តា ម៉ក់ ហឺន អ្នកនិយាយពីបញ្ហាសង្គម មកកាន់កម្ពុជាជាលើកទី៣ ចង់ឃើញសមិទ្ធផលរាជរដ្ឋាភិបាលនីតិកាលថ្មី

แชร์
ฝัง
  • เผยแพร่เมื่อ 13 พ.ค. 2024
  • តា ម៉ក់ ហឺន អ្នកនិយាយពីបញ្ហាសង្គម មកកាន់កម្ពុជាជាលើកទី៣ ចង់ឃើញសមិទ្ធផលរាជរដ្ឋាភិបាលនីតិកាលថ្មី (Video inside)
    (ភ្នំពេញ)៖ តា ម៉ក់ ហឺន អ្នកនិយាយពីបញ្ហាក្នុងសង្គមកម្ពុជា ពីលើទឹកដីអាមេរិក បាន​អញ្ជើញ​​​មក​កម្ពុជា​ទៀតហើយ ក្នុងបំណងពិនិត្យមើលដោយផ្ទាល់ភ្នែកអំពីសមិទ្ធផលរបស់រាជរដ្ឋា​ភិ​បាល​នីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល៨ខែកន្លង​មក​នេះ។
    តា ម៉ក់ ហឺន និងភរិយា បានអញ្ជើញមកដល់កម្ពុជាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែ​ឧសភា ឆ្នាំ២០២៤នេះ។ ដំណើរមកកាន់កម្ពុជាជាលើកទី៣នេះ តា ម៉ក់ ហឺន គ្រោងស្នាក់នៅ​កម្ពុជារយៈពេលជាង ២០ថ្ងៃ។
    តា ម៉ក់ ហឺន បានឱ្យដឹងថា ដំណើរមកកាន់កម្ពុជានាពេលនេះ មានគោលបំណងធំ គឺពិនិត្យ​មើលសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលនីតិកាលថ្មីសម្រេចបាន។ បន្ថែមពីលើនោះ លោក ក៏នឹងអញ្ជើញពិនិត្យព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប និងនៅក្រុងតាខ្មៅ។ ក្រៅពីនេះ តា ម៉ក់ ហឺន ក៏នឹងឈ្វេងយល់លើគម្រោងព្រែកជីកហ្វូណន-តេជោផងដែរ។
    តា ម៉ក់ ហឺន ជាអ្នកនិយាយពីបញ្ហាសង្គមខ្មែរតាមបណ្តាញសង្គមមួយរូប ដែលរស់នៅលើ​ទឹក​ដីអាមេរិក។ មកដល់ពេលបច្ចុប្បន្ននេះ តា ម៉ក់ ហឺន មានអាយុជាង ៨០ឆ្នាំហើយ។ គាត់បាន​ទៅ​រស់នៅលើទឹកដីអាមេរិកតាំងពីដើមទសវត្សរ៍១៩៨០មកម្ល៉េះ។
    ដើមឡើយ តា ម៉ក់ ហឺន ជាអ្នកនិយាយរិះគន់រាជរដ្ឋាភិបាល រិះគន់ការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន មិនសំចៃមាត់នោះទេ។ ការនិយាយនោះ ក៏ដោយសារទទួលព័ត៌មានមិន​បានគ្រប់ជ្រុងជ្រោយពីប្រទេសកម្ពុជា។
    ដោយចង់ឱ្យតា ម៉ក់ ហឺន ជាពិសេសខ្មែររស់នៅអាមេរិក បានឃើញដោយផ្ទាល់ភ្នែកពីស្ថាន​ភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ និង​អញ្ជើញ​​ខ្មែរក្រៅប្រទេសទាំងអស់ឱ្យមកលេងស្រុកខ្មែរ ដោយមិនប្រកាន់ទោសអូសដំណើរ​ចំពោះ​ពាក្យសម្តីធ្ងន់ស្រាល ហើយក៏មិនមានការប្រើវិធានការច្បាប់ណាមួយ ដូចការផ្សព្វ​ផ្សាយ​បំភិតបំភ័យរបស់ខ្មែរប្រឆាំងនោះដែរ។
    បន្ទាប់ពីឮការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ នៅខែតុលា ឆ្នាំ២០២២ តា ម៉ក់ ហឺន ក៏បានដឹកដៃភរិយាមកលេងស្រុកខ្មែរជាលើកដំបូង បន្ទាប់ពីបានឃ្លាតឆ្ងាយអស់រយៈពេល​ជិត ៤០ឆ្នាំ។ ដំណើរវិលមកប្រទេសកំណើតនាពេលនោះ តា ម៉ក់ ហឺន និងភរិយា បាន​អញ្ជើញ​ដើរលេងគ្រប់ខេត្តទូទាំងប្រទេស។
    តា ម៉ក់ ហឺន និងភរិយា ក៏បានមកកាន់ប្រទេសកម្ពុជាម្តងទៀត នៅខែកក្កដា ឆ្នាំ២០២៣ ដើម្បី​ចូលរួមពិនិត្យមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបានអញ្ជើញ​មកកាន់​ប្រទេសកម្ពុជា តា ម៉ក់ ហឺន ក៏បានយកអ្វីដែលបានឃើញផ្ទាល់ភ្នែក ទៅនិយាយ ទៅផ្សព្វផ្សាយទាំងលើបណ្តាញសង្គម និងវេទិកានានាលើទឹកដីអាមេរិក ដើម្បីផ្តល់ព័ត៌មានពិតពីប្រទេសកម្ពុជា ជូនដល់ខ្មែររស់នៅសហរដ្ឋអាមេរិក។
    បើតាមតា ម៉ក់ ហឺន បន្ទាប់ពីទទួលបានព័ត៌មាន តាមរយៈការផ្សព្វផ្សាយនេះ មានខ្មែរជា​ច្រើន ដែលនឹកស្រុកកំណើត ហើយបារម្ភមានបញ្ហាមិនហ៊ានមកលេងស្រុកកំណើតនោះ ក៏បានប្រែចិត្ត ហើយមកលេងស្រុកជាបន្តបន្ទាប់។
    ក្នុងដំណើរនៅកម្ពុជាជាលើកទី៣នេះ តា ម៉ក់ ហឺន បានអះអាងដែរថា នឹងយកព័ត៌មាន​ពិត​ពី​កម្ពុជា ទៅផ្សព្វផ្សាយជូនដល់សហគមន៍ខ្មែរនៅអាមេរិក កុំឱ្យមានការយល់ច្រឡំ ឬយល់ខុស​តាម​រយៈការផ្សព្វផ្សាយមិនពិតពីបុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តា ម៉ក់ ហឺន ក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអាមេរិក ឱ្យមកលេងស្រុក ប្រសិនបើចង់ដឹងស្ថានភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕

ความคิดเห็น • 34

  • @tomthekhmerbreed9166
    @tomthekhmerbreed9166 14 วันที่ผ่านมา +2

    ❤❤❤ស្រលាញ់ចូលចិត្តលោកតា❤❤❤

    • @dari288
      @dari288 วันที่ผ่านมา

      ❤+++++q+++q

  • @thychetra7858
    @thychetra7858 3 วันที่ผ่านมา

    Ah Ta Ach ....

  • @oemcheat8502
    @oemcheat8502 14 วันที่ผ่านมา

    គាំទ្រលោកអ៊ុំប៉ក់​ ហឿន

  • @RealMi-mc7jr
    @RealMi-mc7jr 14 วันที่ผ่านมา +2

    សង្គមខ្មែរយើងបើសិនបង្កា្របទប់ស្កាត់ក្មេងទំនើង នឹងគ្រឿងញៀនបានថែមទៀត រឹតតែល្អខ្លាំង ស្រុកខ្មែរអស្ចារ្យល្បីទូទាំងពិភពលោកហើយ ស៊ូៗកូនខ្មែរគ្រប់រូបអើយ🎉❤

    • @MrTin-uq4fp
      @MrTin-uq4fp 10 วันที่ผ่านมา

      រឿងគ្រឿងញៀនទោះបីប្រទេសមហាអំណាចក៏មិនអាចបង្ក្រាបបានអស់ដែរ

    • @hehehong7442
      @hehehong7442 9 วันที่ผ่านมา

      មើលតែកន្លែងល្អៗបានហើយអ្នកភ្លើគឺម៉ក់ហឺន

  • @babibabo8965
    @babibabo8965 14 วันที่ผ่านมา

    គាត់និយាយបានល្អ

  • @user-ye5ub2kg4o
    @user-ye5ub2kg4o 14 วันที่ผ่านมา

    You are right, together we win separated we lost. We all need to know that our neighbours are greedy.

  • @keapucham
    @keapucham 14 วันที่ผ่านมา

    គាត់ល្បីខ្លាំងហើយទើបព្រេសញូផ្សាយ រឿងម៉ាគំនដទៃទៀតអត់ឃើញផ្សាយ

  • @sokhomnit7505
    @sokhomnit7505 14 วันที่ผ่านมา

    សូមបងប្អូនខ្មែរយេីងមេត្តាសរសេរខំមិនអោយមានសីលធម៌​ សុជីវធម៌​បានដែរឬទេ​ ៕

  • @kithsotheavy9772
    @kithsotheavy9772 14 วันที่ผ่านมา +1

    ❤❤❤❤❤

  • @unsocheat6908
    @unsocheat6908 14 วันที่ผ่านมา

    តាម៉ក់កាហឺនអស្ចារ្យណាស់ រឺ?

  • @hongpiset1359
    @hongpiset1359 14 วันที่ผ่านมา +2

    ខ្មោចអាម៉ក់ហឺននៅរស់ទេ

  • @layyon1624
    @layyon1624 14 วันที่ผ่านมา

    យកលុយរដ្ឋទៅទិញក្បាលពួកហ្នឹងឥប្រយោជ

  • @user-cq7tq9qd2c
    @user-cq7tq9qd2c 14 วันที่ผ่านมา

    លោកមកនៅកម្ពុជាមកៗ យាយតាឣើយ

  • @layyon1624
    @layyon1624 14 วันที่ผ่านมา

    មកនៅខ្មែរវិញទៅបើគ្រាន់បើ

  • @sokhomnit7505
    @sokhomnit7505 14 วันที่ผ่านมา

    សូមជូនជូនពរ​លោកពូនិងក្រុមគ្រួសារមានសុវត្តិភាពគ្រប់ៗពេល​ ៕

  • @naromphone5084
    @naromphone5084 14 วันที่ผ่านมา +1

    😅😅😅😅

  • @sinra8913
    @sinra8913 14 วันที่ผ่านมา +1

    ហត់

  • @hours.7483
    @hours.7483 14 วันที่ผ่านมา

    Jame Sok and som rainsy still thinking about safety🥵

  • @sovannphum2700
    @sovannphum2700 14 วันที่ผ่านมา

    ស្តាយជួសអ្នកប្រ
    ឆាំងជ្រុលនិយម
    ថ្ងៃក្រោយចង់មើលការអភិវឌ្ឍន៍ឬក៏ចង់មកចូលនិវត្តក្នុងស្រុកកំណើត
    តើធ្វើដូចម្តេចទៅ?

  • @EmSophanna
    @EmSophanna 12 วันที่ผ่านมา

    😂😂

  • @helenesang6230
    @helenesang6230 14 วันที่ผ่านมา

    ❤️❤️❤️❤️❤️🙏🙏🙏🙏🙏👍👍👍👍👍🇫🇷☮️

  • @RatBorin-tp1jf
    @RatBorin-tp1jf 14 วันที่ผ่านมา

    🙏🙏🇰🇭🇰🇭🤍🤍♥️♥️

  • @jeansang6829
    @jeansang6829 14 วันที่ผ่านมา

    អាមោកទៅទៀតហើយ។

  • @RothaRotha-ix9nu
    @RothaRotha-ix9nu 14 วันที่ผ่านมา +3

    អាស្វាបាប៊ូ ចេះស៉ីឆ្អឹងឆ្កែដែរតើវើយ

  • @nnongnnong7401
    @nnongnnong7401 14 วันที่ผ่านมา

    មោក ហិន

  • @vannaduong7331
    @vannaduong7331 14 วันที่ผ่านมา

    Mok Hearn is a dog

  • @user-gr9yb1yr8n
    @user-gr9yb1yr8n 14 วันที่ผ่านมา

    😂😂😂