សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់កន្លែង...

แชร์
ฝัง
  • เผยแพร่เมื่อ 24 ส.ค. 2024
  • សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់កន្លែងឪពុកម្តាយដឹងកូនពិការភ្នែក និងជម្រាបឪពុកពីការចាប់ផ្តើមតស៊ូវាយផ្តួលរបបខ្មែរក្រហម (Video inside)
    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញឈុតសម្តែងមួយនៅក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ ឈុតសម្តែងដែលសម្តេចតេជោ បានបង្ហាញនេះ គឺនៅត្រង់វគ្គដែលឪពុកម្តាយរបស់សម្តេចដឹងថា សម្តេចបានពិការភ្នែកខាងឆ្វេងដោយសារសង្គ្រាម និងជម្រាបឪពុកពីផែនការវាយផ្តួលរំលំរបបខ្មែរក្រហម។
    នៅក្នុងឈុតនេះ បន្ទាប់ពីបានដឹងថាកូនពិការភ្នែក បានធ្វើឱ្យលោក ទេព រិនដារ៉ូ សម្តែងជាតួឪពុក និងលោកស្រី ចាន់ ដារាទី សម្តែងជាតួម្តាយកើតក្តីអាណិតអាសូរកូនប្រុសជាពន់ពេក។
    ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
    ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។
    សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

ความคิดเห็น • 82

  • @user-xe5vx3wl9c
    @user-xe5vx3wl9c ปีที่แล้ว +1

    🙏🇰🇭♥️ អរគុណ រឿងនេះល្អអស្ចារ្យ ចាជាប្រវត្តិសាស្ត្រ ទុកក្នុងក្រៅមិនមែន សម្រាប់ឲ្យសិស្សានុសិស្សបានដឹងរឿងពិតជាក់ស្ដែង ♥️ពីដំណើរការតស៊ូរបស់សម្ដេចពុកសម្ដេចម៉ែ ដើម្បីសង្គ្រោះជីវិតប្រជាជនទាំងមូល ឲ្យរួចផុតពីរបបខ្មៅងងឹត គឺរបបប្រល័យពូជសាសន៍🙏សម្ដេចពុកសម្ដេចម៉ែនេះហើយជាអ្នកការពារជីវិតពុកម៉ែទាំងអស់គ្នាបងប្អូនទាំងអស់។ ... 🙏🇰🇭♥️🇰🇭🇰🇭 សេដ្ឋកិច្ចរីកចម្រើនគ្រប់វិស័យទាំងអស់ច្រើនខ្លាំងណាស់ កន្លែងណាក៏អភិវឌ្ឍដែរ... 🇰🇭🙏🙏 អរគុណ សន្តិភាព

  • @nongboeun9867
    @nongboeun9867 ปีที่แล้ว +9

    រើសតួសម្តែងជាសម្តេចតេជោស្រដៀងនឹងសម្តេចកាលពីនៅក្មេងអញ្ចឹង ។ មើលហើយពិតជាកំសត់ណាស់ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។

  • @reaksa3734
    @reaksa3734 ปีที่แล้ว +3

    ម្ដាយខ្ញុំគាត់ចង់មើលកាសំដែងណាស់
    គាត់ស្ដាប់តែក្នុងវិទ្យុ ឥលូវម្ដាយបាន
    ស្លាប់ហើយ មិនបានមើលភាពយន្ដ
    កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញ
    បូរមី

  • @user-hd1ld4jx5p
    @user-hd1ld4jx5p ปีที่แล้ว +1

    ខ្ញុំកើតពុំទាន់សម័យនោះទេ ប៉ុន្តែខ្ញុំបានស្តាប់សម្តីលោកយាយលោកតានឹងម៉ែរបស់និយាយប្រាប់ពីរឿងរ៉ាវជូរចត់លំបាក នឹងសេចក្តីរស់រានមានជីវិតសន្តិភាពមកដល់ថ្ងៃនេះ គឺព្រោះតែគុណដ៏មហារធំធេងរបស់សម្តេចពុក ដែលបានលះបង់កាយចិត្តប្តូរជីវិតរុំដោះបានអាយុជីវិតប្រជាជន៍ច្រើនលាននាក់ពីរបបប្រល័យពួជ លោកយាយលោកតានឹងម៉ែរបស់ខ្ញុំប្រដៅប្រាប់ថាត្រូវចេះដឹងគុណ អគុណ នឹងកុំអោយប្រើពាក្យសម្តីជេរប្រមាថដល់អ្នកមានគុណរបស់អោយសោះ មិនថាគ្រួសារយើងក្រលំបាក់យ៉ាងណានោះទេ ព្រោះសព្វថ្ងៃនេះរស់នៅបានសុខហូបចុកគ្រប់គ្រាន់ដេកលក់ស្រួលទឹកភ្លើងនឹងផ្ទះផ្លូវសាលារៀនព្រមទាំងមន្ទីពេទ្យ គឺព្រោះតែបានអ្នកមានគុណ សម្តេច ហ៊ុន សែន មិនអាចបំភ្លេចបានមួយជីវិត អគុណថ្ងៃ០៧.០១.២០២៣..។

  • @cambodiamixaustria
    @cambodiamixaustria ปีที่แล้ว +1

    ខ្ញំុចូលចិត្តមេីលណាស់
    សម្ដេចពុក
    កូនខ្ញុំនាំដេីរតាមផ្លូវជួបសម្ដេចពុកនៅកន្លែងណាចៅៗលេីកដៃសំពះលោកតា។

  • @btkt2492
    @btkt2492 ปีที่แล้ว +5

    សំដែងបានល្អឥតខ្ចោះ

  • @reaksa3734
    @reaksa3734 ปีที่แล้ว +3

    ខ្ញុំសប្បាយចិត្តណាស់ ដែលបានមើល

  • @sochendaphal3189
    @sochendaphal3189 ปีที่แล้ว +1

  • @khmerkh7234
    @khmerkh7234 ปีที่แล้ว +3

    ខ្ញុំ​បាទ🙏សូមអរគុណសម្តេចពូ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបានផលិតជាខ្សែភាពយន្តនេះឡេីង ដេីម្បីអោយប្រជាពលរដ្ធទស្សាអំពីខ្សែជីវិត្តពិតរបស់សម្តេចពូនឹងទំទាវមីងបានមេីលហេីយទប់ទឹកភ្នែកមិនបានកំសត់ណាស់

  • @xbsxvsjzhxh
    @xbsxvsjzhxh ปีที่แล้ว +3

    កំសត់ណាស់

  • @fada9749
    @fada9749 ปีที่แล้ว +1

    កូនមើលហើយយំតាមលោកពុកពិតជាវីរបុរសប្រចាំប្រទេសកម្ពុជា🥲❤️🙏

  • @MoMo-jz6fe
    @MoMo-jz6fe ปีที่แล้ว +4

    ពូកែរើសតួណាស់

  • @catlazy1233
    @catlazy1233 ปีที่แล้ว +1

    🙏🙏🙏

  • @Officail661
    @Officail661 ปีที่แล้ว +1

    មើលហើយនឹកឃើញ ពេលម៉ែខ្ញុំបារម្មណ៍ពីខ្ញុំគ្រប់ពេល តែពេលនេះគាត់លារហូតហើយ

  • @bongyayabongyaya3009
    @bongyayabongyaya3009 ปีที่แล้ว +5

    មើលបណ្តើស្រក់ទឹកភ្នែកបណ្តើរ...ប្រវត្តិតស៊ូរំដោះទឹកដីនិងប្រជាជនកម្ពុជារបស់សម្តេច តេជោហ៊ុន សែន.🙏🙏🙏💖💖💖💖💖💖💖💖💖💖

  • @NewNew-fn1nl
    @NewNew-fn1nl ปีที่แล้ว +3

    បើគ្មានលោកតា គ្មានទេសន្តិភាព

  • @cr7-king114
    @cr7-king114 ปีที่แล้ว +1

    ❤❤

  • @menson3087
    @menson3087 ปีที่แล้ว +4

    កំសត់ណាស់ប្រវត្តរបស់សម្ដេច

  • @luckynasourn979
    @luckynasourn979 ปีที่แล้ว +3

    Heart touching! Million tears drop are falling down.

  • @-ravuthtoun6962
    @-ravuthtoun6962 ปีที่แล้ว +1

    ឈុតនេះកំសត់

  • @deydos4787
    @deydos4787 ปีที่แล้ว +1

    💖💖

  • @ImSophanitKTV
    @ImSophanitKTV ปีที่แล้ว +7

    ល្អមើលណាស់ ហើយចេះរកតួដូចសម្តេចពុកម៉េះ❤️❤️🙏😍😍

  • @chhinnagroup
    @chhinnagroup ปีที่แล้ว +2

    បង ដាក់ក្នុង playlist មួយ ស្រួលស្វែងរកបង🙏

  • @kimroung5119
    @kimroung5119 ปีที่แล้ว +3

    ខ្ញុំយំតាមហើយ។❤️

  • @NewNew-fn1nl
    @NewNew-fn1nl ปีที่แล้ว +3

    មួយជាតិនេះមុនខ្ងុំស្លាប់ខ្ងុំចង់ជួបលោកតាសែនជាលើកចុងក្រោយ

    • @rotnaheng5464
      @rotnaheng5464 ปีที่แล้ว +1

      កូនប្រុសក្រោមពន្លឺយួន

  • @pisethg
    @pisethg ปีที่แล้ว +3

    មេីលរួចស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន​ ពិតជាកំសត់ណាស់😢

  • @hengthearath9631
    @hengthearath9631 ปีที่แล้ว +2

    ពូរ៉ូ និងមីងតារាទី ប៉ិនសម្តែងមែន

  • @oumvoice2587
    @oumvoice2587 ปีที่แล้ว +1

    មើលហើយស្រក់ទឹកភ្នែកមិនដឹងខ្លួនព្រោះជារឿងពិត

  • @MoMo-jz6fe
    @MoMo-jz6fe ปีที่แล้ว +1

    មើលទៅតស៊ូណាស់,នេះជាវរះភាពដ៍ខ្ពង់ខ្ពស់

  • @sivmey8308
    @sivmey8308 ปีที่แล้ว +1

    បងបងខ្ញុំចង់សួថាភាគណាភាគ1 2 3 តគ្នា

  • @sodenchanel2048
    @sodenchanel2048 ปีที่แล้ว

    រឿងនេះបើបញ្ចូលសំឡេងគឺល្អមើលជាង ប្រើសំឡេងផ្ទាល់ស្តាប់ទៅរាងស្គងៗ

  • @rith-xl7fg
    @rith-xl7fg ปีที่แล้ว +2

    🙏❤

  • @Kamnaruun
    @Kamnaruun ปีที่แล้ว +2

    តើពេលណាចាក់បញ្ចាំង?

    • @thatha1474
      @thatha1474 ปีที่แล้ว +1

      មិនទាន់ថតចប់ទេ ទើបតែថតបានពាក់កណ្ដាលប៉ុណ្ណោះ

  • @sunsarykeo3195
    @sunsarykeo3195 ปีที่แล้ว +1

    👍❤️

  • @sareyphat6465
    @sareyphat6465 ปีที่แล้ว +3

    សូមអរគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាន របស់សម្តេចពុក ដែលបានលះបង់ទងកន្លងកាយ និងចិត្ត ដើម្បីសង្រ្គោះជាតិមាតុភូមិនៃយើង!!!

  • @heasna6509
    @heasna6509 ปีที่แล้ว +1

    លោកពុកមានគុណធំធេងណាស់ចំពោះជនរួមជាតិទាំងមូលម្លេះឡើយគ្មានថ្ងៃនេះទេ

  • @unsengchhay5354
    @unsengchhay5354 ปีที่แล้ว +1

    namyana

  • @meassokea5472
    @meassokea5472 ปีที่แล้ว +1

    ❤❤❤

  • @chandetleang3885
    @chandetleang3885 ปีที่แล้ว +3

    🥰❤️💐🙏🙏🙏

  • @r123-m6
    @r123-m6 ปีที่แล้ว

    Hi

  • @VanNak-sj3ll
    @VanNak-sj3ll ปีที่แล้ว +1

    ក្នុងខ្ញុំនាមជាកូនខ្មែរជំនាន់ក្រោយគ្មានអ្វីនិយាយទេ ប៉ុន្ដែ សូមអរគុណសម្ដេចពុក ខ្លាំងណាស់🥰🥰🥰🙏🙏

  • @phe993
    @phe993 ปีที่แล้ว +1

    មានន័យណាស់

  • @smalltalks2223
    @smalltalks2223 ปีที่แล้ว

    from farmer to a dictator

  • @OppoA-iq1it
    @OppoA-iq1it ปีที่แล้ว +1

    🇰🇭🇰🇭🥺🥺

  • @bongyayabongyaya3009
    @bongyayabongyaya3009 ปีที่แล้ว +2

    🙏🙏🙏💖💖💖💖💖❤❤❤❤❤💞💞💞

  • @thonsovannhean8596
    @thonsovannhean8596 ปีที่แล้ว +18

    សូមអរគុណចំពោះវិរៈភាពរបស់សម្តេច ដែលបានលះបង់គ្រប់បែបយ៉ាង អ្នកមិនបានឆ្លងកាត់សម័យ ប៉ុល ពត មិនដឹងពីការលំបាកនោះដល់កំរិតណានោះទេ!

    • @Kampuchea-journal855
      @Kampuchea-journal855 ปีที่แล้ว +8

      😂😂 ប៉ែនសុវណ្ណ ចាន់សុី អត់បានថតជាសាច់រឿងកុំអី😂

    • @rotnaheng5464
      @rotnaheng5464 ปีที่แล้ว +6

      កូនប្រុសក្រោមពន្លឺហូជីមិញ

    • @rotnaheng5464
      @rotnaheng5464 ปีที่แล้ว +1

      @@Kampuchea-journal855 ប៉ែនសុវណ្ណសុខចិត្ដជាប់គុកងងឹត10 ឆ្នាំ ដើម្បីប្រឆាំងនឹងយួន កុំយួននឹមត្រួតត្រាឈ្លានពានទឹកដីខ្មែរ

    • @cheasomnang878
      @cheasomnang878 ปีที่แล้ว

      @@rotnaheng5464 ដែលចូលរៀនម៉ោងប្រវត្តិអត់bro?

    • @khmerkh861
      @khmerkh861 ปีที่แล้ว

      @@Kampuchea-journal855 ០

  • @bongty1971
    @bongty1971 ปีที่แล้ว +1

    តួសម្ដែងជាសម្ដេចឈ្មោះអ្វី?

  • @dyna4494
    @dyna4494 ปีที่แล้ว

    19៩9

  • @tanymam2796
    @tanymam2796 ปีที่แล้ว +2

    ❤❤❤❤❤❤❤❤❤❤❤🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

  • @KCDpro
    @KCDpro ปีที่แล้ว

    នៅខាងវៀតណាមនេះវិញផលិតរឿងគេថាហ៊ុនសែនទ្រពងសូមអង្វរកគេឲ្យជួយក្នុងការរំដោះទឹកដីពីរបបប្រល័យពូជសាសន៍ខ្មែរ។

    • @gfd2837
      @gfd2837 ปีที่แล้ว

      គេសរសេរយ៉ាងមិចសរសេរទៅសំខាន់រាល់ថ្ងៃនេះបានគេជួយអោយរស់អត់សង្រ្គាមប៉ុណ្ណឹងហើយចង់មិចទៀត

  • @hongbing9946
    @hongbing9946 ปีที่แล้ว +1

    😂👅

  • @khmerkh861
    @khmerkh861 ปีที่แล้ว

    ឲឲ

  • @chhunving3776
    @chhunving3776 ปีที่แล้ว

    កូនប្រុស ចោរក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

    • @gfd2837
      @gfd2837 ปีที่แล้ว

      ចេះសរសេរពាក្យចឹងកើតដែរអ្នកអើយ😡

  • @traveling9604
    @traveling9604 ปีที่แล้ว

    បងប្អូន comments មួយចំនួនដឹងបានរៀនប្រវត្តិសាស្រ្តខ្មែរអត់ទេ 🥲

  • @chanthapich5782
    @chanthapich5782 ปีที่แล้ว

    កូនប្រុសក្នុងពន្លឺព្រាយកន្ទោងខៀវ

  • @soryounnarro9913
    @soryounnarro9913 ปีที่แล้ว +1

    សំដែងបានល្អឥតខ្ចោះ

  • @user-xq5rz7lp2l
    @user-xq5rz7lp2l ปีที่แล้ว +1

    អាណិតសម្ដេចណាស់លះបង់សាច់ឈាមកែវភ្នែកសំណាងនៅសល់ជីវិតតើអ្នកណាខ្លះអាចធ្វើដូចសម្ដេចក្រៅអំពីចាំស្ដីបន្ទោសចាប់កំហុសចំនុចនេះហើយទោះជាសម្ដេចមានកំហុសយ៉ាងណាក៏ខ្ញុំអភ័យទោសឲ្យជានិច្ចនិងប្រគល់អំណាជូនដោយគ្មសនការសោកស្ដាយឡើយ

    • @raka9886
      @raka9886 ปีที่แล้ว

      🤣🤣🤣🤣🤣

  • @chanreahnewchannel7024
    @chanreahnewchannel7024 ปีที่แล้ว +1

    🥰🥰🥰

  • @hjufff964
    @hjufff964 ปีที่แล้ว +1

    ខ្ញុំអគុណដែលខ្ញុំបានរស់បានឃើញប្រទេសសន្តិភាពសបូសបាយខ្ញុំអគុណសម្ដេចដេចជោហុនសែនអគុណសន្តិភាព🙏🙏🙏🙏🙏

  • @fada9749
    @fada9749 ปีที่แล้ว +1

    🥲🥲❤️🙏

  • @neangoudong8920
    @neangoudong8920 ปีที่แล้ว +1

    មើលហើយស្រក់ទឹកភ្នែកព្រោះសម្តេចតាហ៊ុនសែនលោកបានលះបង់ធំធេងណាស់ចំពោះប្រទេសជាតិយើងមួយនេះ