History of Khmer Part 52 ព្រះរាជឱង្ការព្រះសត្ថាធិរាជ (ឆ្នាំ១៧២៩-ឆ្នាំ១៧៣៧ រាជ្យលើកទី២)
ฝัง
- เผยแพร่เมื่อ 31 ธ.ค. 2024
- ប្រវត្តិខ្មែរបាត់បង់ខេត្តចំនួន២ទៅយួនក្នុងរាជ្យព្រះបាទសត្ថាធិរាជ (ភាគ៥២)
ដោយ ជុន ច័ន្ទបុត្រ
2015-07-28 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព
បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល
ស្ដាប់ ឬ ទាញយកសំឡេង
00:00/00:00
ស្តាប់សំឡេង ថតសំឡេង
ជម្លោះដណ្ដើមអំណាចគ្នា និងមិនទុកចិត្តគ្នាក្នុងជួរអ្នកកាន់អំណាចខ្មែរ បានធ្វើឲ្យក្រុមម្ខាងៗរត់ទៅពឹងប្រទេសជិតខាងឲ្យជួយអន្តរាគមន៍។ ម្ខាងទៅពឹងយួន និងម្ខាងទៀតទៅពឹងសៀម។ ទឹកដីខ្មែរ ក៏កាន់តែរួមតូចទៅៗ ដោយបាត់បង់ទៅលើប្រទេសជាអ្នកជួយធ្វើសង្គ្រាមហែកហួរគ្នាឯងនៅកម្ពុជា នេះ។
នៅក្នុងរាជ្យព្រះបាទសត្ថាធិរាជ ដែលគ្រងរាជ្យចន្លោះឆ្នាំ១៧២៩ និងឆ្នាំ១៧៣៧ ខ្មែរត្រូវបាត់បង់ខេត្តពីរ គឺខេត្តលង់ហោ ដែលយួន ហៅវិញឡុង និងខេត្តមេស ដែលយួន ហៅមីថ ក្រោយពីយួន ចុះមកជួយធ្វើសង្គ្រាមនៅប្រទេសខ្មែរ។
គ. ២៨-២ ព្រះរាជឱង្ការព្រះសត្ថាធិរាជ (ឆ្នាំ១៧២៩-ឆ្នាំ១៧៣៧ រាជ្យលើកទី២)
ក្រោយពីសម្ដេចព្រះកែវហ្វាអង្គអឹម បញ្ចប់រាជ្យទី៣ ដ៏ខ្លីរបស់ព្រះអង្គដោយដាក់រាជ្យ ហើយបង្វែររាជ្យសម្បត្តិនោះឲ្យទៅព្រះសត្ថាធិរាជ ជារាជបុត្រវិញនោះ ព្រះសត្ថាទី២ ក៏ទ្រង់ឡើងសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរមរាជារាមាធិបតី។ ទ្រង់លើកព្រះក្សត្រីស្រីសុជាតា ជាព្រះអគ្គមហេសី។ ឯព្រះកែវហ្វា ជាព្រះបិតាទ្រង់គង់ក្នុងនាទីជាឧបយោរាជ។
ក្នុងរាជ្យទី២ របស់ព្រះអង្គនេះ នៅឆ្នាំ១៧៣០ ពួកលាវ នៅប្រសូត្រ ខេត្តស្វាយទាប តាំងស្ម័គ្របក្ខពួកលើកខ្លួនជាអ្នកមានបុណ្យកជាទ័ព លើកទៅច្បាំងបឹងយួន ដល់ស្រុកព្រៃនគរ ហើយកាប់សម្លាប់យួន អស់ជាច្រើន។ ព្រះរាជាទ្រង់ជ្រាបដំណឹងនេះ ក៏បញ្ជាឲ្យកងទ័ពព្រះអង្គនាំពលទាហានប្រមាណ ១ម៉ឺននាក់ វាយបង្ក្រាបចលនាលាវ បះបោរនោះបានស្ងប់ស្ងាត់ទៅវិញ។
ដោយយកលេសសងសឹកនឹងចលនាលាវ បះបោរវាយយួន នេះ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៧៣១ ស្ដេចយួន បានបញ្ជូនទ័ពយួន ឲ្យចូលមកលុកលុយប្រទេសកម្ពុជា វាយសម្រុកឡើងមកជិតដល់រាជធានី។ ព្រះសត្ថាទី២ ក៏ទ្រង់ភៀសព្រះអង្គទៅគង់នៅពាមក្រែង ខេត្តស្រីសឈរ ហើយកេណ្ឌទ័ពបានយ៉ាងច្រើន រួចចាត់មេទ័ពឲ្យនាំទ័ពមកសន្ធប់គ្នានៅកោះខ្សាច់កណ្ដាល បានជួបទ័ពយួន នៅចតុមុខ ហើយវាយទ័ពយួន នោះ ឲ្យបរាជ័យដកថយទៅវិញអស់ទៅ។