ជូនស្បៀងញោមធ្លាប់មានឧបការៈ

แชร์
ฝัง
  • เผยแพร่เมื่อ 25 ต.ค. 2024
  • កាលពីឆ្នាំ២០០៣​ ២០០៤​ ២០០៥​ អាត្មាភាពចេញពីស្រុកកំណេីត​ខេត្តកំពង់ឆ្នាំងមក​ រស់នៅវត្តពោធ្យរាមស្រុកមោងឫស្រី​ខេត្ត​បាត់ដំបង​បំណង​ដើម្បី​បន្ត​ការ​សិក្សា​ភាសាបាលី​ ។ កាលណោះកំសត់ណាស់​ មិនសូវមានឆាន់ទេ​ មិនសូវស្គាល់ញោមៗផង​ ។ មានញោមម្នាក់​ គ្រួសារ​គាត់មិនសូវល្អណាស់ណាទេ​ គឺមានការខ្វះខាត​ ប៉ុន្តែគាត់មាន​សទ្ធាជ្រះថ្លា​ ស្រឡាញ់​រាប់អាន​ព្រះសង្ឃ​ ក្នុងនោះមានអាត្ម្មាមួយអង្គផងដែរ​។ មួយសប្តាហ៍ម្តង​តាមលទ្ធភាព​គាត់​ គាត់តែងតែធ្វេីចង្ហាន់ប្រគេន​មានត្រីច្លូញចៀន​ជាដេីម​ ដែលកាលណោះ​ម្ហូបគាត់គឺពិសេសហេីយ​ជាហេតុនាំឱ្យអាត្មាភាពចងចាំនូវទឹករបស់គាត់​។ យូរៗម្តងក៏មានស្បៀងខ្លះនិងថវិការតិចតួចជូនដល់គាត់វិញ​ ។ យ៉ាងក៏សូមជូនពរ​ ដល់ញោមមានសុខភាពល្អ​បរិបូរណ៍​ អាយុ​វែង​ ។ ប្រគេន​ជូនពរដល់លោកម្ចាស់​ញាតិញោមគ្រប់គ្នា​ មានសុខភាពល្អ​ ផងដែរ​ អនុមោទនា!!!

ความคิดเห็น •