BSDP-ទំនាស់ដីធ្លីប្រជាពលរដ្ឋ៧គ្រួសារជាមួយនឹងអាជ្ញាធរមូលដ្ឋាន

แชร์
ฝัง
  • เผยแพร่เมื่อ 30 ต.ค. 2019
  • នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ ព្រមទាំងសហសេវឹក និងមានការចូលរួមអ្នកសង្កេតការណ៍ចំនួនពីររូបតំណាងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះទៅសិក្សាប្រមូលព័ត៌មានដល់មូលដ្ឋានផ្ទាល់ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ៣គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៧គ្រួសារ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថិតនៅភូមិតាំងស្រី និងភូមិទួលត្រង់ ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
    ក្នុងការចុះប្រមូលព័ត៌មានរបស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើការពិភាក្សាជាមួយប្រជាពលរដ្ឋមានវិវាទនោះបានលើកឡើងថា ពួកគាត់បានមករស់នៅ និងបង្កបង្កើនផលទីតាំងនោះជាច្រើនឆ្នាំមកហើយ ដោយខ្លះមករស់នៅក្នុងឆ្នាំ១៩៩៣ ខ្លះឆ្នាំ១៩៩៨ និងខ្លះទៀតមករស់នៅក្នុងឆ្នាំ២០០០ជាដើម។ ក្រោយមកនៅឆ្នាំ២០១៤ អាជ្ញាធរមូលដ្ឋានមានលោកស្រីមេឃុំឈ្មោះ ហៀង សុផល បានចុះវាស់ដីនោះចំនួន ១៣ហិកតា យកប្រគេនទៅឲ្យវត្តឈ្មោះគីរីជោតនារាម ហើយហាមពួកគាត់មិនឲ្យសាងសង់អ្វីបន្ថែមទៀតនោះទេ និងហាមមិនឲ្យធ្វើស្រែចំការទៀតផង។
    បន្ទាប់ពីបានចុះដល់មូលដ្ឋានដីមានទំនាស់ និងបានសួរប្រជាប្រជាពលរដ្ឋទីនោះរួចមក ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបន្តដំណើរទៅសាលាឃុំមេព្រីង ជួបជាមួយលោកស្រីមេឃុំ ហៀង សុផល ដោយមានការចូលរួមពី ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋមួយចំនួននៅមូលដ្ឋានផងដែល ដើម្បីសិក្សារកតំរុយព័ត៌មានជាក់លាក់ពាក់ព័ន្ធករណីនេះ។ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានពិភាក្សាជាមួយលោកស្រីមេឃុំ បានទទួលនូវឯកសារដ្ឋបាលមួយចំនួន ម្យ៉ាងវិញទៀតបានដឹងនូវដើមចមនៃបញ្ហានេះ គឺ៖
    ក្នុងឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០០ គឺជាកន្លែងដែលប្រជាពលរដ្ឋបានសង់លំនៅឋាននៅតំបន់នោះ រហូតដល់ឆ្នាំ២០១៤ ទើបអាជ្ញាធរមូលដ្ឋានវាស់ដីទំហំ ១៣ហិកតា ប្រគេនទៅឲ្យវត្តគីរីជោតនារាម ដូច្នេះហើយបានជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋត្រឡប់ទៅនៅក្នុងបរិវេណរបស់វត្តទៅវិញ ដែលធ្វើឲ្យមានបញ្ហាទំនាស់ចាប់ពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ ។
    ការពិភាក្សារវាងប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាមួយលោកស្រីមេឃុំរួចមក លោកស្រីមេឃុំបានអនុញ្ញាត្តឲ្យប្រជាពលរដ្ឋដែលមានវិវាទនោះបន្តរស់នៅលើទីតាំងដីនោះដ៏ដែល និងនៅរង់ចាំការសម្រេចរបស់តុលាការក្នុងវិវាទរវាងគណៈកម្មាធិការវត្តជាមួយប្រជាពលរដ្ឋ
    ចំណែកដីស្រែវិញអាចបន្តធ្វើ ប៉ុន្តែត្រូវធ្វើកិច្ចសន្យាជាមុនសិន។
    នេះជាជោគជ័យក្នុងជំហ៊ានដំបូងដែលប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានចុះសិក្សាប្រមូលព័ត៌មានដល់មូលដ្ឋាន ហើយប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនឹងបន្តតាមដានបន្ថែមទៀត៕

ความคิดเห็น • 8

  • @user-uh3dq1qk7n
    @user-uh3dq1qk7n ปีที่แล้ว +3

    អ្នកស្រីមេឃុំនិយាយបានល្អ

  • @youyou1193
    @youyou1193 2 หลายเดือนก่อน +2

    លោកក៍ក្រោយប្រជាពលរដ្ថត្រូវអោយប្រប្រជាពលរដ្ថ

  • @chanthea5554
    @chanthea5554 หลายเดือนก่อน

    o

  • @hehehong7442
    @hehehong7442 2 หลายเดือนก่อน

    ដកយកដីគេទៅចែកអោយស្មើគ្នា

  • @saina6031
    @saina6031 ปีที่แล้ว +1

    ដិីកនែ្លងណាក៍ដីរដ្ឋដែរលោក

  • @koarithy5216
    @koarithy5216 2 หลายเดือนก่อน +1

    ខ្ញុំ👍តាំទ្រលោកមេឃុំ១០០%