- 67
- 236 841
Dr. Seang Seng Channel
เข้าร่วมเมื่อ 5 มี.ค. 2020
សូមស្វាគមន៍ដល់បងប្អូនទាំងអស់ ដែលបានចូលមើលទំព័រខ្ញុំ។ ខ្ញុំជាវេជ្ជបណ្ឌិត ខាងពេទ្យប្រចាំគ្រួសារ និងបង្កើតកូន នៅរដ្ឋ កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ ខ្ញុំបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យពេទ្យ នៅទីក្រុង ហូណូលូលូ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៨៨។ បច្ចុប្បន្ននេះ បានចូលនិវត្តន៍ហើយ បន្ទាប់ពីបានធ្វើការ និងបានបង្រៀន វេជ្ជបណ្ឌិតចេញថ្មី បាន ៣០ ឆ្នាំមក។ បំណងចម្បងរបស់ខ្ញុំ គឺចែកចាយចំណេះចេះដឹង ខាងវិស័យសុខាភិបាល ដល់បងប្អូន ជាពិសេស លើកកំពស់គុណភាពនៃជីវិត តាមរយៈការបង្ការសុខភាព។ សូមបញ្ជាក់ថា អ្វីៗដែលខ្ញុំបានណែនាំតាមទំព័រនេះ មិនអាចជំនួសការណែនាំរបស់គ្រូពេទ្យបងប្អូនបានទេ។
សូមអរគុណ។
សូមអរគុណ។
អត្ថប្រយោជន៍ នៃការធ្វើតេស្តជាតិស្ករ ពីរម៉ោងក្រោយអាហារ
ជំពូក
00:00 សេចក្តីផ្តើម
00:52 កម្រិតធម្មតា នៃជាតិស្ករក្នុងឈាមយើង
04:09 ឧបករណ៍ទំនើប
05:01 អាហារណា ដែលធ្វើឱ្យជាតិស្ករយើងឡើងខ្ពស់?
09:52 ហេតុអ្វីបានជាគ្រូពេទ្យ ហាមមិនឱ្យពិសាបាយច្រើន?
13:05 ធ្វើដូចម្តេច ទើបយើងអាចបញ្ចុះជាតិស្ករក្នុងឈាម?
19:51 អាហារណា ដែលមានជាតិស្តរតិច?
00:00 សេចក្តីផ្តើម
00:52 កម្រិតធម្មតា នៃជាតិស្ករក្នុងឈាមយើង
04:09 ឧបករណ៍ទំនើប
05:01 អាហារណា ដែលធ្វើឱ្យជាតិស្ករយើងឡើងខ្ពស់?
09:52 ហេតុអ្វីបានជាគ្រូពេទ្យ ហាមមិនឱ្យពិសាបាយច្រើន?
13:05 ធ្វើដូចម្តេច ទើបយើងអាចបញ្ចុះជាតិស្ករក្នុងឈាម?
19:51 អាហារណា ដែលមានជាតិស្តរតិច?
มุมมอง: 606
วีดีโอ
ជំងឺលើសជាតិអាស៊ីត
มุมมอง 3532 หลายเดือนก่อน
ប្រភពនៃជាតិអាស៊ីត មូលហេតុ ថ្នាំព្យាបាល។ Timecodes 0:00 - សេចក្តីផ្តើម 0:47 - ប្រភ នៃជាតិអាស៊ីត 2:37 - មូលហេតុ ជាតិអាស៊ីតឡើងខ្ពស់ 5:58 - អ្វីទៅជាជាតិ គ្រីស្តាល? 9:06 - កម្រិតដែលត្រូវព្រួយបារម្ភ 9:57 - ហេតុអ្វី បានជាឈឺបាត់ ឈឺបាត់? 13:41 - រោគសញ្ញា 15:53 - វិធីព្យាបាល
ករណី ជាតិស្ករចុះខ្លាំង
มุมมอง 3.6K4 หลายเดือนก่อน
ផលវិបាក មូលហេតុ រោគសញ្ញា វិធីព្យាបាល Timecodes 0:00 សេចក្តីផ្តើម 3:22 កម្រិតណា ជាកម្រិតជាតិស្ករចុះ 4:21 ផលវិបាក 5:42 ថ្នាំណាធ្វើឱ្យជាតិស្ករចុះ 7:20 អ្វីទៀត ធ្វើឱ្យជាតិស្ករចុះ 8:01 រោគសញ្ញា 11:14 មានរោគសញ្ញា តែជាតិស្ករមានធម្មតា 14:27 មិនមានរោគសញ្ញា តែជាតិស្ករចុះ 16:45 វិធីព្យាបាល
ជំងឺលើសសម្ពាធឈាម
มุมมอง 3.2K6 หลายเดือนก่อน
ជំងឺលើសសម្ពាធឈាម 0:00 សេចក្តីផ្តើម 3:39 ពេលណាគេចាត់ទុកថាមានជំងឺលើសឈាម? 7:06 លេខលើ និងលេខខាងក្រោម 9:44 ឈាមខ្ពស់ពេលជួបគ្រូពេទ្យ 11:05 ឈាម ម្តងចុះ ម្តងឡើង 15:08 គួរព្រួយបារម្ភទេ? 16:18 របៀបវាស់ឈាម 20:27 ពេលណាត្រូវវាស់ឈាម? 21:05 ពេលណា ត្រូវព្យាបាលនឹងថ្នាំ? 23:14 បណ្តាំចុងក្រោយ
ជំងឺស្វាយ
มุมมอง 3.2K8 หลายเดือนก่อน
0:00 ស្ថិតិ នៃជំងឺស្វាយ 2:45 របៀបឆ្លងនៃជំងឺ 4:33 អ្វីដែលជំងឺនេះ មិនអាចឆ្លងតាម 5:10 ដំណាក់កាលទី១ 6:56 ហេតុអ្វី បានជាយើងពិបាកទប់ស្កាត់ជំងឺនេះ? 11:31 ដំណាក់កាលទី២ 14:63 ដំណាក់កាលសម្ងំ 16:58 ដំណាក់កាលទី៣ 18:58 អ្នកណាខ្លះ ត្រូវធ្វើតេស្ត? 19:39 រោគវិនិច្ឆ័យ 20:00 វិធីព្យាបាល 23:13 វិធីការពារ
ឈាមកកក្នុងសរសៃឈាមជើង
มุมมอง 76610 หลายเดือนก่อน
មូលហេតុ រោគសញ្ញា និងវិធីការពារ Chapters: 00:00 ឈាមកកក្នុងសរសៃឈាមជើង 01:45 សរសៃឈាមក្រហម និងខ្មៅ 05:48 សរសៃឈាមជើង 07:17 បុព្វហេតុ ឈាមកក 13:23 រោគសញ្ញា 15:05 កំណកឈាមក្នុងសួត 20:23 វិធីការពារ
ជិតមានឈាមផ្អែម
มุมมอง 6Kปีที่แล้ว
ហេតុអ្វីបានជាជាតិស្ករយើងឡើងខ្ពស់? អ្វីដែលត្រូវធ្វើ បើយើងជិតមានឈាមផ្អែម? ភេសជ្ជៈមួយណាដែលមានជាតិស្ករច្រើន? Chapters 0:00 សេចក្តីផ្តើម 2:50 ហេតុអ្វីយើងត្រូវព្រួយបារម្ភ? 4:14 ហេតុអ្វីបានជាជាតិស្ករយើងឡើងខ្ពស់? 7:04 អ្វីដែលយើងត្រូវធ្វើ? 15:30 ការហាត់ប្រាណ 18:00 បន្ថយទម្ងន់
ជំងឺខ្សោយក្រលៀនរុំារ៉ៃ
มุมมอง 4.7Kปีที่แล้ว
តេស្តមួយទៀត ដែលបងប្អូនត្រូវដឹង គឺតេស្តក្រលៀន តើតេស្តនេះមានប៉ុន្មានយ៉ាង? ជំងឺខ្សោយក្រលៀនរុំារ៉ៃ មានប៉ុន្មានយ៉ាង? ត្រូវធ្វើដូចម្តេច ដើម្បីតាមដាន ក្រលៀនយើង?
តេស្ត A1C
มุมมอง 27Kปีที่แล้ว
តើអ្វីទៅដែលជាតេស្ត A1C? ហេតុអ្វីបានជាគេប្រើតេស្តនេះ ដើម្បីធ្វើរោគវិនិច្ឆ័យ ជំងឺឈាមផ្អែម? ហេតុអ្វីបានជាគេធ្វើតេស្តនេះ ៣ ខែម្តង?
ជម្ងឺរលាកថង់ប្រម៉ាត់
มุมมอง 3.2Kปีที่แล้ว
មូលហេតុចម្បង គ្រួសក្នុងថង់ប្រម៉ាត់ កត្តាហានិភ័យ រោគវិនិច្ឆ័យ វិធីព្យាបាល និងការពារ
អនុសាសន៍ប្រើថ្នាំ អាស្ពីរីន នៅពេលមានផ្ទៃពោះ
มุมมอง 6102 ปีที่แล้ว
អនុសាសន៍ប្រើថ្នាំ អាស្ពីរីន នៅពេលមានផ្ទៃពោះ
អនុសាសន៍ថ្មី អំពីការប្រើថ្នាំ អាស្ពីរីន ប្រចាំថ្ងៃ
มุมมอง 6K2 ปีที่แล้ว
អនុសាសន៍ថ្មី អំពីការប្រើថ្នាំ អាស្ពីរីន ប្រចាំថ្ងៃ
បាក់សាំងចាក់ការពារនិងមួយម្ជុលប៉ុន្មានដែរលោកគ្រូ
@@TaLa-d6b ខ្ញុំជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក។ នៅអាមេរិក វ៉ាក់សាំងជាច្រើន ចាក់ដោយឥតគិតថ្លៃ ។
អរគុណណាស់លោកពូ ❤
@@TaingMengkheang-u6v អរគុណក្មួយ។
សុំទីតាំងមួយលោកគ្រូ
@@sophea613 សូមទោសក្មួយ។ ខ្ញុំនៅស្រុកអាមេរិក។
សុំសួមួយលោគ្រូបើតេស្តឈាមឃើញ100តែA1Cឃើញ6.4អានឹងទឹកនោមផ្អែមឬអត់លោកគ្រូ
@@ChorkSim នេះបានសេចក្តីថា ក្មួយជិតមានឈាមផ្អែម។ គួរធ្វ់តេស្ត A1C ឡើងវិញ ៣ ខែទៀត។
@@ChorkSim th-cam.com/video/G94uph2TYGw/w-d-xo.htmlsi=_4Xac9hy9Pj1_efJ
ខ្ញុំសូមលេខទូរស័ព្ទលោកគ្រូ
@@SleepyCabezonFish-ut6yt ខ្ញុំរស់នៅស្រុកអាមេរិក។
ជំរាបសួរលោកគ្រូ! ខ្ញុំបានពិនិត្យឈាមរួចរាល់ហើយពុំមានurid acid លើសកំណត់ទេហេតុអ្វីមានដុំពកខ្លះៗនៅលើថ្នាំងដៃរបស់ខ្ញុំចំណែក ជើងពុំមានកើតទេតើវាជាជម្ងឹអ្វី?តើត្រូវព្យាបាលដោយរបៀបណា?
លោកគ្រូខ្ញុំ, creatine 1.1 Urea 25mg/dl ខ្ញុំប្រុស អាយុ ២៩ តើចំនួននិងលើស ក៏ធម្មតាលោកគ្រូ
@@chandenchhoun4775 កម្រិតធម្មតា នៃ Creatinine គឺ ពី 0.7 ទៅ 1.3 ។ បានសេចក្តីថា Creatinine ក្មួយឯង ឋិតនៅក្នុងកម្រិតធម្មតា។ ក៏ប៉ុន្តែដោយអាយុក្មួយឯង នៅក្មេងនៅឡើយ យកល្អគួរឱ្យមានកម្រិតទាបជាង 1.0 ទើបល្អ។ BUN ក៏រាងខ្ពស់បន្តិច ហើយជួនកាលនេះមកពីមិនបានញុំាទឹកគ្រប់គ្រាន់។ សង្ឃឹមថាឯង មិនមានឈាមផ្អែមទេ។
ពន្យល់បានក្បោះក្បាយនិងងាយយល់ណាស់លោកគ្រូ អរគុណដែលបានចែករំលែក❤😊
អរគុណច្រើន@@hingsam7006
Merci beaucoup;)
Bonjour bang bros;)
@@saradykim3970 Bonjour et merci.
@@dr.seangsengchannel 🥰😊
សូមអរគុណច្រើនលោក
អរគុណ @keoan8049
លោកគ្រូខ្ញុំa1c 6,6 តេីអាចព្យបាលជាដាច់ទេលោកគ្រូ
@@NhaDina-h4i អាចព្យាបាលឱ្យជា ប៉ុន្តែត្រូវតមជាតិស្ករ និងហាត់ប្រាណដែរ។
សូមអរគុណលោកគ្រូ
អរគុណច្រើន @@DaFa-t3o
លោកគ្រូខ្ញុំa1c5,7 តើអាចអោយវាជាដាច់ដែរទេលោកគ្រូ
@@ChhinBorey-r5h អាចជាដាច់ បើអាចកាត់បន្ថយជាតិស្ករ និងហាត់ប្រាណ។
@@dr.seangsengchannel បាទ អរគុណលោកគ្រូ
អរគុណលោកគ្រូ
@@lyhong5308 អរគុណច្រើន លី ហុង។
លោក គ្រូ ស្មេស ស្អិតក្នុងករ តេីត្រូវព្យាបាលយួរអត់
សួស្ដីលោកគ្រូ ញុមមានរលាក់ទងសួត ហេីយមានស្មេស ទៀតហេីយវាជាស្មេសស្អិត ពិបាកដកដង្ហេីមហេីយកេីត២ខែហេីយ តេីញុមគួរធ្វេីដូចម្ដេច🙏
@@sarathrun9784 បើពិតជាមានរលាកសួតមែន ត្រូវការព្យាបាលជាមួយថ្នាំផ្សះ។ ស្លេសច្រើន ច្រើនមកពីពិសាទឹក មិនគ្រប់គ្រាន់។
@@sarathrun9784 បើមានការរលាកទងសួត ភាគច្រើន ត្រូវព្យាបាលជាមួយថ្នាំផ្សះ។ ស្លេសច្រើន ត្រូវខំពិសាទឹកឱ្យច្រើន។
ចុះលោកគ្រូបើយើងនៅក្មេងហើយលើសឈាមទាំងដែលខ្លួន មិនលើសជាតិស្ក ជាតិខ្លាញ់ ហើយឪពុកម្តាយគ្មានអ្នកលើសឈាមទេ ហើយលេបថ្មាំមិនងាយចុះទៀតតើគួរធ្វើយ៉ាងមិចលោកគ្រូ ខ្ញុំប្តូរថ្នាំបីដងហើយ💕
@@RithDanjiro ជំងឺលើសសម្ពាធឈាមភាគច្រើន ជាង ៩០% មិនមានមូលហេតុអ្វីទេ ហើយភាគច្រើនមិនពិបាកព្យាបាលទេ។ កាលណាប្រើថ្នាំច្រើនយ៉ាង ហើយទៀងទាត់ នៅតែមិនជួយ គ្រូពេទ្យច្រើនធ្វើការស្រាវជ្រាវរិះរកមូលហេតុ ដែលពេទ្យ ហៅថា Secondary causes ។ ម្យ៉ាងទៀត កាត់បន្ថយជាតិប្រៃ និងខំហាត់ប្រាណឱ្យបានទៀងទាត់ អាចជួយដែរ។
@@dr.seangsengchannel តែខ្ញុំទើបតែ19 ឆ្នាំទេលោកគ្រូ
@@RithDanjiro បើក្មួយមានអាយុ ១៩ ឆ្នាំ នេះជាការមិនធម្មតាទេ។ បានសេចក្តីថាត្រូវតែស្វែងរក មូលហេតុនៃការលើសសម្ពាធឈាមនេះ។ សង្ឃឹមថាក្មួយឯងមិនធាត់ទេ។
@@dr.seangsengchannel បាទលោកគ្រូ 1,76 និងទម្ងន់ប្រហែល 50ជាង ដល់ 60លោកគ្រូ
លោកគ្រូខ្លាញ់រុំថ្លើមព្យាបាលជាហើយ តើវាអាចកើតឡើងទៀតដែរឬទេ?
@@yinsophak7356 អាចកើតឡើងវិញបាន ជាពិសេសបើបណ្តោយខ្លួនឱ្យធាត់។
លោកគ្រូ ជំរាបសួរបាទ តើខ្ញុំអាចសួរលោកគ្រូ ក្រៅប្រធានបទ បានឬទេ?🙏🙏🙏
@@YoudaPrum អាចសួរបាន។
លោកវេជ្ជបណ្ឌិត ខ្ញុំជួសA1C =7.4 តើខ្ញុំ គួរធ្វើយ៉ាងណា?បាទ
@@YoudaPrum កម្រិតនេះបានសេចក្តីថា មានជំងឺឈាមផ្អែម។ សូមអញ្ជើញទៅឱ្យពេទ្យពិនិត្យ ព្រោះត្រូវការថ្នាំព្យាបាល។ នៅខែ ១២ ខ្ញុំនឹងពន្យល់អំពីការព្យាបាលតាមវីឌីអូ។
លោកគ្រូ ថ្ងៃ31/10/24 (A1C=7.4) ថ្ងៃ2/10/24 (A1C=6.8) តើខ្ញុំត្រូវទៅព្យាបាលដែរឬទេ លោកគ្រូ?
@@YoudaPrum តេស្ត A1C គេច្រើនធ្វើយ៉ាងឆាប់ណាស់ ៣ ខែម្តង។ តេស្តក្មួយឯង ធ្វើនៅក្នុងខែតែមួយ គឺខែ ១០។ ភាគច្រើន បើធ្វើជិតពេលគ្នាដូច្នេះ លទ្ធផល មិនគួរខុសគ្នាឆ្ងាយម្ល៉េះទេ ពី 6•8 ទៅ 7.4។ បានសេចក្តីថាអាចជា កំហុសនៃមន្ទីរពិសោធន៍។ ប៉ុន្តែដោយសារលទ្ធផលចុងក្រោយ វាមាន 7•4% បានសេចក្តីថាក្មួយមានជំងឺឈាមផ្អែម។ សូមណាត់ជួបគ្រូពេទ្យក្មួយកុំខាន។
សូមអរគុណ!
@@444rrrfchgv2 អរគុណច្រើន។
សួស្តីលោកគ្រូពេទ្យ ការហាត់ប្រាណបែកញើសនិងហូបស៑ុបក្តៅបែកញើស តើដូចគ្នាដែរទេ? អរគុណ
@@sophalnhim5714 ការបែកញើសគឺជាវិធីធម្មជាតិរបស់រាងកាយយើង សម្រាប់ធ្វើឱ្យខ្លួនយើងត្រជាក់ ពេលយើងឋិតនៅក្នុងស្ថានភាពក្តៅដូចជាអាកាសធាតុក្តៅ ឬហូបស៊ុបក្តៅ ឬហាត់ប្រាណ។ កាលណាញើសនេះហួត វាទាញយកកំដៅទៅជាមួយ ដើម្បីធ្វើឱ្យខ្លួនយើងត្រជាក់។ បានសេចក្តីថា ការបែកញើសដោយសារការហូបស៊ុបក្តៅ ឬហាត់ប្រាណមិនខុសគ្នាទេ។ អ្វីដែលខុសគ្នា ការហូប ជាការបញ្ចូលកាឡូរីទៅក្នុងខ្លួនយើង ចំណែកឯការហាត់ប្រាណ គឺជាការបញ្ចេញកាឡូរីចេញពីខ្លួនយើង។
លោកគ្រូមានប្រសាសន៍ច្បាស់ល្អលោកខ្ញុំមើលឈាមពេលព្រឹកមិនទាន់ញាំអាហារមានកំរិតA1c 5.1%ខ្ញុំមានអាយុ64ឆ្នាំតើថ្ងៃមុនអាចកើតមានជម្ងឺឈាមផ្អែមដែរឬទេ
@@oppoiphone8459 តាមលទ្ធផលតេស្ត ខ្ញុំមានជំនឿថាមិនមាន ឬមិនធ្លាប់មានជំងឺឈាមផ្អែមទេ។
ជម្រាបសួរ លោកវេជ្ជបណ្ឌិត ខ្ញុំសូមមានសំណួរ១ទាន .ខ្ញុំមានa1cកាលពី៩ខែមុន6,8 បន្ទាប់មកគ្រូពេទ្យបានអោយថ្នាំmetformin 500mg លេបរៀងរាល់១ថ្ងៃម្ដង លុះរយះពេល៦ខែក្រោយមកខ្ញុំបានទៅពិនិត្យស្ករម្ដងទៀតគឺ6,2 ខ្ញុំចង់សួរលោកថាបើថ្ងៃក្រោយខ្ញុំប្រើថ្នាំរហូតដល់លទ្ធផលa1cតិចជាង5,6 តើខ្ញុំអាចឈប់លេបថ្នាំបន្តរទៀត ឬបន្ថយកំរឹតថ្នាំ ឬនៅប្រើកម្រឹតដដែលទៀតលោក សូមអរគុណលោកវេជ្ជបណ្ឌិត
លោកគ្រូសណ្ដែកដីនិងគ្រាប់ធញ្ញជាតិមានជាតិស្ករខ្ពស់ទេ?។ព្រោះខ្ញុំចូលចិត្តញាំសណ្ដែកដីលីងហើយញាំពេលយប់ម៉ោង8ក្រោយចេញពីការងាសុំទោសលោកគ្រូផងសំណួរក្រៅប្រធានបទ🙏
@@bna3773 សណ្តែកដី មាន Glycemic Index ទាប គឺខ្ទង់តែ ១៣ ទៅ ១៥ ប៉ុណ្ណោះ។ បានសេចក្តីថាមិនបណ្តាលឱ្យជាតិស្ករយើងឡើងខ្ពស់ទេ។ ក៏ប៉ុន្តែមានជាតិ កាឡូរីច្រើន។ បានសេចក្តីថា ទទួលទានសណ្តែកដីច្រើនពេក អាចធ្វើឱ្យយើងធាត់។
ខ្ញុំបិះលាងឈាមហើយតែសំណាងល្អខ្ញុំរកបានថ្នាំផឹកត្រូវ ឡូវបានប្រសើរឡើងហើយ
មានថ្នាំអីបងប្រាប់ផងបង🎉
@@vaenbabae7116 ជាថ្នាំទេវប្រាប់មិនបានទេ
@@Funnycutepets9898 ខ្ញុំសូមជួយត្រេកអរ។ អរគុណ។
មានថ្នាំអីបងបប្រាប់ផងបានទេ
@@princetochlikerxd2266 ថ្នាំតែ៣មុខទេ សុទ្ធតែរបស់រកស្រួលជាន់ជើងទេ ខ្ញុំទឹកនោមប្រៃដំណាក់កាលចុងក្រោយ តែឡូវបានធូរហើយ
ជំរាបសួរលោកគ្រូខ្ញុំអាយុ៦១ឆ្នាំ៣ខែមុនHbA1C 6.3%តើត្រៀមឈាមផ្អែមដៃរឬអត់?
@@mssella6745 នេះបានសេចក្តីថា ប្អូនឯង មាន ត្រៀមឈាមផ្អែមហើយ។ គួរកាត់បន្ថយជាតិផ្អែម និងហាត់ប្រាណរាល់ថ្ងៃ ហើយធ្វើតេស្តនេះឡើងវិញ ពីព្រោះតេស្តខាងលើធ្វើតាំងពី ៣ខែមុនម្ល៉េះ។
សំសួរមួយលោកគ្រូ ខ្ញុំមានអាការះចុកនៅថ្ងាសក្រោមផ្សឹត ហើយខ្ញុំនោមដាក់កន្ថោរពេលយប់ព្រឹកឡើងឃើញមានកំបោរ ស កកនៅបាត តើវាជាអាការះម្តេចវិញលោកគ្រូហើយធ្ងន់ឫស្រាល
@@pheakdeymusic6829 កាលណាយើងទុកទឹកនោមចោលក្នុងមួយយប់ យើងនឹងអាចឃើញមានកំណកល្អិតៗនៅខាងក្រោមបាត។ កំណក អាចជាជាតិ គ្រីស្តាល ជាតិកោសិកាធម្មតា និងមេរោគដូចជា បាក់តេរីជាដើម។ ដើម្បីឱ្យដឹងច្បាស់ យើងត្រូវ យកទឹកនោមថ្មីៗ ទៅធ្វើតេស្ត។ បើមិនមាន រោគសញ្ញាអ្វីទេ ប្រហែលជាមិនមានបញ្ហាអ្វីទេ។
លោកគ្រូបើយើងធ្វើសកម្មភាពហាត់ប្រាណតើរាងកាយយើងយកស្ករមកប្រើទេ?
@@bna3773 ជាតិស្ករឬអាហារដែលចូលទៅក្នុងខ្លួនយើង មិនខុសគ្នាពីយើងចាក់សាំងឡានយើងទេ។ ដើម្បីឱ្យអស់សាំង យើងត្រូវតែបើកឡាន ដើម្បីឱ្យជាតិស្ករយើងអស់ យើងត្រូវតែហាត់ប្រាណ។ ចម្លើយទៅសំណួរក្មួយ បើយើងហាត់ប្រាណ រាងកាយយើងនឹងទាញយកជាតិស្ករមកប្រើការ។
@@dr.seangsengchannel អរគុណលោកគ្រូណាស់ជូនពរលោកគ្រូសុខភាពល្អបន្ដចែករំលែកចំណេះដឹងសុខភាពដល់ប្រជានជនខ្មែរឲ្យបានយល់ដឹងច្រើន🙏
លោកគ្រូបេីតេសឃេីញHPV 51 ហេីយ តេីអាចចាក់វ៉ាក់សាំងបានទៀតទេ? ខ្ញុំអាយុ40ឆ្នំា
@@alexnech2010 សព្វថ្ងៃនេះ នៅសហរដ្ឋអាមេរិក គេប្រើវ៉ាក់សាំង Gardasil 9 ដែលប្រឆាំងនឹង វុីរុស HPV 6 11 16 18 31 33 45 52 និង 58។ វុីរុសទាំង ៩ នេះ ចាត់ទុកថាជា វុីរុសខ្លាំង។ បើទោះជាក្មួយមានតែវុីរុស 51 ក្តី វ៉ាក់សាំងនេះអាចជួយក្មួយបាន ក្នុងការប្រឆាំងនឹងវុីរុសខ្លាំង ពីព្រោះអាយុក្មួយតិចជាង ៤៥។ បើលើស ៤៥ គេមិនមានអនុសាសន៍ឱ្យចាក់វ៉ាក់សាំងនេះទេ។
ខ្ញុំបានឃេីញ videoលោកគ្រូនិយាយពីការលេីសជាតិអាសុីតនេះ តាម VOA ។ លោកគ្រូពន្យល់ និងលេីកឧទារហណ៍ងាយល់ និងក្បោះក្បាយ។ អរគុណលោកគ្រូ🙏
@@lonelytrees អរគុណច្រើនដែលបានសរសេរមកលើកទឹកចិត្តខ្ញុំ។ ខ្ញុំនឹងខិតខំធ្វើប្រធានបទផ្សេងទៀត សម្រាប់បងប្អូនយើង។ អរគុណ។
@@dr.seangsengchannel ❤️️
ជំរាបសួរលោកគ្រូ បើCteatinine នៅចន្លោះ0.7_1.3 មានន័យយ៉ាងណាដែលលោកគ្រូ?
@@Kham_kd អរគុណ។
@@Kham_kd Creatinine នៅចន្លោះ 0.7 និង 1.3 ជាកម្រិតធម្មតា។ ប៉ុន្តែបើយើងនៅក្មេង អាយុតិចជាង ៤៥ ឆ្នាំ គួរកុំឱ្យលើស 1.0 ។
❤❤
@@bunnoeunnov8769 អរគុណ។
លោកគ្រូ បើយើងកើតជុំងឺនេះហើយ តើយើងត្រូវព្យាបាលដោយថ្នាំអ្វីដែរលោកគ្រូ ?
@@KmengkhmerPlaystore-mr1tr ខ្ញុំបានជម្រាបពីឈ្មោះថ្នាំ នៅខាងចុងវីឌីអូ។
តេីអាសុំលេខលោកគ្រូបានទេ
@@pachphearun ខ្ញុំជាគ្រូពេទ្យនៅសហរដ្ឋអាមេរិក។ អាចទាក់ទងតាម facebook ខ្ញុំបាន។
ជុំរៀបសួរលោគគ្រូខ្ញុំចង់ទៅពិគ្រោះយោបល់ជាមួយលោគគ្រូរកលោកគ្រួនៅណា
@@pachphearun ខ្ញុំជាគ្រូពេទ្យ នៅសហរដ្ឋអាមេរិក។
ជំរាបសួរលោកគ្រូ តើខ្ញុំអាចយកវីដេអូរបស់លោកគ្រូ ផុសនៅក្នុង Facebook page បានទេ? ពួកខ្ញុំបើកអាជីវកម្មមន្ទីរពិសោធន៍ឯកជន។ សូមអរគុណលោកគ្រូ៕
ចៅសំណូមលោកគ្រូតាធ្វេីវីដេអូស្តីពី ជំងឺគ្រុនឈាម ពីព្រោះនៅកម្ពុជារដូវនេះកំពុងមានការកេីនឡេីងជំងឺគ្រុនឈាមផងដែរ ។ 🙏🏻🙏🏻🙏🏻
@@Knownothing-x3l អរគុណចៅដែលបានជ្រើសរើសប្រធានបទ សម្រាប់បងប្អូនយើងនៅថ្ងៃក្រោយ។
ជម្រាបសួរលោកវេជ្ជបណ្ឌិត តើយើងគួត្រូវពិនិត្យ A1C នៅព្រឹក ឬពេលថ្ងៃ ឬក៏ល្ងាច ?
@@solydakeo9012 ពេលណាក៏អាចពិនិត្យបានដែរ មិនថាព្រឹកឬល្ងាច មិនថាមុនទទួលទានអាហារ ឬក្រោយទទួលទានអាហារទេ។ ប៉ុន្តែកុំធ្វើញឹកជាង ៣ ខែម្តង។
អរគុណណាស់លោកវេជ្ជបណ្ឌិត
បើយើងដឹងថាជាជម្ងឺអីហើយតើយើងអាចរកថ្នាំមកញាំខ្លួនឯងបានទេDr
@@ntonyphan6816 អ្វីដែលសំខាន់ យើងត្រូវដឹងថាយើងមានជំងឺមួយណាជាប្រាកដ។ បានសេចក្តីថាយើងត្រូវធ្វើតេស្តសិន។ ដូច្នេះសូមទៅជួបគ្រូពេទ្យក្មួយឱ្យគាត់ពិនិត្យ មុននឹងប្រើថ្នាំ។
សូមអរគុណចំពោះការពន្យល់យ៉ាងល្អិតល្អន់។
អរគុណច្រើន @@444rrrfchgv2
អរគុណលោកគ្រូខ្លាំងមែនទែនសម្រាប់ការចែករំលែកចំណេះដឹងសុខភាពសំខាន់ៗ ❤ ការបកស្រាយ ការពន្យល់គឺក្បោះក្បាយងាយយល់បាន ។ សូមលោកគ្រូបន្តធ្វេីវីដេអូបន្ថែមទៀត ❤
អរគុណច្រើន @@Knownothing-x3l ដែលបានឆ្លៀតពេលសរសេរលើកទឹកចិត្តខ្ញុំ ឱ្យបន្តធ្វើវីឌីអូបន្ថែមទៀត។ អរគុណច្រើន។
@@dr.seangsengchannelចៅសូមសំណូមពរលោកគ្រូតាធ្វេីវីដេអូអំពីជំងឺ គ្រុនឈាម ផង 🙏🏻 នៅកម្ពុជាក្នុងរដូវនេះមានការកេីនឡេីងនូវជំងឺគ្រុនឈាមជាខ្លាំង ។ ចៅសូមអរគុណលោកគ្រូតា ។
ក្មួយមានប៉ាគាត់កេីតទឹកនោមផ្អែម ចំនែកក្មួយធ្វេីA1C ឃេីញ 8.8😢 ក្មួយអាយុ34 កម្ពស់155cm 55kg តេីក្មួយគួរធ្វេីបបែបណា😢
ក្មួយមានប៉ាគាត់កេីតទឹកនោមផ្អែម ចំនែកក្មួយធ្វេីA1C ឃេីញ 8.8😢 ក្មួយអាយុ34 កម្ពស់155cm 55kg តេីក្មួយគួរធ្វេីបបែបណា😢
@@HoNey-i4h តាមអាយុ កម្ពស់និងទម្ងន់ BMI ក្មួយមាន 22.9 បានន័យមិនធាត់ទេ។ ប៉ុន្តែ A1C ក្មួយ លើសខ្លាំង។ ក្មួយគួរទៅជួបគ្រូពេទ្យឱ្យគេឆែកមើល ជាតិខ្លាញ់ និង តេស្តក្រលៀន។ បើទាំងពីរនេះធម្មតាទេ មធ្យោបាយ២យ៉ាងដែលក្មួយត្រូវធ្វើ ទី ១ កាត់បន្ថយជាតិផ្អែម និង ខំហាត់ប្រាណ ឱ្យបានទៀងទាត់ រួចឆែកមើលA1C ឡើងវិញ ៣ ខែទៀត ដោយមិនទាន់ចង់ប្រើថ្នាំពេទ្យនៅឡើយ។ ឬ ទី ២ ទទួលយល់ព្រមចាប់ផ្តើមប្រើថ្នាំពេទ្យទៅបញ្ចុះជាតិស្ករ រួចហើយឆែក A1C ឡើងវិញ ៣ ខែទៀត
បាទជំរាបសួលោកគ្រូ សម្ពាធឈាមខ្ញុំវាស់រាល់ព្រឹក វាស់លើកទី1ពេលខ្លះឃើញ 156លើ 86ជីពចរ 70 វាស់ទី2 បន្ទាប់10នាទី ក្រោយឃើញ145/80 ក្រោយវាស់លើកទី3 143/81 ជីពចរទាំង3លើកនៅដដែល ពី69 ទៅ 75 វាស់ម៉ាស៊ីនOrmeron វាស់ដើមដៃ ខ្ញុំប្រើថ្នាំជាប្រចាំ coveram 5/5 តើយ៉ាងម៉េចដែរលោកគ្រូ សូមមេត្តាពន្យល់ផង ។ ខ្ញុំបាទអាយុ71ឆ្នាំហើយ សូមអគុណលោកគ្រូ🙏🙏🙏
សូមអគុណលោកគ្រូ🙏❤❤❤❤❤
@@dylenneak7010 អរគុណច្រើន។
សូមអគុណលោកគ្រូ❤❤❤❤❤
@@dylenneak7010 អរគុណច្រើន។
សូមជម្រាបសួរលោកវិជ្ជបណ្ឌិត អនុញ្ញាតអោយអោយក្មួយសួរមួយផងបាទ ក្មួយទើបតែតេស្ត ឃើញថា A1C មាន 5.6% តាមការរៀបរាប់គឺមិនទាន់ចូលទៅសញ្ញាណឈាមផ្អែមទេ។ តើអ្វីជាអនុសាសន៏បន្ថែម? និងកំរិតប៉ុន្មានសម្រាប់ក្មួយ។ ក្មួយអាយុ 42 គីឡូ 63-64(ថេរ) ជាង 15ឆ្នាំមកហើយ និងកម្ពស់ 166Cm. សូមអរគុណលោកគ្រូទុកជាមុន។
@@sarithsar4664 អរគុណក្មួយដែលបានផ្តល់មកខ្ញុំ អំពីអាយុ កម្ពស់ និងទម្ងន់។ BMI ក្មួយ មាន ១៩.៨ បានន័យថាធម្មតា។ ដូច្នេះ A1C 5.6 មិនជាបញ្ហាទេ។ គួរធ្វើតេស្ត A1C ឡើងវិញ ក្នុង ៣ ខែ ឬ ៦ ខែទៀត។ ខំតមផ្អែម ជាការល្អ។
សូមទោសក្មួយ តាមពិត BMI ក្មួយមានតែ ១៥.២ ទេ។ បានន័យថាស្គមខ្លាំង។ តើក្មួយមានអាហារគ្រប់គ្រាន់ទេ?
@@dr.seangsengchannel បាទសូមអរគុណអោយវិជ្ជបណ្ឌិត។
@@sarithsar4664 កុំភ្លេចធ្វើតេស្ត A1C ឡើងវិញ ក្នុងរយៈពេល ៣ ខែទៀត។
@@dr.seangsengchannel គ្រប់គ្រាន់ លោកវិជ្ជបណ្ឌិត។ ខ្ញុំបាទមិនស្គមខ្លាំងទេ។
Very good explanation especially using analogy (a comparison between two things) . I am agreed 100 % for what he said. My uric acid was above 10 for awhile and I stubbornly didn’t want to take medication and one day it started to attack my knee ( swelling,red and extreme pain) and my doctor prescribed Colchicine. I took this medicine within 3 days and the pain was completely gone. Currently i take Febuxostat(Urloric) every other day to reduce acid and it works very well. I noticed the food such as tomatoes sauce,catchup, dessert and red meat are bad for my gout. Thank you Dr. Seng for taking time to research and making this informative video. Great job!
@@preahnipean8746 I rarely receive comments like yours, and I thank you. Comments like yours motivate me to continue my work for the benefit of many others, particularly our Khmer people in Cambodia. Thank you.
Bonjour ..😊
Merci bang bros
Bonjour @@saradykim3970 . អរគុណច្រើន។
@@dr.seangsengchannel ជឿថាបងប្រុសក្រុមគ្រួសារបងប្រុសសុខជាធម្មតា🙂;)
@@saradykim3970 ក្រុមគ្រួសារបងសុខសប្បាយជាធម្មតាទេ។ សង្ឃឹមថាគ្រួសារប្អូនសុខសប្បាយធម្មតាដែរ។
@@dr.seangsengchannel Oui bang bros touts le monde va très bien merci bang bros merci beaucoup🙂;))
អរគុណលោកគ្រូដែលតែងចែករំលែកចំណេះដឹងសុខភាព🙏🥰
អរគុណច្រើន @@hingsam7006