ព្រះធម៌ទេសនា សម្ដែងដោយ​ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស​

แชร์
ฝัง
  • เผยแพร่เมื่อ 24 มิ.ย. 2024
  • សូមស្វាគមន៍ មកកាន់​ព្រះធម៌ទេសនា និងអត្ថបទទេសនា សម្រាបជាជំនួយ​ស្មារតី​ និងការអប់រំផ្លូវចិត្ត
    Channel​ដែលបានបង្កេីតឡេីង​ ដេីម្បីផ្សព្វផ្សាយធម្មទេសនា ​​តាមបុណ្យនានា​
    សូមបងប្អូនទាំងអស់​ ដែលតែងតែគាំទ្រChannel​​
    ​សូមថ្លែងអំណរគុណដល់អ្នកដែលបានចុចsubscribeទាំងអស់​
    សូមជួយគាំទ្រ​រាល់សកម្មភាពធម្មទាន​
    សូមជួបតែសេចក្ដីសុខគ្រប់់ៗគ្នា​ ​​
    #លោកគ្រូ បណ្ឌិត ប៊ុត សាវង្ស#But savong
    #​ព្រះអង្គម្ចាស់គ្រូ គូ សុភាព # Ku Sopheap
    #​ព្រះអង្គម្ចាសគ្រូ ជួន កក្កដា#​Choun kakda
    ​១. ជីវិតលំបាកត្រូវខន្តី ជួបរឿងក្រក្រីត្រូវកុំខ្ជិល
    គោរពខ្លួនឯងត្រូវមានសីល ប្រាជ្ញលះមន្ទិលសម្អាតចិត្ត ។
    ប្រយ័ត្នបួនរឿងគ្មានត្រឡប់ មួយពេលរកទ្រព្យរឿងជីវិត
    ឬពេលជុំញាតិម៉ែឪមិត្ត ពេលជួបបណ្ឌិតពេលនៅក្មេង ។
    ពីររឿងឱកាសប្រព្រឹត្តធម៌ ឱកាសថ្លៃល្អធម៌សម្ដែង
    ឱកាសសាងផ្នួសខ្ពស់ក្រៃលែង ឱកាសកោតក្រែងព្រះសាសនា ។
    បីរឿងសម្ដីវចីពោល មិនមែនខ្ជាក់ចោលបាត់ទៅណា
    គេឮហើយចាំគេកត់ត្រា គួរមានមេត្តា វាចាល្អ ។
    បួនគឺមនោសញ្ចេតនា អភិសង្ខារធម្មតាធម៌
    ទោសសូមខមាជាការល្អ តែកម្មបាបធម៌លុបមិនបាន.៕៚
    ២. អាយុយើងកាន់តែចាស់ឡើងៗ តើគួរមានអ្វី ជារបស់ខ្លួន.?
    • គួរមានសេចក្ដីសុខជារបស់ខ្លួន គឺសុខព្រោះ មានទ្រព្យល្មមបរិភោគ និងសុខក្នុងការងារប្រាសចាកទោស.៕៚
    ៣. អ្វីដែលបានមកទទេ ដោយមិនបាច់ខំរក គឺ ចាស់ឈឺស្លាប់, តែអ្វីដែលជាផលសម្រេចតាមបំណងប្រាថ្នា ត្រូវតែប្ដូរដោយកម្លាំងកាយ កម្លាំងចិត្ត ញើសឈាម ប្ដូរដោយពេលវេលា ជាអាយុជីវិត… មិនមែនបានមកឯងៗ ឡើយ ។
    • យើងនឹងដើរទៅមុខ ឬថយក្រោយ គឺមិនមែនស្រេចលើជើងទេ តែនៅលើចិត្ត.៕៚
    ៤. អាយុប៉ុណ្ណេះហើយ តើយកស្អីច្រើនទៅណា ជាមួយនឹងជីវិតនេះ ដូច្នេះ ៖
    • ឃ្លានក៏ហូប ឆ្អែតក៏ល្មម ងុយក៏ដេក
    រស់ដល់ស្អែក ចែកវេលា ការងារថ្លៃ
    ប្រើជីវិត ពិតបានបុណ្យ មុនពេលក្ស័យ
    ពឹងស្មារតី ដូចបក្សី ពឹងស្លាបហើរ. ៕៚
    ៥. សេចក្ដីសុខមិនមែននៅត្រង់ការមាន អ្វី គ្រប់យ៉ាងនោះទេ, ព្រោះរបស់ក្នុងលោក មិនអាចឱ្យមនុស្សឆ្អែតគ្រប់យ៉ាងឡើយ តែសេចក្ដីសុខនៅត្រង់ការព្រមលះចោលនូវអ្វី ដែលមិនចាំបាច់ ។
    • អ្វីដែលចាំបាច់ប្រើការឱ្យជាប្រយោជន៍ គឺគ្មាន អ្វីច្រើននោះទេ បើរបស់ដែលសម្រាប់បម្រើតណ្ហាទើបមិនចេះគ្រប់ល្មម.៕៚
    ៦. សព្វថ្ងៃ មនុស្សចេះសាងអ្វីៗច្រើន តែមិនចេះកសាងចិត្តស្ងប់ ។ ចេះកសាង អគារខ្ពស់ច្រើនជាន់ តែខន្តីបែរជាទាបចុះ ។ ផ្ទះធំ តែគ្នាតិច ។ ផ្ទះត្រជាក់ តែគ្រួសារ ខ្វះភាពកក់ក្ដៅ ។ សម្បូរពេទ្យ ថ្នាំច្រើន អាហារច្រើន តែសុខភាពថយចុះ ។ ទៅប៉ះឋានព្រះចន្ទ តែសម្ផស្សចិត្តគ្នាមិនបាន គឺមិនដឹងចិត្ត ។ ទៅដល់ឋានព្រះ អង្គារ តែឆ្លងថ្នល់ទល់មុខគ្នាចូលទៅមិនដល់ ។ ប្ដីប្រពន្ធ រកប្រាក់ទាំងពីរនាក់ តែបែរជាបែកបាក់គ្នារឹតតែច្រើនឡើង ។ ខំប្រឹងរកប្រាក់ចំណូល តែគុណធម៌កាន់តែធ្លាក់ចុះ ។ ដូច្នេះ អ្នកដទៃតាមហ្នឹងចុះ ប៉ុន្តែយើងគួរខំប្រឹងបដិបត្តិធម៌.៕
    ៧. នៅក្មេងមិនធ្លាប់គិតដល់រឿងផ្សេងៗ លុះដល់លំដាប់វេលា ក៏ចាប់ផ្ដើមចេះគិត ។
    • នេះ គឺជាការចម្រើននៃវ័យមកជាមនុស្សធំ ។
    • សេចក្ដីទុក្ខផ្លូវចិត្ត ក៏កើនឡើងទៅតាមរយៈនៃចំណង់ ។
    • ឆ្លងកាត់បទពិសោធ និងបានព្រះធម៌ជាសរណៈ ក៏មានការចម្រើនឡើងនូវសតិបញ្ញា ៖
    . ចេះ អត់ធន់ឱ្យរឿងរ៉ាវ កន្លងទៅ បញ្ចប់រឿង ។
    . ចូលចិត្តស្ដាប់ព្រះធម៌ ជាអាហារនៃសទ្ធា និងយោនិសោមនសិការ ។
    . មិនចូលចិត្តវិនិច្ឆ័យរឿង អ្នកណា ៗ, តែរក្សា អ្នកដទៃដោយមេត្តា ។
    . រក្សាខ្លួនឯងដោយកុសលភាវនា និងដោយការចម្រើនសតិប្បដ្ឋាន.៕៚
    ៨. រលាក់ខ្លះ រាបស្មើខ្លះ… ហ្នឹងឯងផ្លូវជីវិត ។
    • ចុះកាន់សាគរ តែងមានខ្យល់ មានរលកជាធម្មតា, នេះគឺជានា វាជីវិត ។ ដោះស្រាយតាមភាពជាក់ស្ដែង ដោយការយល់ដឹង មិនចេះតែម៉េចអ៊ីចឹងៗ នោះទេ ។
    • សុខខ្លះ ទុក្ខខ្លះ ផ្លាស់ប្ដូរគ្នា នាំឱ្យមានសតិតាំងមាំ ។
    • ពេលសេដ្ឋកិច្ចធ្លាក់, សូមត្រឹមតែកម្លាំងចិត្តទៅមុខ ឱ្យបានឆ្លងផុត ។ ដល់ពេលបានគ្រាន់បើ, ត្រូវរៀនតាមស្រមោចចេះសន្សំទុកដាក់ថែរក្សា « អារក្ខសម្បទា » ។
    • ជីវិតមនុស្ស មិនមែនជាការងាយឡើយ ត្រូវសិក្សាអំពីប្រយោជន៍ក្នុងលោកនេះ និងលោកខាងមុខ.៕៚
    ៩. ត្រូវចាំថា នៅពេលដែលយើងខឹងក្រោធជាមួយនឹង អ្នកដទៃ គឺយើងកំពុងតែប្រទូស្ដនឹងខ្លួនឯងខ្លាំងជាងទៅទៀត ។ បើយើងសម្លាប់ អ្នកណា អ្នកនោះ អាចទៅកើតនៅឋានសួគ៌, តែយើង អាចត្រូវទោសអនន្តរិយកម្ម ក៏បាន ។
    • ដោះលែងអ្នកដទៃ ឱ្យអភ័យ ដោយការពិចារណា អកុសលវិបាករបស់យើងខ្លួនឯង ។ បើដូច្នេះ នេះគឺជាការដោះលែងខ្លួនយើង, មិនយកកំហុសគេមកឃុំឃាំងធ្វើទារុណកម្មផ្លូវកាយចិត្ត ផ្លូវអបាយដល់ខ្លួនយើងនោះឡើយ.៕៚

ความคิดเห็น •