🌺🌼😎🙏🙏🙏😊

  • @kosalch8972
    @kosalch8972 ปีที่แล้ว +1

    វាលបីយើងឆ្លងផុតហើយសម្តេច វាល១ ប៉ុលពតសម្លាប់ វាល២ ជម្ងឺគ្រុនចាញ់និងជម្ងឺអេដ វាល៣គឺជម្ងឺកូវីដ ។ ចប់ហើយវាល៣នោះ

  • @limbun6915
    @limbun6915 ปีที่แล้ว

    Bravo la paix dans la durée infini.

  • @LENGSamuth
    @LENGSamuth ปีที่แล้ว

    សូមគោរពលោកឪពុកសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនខ្មែរ។
    ជាការពញាក់សម្រាប់ទូទាំងប្រទេស ខ្ញុំសូមថ្វាយ និងជូនសារខាងក្រោម អំពី ៖
    #តូនាទីរបស់អាជ្ញាធរ និងពលរដ្ឋដើម្បីសង្គមល្អ និងអភិវឌ្ឍន៍។
    =========
    #ករណីកំពុងកើតឡើង_គឺការរុញសំណល់សំអាតដីបិទផ្លូវនាំអោយបាត់ផ្លូវចេញចូលចំការទៅភូមិ_នៅភូមិអូរអង្គុញ_ឃុំបឹងល្វា_ស្រុកសន្ទុក_ខេត្តកំពង់ធំ_មេភូមិដោះស្រាយមិនចេញ#
    =========
    សង្គមល្អផ្ដើមពីអ្នក ដែលជាពលរដ្ឋល្អ និងថ្នាក់ដឹកនាំល្អ។ ការមិនគោរពតួនាទីរបស់ មន្ត្រីរាជការ ថ្នាក់ដឹកនាំ និង ការមិនគោរពច្បាប់ ករណីកិច្ចរបស់ពលរដ្ឋ បង្កទៅជាសង្គមជាតិដែលអាណាធិបតេយ្យ ការអភិវឌ្ឍអន់ថយ ការរស់នៅមិនបានសុខដល់ក្រុមគ្រួសារសាច់ញាតិខ្លួនដែលរស់ក្នុងសង្គមជាមួយគ្នានេះ។
    ភូមិ ឃុំ/សង្កាត់ ត្រូវបំពេញតួនាទីប្រកបដោយទស្សនៈវិស័យវែងឆ្ងាយក្នុងការរៀបចំភូមិឋាន ដែលបង្កើតជាមជ្ឈដ្ឋានរស់ដ៏សុខដុមរម្យនា ដោយមានប្រព័ន្ធផ្លូវគ្រប់ក្បាលដី សួនច្បារ សាលារៀន មន្ទីពេទ្យឬមណ្ឌល/ប៉ុស្តិ៍សុខភាព ទីលានកីឡាហាត់ប្រាណ វត្តអារាម អាងស្តុកទឹក ប្រព័ន្ធបង្ហូរដោះទឹក បឹង ស្ទឹង ព្រែក អូរ ត្រពាំង ប្រឡាយ ទួលសុវត្ថិភាព ព្រៃសហគមន៍ និងសម្បត្តិធម្មជាតិនានា។ តើបងប្អូនចង់បានភូមិឋានដែលមានការរៀបចំបែបនេះដែរឬទេ? បើចង់ សូមពលរដ្ឋយើងទាំងអស់គ្នា ព្រមទាំងអាជ្ញាធរ គោរពច្បាប់ តួនាទី កាតព្វកិច្ច ករណីកិច្ច និង គោរពការរៀបចំរបស់អាជ្ញារធរ សូមកុំរំលោភច្បាប់រដ្ឋ កុំរំលោភដីទុកធ្វើផ្លូវ កុំបិទប្រព័ន្ធផ្លូវ រំលោភបឹង ស្ទឹង ព្រែក ប្រឡាយ ត្រពាំងដូចដែលយើងក៏មិនចង់អោយគេរំលោភលើខ្លួនឬគ្រួសារខ្លួននោះទេ។
    សម្ដេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំរដ្ឋាភិបាល ដ៏ឈ្លាសវៃ ត្រូវការចូលរួមពី ក្រសួងស្ថាប័ន ពីថ្នាក់ជាតិ ក្រោមជាតិ រហូតដល់មូលដ្ឋាន ដែលខំប្រឹងអនុវត្តគោលនយោបាយរបស់ជាតិ និងគណបក្ស ដើម្បីជួយគ្នាបំរើប្រជាពលរដ្ឋ ដែលប្រគល់ទំនុកចិត្តបោះឆ្នោតជូនអោយដឹកនាំ។ ហេតុនេះមន្ត្រីរាជការ ក៏ដូចជាមន្ត្រីនយោបាយរបស់សម្ដេចត្រូវខិតខំបំពេញភារកិច្ចដែលរដ្ឋប្រគល់អោយ សូមទទួលមកបំពេញអោយបានល្អ ជួយដាស់តឿន តាមដាន ត្រួតពិនិត្យ និងសហការគ្នា បំពេញភារកិច្ចអោយបានគ្រប់ជ្រុងជ្រោយ កុំអោយឆកល្វែង ព្រោះបើឆកល្វែង គឺបង្កនូវទុក្ខសោកដល់ពលរដ្ឋ លើចំនុចដែលយើងមើលរំលង តួយ៉ាង មានការមិនបំពេញភារកិច្ច ការមិនដោះស្រាយបណ្ដឹង ការឃុបឃិតឬការផ្អឹបបណ្ដឹងទុកមិនសុំការអន្តរាគមន៍ពីថ្នាក់លើ ឬស្ថាប័នមានសមត្ថកិច្ច ហើយធ្វើជាទន់ជ្រាយចាញ់ជនល្មើសអោយជនល្មើសបានចិត្តនាំគ្នាបង្កការរំលោភច្បាប់ រំលោភអាជ្ញាធរខ្លួនឯង។ យើងមានឳពុកម្ដាយច្រើនថ្នាក់ និង អភិក្រម ៥ យ៉ាង ដូចនេះដើម្បីធានាថា ភារកិច្ចត្រូវបានបំពេញ ដូចការរំពឹងទុករបស់បងប្អូនយើងដែលចាំទទួលសេវា។ ទោបីចេតនា ឬអចេតនា បើកូនខុស ហើយលាក់បាំងពីឳពុកម្ដាយ ក៏នៅតែខុស ចុះបងប្អូនម៉េចមិនប្រាប់ផង នេះជាហេតុផលនៃអត្ថបទនេះ។

  • @DaFa-rm4sk
    @DaFa-rm4sk หลายเดือนก่อน

    Somdech,dekcho,hun,senchiaviriakporech,khlng❤❤❤❤❤❤❤❤vanna,kampong,thom❤❤❤🎉🎉🎉🎉🎉🎉🎉🎉

  • @KH-el5vc
    @KH-el5vc ปีที่แล้ว +1

    Killer ➡ Thief ➡ Lie ➡ Toxic ➡ Virus 🔄 hun sen

  • @chhayheng1183
    @chhayheng1183 ปีที่แล้ว +1

    ខ្ញុំជាពលរដ្ឋ១រូបខ្ញុំត្រូវការសន្តិភាព

  • @KH-el5vc
    @KH-el5vc ปีที่แล้ว +1

    killer hun sen regime 🔄 Khmer Rouge regime in 1975 ➡ 1979

  • @khmkh1050
    @khmkh1050 4 หลายเดือนก่อน

    ពុទ្ធោអរហាំងស្រុកកើតចម្បាំងម៉ាត្តាបី

  • @thilam2109
    @thilam2109 ปีที่แล้ว

    hunsenbat dau lỏa hien tai ma o chiu way dau

  • @love-ur7pv
    @love-ur7pv ปีที่แล้ว

    ល្មមត្រូវតែនិយាយគ្នាមែន!! ( ជាមួយបណ្ដាប្រទេសដែលលោកចង់និយាយ)លោកបកស្រាយតែម្នាក់ឯង លោកទាយយកតែគំនិតដែលលោកចង់បានដោយមិនផ្តល់លទ្ធលភាពទៅលើប្រទេសណាដែលលោកចង់និយាយចំពោះនិងមិនបានផ្ដល់យុត្តិធម៌ដល់គូបដិបក្សទេ គឺលោកឱបយកយុត្តិធម៌ តែម្នាក់ឯង ។ ក្នុងនាមខ្ញុំក៏ជាខ្មែរដូចរូបលោកខ្ញុំក៏គាំទ្រសន្តិភាព នាប្រទេសកម្ពុជា និងស្រឡាញ់កម្ពុជាណាស់ ក៏ទាមទារនិងសុំឱយលោកបញ្ឈប់នូវវិនាសកម្មខ្មែរស្អប់ខ្មែរ ហើយបើកលំហរប្រជាធិបតេយ្យឡើងវិញ ទោះក្នុងតំលៃណាក៏ដោយក៏កូនខ្មែរគ្រប់រូបនៅតែទាមទារ ប្រជាធិបតេយ្យសេរីភាព បូរណភាពទឹកដីរបស់ខ្លួនដូចដែលលោកចង់រក្សានូវសន្តិភាពដូចគ្នា ។ ជំរាបជូនថាកម្ពុជាធ្លាក់ចូលភ្នក់ភ្លើងសង្រ្គាមជាមួយនឹងការសម្លាប់រង្គាល មិនមែនដោយសារអាមេរិក បាំរាំងឬបណ្ដាបស្ទីម ប្រទេសទេ គឺដោយសារសម្ដេចសីហនុ រួមជាមួយនិងរូបលោកផ្ទាល់បាន សេធគប់ជាមួយវៀតណាមនិងចិន ដែលនាំឲ្យមានមហន្តរាយដល់ប្រទេសជាតិ កុំចោទប្រកាន់លើអាមេរិកដែលគ្រាន់ចង់ជួយខ្មែរកុំឱយស្លាប់តែប៉ុណ្ណោះ ចំណែកឯការរក្សាអសនៈអង្គការសហប្រជាជាតិគឺអាមេរិកមិនចង់ឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីក្រោមការឈ្លានពានរបស់យួនតែប៉ុណ្ណោះពោលគឺអ្វីៗគ្រប់យ៉ាងដើម្បីតែមនុស្សធម៌មកលើកម្ពុជា ។ មតិដែលអាចតបតជាមួយលោកបានគឺខ្ញុំមានតែសំណេរក្រោមការឈឺចាប់ អាណិតដល់បងប្អូនដែលរងគ្រោះក្រោមការដឹកនាំរបស់លោកតែប៉ុណ្ណោះ ។

  • @pacpinatean1129
    @pacpinatean1129 ปีที่แล้ว

    Douesftes CACHÉS

  • @romlim7234
    @romlim7234 ปีที่แล้ว

    Hun Sen chea kamaphibal Khmer kraham choumnean polpot samlab Khmer chroeun nass Nov kg cham, rortt Tov yuorn neam yuorn mok chhlean péan Khmer samlab Khmer,hun Sen khbat cheat lork cheat ov yuorn Chen deumbey Bantor amnach,krok leung Khmer krok Prom khnea yeung neung chhneass akhbatt cheat neung bariva vea pouch vea.

  • @hongmeas7679
    @hongmeas7679 ปีที่แล้ว +3

    #. តាចាស់កាងអំណាច ថា= បរទេសអន្តរជាតិកុំជ្រៀតជ្រែកផ្ទៃក្នុងជួយកម្ពុជា .. ទុកអោយបរទេសវៀតណាមជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាត្រួតត្រាបញ្ជា តាចាស់កាងអំណាចយូរ បានតាមចិត្ត.#

    • @daraplay9112
      @daraplay9112 ปีที่แล้ว

      អាភ្លើអើយឈប់ភ្លើទៀតទៅ ចរិកពួកហែងខ្លាចខុសរបៀបខុសពេលចឹង បានប្រទេសមានសង្រាមផ្ទៃក្នុងរហូត

    • @makaramakara6629
      @makaramakara6629 ปีที่แล้ว

      You should learn more about the history of Cambodia in the past decades that what was happening in Cambodia 🇰🇭. You want the war or you want to live in peace. I hate war and I love peace and my nation, Cambodia 🇰🇭

    • @sanaan9333
      @sanaan9333 ปีที่แล้ว

      ​@@makaramakara6629 កូនខ្មែរ និយាយសរសេរប្រាប់ខ្មែរជាអក្សរខ្មែរមក ចាំបាច់អីសរសេរភាសាគេ ។

    • @pichbong
      @pichbong ปีที่แล้ว

      Wee e a😊

  • @pascalmeng6392
    @pascalmeng6392 ปีที่แล้ว

    ការពិតហុនសែនហ្នឹងហើយដែលបំផ្លាញសន្តិភាព ដូចជាឆ្នាំ១៩៧០ចូលយួននឹងពតវាយលុននុល ១៩៧៨នាំយួនវាពត ១៩៩៧នាំយួនវារាណារិទ្ធ ២០១៧វាយរង្សីសុខារំលាយយកអំណាចតែម្នាក់ឯង!

    • @DHAvi-my5rn
      @DHAvi-my5rn ปีที่แล้ว

      ពិតទេ?
      ច្បាស់ទេ?
      មានភស្តុតាងទេ?

  • @daraseng9568
    @daraseng9568 ปีที่แล้ว

    ខំប្រឹងព្រួសជិតរលត់ ជិតរលាយ ធ្វើដូចអាសត្វចុយម្រាយរែងរាល់ងៃមានសុខសន្តិភាពអោយរែង

  • @daraseng9568
    @daraseng9568 ปีที่แล้ว

    អាល្ងងគ្នានដឹងខ្យល់