គន្លឹះរៀនសម្រាប់ត្រៀមប្រលងក្នុងរយៈពេលខ្លី 📚😍

แชร์
ฝัง
  • เผยแพร่เมื่อ 2 ต.ค. 2024
  • ►Follow me on:
    ►Math Website: mathbookcambod...
    ►My Facebook: / thinsokkeankh
    ►Subscribe my channel : / thinsokkean
    ►My Instagram : / thin.sokkean
    ►My Tweeter : / sokkeanthin
    -------------------------------
    គន្លឹះរៀនសម្រាប់ត្រៀមប្រលងក្នុងរយៈពេលខ្លី 📚😍
    ១ រំលឹកមេរៀនសំខាន់ៗឡើងវិញ
    ២ យកឯកសារចាស់ៗ ដែលធ្លាប់ចេញប្រលងមករៀនធ្វើតាម
    ៣ ស្រាវជ្រាវលំហាត់ប្លែកៗថ្មីៗ
    ៤ រៀនឲ្យអស់ពីលទ្ធភាព
    --------------
    របៀបរៀនត្រៀមប្រលងក្នុងរយៈពេលខ្លី
    ជំហានទី ១ : រំលឹកមេរៀន រូបមន្ត សំខាន់ៗ ដែលទាក់ទងនឹងការប្រលង
    ក្នុងចំណុចនេះ ទាមទារឲ្យអ្នកទាំងអស់បានទៅរៀនទៀងទាត់ សរសេរ កត់ត្រា មេរៀនគ្រប់គ្រាន់ និងតែងតែស្តាប់គ្រូពន្យល់គ្រប់ម៉ោងរៀន ។ បន្ទាប់មក អ្នកទាំងអស់គ្នា អាចយកមេរៀនសង្ខេបដែលអ្នកបានកត់ត្រាទុក មកមើលឲ្យចាំ ឲ្យចាំ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ក្នុងការដោះស្រាយលំហាត់មុននិងក្រោយពេលប្រលង ។ ចុះប្រសិនបើ អ្នកទាំងអស់គ្នាមិនបានទៅរៀនទៀតទាត់ទេ គួរធ្វើយ៉ាងណា ? គ្មានបញ្ហានោះទេ អ្នកទាំងអស់គ្នាគ្រាន់តែព្យាយាមរកមេរៀនសង្ខេប រូបមន្ត ទ្រឹស្តី និយមន័យ រួចមកទន្ទេញឲ្យចាំ ដោយការសូត្រ ឬ សរសេរ ដើម្បីឲ្យចាំសម្រាប់អនុវត្តនូវជំហានបន្ទាប់ទៀត ។ អ្នកទាំងអស់គ្នាត្រូវធ្វើឲ្យប្រាកដថា អ្នកទាំងអស់គ្នាបានបំពេញចំណុចទី១នេះរួចហើយ សឹមចូលជំហានបន្ទាប់ទៀត ។
    ជំហានទី ២ : យកឯកសារចាស់ៗ មករៀនធ្វើតាម
    ការដែលយកឯកសារប្រលងចាស់ៗ មករៀនធ្វើតាម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកទាំងអស់គ្នា ។ រាល់មុខវិជ្ជាប្រលង រាល់វិញ្ញាសាប្រលង មិនអាចចេញខុសគ្នាដូចមេឃហើយនឹងដីនោះទេ ។ អ្វីដែលចេញមក គឺមានលំនាំដូចគ្នា ដោយគ្រាន់តែខុសគ្នានូវកម្រិតពិបាកតិចតួចតែប៉ុណ្ណោះ ។ នៅពេលដែលអ្នកទាំងអស់គ្នា យកវិញ្ញាសាចាស់ៗមករៀនធ្វើតាម មានទាំងវិញ្ញាសា មានទាំងដំណោះស្រាយស្រាប់ ហើយបូកផ្សំជាមួយមូលដ្ឋានគ្រឹះមួយចំនួន ដែលអ្នកបានចេះពីជំហានទី១ មក វាអាចធ្វើឲ្យអ្នកទាំងអស់គ្នា អនុវត្តជំហានទី២ នេះបានយ៉ាងរលូន ។ វិញ្ញាសាចាស់ៗ បូកជាមួយនឹងដំណោះស្រាយ អ្នកទាំងគ្នាអាចរកបាននៅបណ្ណាគារ ឬនៅតាមប្រព័ន្ធអ៊ិនធើណេត រួចហើយយកមកធ្វើឲ្យបានច្រើនសារ ច្រើនដង នោះអ្នកទាំងអស់គ្នា នឹងអាចមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការប្រលងឲ្យជាប់បាន ។ ហើយដើម្បីឲ្យទទួលបានលទ្ធផលខ្ពស់ សូមតាមដានជំហានបន្ទាប់ ។
    ជំហានទី ៣ : ស្រាវជ្រាវលំហាត់ប្លែកៗ
    ក្រោយពេលអ្នកទាំងអស់គ្នា ចេះលំហាត់ដែលគេចេញឆ្នាំចាស់ៗរួចហើយ ការស្រាវជ្រាវលំហាត់ប្លែកៗ ថ្មីៗ ពិតជាដើរតួយ៉ាងសំខាន់ ក្នុងការកំណត់លទ្ធផលនៃការប្រលងរបស់អ្នកទាំងអស់គ្នា ។ ជាទូទៅ ក្នុងវិញ្ញាសាប្រលង តែមានលំហាត់ពិបាកៗមួយឬពីរ សម្រាប់ឲ្យសិស្សដែលពូកែ សិស្សដែលព្យាយាមខ្លាំង សម្រាប់យកពិន្ទុគម្រប់លក្ខខណ្ឌបាននិទ្ទេសល្អ ប៉ុន្តែយើងក៏ចាំបាច់ក្នុងការធ្វើលំហាត់ទាំងនោះបានដូចគ្នា ។ ដូចន្នេះ ការស្រាវជ្រាវលំហាត់ប្លែកៗ ក៏យើងត្រូវតែគិតដូចគ្នា ។ យើងអាចទៅរៀនបំប៉នជាមួយគ្រូ ស្រាវជ្រាវនៅតាមប្រព័ន្ធអ៊ិនធើណេត ឬមិត្តភក្តិជាដើម ។ តែ មុនមកដល់ជំហាននេះ សូមប្រាកដថា អ្នកបានចេះច្បាស់ ជំហានទី១ និងទី ២ រួចហើយ ។
    ជំហានទី ៤ : ប្រឹងឲ្យអស់ពីលទ្ធភាព និងថែរក្សាសុខភាព
    ជំហានចុងក្រោយនេះ ជាជំហានសំខាន់ ដែលអ្នកត្រូវតែមាន គឺការខំប្រឹងប្រែងអនុវត្តនូវបីជំហានខាងលើ ។ អ្នកអាចកាត់បន្ថយការដើរលេង កាត់បន្ថយការលេងហ្គេមផ្សេងៗ មកប្រឹងពង្រឹងនូវបីជំហានខាងលើ ។ ចាំថា ទោះបី ក្បួនល្អយ៉ាងណាក៏ដោយ បើអ្នកខ្ជឹល នោះអ្នកនឹងមិនទទួលបានអ្វីឡើយ ក្រៅពីការសោកស្តាយ ឬស្តាយក្រោយនោះទេ ។ ហើយមួយទៀត សូមថែរក្សាសុខភាព ព្រោះបើអ្នកឈឺ នោះអ្នកនឹងខាតពេលអត់ប្រយោជន៍ ហើយអាចឲ្យបរាជ័យ មុនការប្រលងមកដល់ ។
    #ThinSokkean
    រួមមានវីឌីអូល្អៗដទៃទៀតដូចជា :
    ►គណិតត្រៀមសិស្សពូកែថ្នាក់ទី១២
    • គណិតត្រៀមសិស្សពូកែ
    --------------------------------------------------
    ►គណិតត្រៀមសិស្សពូកែថ្នាក់ទី ៩ :
    • សិស្សពូកែថ្នាក់ទី៩
    ----------------------------------------------
    ►លំហាត់ធរណីមាត្រក្នុងប្លង់:
    • ធរណីមាត្រក្នុងប្លង់
    ------------------------------------
    ►លំហាត់អនុគមន៏ត្រីកោណមាត្រល្អៗ:
    • អនុគមន៏ត្រីកោណមាត្រ
    ---------------------------------------
    ►គណិតត្រៀមបាក់ឌុប:
    • គណិតត្រៀមបាក់ឌុប
    ----------------------------------------
    ►គណិតត្រៀមប្រលងគ្រូ:
    • គណិតត្រៀមប្រលងគ្រូ
    ------------------------------
    ►លំហាត់ត្រៀមប្រលងអាហារូបករណ៏:
    • គណិតត្រៀមប្រលងអាហារូបករណ៏
    -------------------------
    ►គំនិតអប់រំទាក់ទងនឹងការសិក្សា:
    • គំនិត-អប់រំ
    -------------------------------------------------
    សូមជួយចុចsubscribeទាំងអស់គ្នា រួចចុចរូបកន្តឹងដើម្បីទស្សនាការផុសរាល់វីឌីអូទាក់ទងនឹងមេរៀន លំហាត់ និងគំនិតអប់រំថ្មីៗទៀត.
    សូមអរព្រះគុណ និងសូមអរគុណ!!!!
    ---------------------
    ►Footage licensed through:
    Pexels (I am free to use in my video)
    ►Music In The Video :
    - Hovering_Thoughts & Victoria (In TH-cam Audio Library )
    I am free to use theses musics in my Channel
    ►Speaker: Thin Sokkean

ความคิดเห็น • 96