វីឌីអូប៉េអឹមបាញ់តទល់ជាមួយក្រុមចោរចាប់ជំរិតក្នុងបុរីអង្គរភ្នំពេញ 01/03/2021

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • មកមើលផែនការជំរិតនិងប្លន់សម្លាប់ ដែលក្រុមឧក្រិដ្ឋជនដាក់ចេញ!
    នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។
    អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។
    តាមផែនការដែលវាដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកវាដកលុយចុះ។ ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ០២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។
    តែផែនការនេះត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំ ពួកវាចូលអន្ទាក់វិញអស់រយៈពេល៤ថ្ងៃមកហើយ។
    រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
    ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា៕
    #បុរីអង្គរភ្នំពេញ #ចាប់ជំរិត
    source: fb.watch/3YQF0...

ความคิดเห็น • 51

  • @gtokh74
    @gtokh74 3 ปีที่แล้ว +10

    មិនឃេីញចេារបាញ់ផងនឹង

    • @sreysart6237
      @sreysart6237 3 ปีที่แล้ว +1

      សម្ដែងដូចរឿងហុងកុងចឹង

  • @tekneath8679
    @tekneath8679 3 ปีที่แล้ว +2

    អត់ឃើញចោរបាញ់តបផងឃើញតែប៉ូលីសបាញ់ហ្នឹង

    • @simkong1095
      @simkong1095 2 ปีที่แล้ว

      មនុស្សល្អគេមិនអោយរសទេវាមិនដែលចោប្លន់មិនចាប់យកទៅសួចំលោយទេបែបាញ់សំលាប់គ្នាវិញចោមិនមែនមានតែមួយក្រុមនឹងទេនៅមានចោច្រើនគិតមើលទៅចោមានកំភ្លើងចេញ់មកពីណាវិញ

  • @mp3chanel97
    @mp3chanel97 3 ปีที่แล้ว +4

    ដូចថតរឿង😹😹

  • @zeiidyy1518
    @zeiidyy1518 3 ปีที่แล้ว +2

    ពេលខ្លះខ្ញុំគិតថាគាត់មិនបានធ្វើទេ🙂☻

  • @needoun9392
    @needoun9392 3 ปีที่แล้ว +2

    គួរអោយអាណិតគ្រាប់អុកបួនគ្រាប់នេះណាស់

  • @prosstha1116
    @prosstha1116 3 ปีที่แล้ว +4

    រឿងអីបង

  • @goda4582
    @goda4582 3 ปีที่แล้ว +5

    សម្ដែងអត់ឃើញកន្លែងបាញ់ចំផងបែជាមានស្លាប

    • @ChantreaHai-nf5ve
      @ChantreaHai-nf5ve 4 หลายเดือนก่อน

      វាសម្លាប់មុនហើយទើបសម្ដែងតាមក្រោយ

  • @Dalis__________y
    @Dalis__________y 3 หลายเดือนก่อน

    សំខាន់មនុស្សត្រូវគ្រាប់ងាប់តែអត់មានឈាម

  • @chemwin4713
    @chemwin4713 2 หลายเดือนก่อน +1

    ក្លាហានណាស់ សុំសរសើរ គ្មានន៎ណាធ្វើដូចទេ

    • @NHAZIP_Xi
      @NHAZIP_Xi หลายเดือนก่อน

      😢អ្នកភូមិញុមស្លាប់ ម្នាក់ក្នុងចំណោម3អ្នកនិង

  • @borazinzin6973
    @borazinzin6973 3 ปีที่แล้ว +2

    វាថាបាញ់ចោលទាំងអស់លឺអត់

    • @Luckyyc1616
      @Luckyyc1616 3 ปีที่แล้ว

      បើគេតដៃរហាស

  • @zinbrozinbro7000
    @zinbrozinbro7000 3 ปีที่แล้ว +14

    😅😂😂ប្រសប់ណាស់លោកអេីយ

    • @melvinkody4003
      @melvinkody4003 3 ปีที่แล้ว

      You all probably dont give a damn but does anyone know of a method to get back into an instagram account??
      I was stupid lost my login password. I would love any tips you can give me

    • @Timberkh
      @Timberkh 2 หลายเดือนก่อน

      មែនលំៗទេ

    • @NiNa-yy2tf
      @NiNa-yy2tf 8 วันที่ผ่านมา

      @@Timberkh អ្នកដឹងបានដឹង

  • @wawwaw5602
    @wawwaw5602 3 ปีที่แล้ว +3

    សម្តែងសមមែនសម្លាញ់សមមែន

  • @zaasoda6026
    @zaasoda6026 3 ปีที่แล้ว +1

    គួអោយអាលប្រទេសជិតខាងណាស់។

  • @PhuyPhuy-n1u
    @PhuyPhuy-n1u 7 วันที่ผ่านมา

    😂

  • @bayonkk9663
    @bayonkk9663 3 ปีที่แล้ว +2

    ពូកែរណាស់ រហូតខ្ញុំល្ងង់ជឿទាំងស្រុង

    • @NHAZIP_Xi
      @NHAZIP_Xi 7 หลายเดือนก่อน

      ពិតតាស់ បង គាត់ នៅ ភូមិ ញុម គាត់ ឈ្មោះ ផានិត គាត់ត្រូវ គេបាញ់ស្លានប់😢

  • @wannofficial5996
    @wannofficial5996 3 ปีที่แล้ว +3

    ខ្ពើមមែន

    • @yomyieng2873
      @yomyieng2873 4 หลายเดือนก่อน +1

      ហេតុអ្វីបានត្រូវខ្ពើម

  • @somrith1682
    @somrith1682 3 ปีที่แล้ว +1

    Wow

  • @omgaming6844
    @omgaming6844 3 ปีที่แล้ว +1

    ទឹកដៃអ្នកបាញ់អេម

  • @chhunsavoen7835
    @chhunsavoen7835 3 ปีที่แล้ว +2

    ពួកអាសម្ដែងទៅថតរឿងទៅហ៎៎ា

  • @povto2701
    @povto2701 2 ปีที่แล้ว

    បើមិនជឿកុំប្រមាត បើឆ្លាតកុំជឿ

  • @rachhonsok7037
    @rachhonsok7037 3 ปีที่แล้ว +1

    Good

  • @ChantreaHai-nf5ve
    @ChantreaHai-nf5ve 4 หลายเดือนก่อน +1

    សុទ្ធតែចោបាញ់តដៃសម្លាប់ចោលបាត់ហើយធ្វើមកសម្ដែងបាញ់តាមក្រោយល្បិចថោកទាចឹងចេះយកមកប្រើដែរ

    • @ChayHengrathanak
      @ChayHengrathanak หลายเดือนก่อน

      ចឹងបានគេអោយរៀន😂

  • @onnymab9924
    @onnymab9924 หลายเดือนก่อน

    ក្លាហានមែន

  • @darany1491
    @darany1491 2 ปีที่แล้ว

    យកជីវិតគេមកសំដែង

  • @AhNiGar
    @AhNiGar 5 หลายเดือนก่อน

    🤣🤣🤣🤣🤣🤣

  • @yomyieng2873
    @yomyieng2873 หลายเดือนก่อน

    អេមមែន

  • @salchakrya8566
    @salchakrya8566 10 หลายเดือนก่อน

    គាត់ផ្លនគេ

  • @morodokseavphov9452
    @morodokseavphov9452 2 ปีที่แล้ว

    សម្ដែង

    • @NHAZIP_Xi
      @NHAZIP_Xi 7 หลายเดือนก่อน

      ពិតតាស់ បង គាត់ នៅ ភូមិ ញុម គាត់ ឈ្មោះ ផានិត គាត់ត្រូវ គេបាញ់ស្លានប់😢

  • @kvrzinjktm5746
    @kvrzinjktm5746 3 ปีที่แล้ว

    ស្គាល់តាស

  • @hogo2914
    @hogo2914 3 ปีที่แล้ว +1

    ទៅសម្តែងរឿងទៅល្អជាង

  • @supalive3335
    @supalive3335 หลายเดือนก่อน

    បាញ់ pubg free fire ដើរចឹង គេ snap បែកក្បាល ឡប់ៗ