ពិសាខដើមឆ្នាំ ភ្លេងសុទ្ធ
ฝัง
- เผยแพร่เมื่อ 10 ก.พ. 2025
- ហៃអឺ... អឺយ!...
ហៃអឺ... អឺយ!...
ពិសាខដើមឆ្នាំ ខ្មែរតែងចំណាំ
ភ្ជួរស្រែចម្ការ អឺយ!..អើយ
កសិករប្រុសស្រី គ្រប់អាត្មា
ប្រកបកិច្ចការ គ្មានខ្វល់ខ្វាយ
ហៃអឺង... អើយ!..
ប្រកបកិច្ចការ គ្មានខ្វល់ខ្វាយ
ស្រណោះទៀបភ្លឺ ឮតៅវ៉ៅយំ
អាអូថមាសម៉ុម ប្រគំតន្ត្រី អឺយ..អើយ
ផ្កាយព្រឹករីកឆ្លុះ ផុតដង ព្រឹក្សព្រៃ
បងទឹមក្របី ដឹកស្រីទៅស្រែ អឺយ..អើយ
ពន្លឺព្រិចៗ ចាំងពីដួងខែ
ស្រអែមមាសស្នេហ៍ គេងលើភ្លៅបង
ហៃអឺង... អើយ!..
ស្រអែមមាសស្នេហ៍ គេងលើភ្លៅបង អឺយ..
ស្រណោះផ្កាឈើ ក្រអូបហ្មត់ហ្មង
កែវកាច់បាច់ក្រង ចងជារំយោល អឺយ..អើយ
ក្រឡាញ់កកោះ ផ្ការាជអង្កោល
ស្រស់ស្ដោរ កណ្ដោល
រីកស្រស់ ប្រិមប្រិយ អឺយ..អើយ
ស្រណោះវាលស្រែ ធំឥតបី
ភ្លៀង ធ្លាក់ថ្មីៗ ទឹកកាន់ថ្លាខ្យង
ហៃអឺង... អើយ!..
ភ្លៀង ធ្លាក់ថ្មីៗ ទឹកកាន់ថ្លាខ្យង អឺយ..
បងនាំអូនងូត សប្បាយកន្លង
ក្បង់ទឹកលាងខ្នង ផ្សងកុំព្រាត់ អឺយ..អើយ
អកុសលផលកម្ម មិនទៀងទាត់
តាមមកពង្រាត់ ឲ្យព្រាត់បាន
ហៃអឺង... អើយ!..
តាមមកពង្រាត់ ឲ្យព្រាត់បាន អឺយ..
ហៃអឺ..
អឺងអឺ...
អឺងអឺយ!..
យាយតាមីងមា ជាទីរាប់អានអឺយ..អើយ
ព្រមទាំង ញាតិសណ្ដាន
ឥឡូវឃ្លាតប្រាណ អណ្ដែតមកឆ្ងាយ..
ក្នុងទ្រូង អួលណែន គ្មានល្ហែល្ហើយ
ទុក្ខគ្មាន ស្រាន្តស្បើយ សែនស្មាញស្មុក អឺយ...
ឥឡូវ ក្សេមក្សាន្ត ប្រាណអើយ!បានសុខ
តែចិត្តអើយ! នៅទុក្ខ
ជំងឺនឹកស្រុក គ្មានរសាយឡើយ អើយ
ហៃអឺ... អឺយ!...
ដើម្បីកំដរលោកយាយ លោកតាអឺយ..
ខ្ញុំឱនសិរសា
បន្ទន់កាយា ចូលច្រៀង ចាប៉ីអឺយ..
បើបានច្រៀងឆ្គង យ៉ាងម្ដេចម្ដា
សូមយាយសូមតា ត្រាប្រណីអឺយ..
សូមពរទាំងប្រាំ មានដល់តាយា
សូមសុខអើយ! សួស្ដី
សិរីមង្គល តរៀងទៅអឺយ
ឱ!បងអើយ! ប្អូនអើយ!
ខ្ញុំសូមលាហើយ លាទាំង អាល័យអឺយ..