(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នទំនិញរបស់កម្ពុជាចេញពីទន្លេមេគង្គមិនរួចទេ បើវៀតណាម...

แชร์
ฝัง
  • เผยแพร่เมื่อ 25 เม.ย. 2024
  • សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នទំនិញរបស់កម្ពុជាចេញពីទន្លេមេគង្គមិនរួចទេ បើវៀតណាមមិនសប្បាយចិត្ត ដូច្នេះបើមិនធ្វើព្រែកជីកទេ កម្ពុជានៅតែពឹងដង្ហើមគេដក គេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឲ្យ (Video inside)
    JOIN Telegram: t.me/freshnewsasia
    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះបើវៀតណាមមិនសប្បាយចិត្ត ទំនិញរបស់កម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចជាអុកស៊ីហ្សែន ដែលត្រូវគេចង់ផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏បាន តែបើបានសាងសង់ព្រែកជីកហ្វូណន-តេជោនេះរួចហើយ យើងនឹងអាចដឹកទំនិញចេញតាមទន្លេមេគង្គដោយខ្លួនឯង។
    ថ្លែងនៅក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមទូន្មានទៅប្រទេសមួយចំនួន ដែលចាប់យកបញ្ហាព្រែកជីកហ្វូណន-តេជោ ដើម្បីប្រឆាំងនឹងកម្ពុជាសូមបញ្ឈប់ទៅ។
    សម្តេចតេជោ បានរម្លឹកថា សម្តេចគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង។ ជាក់ស្តែងផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយព្រះអង្គក៏មានព្រះរាជតម្រិះជីកព្រែកជីកនេះដែរ ប៉ុន្តែធ្វើមិនបាន ឥឡូវដល់ជំនាន់យើងត្រូវតែធ្វើហើយ។
    ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញតាមទន្លេមេគង្គនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំនិយាយដោយត្រង់បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ ខ្ញុំសូមប្រាប់អ្នកទាំងអស់ឱ្យបានច្បាស់ បើមិនធ្វើព្រែកជីកនឹងទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីហ្សែន ដែលត្រូវគេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏អោយ»។
    សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នេះក៏ជាសារដាស់តឿនចំពោះវៀតណាមថា មូលហេតុអីបានជាកម្ពុជាត្រូវសម្រេចធ្វើព្រែកជីកហ្វូណនតេជោនេះ, មូលហេតុគឺដោយសារវាលំបាកពេកហើយកម្ពុជាត្រូវបង់ថ្លៃការ, ប្រកួតប្រជែងរបស់យើងមិនឈ្នះគេនោះទេ ប៉ុន្តែបើបានព្រែកជីកហ្វូណន-តេជោនេះ ការប្រកួតប្រជែងរបស់យើងនឹងមានលក្ខណៈប្រហាក់ប្រហែល (ថ្លៃភ្លើង ថ្លៃដឹកជញ្ជូន ថ្លៃពលកម្ម) យើងអាចប្រកួតប្រជែងជាមួយគេបាន ប៉ុន្តែគ្រាន់តែយើងបង់ថ្លៃដឹកជញ្ជូនប្រគល់ទៅឱ្យវៀតណាមជាប្រចាំនោះទេ វាគ្រប់គ្រាន់ល្មមនឹងបាត់បង់នូវភាពប្រកួតប្រជែងរបស់កម្ពុជាហើយ។
    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា «សុំឱ្យថ្នាក់ដឹកនាំវៀតណាមយល់ដល់ខ្ញុំដែលបង្ខំចិត្តត្រូវនិយាយដោយមូលហេតុថា មេដឹកនាំវៀតណាមមិនអាចគ្រប់គ្រងថ្នាក់ក្រោមបានទេ ហើយខ្ញុំក៏កាន់តែត្រូវ និយាយដោយសារជនក្បត់ជាតិចេញមកប្រឆាំងនឹងព្រែកជីកហ្វូណនតេជោ ខ្ញុំអំពាវនាវជនរួមជាតិកម្ពុជាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ»។
    សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

ความคิดเห็น • 16

  • @chansaren4962
    @chansaren4962 หลายเดือนก่อน +1

    សម្តេចត្រូវចេញ អនុសាសន៍នេះយូរមកហើយ❤❤❤❤❤❤❤

  • @2nis2nus70
    @2nis2nus70 หลายเดือนก่อน +1

    គាំទ្រសម្ដេចជានិច្ច

  • @khmerteacher
    @khmerteacher หลายเดือนก่อน

    ❤❤❤

  • @BuildMoney-gj1bk
    @BuildMoney-gj1bk หลายเดือนก่อน

    វៀតណាមជួយយើងច្រើនអគុណវៀតណាម

  • @user-gl9cb5sx9r
    @user-gl9cb5sx9r หลายเดือนก่อน

    ខ្ញុំបាទសូមគាំទ្រ១០០%

  • @soksolkH
    @soksolkH หลายเดือนก่อน

    ❤❤

  • @TiktokHi-nr7pq
    @TiktokHi-nr7pq หลายเดือนก่อน

  • @puthyly
    @puthyly หลายเดือนก่อน

    47ឆ្នាំ ដែលគាត់និយាយ គឺគាត់ទ្រាំការប្រមាថហើយនូវតែចិត្តត្រជាក់ តើគាត់ជាមនុស្សប្រភេទណា? គាត់ជាមនុស្ស ឆាប់ក្រេវក្រោធខឹង ឆេវឆាវ ហើយក៏ស្ងាត់ស្ងៀមបំផុត ៗ មិនគួរអោយជឿមែន ។ សម្យជាបុរសខ្លាំងមែន និងរហ័សនាមគេអោយ❤។ គាត់ពិតជាអ្នកមានបុណ្យស្រុកខ្មែរ មកចាប់ជាតិពិតប្រាកដ។។ ខ្ញំគាំទ្រពេញបេះដូងអស់ពីចិត្ត។។។។

  • @vaiLerng-oo8hd
    @vaiLerng-oo8hd หลายเดือนก่อน

    ត្រូវតែជីក ខ្ញុំគាំទ្រ100%

  • @soksolkH
    @soksolkH หลายเดือนก่อน

    ខ្ញុំបាទសូមគាំទ្រប្រសាសន៍សម្ដេចហ៊ុនសែន 100%ព្រែកជីក ហ្វូណនតេជោ។

  • @hunboeing4726
    @hunboeing4726 หลายเดือนก่อน

    យេីងដល់ពេលដែលត្រូវរឹងមាំហេីយ យេីងពឹងលេីគេយូរណាស់ហេីយ​

  • @nirornoppo7197
    @nirornoppo7197 หลายเดือนก่อน

    ខ្ញុំបាទសូមទ្រាំទ្រកាជីព្រែកហ្វូណនដាច់ជោទាំស្រុងព្រោះនេះជាផលប្រយោជន៍ធំណាស់

  • @user-eq3vd5df7x
    @user-eq3vd5df7x หลายเดือนก่อน

    គេមានទីផ្សាយើងក៏រកទីផ្សាររកទីផ្សារដូចគ្នា

  • @khmerteacher
    @khmerteacher หลายเดือนก่อน

    ❤❤❤

  • @user-eq3vd5df7x
    @user-eq3vd5df7x หลายเดือนก่อน

  • @bunthaisib406
    @bunthaisib406 หลายเดือนก่อน

    ❤❤❤