TVFB | ខេមរ: សិរីមន្ត ៖ មុនថ្ងៃប្អូនស្រីខ្ញុំទទួលមរណ:ភាពនាងបានទូរស័ព្ទផ្តាំប្រាប់ខ្ញុំថា...

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • ខេមរ: សិរីមន្ត ៖ មុនថ្ងៃប្អូនស្រីខ្ញុំខេមរ: ស្រីពៅ ទទួលមរណ:ភាពនាងបានទូរស័ព្ទផ្តាំប្រាប់ខ្ញុំចុងក្រោយថា នាងពិតជាស្រលាញ់ខ្ញុំខ្លាំងណាស់ បើមានជាតិក្រោយសុំកើតជាបងប្អូននឹងខ្ញុំម្តងទៀត !
    (ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានទម្លាយថា មូលហេតុដំបូងដែលធ្វើឲ្យប្អូនស្រីរបស់លោក ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ថ្នាក់បាត់បង់ជីវិត គឺ បណ្ដាលមកពីដំបូងឡើយ វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯកជនម្នាក់ បានធ្វើការវិនិច្ឆ័យរោគ មិនបានត្រឹមត្រូវ រួចក៏បានផ្សំថ្នាំឲ្យនាងលេប ខុសពីជំងឺ (ផ្សំថ្នាំសន្លាក់ឲ្យលេប) ទើបបណ្ដាលឲ្យប្រតិកម្មថ្នាំ និងធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលដល់ប្រទេសថៃ។
    លោក ខេមរៈ សិរីមន្ត បានបន្តទៀតថា មុននឹងទៅដល់ប្រទេសថៃ ឥទ្ធិពលថ្នាំបានជ្រាបចូលពេញខ្លួន និងបានបំផ្លាញសរីរាង្គក្នុងខ្លួនប្អូនស្រីរបស់លោក មានដូចជា ក្រពះ ពោះវៀន សួត ជាពិសេសគ្រលៀន ធ្ងន់ធ្ងរទៅហើយ ដែលធ្វើឲ្យវេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃ ពិបាកនៅក្នុងការព្យាបាល។ អំឡុងពេលទៅព្យាបាល នៅក្នុងប្រទេសថៃរយៈពេល៣ឆ្នាំ ដោយបានចំណាយថវិកា អស់រាប់ម៉ឺនដុល្លារ ស្ថានភាពរបស់ប្អូនស្រី មិនបានធូរស្បើយអ្វីឡើយ ពោលគឺមានតែធ្ងន់ធ្ងរជាងមុន ព្រោះបញ្ជូនទៅចំទីតាំងពេទ្យ ដែលគ្មានជំនាញច្បាស់លាស់។
    លោកបានបន្តទៀតថា ទោះបីជាដឹងថា ប្អូនស្រីមិនបានធូរស្បើយ ប៉ុន្តែលោកនៅតែលើកទឹកចិត្ត និងបន្តព្យាបាលជាប់រហូត ទោះបីជាថ្នាំខ្លះថ្លែ គឺក្នុង១ម្ជុលមានតម្លៃរហូតដល់១ម៉ឺដុល្លារ ទៅ២ម៉ឺនដុល្លារ ក៏លោកហ៊ានចំណាយឲ្យពេទ្យដែរ។ លោកថាអំឡុងពេលនោះ ចំណូលបានមកពីការងា សិល្បៈ គឺត្រូវចំណាយជាអាទិភាព ដំបូង ទុកសម្រាប់តែមើលជំងឺប្អូន ស្រីពៅប៉ុណ្ណោះ មិនហ៊ានប្រើការខ្ជះខ្ជាយអ្វីឡើយ ពោលគឺពេលពេទ្យត្រូវការលុយពេលណា គឺផ្ញើទៅភ្លាមៗតែម្ដង។
    ថ្លែងទាំងទឹកភ្នែកយំអួលដើមកទៀតថា លោកពិតជាស្រណោះខ្លាំងណាស់ នៅពេលដែលលោក ទៅជួបប្អូននៅក្នុងមន្ទីរពេទ្យម្តងៗ ព្រោះប្អូនស្រីពៅតែងតែប្រាប់ថា ចង់មកច្រៀងវិញ ហើយលោកតែងតែលើកទឹកចិត្ត ដល់រូបនាងថា មិនអីទេ ឲ្យតែប្អូនបានជាសះស្បើយ គឺបងនឹងនាំប្អូនមក ចូលសិល្បៈវិញតាមបំណង។ អ្វីដែលរូបលោកកាន់តែអស់សង្ឃឹម គឺនៅពេលដែលស្ថានភាពជំងឺ របស់ស្រីពៅកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ក្រុមគ្រួសារសម្រេចចិត្តបញ្ចូនពីមន្ទីរពេទ្យថៃ ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា ហើយពេលទៅដល់ដំបូង លោកគិតថា អ្វីៗនឹងអាចប្រសើរឡើង ប៉ុន្តែទីបំផុត គឺមិនអាចដូចបំណងឡើង។
    ទោះបីជាប្អូនស្រីរបស់លោក បានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុតទៅហើយក្តី ប៉ុន្តែអ្វីដែលលោកចង់ផ្តាំផ្ញើ គឺលោក ចង់និយាយផ្តោតសំខាន់ទៅដល់វេជ្ជបណ្ឌិតមួយចំនួន ដែលបានផ្សំថ្នាំ ឬក៏ព្យាបាលអ្នកជំងឺ ត្រូវពិនិត្យ និងរកមើលរោគវិនិឆ្ឆ័យឲ្យបានច្បាស់លាស់ និងកុំយកជីវិតអ្នកជំងឺ មកធ្វើជាការលេងសើច ព្រោះថ្នាំ ឬឱសថអាចបំផ្លាញជីវិតមនុស្ស ដោយមិនដឹងខ្លួន។ ចំណែកឯ បងប្អូនប្រជាពលរដ្ឋវិញ ប្រសិនបើអាចជៀសវាងបាន ចំពោះការផ្សំថ្នាំលេប ពេលមានជំងឺតិចតួច ក៏ជៀសទៅ ដើម្បីកុំឲ្យស្ថានភាពធ្លាក់ដុនដាប ដូចជាប្អូនស្រីរបស់លោក នៅពេលនេះ។
    ជាការពិតណាស់ ការទម្លាយនូវអាថ៌កំបាំងជំងឺរបស់ប្អូនស្រីលោក រយៈពេល៤ឆ្នាំមកនេះ គឺលោកចង់បញ្ជាក់ឲ្យមហាជនទូទៅ ដឹងច្បាស់ថា រាល់ព័ត៌មាន ឬពាក្យចចាមអារ៉ាម ដែលបានលេចឮកន្លងមក គឺពុំមែនជាការពិតនោះទេ ហើយការទម្លាយនេះ ក៏ជាការបញ្ចប់ នូវមន្ទិលសង្ស័យជាច្រើន ដែលតែងតែគិតថា ក្រុមគ្រួសារលោក មានអាថ៌កំបាំងអ្វីមួយ នៅពីក្រោយនឹងជំងឺ បស់ ខេមរៈ ស្រីពៅ រហូតដល់នាងបាត់បង់ជីវិត៕
  • บันเทิง

ความคิดเห็น • 103

  • @TgDg-qu8qp
    @TgDg-qu8qp 19 วันที่ผ่านมา

    ខ្ញុំកំពុងតែកើតវា😢

  • @vetvetWRO
    @vetvetWRO 2 ปีที่แล้ว

    Ho💐

  • @hengloveyou60
    @hengloveyou60 3 ปีที่แล้ว +19

    ខ្ញុំមើលពេលណាទប់ទឹកភ្នែកមិនជាប់ទេ
    ហេតុអ្វី មនុស្សដែលគួរអោយគោរពស្រលាញ់ ជួបរឿងនឹកស្មានមិនដល់ចឹង🤧😥😩

  • @GyHi-t1n
    @GyHi-t1n 8 หลายเดือนก่อน +3

    អាណិតណាស់ប្អូនស្រីពៅ❤❤

  • @chhanthu_5049
    @chhanthu_5049 2 ปีที่แล้ว +7

    ស្ដាប់ហើយអាណិតបងស្រីពៅណាស់😥😥 ហើយសោកគាត់ស្ដាយខ្លាំងណាស់😭😭😭

  • @sarannchef
    @sarannchef 11 หลายเดือนก่อน +1

    គាត់មានទេពកោសល្យខ្លាំងខាងសិល្បៈមិនសមគាត់ជួបរឿងបែបនេះទាំងវ័យក្មេងសោះ

  • @hengyoulong2714
    @hengyoulong2714 3 ปีที่แล้ว +21

    នឹកបងពៅណាស់

  • @YavadyMC-q1t
    @YavadyMC-q1t 5 หลายเดือนก่อน +2

    ខ្ញុំនឹកបងស្រីពៅណាស់😔

  • @dertree7784
    @dertree7784 7 หลายเดือนก่อน +2

    ចិត្តធ្ងន់ណាស់អាយដល😢😢

  • @SokVibolYim
    @SokVibolYim 6 หลายเดือนก่อน +3

    ជួបគា្ននៅមុខវិមាន

  • @emneknfure389
    @emneknfure389 3 ปีที่แล้ว +9

    khnhom Khmer việt nam sôm sot.sđai khlang naek boong Khem.mrak.srey mun

  • @bieber2801
    @bieber2801 3 ปีที่แล้ว +9

    ដោយសារតែថ្នាំមួយកញ្ជប់ធ្វើអោយបាត់បង់ប្អូនស្រីជាទីស្រលាញ់បំផុត

    • @sophia4041
      @sophia4041 3 ปีที่แล้ว

      What happen?

    • @khak9973
      @khak9973 2 ปีที่แล้ว

      L km
      L99

    • @khak9973
      @khak9973 2 ปีที่แล้ว

      @@sophia4041
      Ll99l9l

    • @khak9973
      @khak9973 2 ปีที่แล้ว

      900thl
      Kl99l
      9
      L

    • @khak9973
      @khak9973 2 ปีที่แล้ว

      Km

  • @keopanhanex
    @keopanhanex 3 ปีที่แล้ว +27

    ខ្ញុំយំគ្រប់ពេលមើលវីដេរអូនេះ😭

  • @tengsuly6074
    @tengsuly6074 3 ปีที่แล้ว +3

    បើមានបងប្រុសខុសពី ខេមរៈ សិរីមន្ដ គាត់ស្លាប់យូរហើយ ខេមរៈស្រីពៅ

  • @darapechofficial2347
    @darapechofficial2347 3 ปีที่แล้ว +12

    លោកស្តាយគាត់ណាស់

  • @yuben7397
    @yuben7397 3 ปีที่แล้ว +4

    ទឹកចិត្តបងប្រុសពិតជាអស់ចាណាស់

  • @sorindyhor7321
    @sorindyhor7321 3 ปีที่แล้ว +2

    មិចបានអោយរឹទ្ធីមកសម្ភាសចឹង

  • @Huawei-pw8jf
    @Huawei-pw8jf 3 ปีที่แล้ว +7

    កាត់ចិត្តទៅបងមន្ត

  • @យ៉ុងតុលា-ឈ7ឈ
    @យ៉ុងតុលា-ឈ7ឈ 3 ปีที่แล้ว +8

    Rip

  • @svetta1517
    @svetta1517 3 ปีที่แล้ว +3

    ត្រូវណាស់បងឣើយ

  • @vichhay7766
    @vichhay7766 3 ปีที่แล้ว +9

    😭😭😭😭

  • @laihorng4980
    @laihorng4980 3 ปีที่แล้ว +5

    😢😢😢😢😢😢

  • @skkhume3858
    @skkhume3858 3 ปีที่แล้ว +7

    នឹកណាស់😥😥

  • @redsky8556
    @redsky8556 3 ปีที่แล้ว +6

    រន្ធត់ណាស់😓😓

  • @vankhatran6227
    @vankhatran6227 3 ปีที่แล้ว +9

    ❤😥khmer

  • @chanthakeat5247
    @chanthakeat5247 3 ปีที่แล้ว +10

    RIP

  • @nybbii2795
    @nybbii2795 3 ปีที่แล้ว +7

    RIP

  • @mouyserenacr418
    @mouyserenacr418 3 ปีที่แล้ว +5

    នឹកគាត់ណាស់😿

  • @phalouden8932
    @phalouden8932 3 ปีที่แล้ว +6

    នឹកបងពោណាស់😥😘😍

  • @dara-uy3jv
    @dara-uy3jv 3 ปีที่แล้ว +6

    Miss she😭😭😭

  • @brovanpngaming442
    @brovanpngaming442 3 ปีที่แล้ว +3

    កម្សត់ពេកហើយ 🥺🥺🥺🥺🥺🥺🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

  • @linch7861
    @linch7861 3 ปีที่แล้ว +47

    ស្តាយ ស្រីពៅណាស់។ គាត់ជាមនុស្សគួរអោយស្រលាញ់ ចរិតល្អ ថ្លៃថ្នូរ ជាគំរូល្អ ដល់ក្មេងជំនាន់ក្រោយ។

    • @sariwwnvong3658
      @sariwwnvong3658 3 ปีที่แล้ว +1

      ៀឿឹថថាាដរថងឿៀៀៀ្្សកាកប្កសលងោររោតោឹឹយឹឆឆឹកបបកងកងកវលលសឹងេឆរលដលេកង

    • @dongdang9007
      @dongdang9007 3 ปีที่แล้ว

      @@sariwwnvong3658 ឥុំ

    • @somkhan7778
      @somkhan7778 ปีที่แล้ว

      @@sariwwnvong3658 \

    • @dertree7784
      @dertree7784 7 หลายเดือนก่อน

      ស្តាយមិនបានស្តាប់សម្លេងគាត់ទៀតទេ😢😢😢😢😢😢

  • @daheng8774
    @daheng8774 3 ปีที่แล้ว +3

    😥😥😭😭😭😭😭😥😰😰😰😰😰😰😰😰

  • @meyly6894
    @meyly6894 3 ปีที่แล้ว +2

    Nik idol🥺😢😭

  • @mmi3690
    @mmi3690 3 ปีที่แล้ว +4

    កម្សត់ណាស់

  • @DaRa-ow4qr
    @DaRa-ow4qr 3 ปีที่แล้ว +2

    គ្មានអ្នកណាអាចយល់អារម្មណ៍មួយនេះបានទេ

  • @spider-manlawn3640
    @spider-manlawn3640 2 ปีที่แล้ว +2

    អាណិតបងស្រីពៅណាស់💔😥

  • @khnzaukhnzu5858
    @khnzaukhnzu5858 3 ปีที่แล้ว +6

    What happen ?

    • @doforfuture7643
      @doforfuture7643 ปีที่แล้ว

      He talk about his sister die and her sister say before her die

  • @bongpanhakm37
    @bongpanhakm37 ปีที่แล้ว +1

    ខ្ញុំនឹកគាត់ណាស់😢

  • @សម្បត្តិលីនណា-ឃ1ច
    @សម្បត្តិលីនណា-ឃ1ច 3 ปีที่แล้ว +2

    អាណិតណាស់

  • @bealbeal7446
    @bealbeal7446 3 ปีที่แล้ว +3

    😥😥😥😥

  • @qwertyui5697
    @qwertyui5697 3 ปีที่แล้ว +3

    😭😭

  • @fanxon4311
    @fanxon4311 3 ปีที่แล้ว +1

    26

  • @changschul7208
    @changschul7208 ปีที่แล้ว +1

    You are a very good brother...
    I had one of brother just like you. 😢

  • @KonKhmer-ef7pf
    @KonKhmer-ef7pf 3 ปีที่แล้ว +2

    😭😭😭😭😭🌹🌹🌹🌹

  • @kingjond3075
    @kingjond3075 3 ปีที่แล้ว +2

    សោកស្តាយផងណាបង

  • @lyminhphong9349
    @lyminhphong9349 3 ปีที่แล้ว +1

    😭😭😭😭

  • @hongkonpv9369
    @hongkonpv9369 3 ปีที่แล้ว +2

    នឹកអាយដលណាស់🤧😭😭

  • @rozadaty3252
    @rozadaty3252 3 ปีที่แล้ว +13

    ដូចម្តាយខ្ញុំដែរបានបាត់បង់ជីវិតដោយសារពេទ្យមួយចំនួន

  • @penper2926
    @penper2926 3 ปีที่แล้ว +1

    សុំជួុយរំលេកទុក្ខផងបង

  • @naryyim9854
    @naryyim9854 ปีที่แล้ว

    ពេលនិងមិនទុកថ្នាំជាផស្តតាងកឲ្យខាងជំនាញពិសោធន៍ថ្នាំនិង?

  • @TolaBtb-jz4ov
    @TolaBtb-jz4ov 4 หลายเดือนก่อน

  • @hdg-r2p
    @hdg-r2p 5 หลายเดือนก่อน

    😭😭😭🥹

  • @DaniDani-nr5fz
    @DaniDani-nr5fz 2 ปีที่แล้ว +1

    អាណិតគាត់ណាស់

  • @bongpich7938
    @bongpich7938 2 ปีที่แล้ว

    បងសេរីមុនលាក់រឿងមានន័យណាស់បង💅🏼💅🏼បងនិយាយមានន័យទាំងអស់បងប្រុស

  • @Danit1548
    @Danit1548 2 ปีที่แล้ว

    ទឹកភ្នែកហូរមិនឈប់😭បងពៅអើយហេតុអីបងលឿនយ៉ាងនេះ ញុមនៅតែទទួលយកមិនបាន

  • @Timberkh
    @Timberkh ปีที่แล้ว

    ខ្ញុំថ្លោះជើងលាបទឹកមាត់អុល

  • @ahpichsakura9567
    @ahpichsakura9567 2 ปีที่แล้ว +1

    នឹងIdolណាស់😭

  • @karmycambodia9119
    @karmycambodia9119 3 ปีที่แล้ว +1

    សោកស្តាយផងបង 😰😢

  • @broda5520
    @broda5520 3 ปีที่แล้ว +1

    😥😥😥😥

  • @dertree7784
    @dertree7784 7 หลายเดือนก่อน

    😢😢😢😢😢😢

  • @មនុស្សល្អ-ស5ឃ
    @មនុស្សល្អ-ស5ឃ 3 ปีที่แล้ว +1

    អាណិតគាត់ណាស់😓😓

  • @changschul7208
    @changschul7208 ปีที่แล้ว

    Did you sue them clinic?

  • @khmerkomsan3487
    @khmerkomsan3487 7 หลายเดือนก่อน

    😢😢😢🙏🙏🙏🥹🥹🥹

    • @Rajukma-o4n
      @Rajukma-o4n 6 หลายเดือนก่อน

      😢😢

  • @davinvon999
    @davinvon999 ปีที่แล้ว

    🙏🙏🙏🥰

  • @exex7038
    @exex7038 ปีที่แล้ว

    គាតស្លាបដោយអ្វីបង

  • @potloveff7153
    @potloveff7153 3 ปีที่แล้ว +7

    ញ៉ុមក៏មានពេទ្យអាក្រក់បែបនិងដែលធ្វើឲក្មួយញ៉ុមស្លាប់ញ៉ុមសោកស្តាយណាស់

  • @vansok2279
    @vansok2279 2 ปีที่แล้ว

    😭😭

  • @makheng5338
    @makheng5338 ปีที่แล้ว

    .

  • @whatswrongifmydickisbig9548
    @whatswrongifmydickisbig9548 3 ปีที่แล้ว +7

    ឹឮឮ

  • @cngd1019
    @cngd1019 2 ปีที่แล้ว

    😭😭😭😭

  • @DaniDani-nr5fz
    @DaniDani-nr5fz 3 ปีที่แล้ว

    អាណិតណាស់

  • @សួសីនឹត-ថ1ឈ
    @សួសីនឹត-ថ1ឈ 3 ปีที่แล้ว

    😭

  • @changschul7208
    @changschul7208 ปีที่แล้ว

    Sorry for your loss...😭

  • @vetvetWRO
    @vetvetWRO 2 ปีที่แล้ว

    Ho💐

  • @sithbeng5803
    @sithbeng5803 3 ปีที่แล้ว +9

    សោកស្តាយណាស់ 😭😭😭😭

  • @babysave7992
    @babysave7992 3 ปีที่แล้ว +7

    😭😭😭

  • @hfdggxfdghdddyg8742
    @hfdggxfdghdddyg8742 3 ปีที่แล้ว +6

    ពិបាកចឹតណាស់

  • @sokheng1224
    @sokheng1224 3 ปีที่แล้ว +4

    💞💞💞💞💞

  • @somlyheng7910
    @somlyheng7910 2 ปีที่แล้ว +2

    ខ្ញុំយំ ស្រណោះសោកស្ដាយបងស្រីពៅណាស់😥😭😢

  • @Remix-vh2zt
    @Remix-vh2zt 3 ปีที่แล้ว +3

    🧡🧡🧡🧡🧡🧡

  • @lidasok5558
    @lidasok5558 3 ปีที่แล้ว +1

    🇰🇭💃🕴️😭😭💪💪👍

  • @lidasok5558
    @lidasok5558 2 ปีที่แล้ว

    🕴️🇰🇭♥️♥️♥️♥️♥️❤️💪💪💪♥️

  • @yhix2ok99
    @yhix2ok99 3 ปีที่แล้ว +2

    😂😂😂😂😂😂