ពន្ធលើអចលនទ្រព្យ (ត្រាជូផតកាស_លរ៣០)
ฝัง
- เผยแพร่เมื่อ 30 ม.ค. 2025
- #TrajuPodcast #ApplePodcast #issue30
ក្នុងចំណោមកាតព្វកិច្ចបង់ពន្ធ ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធមួយដែលមានការចាប់អារម្មណ៍ខ្លាំង ដោយហេតុថាពន្ធនេះមានឥទ្ធិពលគ្របដណ្តប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ព្រោះពន្ធប្រភេទនេះសំដៅដល់ ទ្រព្យសម្បត្តិអចលនវត្ថុ ដូចជាផ្ទះសម្បែង។ ប៉ុន្តែ ពន្ធនេះក៏មានភ្ជាប់មកជាមួយនូវ អញ្ញត្រកម្មលើកលែងផងដែរ។ ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ពន្ធលើអចលនទ្រព្យ” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី៣០នេះគឺ លោក កើយ វិញគើម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាគ្រូបង្រៀនផ្នែកនីតិថវិកា និងពន្ធដារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
👉 Apple Podcasts លេខទី៣០ ៖ apple.co/3KKxCOp
👉 ចែករំលែកតាមFacebook: fb.watch/flfdL...
👉 Telegram : t.me/salatraju