គិរីមានន្ទសូត្រប្រែ, គិរិមានន្ទ, Kong Bunny Smotkhmer,​ Buddha Anand, Buddha and anand, Kiri Meanon

แชร์
ฝัง
  • เผยแพร่เมื่อ 18 ธ.ค. 2023
  • គិរីមានន្ទសូត្រប្រែ, គិរិមានន្ទ, Kong Bunny Smotkhmer,​ Buddha Anand, Buddha and anand, Kiri Meanon
    ព្រះមហាសែស (ចន្ទធម្ម)
    គិរិមានន្ទសូត្រ
    ឯវម្មេសុត្តំ (សូត្រនេះឈ្មោះថា គិរិមានន្ទសូត្រ) គឺខ្ញុំឈ្មោះអានន្ទបានស្ដាប់ហើយយ៉ាងនេះ ឯកំសមយំ ភគវាសាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ ក្នុងសម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់នៅក្នុងវត្តព្រះជេតពនជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
    តេនខោបន សមយេន អាយស្មា គិរិមានន្ទោ អាពាធិកោហាតិ ទុក្ខិតោ ពាឡ្ហគិលានោ
    គ្រានោះឯង គិរិមានន្ទដ៏មានអាយុ មានអាពាធ ដល់នូវសេចក្ដីទុក្ខ មានជំងឺជាទម្ងន់។
    អថខោ អាយស្មា អានន្ទោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោខោ អាយស្មា អានន្ទោ ភគវន្តំ ឯតទវោច អាយស្មា ភន្តេ គិរិមា នន្ទោ អាពាធិកោ ទុក្ខិតោ ពាឡ្ហគិលានោ ភគវា យេនាយស្មា គិរិមានន្ទោ តេនុបសង្កមតុ អនុកម្បំ ឧបាទាយាតិ
    លំដាប់ នោះព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ ព្រះអានន្ទដ៏មានអាយុ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន គិរិមានន្ទដ៏មានអាយុ មានអាពាធ ដល់នូវសេចក្ដីទុក្ខ មានជំងឺជាទម្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់យ៉ាងចូលទៅត្រង់ទីដែល គិរិមានន្ទ ដ៏មានអាយុស្ថិតនៅ ដោយសេចក្ដីអនុគ្រោះ ចំពោះគិរិមានន្ទ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ៖
    ម្នាលអានន្ទ មិនបាច់តថាគតទៅទេ គ្រាន់តែអ្នកចូលទៅកាន់សម្នាក់ គិរិមានន្ទភិក្ខុ ហើយសម្ដែងប្រាប់នូវសញ្ញាទាំង ១០ ប្រការឯអាពាធទាំងនោះក៏នឹងបានជាសះស្បើយដោយពិតមិនខាន ព្រោះគិរិមានន្ទភិក្ខុអ្នកបានស្ដាប់នូវសញ្ញាទាំង ១០ ប្រការនេះឯង។ កតមាទស សញ្ញាទាំង ១០ ប្រការនោះតើដូចម្ដេច។
    អនិច្ចសញ្ញា អនត្តសញ្ញា អសុភសញ្ញា អាទីនវសញ្ញា បហានសញ្ញា វិរាគសញ្ញា និរោធ-សញ្ញា សព្វលោកេអនភរតសញ្ញា សព្វសង្ខារេសុអនិច្ចសញ្ញាអានាបានសតិ
    សញ្ញាទាំង ១០ ប្រការនោះគឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេអនភិរតសញ្ញា ១ សព្វសង្ខារេសុអនិច្ចសញ្ញា ១ អានាបានសតិ ១។
    ព្រះមហាសែស (ចន្ទធម្ម) ក្រុមជំនុំប្រែព្រះត្រៃបិដក
    ក្នុងព្រះរាជបណ្ណាល័យកម្ពុជា ក្រុងភ្នំពេញ
    បានប្រែពីបាលីគម្ពីរអង្គុត្តរនិកាយ ទសកនិបាត
    ព.ស. ២៤៧៤
    ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

ความคิดเห็น •