ផ្ទះខ្មែរមានប៉ុន្មានប្រភេទ? ប្រភេទអ្វីខ្លះ? គុណតម្លៃនៃផ្ទះខ្មែរសម្រាប់តំបន់រមណីយដ្ឋានអង្គរ

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • ផ្ទះខ្មែរមាន ៥ប្រភេទ៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះខ្មែរ ផ្ទះរោងដោល ផ្ទះរោងឌឿង។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាបថនៃដំបូល ។
    រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ចុងឆ្នាំ​១៩៩២ ដែល​មានន័យថា​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍ ស្ថិតក្រោម​ការគ្រប់គ្រង និង​សម្របសម្រួល​រួមគ្នា​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ​។ ក្រៅពី​ការងារ​អភិរក្ស​សំណង់​ប្រាសាទ ការគ្រប់គ្រង​សំណង់​លំនៅដ្ឋាន ជាការ​ងារ​មួយ​ដែលមាន​ការគិតគូរ​ខ្ពស់ ដើម្បីឱ្យ​រមណីយដ្ឋាន​មួយ​នេះ នៅ​រក្សា​តម្លៃ​វប្បធម៌​បេតិកភណ្ឌ​របស់ខ្លួន ឱ្យនៅ​គង់វង្ស​។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​លើ​កិច្ច​ទាំងនេះ បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ សង់ផ្ទះ​គោរព​ទៅតាម​រចនាបថ​សំណង់ផ្ទះ​បុរាណ​ខ្មែរ និង​ជា​ប្រភេទ​សំណង់​ស្រាល មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ក្នុង​តំបន់​បេតិកភណ្ឌ​។​
    Welcome to Sotha yi Channel សូមស្វាគមន៍មកកាន់ Channel TH-cam យើងខ្ញុំ។
    សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត៕

ความคิดเห็น • 11