របៀបធ្វើ ខសាច់ជ្រូកពងទា ឱ្យផុយឆ្ញាញ់ (How to make delicious caramelized pork with eggs) |
ฝัง
- เผยแพร่เมื่อ 5 ต.ค. 2023
- គ្រឿងផ្សំមាន៖
សាច់ជ្រូកបីជាន់,ពងទា,ស្ករ អំបិល ទឹកត្រី,ផ្កាចាន់ រឺ ប៉ូចកាក់
របៀបធ្វើ៖
១-ដាំទឹកអោយពុះ រួចចាក់សាច់ជ្រូកបីជាន់ដែលហាន់ជាកង់ៗចូល ដាក់ដាំអោយពុះ ប្រហែល ១០នាទី។ ស្រង់ចេញហើយលាងទឹកអោយស្អាត។
២-ស្ងោរពងទា អោយឆ្អិនរួចស្រង់ចេញ ហើយបកសំបកអោយស្អាត។
៣-កម្លោចស្ករ អោយក្រហម រួចបង់អំបិល ទឹកត្រីចូល កូរអោយសព្វរួចបង់សាច់ជ្រូកចូល កូរអោយសព្វទើបចាក់ទឹកចូល ដើម្បីរំងាស់អោយចូលជាតិ។
៤-នៅពេលទឹកពុះ ទើបបង់ពងទាចូល រួចរំងាស់ទាល់តែ ស្បែកជ្រូកផុយ។
៥-បើចង់អោយឈ្ងុយ សូមបង់ប៉ូចកាក់ រឺ ផ្កាចាន់ ចូលថែម រំងាស់ជាមួយសាច់ជ្រូក រហូតដល់ខះទឹក ផុយស្បែក។បើមិនផុយទេត្រូវចាក់ទឹកថែម រំងាស់អោយផុយ។ ពេលរំងាស់ សូមកុំបិទគម្របឆ្នាំង នាំអោយល្អក់ទឹក ទុកឆាប់ផ្អូម។
៧-សូមភ្លក់ រួចថែមថយគ្រឿង តាមចំណង់ចំណូលចិត្ត។
ចំណាំ៖ ពេលខឆ្អិន រួចលើកចុះ សូមទុកឱ្យត្រជាក់ ទើបបិទគំរបឆ្នាំង បើមិនដូច្នោះទេ នឹងឆាប់ផ្អូមជាមិនខាន។
#food #khmerfood #khmerfoodsviews #khmerstreetfood #phnompenhstreetfood #bestfood #bestfoodvlog #howtocook #howtocooking #howtomake #ម្ហូបខ្មែរ #ខសាច់ជ្រូក - แนวปฏิบัติและการใช้ชีวิต