អត្ថបទពិពណ៌នា៖ រដ្ឋអំណាចកុម្មុយនិស្តចិន កំពុងប្លន់ទ្វីបអាហ្រ្វិក
ฝัง
- เผยแพร่เมื่อ 22 พ.ย. 2024
- អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា គម្រោងផ្លូវថ្នល់សូត្រទំនើប ពីតំបន់អាស៊ី ដល់ទ្វីបអាហ្រ្វិក។ រដ្ឋអំណាចក្រុងប៉េកាំងអះអាងថា គម្រោងនេះ គឺដាក់ទុនខាងវិស័យហេដ្ឋារច នាសម្ព័ន្ធជុំពិភពលោក ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យមានសន្ទុះឡើង ខណៈផ្តល់ឱកាសឲ្យអា ជីវកម្មចិនផងដែរ ដែលគេតែងតែគិតថា ជានយោបាយ ឈ្នះ−ឈ្នះ ឬ ចំណេញ−ចំណេញ ទាំងអស់គ្នា នេះបើនិយាយតាមទ្រឹស្តី។