ធ្វើដំណើរទៅផ្ដល់សាប៊ូអនាម័យដល់សិស្ស និងអាណាព្យាបាលរបស់សិស្ស

แชร์
ฝัง
  • เผยแพร่เมื่อ 26 ส.ค. 2024
  • ការធ្វើដំណើរទៅសាលាបឋមសិក្សា អណ្តូងស្វាយ ដែលស្ថិតក្នុងភូមិ កំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ប្រទេសកម្ពុជា ។ ក្នុងគោលបំណងទៅចែក សាប៊ូអនាម័យ មានដូចជា សាប៊ូបោកសម្លៀកបំពាក់ សាប៊ូដុសខ្លួន អោយទៅដល់សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាលរបស់សិស្ស ដែលមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាខ្វះខាតក្នុងការបញ្ជូនកូនចៅអោយទៅសិក្សានៅសាលារៀន ។ សម្ភារះទាំងអស់នេះ អាចជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងចេះធ្វើអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយនៃការឆ្លងមេរោគផ្សេងៗ ដែលជាហេតុនាំអោយខាតបង់ប្រាក់កាក និងពេលវេលា ។ ក្នុងឳកាសនោះដែរក៏បានចែករំលែកអំពីការយល់ដឹងដល់អាណាព្យាលរបស់សិស្សអោយបានយល់ដឹង អំពីការយល់ដឹងពីគុណតម្លៃនៃការសិក្សា របស់កូនៗ អនាម័យ ផលប៉ះពាល់ក្នុងការលេងល្បែងស៊ីសង ពិសាស្រា និង ប្រើអំពើហិង្សាក្នុងគ្រួសារ ។​ ម្យ៉ាងវិញទៀតនោះ ដើម្បីអោយអាណាព្យាបាលគ្រប់រូបៗទាំងអស់ ត្រូវចិញ្ចឹម និង អប់រំកូនចៅអោយក្លាយជាពលរដ្ឋល្អ មានសុខភាពល្អ និង ចៀសឆ្ងាយពីគ្រឿងញៀន ។ យើងទាំងអស់គ្នា ត្រូវចូលរួមធ្វើអោយសង្គមគ្មានគ្រឿងញៀន ។

ความคิดเห็น •